Sunday, 17 December 2023

មន្ត្រី​រដ្ឋាភិបាល​បដិសេធ​ការ​លើកឡើង​របស់​អង្គការ​អន្តរជាតិ​ថា កម្ពុជា​កំពុង​ធ្លាក់​ចូល​ទៅ​របប​ផ្ដាច់ការ


Khmer Circle

Without Hun Sen and what his regime represents, individuals like this smug looking man below would still be conspiring and scheming from behind the scenes against Cambodia and the Khmer people. Yet, for everyone of his kind there are literally hundreds and thousands more still doing precisely that - in the dark which is where they feel most comfortable and most effective brewing all kinds of mayhem and havoc. 

Even their physical appearances betray their true origins and missions. Thank you Peace...

^^^

ដោយ ខាន់ លក្ខិណា
2023.12.16
sharethis sharing button
មន្ត្រី​រដ្ឋាភិបាល​បដិសេធ​ការ​លើកឡើង​របស់​អង្គការ​អន្តរជាតិ​ថា កម្ពុជា​កំពុង​ធ្លាក់​ចូល​ទៅ​របប​ផ្ដាច់ការ  
អ្នកនាំពាក្យ​ប្រជាជន​កម្ពុជា លោក សុខ ឥសាន។
RFA File

មន្ត្រី​បក្ស​កាន់​អំណាច​ចាត់ទុក​ការ​លើកឡើង​របស់​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​ដែល​ថា ការគោរព​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កាន់តែ​ធ្លាក់ចុះ​ធ្ងន់ធ្ងរ​។ ប៉ុន្តែ​សង្គម​ស៊ីវិល ដែល​ធ្វើការ​លើកកម្ពស់​ផ្នែក​សិទ្ធិមនុស្ស នៅក្នុង​ស្រុក​ស្នើ​ឱ្យ​រដ្ឋាភិបាល ពិនិត្យមើល​ចំពោះ​ការ​លើកឡើង​របស់​អង្គការ​អន្តរជាតិ ជាជាង​បដិសេធ​ចោល។

មន្ត្រីជាន់ខ្ពស់​បក្ស​កាន់អំណាច​បដិសេធ​ចំពោះ​លើកឡើង​របស់​អង្គការ​សិទ្ធិ មនុស្ស​អន្តរជាតិ​ដែល ថា កម្ពុជា​កំពុង​ធ្លាក់ ចូល ទៅ​របប​ផ្ដាច់ការ​នោះ​ថា មិន​បាន​ឆ្លុះ​បញ្ចាំង​ការពិត ពីព្រោះ​បច្ចុប្បន្ន​នេះ រដ្ឋាភិបាល​បាន​បើក​លំហ​សិទ្ធិ សេរីភាព សម្រាប់​ប្រជាពលរដ្ឋ និង​អ្នក​នយោបាយ។

អ្នកនាំពាក្យ​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១៥ ធ្នូ ថា បច្ចុប្បន្ន​នេះ ប្រទេស​កម្ពុជា​មាន​លទ្ធិ​ប្រជាធិបតេយ្យ និង​សន្តិភាព ពេញលេញ ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​សុខដុមរមនា ដោយ​គ្មាន​ការ​រំលោភ​សិទ្ធិមនុស្ស ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នក​នយោបាយ និង​គ្មាន​បញ្ហា​អសន្តិសុខ កើតឡើង​នោះ​ទេ។

លោក សុខ ឥសាន៖ «ចោទ​ថា រដ្ឋាភិបាល​ដឹកនាំ​បែប​ផ្ដាច់ការ​វា​អត់​មាន​ទេ​។ បើ​មាន លទ្ធិ​ប្រជាធិបតេយ្យ​ទូលំទូលាយ បើ​មាន​ការគោរព​សិទ្ធិ មនុស្ស​ល្អ មាន សន្តិភាព​ហើយ ការ​ចោទប្រកាន់​ដឹកនាំ​ផ្ដាច់ការ​នោះ​វា​អត់​មាន​ទេ ។ បើ​ផ្ដាច់ការ គណបក្ស​ប្រជាជន ដែល​ជា​គណបក្ស​កាន់​អំណាច​មិន​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​ការបោះ​ឆ្នោត​រហូតដល់​៨២,៣០ ភាគរយ​។ យើង​ចាំ មើល​គណបក្ស​នៅ​លើ​ពិភពលោក សួរ​ថា តើ​គណបក្ស​ដែល​ជាប់ឆ្នោត​ប៉ុន្មាន​ភាគរយ​វាយ​ច្រើនតែ​៥០​ទៅ​៦០ ភាគរយ​ប៉ុណ្ណោះ​ទេ មិន​ដូច​គណបក្ស​ប្រជាជន​កម្ពុជា​មានការ​គាំទ្រ​អត្រា​ខ្ពស់​ដែល​ប្រជាជន​គាំទ្រ​សឹងតែ​ទូទាំង​ប្រទេស​ទៅ​ហើយ​ទេ»

 

ការ​បដិសេធ​នេះ ស្រប​ពេល​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​ចំនួន​៦ បាន​ធ្វើ​លិខិត ចំហ​រួមគ្នា​មួយ​ដាក់​ទៅ​សភា​អឺរ៉ុប និង​ប្រទេស​ប្រជាធិបតេយ្យ​មួយចំនួន ដោយ​សំដែង​ការ​ព្រួយ​បារម្ភ​អំពី​ការរំលោភ​សិទ្ធិមនុស្ស និង​ការ​ធ្លាក់ចុះ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។

អង្គការ​ទាំងនេះ បាន​ចាត់ទុកថា កម្ពុជា​កំពុង​ធ្លាក់​ចូល​ទៅ​របប​ផ្ដាច់ការ ក្រោយពី​រៀបចំ​ការ​បោះឆ្នោត​សកល​ឆ្នាំ​២០២៣។

អង្គការ​ទាំងនេះ រួមមាន​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Hunman Rights Watch) បណ្ដាញ ប្រជាធិបតេយ្យ​អាស៊ី (ADN) វេទិកា​អាស៊ាន សម្រាប់​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ (Forum-Asian) សមាជិកសភា​អាស៊ាន និង​អង្គការ​អាន់ហ្វ្រែល (ANFREL) ជាដើម។

អង្គការ​ទាំងនេះ​បាន​ធ្វើ​លិខិត​ចំហ​រួមគ្នា ដាក់​ទៅ​សភា​អឺរ៉ុប និង​ប្រទេស ប្រជាធិបតេយ្យ​មួយចំនួន​ទៀត ដូចជា ជប៉ុន (Japan) អាមេរិក ( United Stated) កាណាដា (CANADA) អូស្ត្រាលី (Australia)​និង ប្រទេស​មួយ​ចំនួន​ទៀត។

ក្រុម​អង្គការ​អន្តរជាតិ​ទាំង​៦ បាន​អំពាវនាវ​ឲ្យ​ប្រទេស​ទាំងនេះ ចាត់​វិធានការ​ជា​បន្ទាន់ នៅ​មុន​ពេល​រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត រៀបចំ​ការបោះឆ្នោត នៅ​ដើមឆ្នាំ​២០២៤ ហើយ​នៅតែ​ផាត់ ចោល​គណបក្ស​ភ្លើងទៀន ដែល​ជា​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​នោះ។

លិខិត​ចំហ​បញ្ជាក់​ទៀត​ថា កម្ពុជា​បាន​ធ្លាក់​ទៅ​ក្នុង​របប​ផ្ដាច់ការ រាប់​ចាប់​តាំង​ការ​ដឹកនាំ​របស់​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រើប្រាស់​តុលាការ ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ឆ្នាំ២០១៧។

អាជ្ញាធរ​រដ្ឋាភិបាល​គំរាមកំហែង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ទូទាំង​ប្រទេស និង​មាន​ករណី​លួច​វាយ​សកម្មជន​បក្ស​ប្រឆាំង​តាមផ្លូវ​ឥត​ត្រា​ប្រណី ជាច្រើន​ករណី តែ​អាជ្ញាធរ​រដ្ឋាភិបាល​មិន​បាន​រក​យុត្តិធម៌ ជូន​ជន​រងគ្រោះ​ទាំង​នោះ​ឡើយ។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការសិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត យល់​ថា រដ្ឋាភិបាល​កម្ពុជា​គួរ​ពិនិត្យ​មើល​ចំពោះ​ចំណុច​ខ្វះ​ខាត​របស់​ខ្លួន​ឡើងវិញ ក៏ដូចជា​ទទួល​យក​អនុសាសន៍​របស់​អង្គការ​អន្តរជាតិ រួម​ទាំង​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ជាជាង​ច្រាន​ចោល​បែប​នេះ។

លោក​ថា ការ​បដិសេធ​របស់​រដ្ឋាភិបាល​នេះ នឹង​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​អត្ថប្រយោជន៍ ផ្សេងៗ​បន្ថែម​ទៀត ក្រៅពី​ប្រព័ន្ធ​អនុគ្រោះ EBA ២០​ភាគរយ​ពី​អឺរ៉ុប និង​ប្រព័ន្ធ​អនុគ្រោះ GSP ពី​សហរដ្ឋអាមេរិក ខណៈ​សហគមន៍​អន្តរជាតិ នៅតែ​បន្ត​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ស្ដារ​លទ្ធិប្រជាធិបតេយ្យ​និង​ការ​គោរព​សិទ្ធិមនុស្ស​ឡើងវិញ។

លោក អំ សំអាត៖ «បើ​កម្ពុជា​យើង​ពិនិត្យ​ហើយ​ធ្វើការ​កែ​លម្អ​ទី​១ កម្ពុជា​មានមុខមាត់ កេរ្តិ៍ឈ្មោះ​បន្ថែម​ទៀត​សម្រាប់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​ទី​២ អាច​ទទួល​បាន ផល​ចំណេញ​ផ្សេង​ទាក់ទង​នឹង​ហើយ​ការ​វិនិយោគ​ផ្សេងៗ​ទៀត​ពី​បណ្ដាល​ប្រទេស​សេរី​ពីព្រោះ​បើសិនជា​លក្ខខណ្ឌ​ដែល​គេ​រិះគន់​អំពី​ស្ថានភាព​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ​។ អាហ្នឹង​ក៏​ប៉ះពាល់​សម្រាប់ វិនិយោគទុន​បណ្ដាល​ប្រទេស​លោកខាងលិច គេ​នឹង​ពិចារណា​រឿង​ផង​ដែរ»

នៅ​ពេល​កូនប្រុស​លោក ហ៊ុន សែន គឺ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឡើង​កាន់​អំណាច​បន្ត​នោះ លោក​គ្មានអ្វី​ផ្លាស់ប្ដូរ​របៀប​នៃ​ការ​ដឹកនាំ​ឡើយ។

រដ្ឋបាល​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត នៅតែ​គំរាមកំហែង​សកម្មជន​បក្ស​ប្រឆាំង សកម្មជន​បរិស្ថាន ចាប់ខ្លួន​អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក ថាច់ សេដ្ឋា និង​នៅតែ​មាន​ករណី​ប្រើ​អំពើ​ហិង្សា លួច​វាយ​សកម្ម​ជនតាម​ផ្លូវ គ្មាន​ត្រា​ប្រណី មិន​ខុស​ពី​រដ្ឋបាល​ដឹកនាំ របស់​ឪពុក​នោះ​ឡើយ។ក្រុម​អង្គការ​អន្តរជាតិ​ទាំង​៦​នេះ ក៏​ទទួល​ឲ្យ​រដ្ឋបាល​របស់​លោក ហ៊ុន ម៉ាណែត បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​គ្រប់​ទំរង់​ជាបន្ទាន់ និង​អំពាវនាវ​ឲ្យ​ដោះ លែង​សកម្មជន នយោបាយ ដោយ​ឥត​លក្ខខណ្ឌ​។ ពួកគេ​ក៏​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បើក​ឲ្យ​រៀបចំ​ការបោះឆ្នោត​ព្រឹទ្ធសភា​នៅ​ឆ្នាំ​២០២៤ ដោយ សេរី និង​ត្រឹមត្រូវ៕

No comments: