Friday, 22 December 2023

នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជា​ឲ្យ​អនុវត្ត​ច្បាប់​ព្រៃឈើ​ឲ្យ​បាន​តឹងរ៉ឹង

 

Khmer Circle

Does the PM also vow to cut off his own head should he fail to stop mass logging and deforestation?

Much of Cambodia's once thick forest areas have now been reduced to savannas. This is especially the case in the north-east regions like Kratie, Mondulkiri and Rattanakiri provinces where Vietnam assumes majority rights of de facto control and ownership over the terrain via the so-called 99 years Economic Land Concessions - ELCs - through its 'investment/development' projects and 'firms'. 

These firms are not there to promote economic growth or aid locals' livelihoods as such, but rather their primary aim is to exploit the areas' natural abundance such as timer, minerals and rubber and, at the same time achieving Vietnam's strategic aim of decimating the forest cover as sanctuary and source of survival sustenance for the enemy in the event of potential protracted campaign against home-grown resistance movements whilst Vietnamese nationals and settlers are introduced into the country under the pretext of meeting the labour requirements of existing projects, including army veterans and disguised military personnel.  

Not surprisingly, even the Cambodian regime acknowledges the presence and involvement of elements of Vietnamese military through their ownership and management of the ELCs there.

^^^

ដោយ សេក បណ្ឌិត
2023.12.21
sharethis sharing button
នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជា​ឲ្យ​អនុវត្ត​ច្បាប់​ព្រៃឈើ​ឲ្យ​បាន​តឹងរ៉ឹង 
លោក ហ៊ុន ម៉ាណែត ថ្លែង​សារ​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ ឆ្នាំ២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ២០២៤ ដែល​រៀបចំ​ដោយ​ក្រសួង​បរិស្ថាន កាល​ពី​រសៀល​ថ្ងៃ​ទី២១ ខែធ្នូ ឆ្នាំ២០២៣។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
 

នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចេញ​បញ្ជា​ទៅ​លោក សៅ សុខា ប្រធាន​គណៈកម្មាធិការ​ទប់​ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ និង​ក្រសួង​ពាក់ព័ន្ធ​ថា ត្រូវ​រួម​គ្នា អនុវត្ត​ច្បាប់​ព្រៃឈើ​ឲ្យ​បាន​តឹងរ៉ឹង​បំផុត។

ប៉ុន្តែ​សកម្មជន​បរិស្ថាន​យល់ថា បទបញ្ជា​របស់​លោក ហ៊ុន ម៉ាណែត នេះ គ្រាន់តែ​ធ្វើ​ឲ្យ​តែ​ល្អ​មើល​ប៉ុណ្ណោះ ព្រោះ​ពួក​គាត់​យល់​ថា មន្ត្រី​ថ្នាក់​ក្រោម នឹង​មិន​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​នោះ​ទេ ដោយសារ​តែ​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ថ្លែង​នៅ​ចំពោះ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក ឌិត ទីណា និង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ថា ប្រសិនបើ​មិន​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នោះ​ទេ មនុស្ស​តិច​ទទួល​បាន​ផល​ប្រយោជន៍ ហើយ​មនុស្ស​ជា​ច្រើន​នឹង​លំបាក​វេទនា។

លោក​ថា អ្នក​ដែល​ធ្វើ​ជំនួញ​ឈើ​ខុស​ច្បាប់​ទទួល​បាន​ប្រាក់​ចំណេញ​កន្លង​ទៅ ក៏​ត្រូវ​ទទួល​ខុស​ត្រូវ ចំពោះ​មុខ​ច្បាប់​ដែរ។

 

លោក ហ៊ុន ម៉ាណែត ថ្លែង​បែប​នេះ ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ ឆ្នាំ២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ២០២៤ ដែល​រៀបចំ​ឡើង ដោយ​ក្រសួង​បរិស្ថាន កាល​ពី​រសៀល​ថ្ងៃ​ទី២១ ធ្នូ។ លោក​ព្រមាន​ថា ប្រសិនបើ​មិន​អនុវត្ត​ច្បាប់​បទបញ្ជា​នេះ​ទេ មន្ត្រី​ពាក់ព័ន្ធ​នឹង​មាន​បញ្ហា។

លោក ហ៊ុន ម៉ាណែត៖ «ខ្ញុំ​សូម​ចេញ​បញ្ជា​ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំង​អស់ អនុវត្ត​ច្បាប់​តឹងរ៉ឹង​បំផុត ចំពោះ​អ្នក​ប្រព្រឹត្ត​បទល្មើស និង​ពាក់ព័ន្ធ។ សូម​គណៈកម្មការ​ជាតិ ទប់ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ លោក សៅ សុខា ថ្ងៃ​នេះ​អត់​បាន​អញ្ជើញ​មក អាជ្ញាធរ​ខេត្ត និង​កងរាជអាវុធហត្ថ (PM) ត្រៀម​ផ្ដល់​សហការ​ចាំបាច់»

ឆ្លើយតប​លើក​ឡើង​នេះ សកម្មជន​សិទ្ធិមនុស្ស និង​បរិស្ថាន លោក ម៉ា ចិត្រា យល់ថា ការ​អនុវត្ត​ច្បាប់​ព្រៃឈើ ប្រសិនបើ​រង់ចាំ​តែ​បទ​បញ្ជា​ម្ដង​ម្កាល ឆ្លុះ​បញ្ចាំង​ថា ច្បាប់​គ្មាន​ឥទ្ធិពល​ការពារ​សម្បត្តិ​ជាតិ​ឱ្យ​គង់វង្ស​នោះ​ទេ។ លោក​ស្នើ​អាជ្ញាធរ​អនុវត្ត​ច្បាប់​ជា​ប្រចាំ កុំ​រង់ចាំ​តែ​បទបញ្ជា។

លោក ម៉ា ចិត្រា៖ «បទបញ្ជា​យើង​ឃើញ​ទូទៅ បាន​យ៉ាង​យូរ ១ខែ លែង​មាន​អ្នក​ធ្វើ​តាម​ទៀត។ សំណូមពរ​បន្ថែម​អនុវត្ត​ច្បាប់​តឹងរ៉ឹង ជា​ជាង​អនុវត្ត​បទបញ្ជា បើ​ជា​អាច​រដ្ឋាភិបាល​គួរតែ​មាន​ក្រុម​អធិការកិច្ច​សម្ងាត់​មួយ​ទៅ ដើម្បី​សិក្សា​ស្រាវជ្រាវ បទ​ល្មើស​ព្រៃឈើ។ ដូច​រាល់​ថ្ងៃ ខ្លួន​ឯង (ក្រសួង​បរិស្ថាន) អត់​សមត្ថភាព​ការពារ​ព្រៃឈើ​ហើយ ហាម​គេ​មិន​ឱ្យ​ចូលរួម មានន័យ​ថា ព្រៃឈើ​អត់​គង់វង្ស​បាន​ទេ»

ក្នុង​សន្និបាទ​នេះ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក អ៊ាង សុផល្លែត ក៏​បាន​ដាក់​ចេញ​វិធានការ​ម៉ឺងម៉ាត់​បំផុត ក្នុង​ការ​ទប់ស្កាត់​បទ​ល្មើស​ធនធាន​ធម្មជាតិ ដោយ​បញ្ចប់​រាល់​វប្បធម៌​ចុះ​កិច្ចសន្យា​ដោះ​លែង​អ្នក​ប្រព្រឹត្ត​បទល្មើស​ធនធាន​ធម្មជាតិ​ដែរ។

រីឯ​ប្រជា​សហគមន៍​ការពារ​ព្រៃ​ព្រះរកា ខេត្តព្រះវិហារ លោក ហែត ណៃ យល់​ថា មន្ត្រី​ពាក់ព័ន្ធ​ថ្នាក់​ក្រោម​ជាតិ នឹង​មិន​អនុវត្ត​តាម​បទបញ្ជា​នេះ​ទេ ព្រោះ​អំពើ​ពុក​រលួយ និង​ការ​រឹតត្បិត​សហគមន៍​មិន​ឱ្យ​ចូល​ព្រៃ​អភិរក្ស នៅតែ​កើត​មាន​ដដែល ធ្វើ​ឱ្យ​វិបត្តិ​ព្រៃឈើ​មិន​អាច​ដោះ​ស្រាយ​បាន។

លោក​ថា ក្រុម​ជន​ល្មើស និង​មន្ត្រី​ជំនាញ​បាន​ត្រូវរ៉ូវ​គ្នា ទទួល​ប្រយោជន៍​ពី​បទល្មើស​ព្រៃឈើ និង​ការ​ទន្ទ្រាន​ដី​ព្រៃ​ធ្វើ​ចម្ការ ក្នុង​តំបន់​អភិរក្ស ដែល​គ្រប់គ្រង​ដោយ​ក្រសួង​បរិស្ថាន។

លោក ហែត ណៃ៖ «បទបញ្ជា​ចេះ​តែ​បទបញ្ជា តែ​ថ្នាក់​ក្រោម​ធ្វើ​មិន​បាន ព្រោះ​ចោរ​ត្រូវ​គ្នា​ជាមួយ​ប៉ូលិស រឿង​អ្នក​លួច​កាប់​ឈើ និង​ដឹក​ឈើ​នៅតែ​កើត​មាន​ហូរហែ។អត់​មាន​លុប​បំបាត់​បទ​ល្មើស​ព្រៃឈើ​នោះ​ទេ។ កាប់​រាន​ដី​ព្រៃ​ព្រោងព្រាត​ពេញ​ដែន​ជម្រក​ហ្នឹង​ឯង»

កាល​ពី​ឆ្នាំ ២០២២ អង្គការ​គំនិត​ផ្ដួចផ្ដើម​សាកល​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន គ្លូបល អ៊ីននីហ្សីអេធីវ (Global Initiative Against Transnational Organized Crime) បាន​ចេញ​លទ្ធផល​របាយការណ៍​ស្រាវជ្រាវ ពី​មែកធាងអំពើខុសច្បាប់ នៃរចនាសម្ព័ន្ធកាប់ឈើខុសច្បាប់នៅកម្ពុជា (Branches Of Illegality Cambodia's illegality structures) បង្ហាញ​ថា ប្រព័ន្ធ​ការពារ​គ្នា​ទៅ​វិញ​ទៅ​មក ដែល​បង្កើត​ឡើង​ដោយ​គ្រួសារ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាមួយ​ក្រុម​ឧកញ៉ា និង​កង​កម្លាំង​ប្រដាប់​អាវុធ ធ្វើ​ឱ្យ​មាន​វិនាសកម្ម​ព្រៃឈើ​នៅ​កម្ពុជា។

ដូច្នេះ​ហើយ ទើប​ការ​ប្រកាស​ប្ដេជ្ញា​ដាក់​ជីវិត​របស់​លោក ហ៊ុន សែន និង​មន្ត្រី​យោធា​កំពូលៗ ក្នុង​ការ​ការពារ​ព្រៃឈើ ត្រូវ​សកម្មជន​បរិស្ថាន និង​ក្រុម​អង្គការ​ជាតិ និង​អន្តរជាតិ នៅតែ​មើល​ឃើញ​ថា មិន​មាន​ប្រសិទ្ធភាព ហើយ​បទល្មើស​ព្រៃ​ឈើ នៅតែ​បន្ត​កើន​ឡើង​ទ្រង់ទ្រាយ​ធំ ហើយ​អ្នក​ប្រព្រឹត្ត​ទាំង​នោះ​ភាគ​ច្រើន ពាក់ព័ន្ធ​នឹង​ក្រុម​គ្រួសារ​សាច់ញាតិ​របស់​លោក ហ៊ុន ម៉ាណែត តែ​ម្ដង៕

1 comment:

Anonymous said...

People heard this message before from his father fucker Hun Sen. The result has been super devastating.