Khmer Circle:
Even if the allegation of a fake cheque was true, none of such random instances would ever equate the political blank cheque issued by Hanoi to Hun Sen and his CPP colleagues for the sole purpose of buying their allegiance and treason.
How else could these individuals afford their jet set lifestyle, abuse of power, violations of human and civil rights, dividing up all of the country's land among themselves, ceding territory to Vietnam and allowing Vietnamese settlers in as concessions reciprocated out of favour to that state were it not for that critical political backing in the first place?
^^^
2024.01.23
សាលាឧទ្ធរណ៍ភ្នំពេញបានតម្កល់សាលក្រមផ្ដន្ទាទោសអនុប្រធានគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា ឱ្យជាប់គុក១៨ខែដដែលក្នុងសំណុំរឿងចេញសែកអត់ប្រាក់នៅល្ងាចថ្ងៃទី២២ ខែមករា។ គ្រួសារ និងមន្ត្រីសិទ្ធិមនុស្សចាត់ទុកការសម្រេចរបស់សាលាឧទ្ធរណ៍នេះ ថាជារឿងអយុត្តិធម៌ និងជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។
សាលាឧទ្ធរណ៍ភ្នំពេញ បានបើកសវនាការលើបណ្ដឹងឧទ្ធរណ៍ក្នុងសំណុំរឿងទី១របស់អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា នៅថ្ងៃទី ២២ ខែមករា ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ឬការចេញសែកអត់ប្រាក់។
សវនាការនេះ បានសួរដេញដោលលើសែកថតចម្លងចំនួនប្រាំសន្លឹក ដែលមេធាវីដើមបណ្ដឹង និងចៅក្រមយកមកដាក់បន្ទុក ហើយប្រធានក្រុមប្រឹក្សាជំនុំជម្រះលោក លី សុខលេង បានតម្កល់សាលក្រមផ្ដន្ទាទោសមន្ត្រីបក្សប្រឆាំងរូបនេះទុកជាបានការដដែល បើទោះបីមេធាវីការពារក្ដីឱ្យជនជាប់ចោទ រួមទាំងលោក ថាច់ សេដ្ឋា បានបដិសេធដោយលើកឡើងពីអង្គហេតុ អង្គច្បាប់ និងទាមទារឱ្យភាគីដើមបណ្ដឹងបង្ហាញសែកច្បាប់ដើមដើម្បីដាក់បន្ទុក ឬស្នើឱ្យលើកលែងការចោទប្រកាន់យ៉ាងណាក្តី។
មេធាវីការពារក្ដីឱ្យលោក ថាច់ សេដ្ឋា គឺលោក សឺន ជុំជួន ប្រាប់វិទ្យុអាស៊ីសេរីថា ការសម្រេចរបស់សាលាឧទ្ធរណ៍ដែលបានតម្កល់សំណុំរឿងនេះ គឺអយុត្តិធម៌សម្រាប់កូនក្ដីរបស់លោក ពីព្រោះលោក ថាច់ សេដ្ឋា បានប្រាប់តុលាការថា គាត់មិនបានចេញសែកឱ្យក្រុមហ៊ុន រិនឆាយ ផនសប តាំងពីមុនឆ្នាំ ២០១៦ មក។ លោក សឺន ជុំជួន ប្រាប់ថា នីតិវិធីបន្ត លោកនឹងជជែកជាមួយកូនក្ដីដើម្បីដាក់ប្ដឹងជំទាស់សាលដីកានេះទៅតុលាការកំពូលបន្តទៀត។
លោក សឺន ជុំជួន៖ «យើងសហមេធាវី បានលើកឡើងនូវទាក់ទងច្បាប់ នីតិវិធី ការវិនិច្ឆយទៅលើភស្តុតាង ទាក់ទងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ពាក់ព័ន្ធសិទ្ធិទទួលភស្តុតាងសុក្រឹតអីជាដើម ជនជាប់ចោទទទួលបានការជំនុំជម្រះដោយយុត្តិធម៌ជាដើម។ យើងសង្ឃឹមថា តុលាការនឹងទម្លាក់បទចោទ និងបដិសេធសាលក្រមរបស់សាលាដំបូង ប៉ុន្តែលទ្ធផលយើងសោកស្ដាយមែនទែន ដែលសាលាឧទ្ធរណ៍ភ្នំពេញតម្កល់សេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ។ អ៊ីចឹង! មានការខកចិត្តដែរណា៎»។
សវនាការនេះដែរ មន្ត្រីអង្គទូត មន្ត្រីឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា និងមន្ត្រីអង្គការសង្គមស៊ីវិល ព្រមទាំងគ្រួសារជនជាប់ឃុំក៏ចូលឃ្លាំមើល និងចូលស្ដាប់នៅក្នុងសវនាការ។ ចំណែកនៅក្រៅតុលាការវិញមានអ្នកគាំទ្រប្រមាណ ១០ នាក់លើកទឹកចិត្តទៅដល់លោក ថាច់ សេដ្ឋា ផងដែរ។
លោក ថាច់ សេដ្ឋា វ័យ៧០ឆ្នាំ មានដើមកំណើតខ្មែរក្រោម ហើយលោកជាប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម និងជាអនុប្រធានគណបក្សភ្លើងទៀន។ លោកត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួន កាលពីថ្ងៃទី ១៦ ខែ មករា ឆ្នាំ២០២៣ ការចាប់ខ្លួននេះធ្វើឡើងតាមបណ្ដឹងរបស់ក្រុមហ៊ុន រិនឆាយ ផនសប ដែលបានចោទលោក ថាច់ សេដ្ឋា ថាបានខ្ចីប្រាក់ពីក្រុមហ៊ុនមួយនេះចំនួន ២ ម៉ឺនដុល្លារកាលពីអំឡុងឆ្នាំ២០១១ និង ឆ្នាំ២០១២ ខណៈម្ចាស់ក្រុមហ៊ុន លោក ហៃ វ៉ាន់រិន វិញត្រូវគេដឹងថាជាមនុស្សដែលស្និទ្ធនឹងគណបក្សប្រជាជនកម្ពុជា និងគ្រួសារលោក ហ៊ុន សែន។
កាលពីខែកញ្ញា ឆ្នាំ២០២៣ តុលាការក្រុងភ្នំពេញបានផ្ដន្ទាទោសលោកឱ្យជាប់ពន្ធនាគាររយៈពេល ១៨ខែ ក្នុងសំណុំរឿងទី១ ទាក់ទងការចេញសែកស្អុយ ឬសែកអត់ប្រាក់ ទោះបីជាលោក ថាច់ សេដ្ឋា បានអះអាងនៅចំពោះមុខតុលាការថាលោកមិនបានចេញសែកអត់ប្រាក់ដូចការចោទប្រកាន់ក៏ដោយ។
បន្ថែមពីលើនេះ មួយខែបន្ទាប់មក តុលាការដដែលបានផ្ដន្ទាទោស លោក ថាច់ សេដ្ឋា ដាក់ពន្ធនាគារបីឆ្នាំថែមទៀត ក្នុងសំណុំរឿងថ្មីពីរផ្សេងគ្នា គឺពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងញុះញង់ឱ្យមានការរើសអើងពូជសាសន៍» ទាក់ទងលោកនិយាយពីប្រវត្តិគណបក្សប្រជាជនកម្ពុជា ស្តូបមិត្តភាពកម្ពុជាវៀតណាម និងប្រវត្តិ ៧មករា នៅក្នុងវេទិកាជាមួយអ្នកគាំទ្រក្រៅប្រទេសកាល ខែមករា ឆ្នាំ២០២៣។
វិទ្យុអាស៊ីសេរីមិនទាក់ទងអ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញលោក ឃុន លាងម៉េង ដើម្បីសាកសួរបន្ថែមបានទេនៅថ្ងៃទី ២២ ខែមករា។
ជុំវិញរឿងនេះ មន្ត្រីជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក យី សុខសាន្ត ដែលចូលស្ដាប់សវនាការដែរនោះ កត់សម្គាល់ដោយលោកចំឡែកតាំងពីដំបូងដែលដើមបណ្ដឹងមិនព្រមដោះស្រាយក្រៅប្រព័ន្ធតុលាការ ខណៈលោក ថាច់ សេដ្ឋា មិនបានគេចវេះសងបំណុលកន្លងមកនោះ។ លោកបន្តថា ដំណើរការក្ដីក្ដាំនេះវិញ មានវិមតិសង្ស័យជាច្រើនជុំវិញភស្តុតាងមិនច្បាស់លាស់ដែលតុលាការយកមកដាក់បន្ទុក ហើយបញ្ហានេះ នាំឱ្យសហគមន៍ជាតិ អន្តរជាតិសង្ស័យថាករណីនេះជារឿងនយោបាយ។
លោក យី សុខសាន្ត៖ «ខ្ញុំស្នើយ៉ាងទទូចដល់តុលាការ ដែលជាស្ថាប័នឯករាជ្យសូមវិនិច្ឆយដោយឈរលើយុត្តិធម៌ដល់ភាគីទាំងសងខាង បើសិនជាយករឿង (ចេញសែក)នេះដោយភាគីម្ខាងថា មិនមែនជារបស់ខ្លួនហើយយើងបង្ខំឱ្យគាត់ (ថាច់ សេដ្ឋា)ទទួលស្គាល់ថា ជាសែកចុះហត្ថលេខាដែលគាត់មិនធ្វើដោយដៃរបស់គាត់ អាហ្នឹងជារឿងអយុត្តិធម៌សម្រាប់អ្នករងគ្រោះ »។
មន្ត្រីអង្គការសង្គមស៊ីវិលចាត់ទុកការឃុំខ្លួនមន្ត្រីគណបក្សប្រឆាំងរូបនេះថាជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ និងស្នើឱ្យតុលាការដោះលែងលោក ថាច់ សេដ្ឋា ព្រមទាំងសកម្មជនបក្សប្រឆាំងផ្សេងទៀតឱ្យមានសេរីភាពវិញដោយឥតលក្ខខណ្ឌ៕
No comments:
Post a Comment