Saturday, 17 February 2024

ស្ថាប័ន​អន្តរជាតិ​បន្ត​ដាក់​ឈ្មោះ​កម្ពុជា​ជា​ប្រទេស​ដឹកនាំ​បែប​ផ្ដាច់ការ


Khmer Circle:

What? Cambodia is not a democracy? That's a joke, surely? Does not the country have an open, free and fair electoral system and a popularly ‘elected’ ‘government’ headed by its unanimously ‘elected’ ‘Prime Minister’, [well, so say election observers from China, Vietnam, Russia, former Soviet Bloc countries, Cuba and that solitary state somewhere in Africa...] an independent National Election Committee, a separation of powers between the executive, legislative and judiciary branches, a ‘Ministry of Justice’, an ‘independent’ court system, ‘one of the liveliest media climates in Asia’ [according to a former publisher of the PPP}, hundreds of NGOs, a rising middle class, unprecedented GDP and economic growth, ‘social development in every field’, a burgeoning penal system i.e. prisons to ensure law and order by keeping politicians and social activists who commit ‘crimes’ permanently locked up,...

Ok, it’s not perfect yet; this is how democracy Hanoi-style works albeit with a ‘tweak’ or two...     

^^^

ដោយ ថា ថៃ
2024.02.16

ស្ថាប័ន​អន្តរជាតិ​បន្ត​ដាក់​ឈ្មោះ​កម្ពុជា​ជា​ប្រទេស​ដឹកនាំ​បែប​ផ្ដាច់ការ 
 
 លោក ហ៊ុន សែន (អង្គុយ) លោក ហ៊ុន ម៉ានិត (ស្តាំក្រោយ ) លោក ហ៊ុន ម៉ានី (កណ្តាលក្រោយ) និង លោក ហ៊ុន ម៉ាណែត (ឆ្វេង)។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

អង្គភាព​ស៊ើបអង្កេត​សេដ្ឋកិច្ច ហៅ​កាត់​ថា អ៊ី.អាយ.យូ (Economist Intelligence Unit) បន្ត​ដាក់​ចំណាត់ថ្នាក់​កម្ពុជា​ជាប់​លេខ ១២១ ឬ​ជា​ប្រទេស​មាន​របប​ដឹកនាំ​តាម​បែប​ផ្ដាច់ការ​សម្រាប់​ឆ្នាំ​២០២៣ អាក្រក់​ជាង​ឆ្នាំមុនៗ ទៀត​។ មន្ត្រី​សង្គម​ស៊ីវិល​ថា រដ្ឋាភិបាល​គួរតែ​ពិនិត្យ​លើ​របាយការណ៍ និង​ឆ្លើយតប​ជា​វិជ្ជមាន​ជាជាង​ការ​ច្រានចោល​ចំពោះ​ការ​រក​ឃើញ​នេះ។

កម្ពុជា​នៅ​តែ​បន្ត​ជាប់​ឈ្មោះ​ជា​ប្រទេស​មាន​របប​ដឹកនាំ​តាម​បែប​ផ្ដាច់ការ (Authoritarianism)។ នេះ​បើ​យោង​តាម​សន្ទស្សន៍​ប្រជាធិបតេយ្យ​ឆ្នាំ​២០២៣ ទើប​នឹង​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី១៥ កុម្ភៈ ដោយ​អង្គភាព​ស៊ើបអង្កេត​សេដ្ឋកិច្ច (EIU) ដែល​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស (UK)

សម្រាប់​ឆ្នាំ​២០២៣ អង្គភាព​នេះ​ដាក់​ចំណាត់ថ្នាក់​កម្ពុជា​ជាប់​លេខ​១២១ ក្នុង​ចំណោម ១៦៧​ប្រទេស​និង​ដែនដី​សរុប​នៅ​លើ​សាកលលោក។ កម្ពុជា​ទទួល​បាន​ពិន្ទុ​ជាង ៣​ពិន្ទុ (,០៥) ដែល​មាន​ការ​ថយ​ចុះ​ជាង​ឆ្នាំ​២០២២ ដែល​ទទួល​បាន​ពិន្ទុ (,១៨)​។ បើ​តាម​របាយការណ៍​ដដែល​កំណត់​ថា ពិន្ទុ​សូន្យ គឺជា​ពិន្ទុ​ទាប​បំផុត​ខាង​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ និង​ពិន្ទុ ១០ ជា​ពិន្ទុ​ខ្ពស់​បំផុត។

 

ចាប់តាំងពី​ឆ្នាំ​២០១៣ មក ពិន្ទុ​ប្រជាធិបតេយ្យ​របស់​កម្ពុជា​បាន​បន្ត​ដាំ​ក្បាល​ចុះ​គួរ​ឱ្យ​កត់​សម្គាល់ ជាពិសេស​ក្នុង​ឆ្នាំ​២០១៧ នៅ​ពេល​ដែល​រដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ដោយ​អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បើក​យុទ្ធនាការ​គាស់​រម្លើង​ប្រជាធិបតេយ្យ​តាមរយៈ​ការ​រម្លាយ​គណបក្សប្រឆាំង​ធំ​ជាងគេ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦​។ ចំណែក​អាណត្តិ​ទី​៧​វិញ លោក ហ៊ុន សែន បាន​ផ្ទេរ​ដំណែង​នាយករដ្ឋមន្ត្រី​ទៅកាន់​កូនប្រុស​ច្បង​លោក គឺ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ណែត កាល​ពី​ខែ​សីហា ឆ្នាំ​២០២៣ កន្លង​ទៅ​។ ប៉ុន្តែ​មុន​នឹង​ការ​ផ្ទេរ​ដំណែង​ជា​កញ្ចប់​ទៅ​កាន់​កូនប្រុស និង​បក្ស​បក្ខពួក​ខ្លួន លោក ហ៊ុន សែន បាន​បង្ក្រាប​លើ​សង្គម​ស៊ីវិល បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​រាំង​ខ្ទប់​គណបក្ស​ភ្លើងទៀន​ដែល​ជា​គណបក្សប្រឆាំង​ដែល​ធំជាង​គេ​មិន​ឱ្យ​ចូលរួម​បោះឆ្នោត។

របាយការណ៍​ដដែល​​បញ្ជាក់​ថា ប្រទេស​មួយចំនួន​នៅ​អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍​រួមមាន​កម្ពុជា បង់ក្លាដេស (Bangladesh) ប៉ាគីស្ថាន (Pakistan) ស្រីលង្កា (Sri Lanka) និង​ប្រទេស​ថៃ បាន​ធ្លាក់ចុះ​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ជា​បន្តបន្ទាប់​។ អង្គភាព​EIU ថា ការវាយតម្លៃ​នីមួយ​ផ្អែកលើ​ចំណុច​សំខាន់​មួយចំនួន​រួមមាន​ដំណើរការ​បោះឆ្នោត មុខងារ​របស់​រដ្ឋាភិបាល ការចូលរួម​នយោបាយ វប្បធម៌​នយោបាយ និង​សេរីភាព​សង្គម​ស៊ីវិល។

ប្រទេស​ន័រវ៉េ (Norway) ជាប់​ថ្នាក់​លេខ​១ នៅ​ទូទាំង​ពិភពលោក ជា​ប្រទេស​ដែល​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​បាន​ប្រសើរ​បំផុត ខណៈ​ប្រទេស​អាហ្វហ្គានីស្ថាន (Afganistan) ទទួល​បាន​ចំណាត់ថ្នាក់​នៅ​បាត​តារាង។

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​សុំ​ការ​ឆ្លើយតប​រឿង​នេះ​ពី​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក ស្រ៊ាង ចិន្តា និង​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បាន​ទេ នៅ​ថ្ងៃ​ទី១៦ ខែ​កុម្ភៈ។

ប្រធាន​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ហៅថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា សោកស្ដាយ​ដែល​មាន​ការ​រក​ឃើញ​ថា ប្រទេស​កម្ពុជា​ជា​ប្រទេស​ផ្ដាច់ការ និង​បាន​ប្រាសចាក​ពី​រដ្ឋធម្មនុញ្ញ​ដែល​កំណត់​ថា ប្រទេស​កម្ពុជា​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ។ លោក រស់ សុដ្ឋា បន្ត​ថា សង្គម​ស៊ីវិល​ចង់​ឃើញ​មានការ​ឆ្លើយតប​ជា​វិជ្ជមាន​របស់​រដ្ឋាភិបាល​ចំពោះ​របាយការណ៍​នេះ។

លោក រស់ សុដ្ឋា៖ «ប្រសិនបើ​របាយការណ៍​ហ្នឹង​ជា​ការពិត​កម្ពុជា​ត្រូវធ្វើ​យ៉ាង​មិច​ដើម្បី​ស្រប​ទៅ​តាម​ទិសដៅ​របស់​ខ្លួន​ដែល​បាន​កំណត់ តែបើ​មិន​ពិត​ទេ តើ​រដ្ឋាភិបាល​មាន​ទឡ្ហីករណ៍​អំណះអំណាង​អ្វីខ្លះ​ដែល​ចាំបាច់​ត្រូវ​ពន្យល់​ទៅ​កាន់​សហគមន៍​អន្តរជាតិ និង​ម្ចាស់​របាយការណ៍​វិញ»

អង្គភាព​EIU បែងចែក​ប្រជាធិបតេយ្យ​នៅ​លើ​ពិភពលោក​ជា ៤​ជំពូក គឺ​ប្រជាធិបតេយ្យ​ពេញលេញ ប្រជាធិបតេយ្យ​មិន​ពេញលេញ ប្រជាធិបតេយ្យ​បែប​កូនកាត់ និង​ប្រជាធិបតេយ្យ​បែប​ផ្ដាច់ការ​។ អង្គភាព​នេះ ផ្ដល់​និយមន័យ​ថា រដ្ឋ​ដែល​គ្រប់គ្រង​តាម​បែប​ផ្ដាច់ការ គឺ​ពុំ​មាន​ការ​អនុវត្ត​ប្រព័ន្ធ​សេរី​ពហុបក្ស​នយោបាយ​នោះ​ទេ ហើយ​ប្រព័ន្ធ​នេះ​រង​ការ​រឹតត្បិត​ខ្លាំង។ រីឯ​ការបោះឆ្នោត មិន​ធ្វើ​ឡើង​ដោយ​សេរី និង​ត្រឹមត្រូវ​នោះ​ទេ និង​រំលោភ​នូវ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​។ ចំណែកឯ​ប្រព័ន្ធ​ផ្សព្វផ្សាយ ជាទូទៅ​គឺជា​របស់​រដ្ឋ ឬ​គ្រប់គ្រង​ដោយ​ក្រុម​ដែល​មាន​ជាប់​ទាក់ទង​នឹង​របប​ដឹកនាំ​ប្រទេស​។ ក្រៅ​ពី​នេះ មាន​ការ​គាបសង្កត់​ទៅ​លើ​អ្នក​រិះគន់​រដ្ឋអំណាច និង​មានការ​រឹតត្បិត​ព័ត៌មាន​ជា​ខ្លាំង ខណៈ​ពុំ​មាន​ប្រព័ន្ធ​យុត្តិធម៌​ឯករាជ្យ​នោះ​ឡើយ៕

No comments: