2024.02.08
មនុស្ស៥នាក់បានស្លាប់ភ្លាមៗ និង២នាក់ទៀតរងរបួសធ្ងន់ ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ ដោយសាររថយន្តបានបើកល្បឿនលឿនបុករបាំងផ្លូវ បណ្តាលឲ្យក្រឡាប់ផ្ងារ ចន្លោះគីឡូម៉ែត្រលេខ២០ ហួសច្រកចេញកំពង់ស្ពឺ នៅវេលាម៉ោង ប្រមាណ៧ ព្រឹក នៅថ្ងៃទី ៧ ខែកុម្ភៈ។
ទំព័រហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ឲ្យដឹងថា អ្នកបើកបររថយន្តម៉ាកអាល់ហ្វា (Alpha) ពណ៌ស គឺជាស្ត្រីបានដឹកសមាជិកគ្រួសារចំនួន៧ នាក់ ដោយបើកនៅលើផ្លូវបើកល្បឿនលឿនពីភ្នំពេញ ទៅខេត្តព្រះសីហនុ ក្នុងគោលបំណងទៅលេងខេត្តព្រះសីហនុ។ គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឱ្យអ្នកដំណើរស្លាប់ ៥នាក់នៅហ្នឹងកន្លែង និងរបួសធ្ងន់ ២ នាក់ទៀត ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង អំពាវនាវឱ្យប្រជាពលរដ្ឋបើកបរដោយប្រុងប្រយ័ត្ន មិនត្រូវវ៉ាជែងគ្នា និងមិនត្រូវបើកក្នុងស្ថានភាពងងុយដេក ឬស្រវឹងឡើយ៕
No comments:
Post a Comment