Khmer Circle:
Many of Hun Sen's policies are inherently 'genocidal' in substance and character such as the granting of land "concessions" for up to 100 years - or 99 years for good effect! - , ceding territory along the border to Vietnamese encroachments and related illegal treaties signed and resigned since the early 1980's [the killings and persecuting of border encroachment critics as is the persecutions and silencing of civil society critics and environmental activists clearly suggest that Hun Sen's acts of treason and or complicity must be kept off limits to public scrutiny and investigation]; opening border to Vietnamese mass immigration/settlement; money laundering; drug and human trafficking; systematic official corruption at every level of state administration; deforestation along with failure to create jobs for millions of people of working age and so forth have been taking place with Hun Sen's full knowledge and approval.
All these developments spell grave dangers for a nation still waking up from the nightmare of the 'genocidal regime' that he and his Vietnamese sponsors claim to have rescued it from.
^^^
2024.07.16
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងពីការដឹងគុណ និងការចងចាំរបស់លោកចំពោះស្នាដៃ និងគុណូបការៈរបស់លោក ហ៊ុន សែន ជាឪពុកនូវអ្វីដែលលោក ហ៊ុន ម៉ាណែត បាននិយាយថា ជាការរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍នាំសុខសន្តិភាព និងឯកភាពទឹកដី។
ប៉ុន្តែសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងបក្សប្រឆាំងលើកឡើងថា កូនដឹងគុណឪពុកគឺជារឿងធម្មតា ប៉ុន្តែទាក់ទងនឹងការបង្រួបបង្រួមជាតិគឺមិនដូចការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត ឡើយ។
លោក ហ៊ុន ម៉ាណែត បានថ្លែងសរសើរឪពុករបស់លោកថា តាមរយៈនយោបាយ ឈ្នះឈ្នះ បានបង្កើតនូវអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាហៅកាត់ថា អ.វ.ត.ក. ដោយមានកិច្ចសហការដ៏ល្អប្រសើរ ពីអង្គការសហប្រជាជាតិនិងការឧបត្ថម្ភគាំទ្រជាថវិកាពីសហគមន៍អន្តរជាតិ ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះនៃរបបខ្មែរក្រហម ការផ្សះផ្សាសង្គមដែលបែកបាក់ និងការលុបបំបាត់វប្បធម៌និទ្ទណ្ឌភាពជាដើម។
លោកនាយករដ្ឋមន្ត្រី ក៏បានរំឭកស្នាដៃរបស់អតីតរដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី លោក សុខ អាន ដែលបានដឹកនាំក្រុមការងារចរចារបស់រាជរដ្ឋាភិបាលកម្ពុជាជាមួយអង្គការសហប្រជាជាតិ ដើម្បីបង្កើតតុលាការកូនកាត់នេះ។
ក្នុងឱកាសសម្ពោធសមិទ្ធផលនៅអគារអនុវត្តមុខងារសេសសល់របស់អ.វ.ត.ក. នៅថ្ងៃទី១៦ ខែកក្កដា លោក ហ៊ុន ម៉ាណែត លើកទឹកចិត្តជនបរទេស និងពលរដ្ឋខ្មែរឱ្យសិក្សាពីប្រវត្តិសាស្ត្រ ទាក់ទងរបបប្រល័យពូជសាសន៍ ហើយអាចទៅស្រាវជ្រាវឯកសារដើមដែលមាននៅអគារ អ.វ.ត.ក។
លោក ហ៊ុន ម៉ាណែត លើកឡើងថា ក្មេងសម័យបច្ចុប្បន្ន មិនជឿនូវអ្វីដែល ចាស់ៗជំនាន់មុនបានឆ្លងកាត់ក្នុងសម័យសង្គ្រាម ដូច្នេះ ឯកសារពាក់ព័ន្ធត្រូវរក្សាទុកឱ្យបានល្អសម្រាប់ការស្រាវជ្រាវ។ លោកថា មនុស្សជាតិមិនត្រូវការឱ្យសង្គ្រាមកើតឡើងទេ ហើយគោលនយោបាយកាប់សម្លាប់ពលរដ្ឋ មិនអាចទទួលយកបានឡើយ ដែលកូនខ្មែរត្រូវចងចាំ។
លោក ហ៊ុន ម៉ាណែត៖ «ប្រវត្តិសាស្ត្រដែលល្អយើងត្រូវប្រឹងប្រែង ដើម្បីជោគជ័យ តែប្រវត្តិសាស្ត្រដែលជូរចត់ត្រូវចងចាំ ហើយធ្វើយ៉ាងណាត្រូវចៀសវាងឱ្យបាន ជាពិសេសការប្រព្រឹត្តអំពើជ្រុលនិយម កាប់សម្លាប់ប្រជាពលរដ្ឋ។ នៅក្នុងគោលនយោបាយទិសដៅណាក៏ដោយ ហេតុផលណាក៏ដោយ ប៉ុន្តែដែលចេញគោលនយោបាយកាប់សម្លាប់ប្រជាជនរាប់លាននាក់បែបនេះ គឺមិនអាចទទួល យកបានទេ ហើយកូនខ្មែរទាំងអស់ត្រូវចងចាំ»។
ជុំវិញប្រវត្តិសាស្ត្រនៃការបែកបាក់ជាតិ រហូតដល់មានដំណើរបង្រួបបង្រួមជាតិកម្ពុជាសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសលោក ស្រ៊ុន ស្រ៊ន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៦ ខែកក្កដា ថា បើគ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ទេ គ្មានភាគីណាមួយតែឯង អាចដោះស្រាយវិបត្តិជម្លោះ នៅកម្ពុជាឈានដល់ការផ្សះផ្សាបង្រួបបង្រួមជាតិបានឡើយ។
លោកពន្យល់ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បង្ហាញអំពីការព្រមព្រៀងគ្នា រវាងប្រទេសមហាអំណាចទាំង៥ ដែលជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ការសម្របសម្រួលគ្នាក្រោមការដឹកនាំរបស់សហប្រធានបារាំង និងឥណ្ឌូណេស៊ី ដែលបង្កើតក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា SNC ដឹកនាំដោយ សម្ដេចព្រះ នរោត្ដម សីហនុ រួមទាំងវិធាននានា ទាក់ទងនឹងការដកកម្លាំងបរទេសចេញពីកម្ពុជា ដូចជា ដកកងទ័ពវៀតណាម ពួកចារកិច្ចជំនួយការយោធានិង ទីប្រឹក្សាយោធា ព្រមទាំងការបញ្ជូនចេញពីកម្ពុជានូវនិគមជនបរទេសជាដើម។
លោកថា កិច្ចការមូលដ្ឋានសំខាន់ៗទាំងអស់នេះហើយ ដែលឈានទៅដល់ ការបង្រួបបង្រួម និងឯកភាពជាតិកម្ពុជាឡើងវិញ។
លោក ស្រ៊ុន ស្រ៊ន៖ «បើគ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គ្មានអ៊ុនតាក់ ចូលមកអនុវត្ត ដើម្បីបង្កើតបានរដ្ឋធម្មនុញ្ញ១៩៩៣ ទេ ក៏គ្មានការធ្វើការរដ្ឋប្រហារ ១៩៩៧ ក៏គ្មានការធ្វើសមាហរណកម្មខ្មែរក្រហមឆ្នាំ១៩៩៨ ដូចគ្នា។ អ៊ីចឹង ការដែលអ្នកដទៃអះអាងតាមរូបភាពណាក៏ដោយ តាមមធ្យោបាយណាក៏ដោយ ក៏មិនអាចយកទៅប្រៀបធៀបជាមួយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញ ១៩៩៣ ឡើយ។ បើគ្មានទេ ការបង្រួបបង្រួមជាតិ គ្មានទេការផ្សះផ្សាជាតិ ឬក៏ភាគីខ្មែរទាំងអស់ មកចាប់ដៃគ្នាឡើយ»។
ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៦ ខែកក្កដាថា កូនដឹងគុណឪពុក គឺជារឿងធម្មតា ប៉ុន្តែទាក់ទងនឹងការបង្រួបបង្រួម ជាតិ គឺមិនដូចការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត ឡើយ។
លោកថា កិច្ចការបង្រួបបង្រួមជាតិ ចាប់ផ្ដើមពីមានការសម្របសម្រួលដោយសហគមន៍អន្តរជាតិ ចូលរួមផ្សះផ្សាភាគីជម្លោះខ្មែរ រួមមានភាគីរដ្ឋកម្ពុជា ភាគីហ៊្វុនស៊ិនប៉ិច ភាគីលោក សឺន សាន និងខ្មែរក្រហម ដែលមានការចរចារហូតដល់សម្រេចបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និងការបោះឆ្នោតនៅឆ្នាំ១៩៩៣ ដូច្នេះ មិនមែនជាស្នាដៃរបស់អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន តែម្នាក់នោះទេ។
រីឯការដឹកនាំបច្ចុប្បន្ននេះទៀតសោត លោកកត់សម្គាល់ថា ហាក់ដូចជាដើរមិនទាន់ ស្របនឹងគន្លង នៃស្មារតីផ្សះផ្សាបង្រួបបង្រួមជាតិនៅឡើយ។
លោក រ៉ុង ឈុន៖ «មកដល់ពេលនេះ ក៏យើងមិនទាន់ឃើញ មានការផ្សះផ្សាជាតិឡើយទេ អ្នកដែលមានសំឡេងផ្ទុយ ពីអ្នកកាន់អំណាចតែងតែទទួលរងគ្រោះចាប់ដាក់ពន្ធនាគារ ដូចជាលោក ថាច់ សេដ្ឋា លោក កឹម សុខា លោក ស៊ុន ចន្ធី ហើយនឹងអង្គការសង្គមស៊ីវិលមេសហជីព ជាពិសេសដូចជា ប្អូនៗយុវជន ទាំង ៥ នាក់នេះក្ដី។ អាហ្នឹង បង្ហាញថា មិនទាន់មានការឯកភាពជាតិនោះទេ ហើយក៏មិនទាន់ដើរទៅតាមគន្លងប្រជាធិបតេយ្យ ពិតប្រាកដឱ្យមានសេរីភាពការគោរពសិទ្ធិមនុស្សនោះទេ»។
លោក ហ៊ុន ម៉ាណែត បានឡើងធ្វើជានាយករដ្ឋមន្ត្រី មិនទាន់បានមួយឆ្នាំផង តុលាការបានចាប់ខ្លួនមនុស្ស ដែលមានមនសិការជាតិជិត ៣០នាក់ដាក់ពន្ធនាគារ រួចទៅហើយ។
ករណីចាប់ខ្លួនចុងក្រោយ គឺការចាប់ខ្លួនសហជីព លោក ម៉ម រិទ្ធី ប្រធានគណបក្សកម្លាំងជាតិលោក ស៊ុន ចន្ធី និងសកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិចំនួន៥នាក់ជាដើម។ ថ្មីស្រឡាងជាងគេនេះទៀត គឺការបណ្ដេញព្រះសង្ឃ ចេញពីវត្តដំរីសនៅខេត្តបាត់ដំបង ដោយគ្រាន់តែព្រះអង្គចូលរួមកិច្ចការសង្គមស្របតាមស្មារតីរដ្ឋធម្មនុញ្ញ។
រីឯអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាឪពុកវិញ ធ្លាប់មានប្រសាសន៍ជាញឹកញាប់ ថាលោកនឹងរកវិធីដើម្បីកម្ចាត់ ឬកម្ទេចគណបក្សប្រឆាំង ដែលលោកចោទថា ជាក្រុមជ្រុលនិយមឱ្យអស់ពីកម្ពុជា ដែលផ្ទុយទាំងស្រុងពីស្មារតីនៃការផ្សះផ្សាបង្រួបបង្រួមជាតិ ប៉ុន្តែហាក់មិនខុសពីរបៀបធ្វើការរបស់ក្រុមមេដឹកនាំខ្មែរក្រហមឡើយ។ ខ្មែរក្រហមច្រើនយកពាក្យ ស៊ីអាយអេ (CIA) ខេហ្សីប៊ី ( KGB) គិញយួន ទាហានលន់ នល់ ឬនាយទុន ជាដើម ហើយចោទថាជាខ្មាំង។
នរណាម្នាក់ដែលត្រូវគេចោទយ៉ាងដូច្នេះ ត្រូវកម្មាភិបាលខ្មែរក្រហមយកទៅសម្លាប់ភ្លាម ដោយគ្មានការស៊ើបអង្កេតរកខុសត្រូវអ្វីឡើយ ហើយជួនកាលការចោទនោះ ធ្វើឡើងដោយការសងសឹកចំពោះគំនុំគុំកួនផ្ទាល់ខ្លួន ឬដើម្បីបិទបាំងអំពើអាក្រក់របស់ខ្លួនជាដើម។ សម្រាប់លោក ហ៊ុន សែន វិញ ឱ្យតែគាត់ចោទអ្នកណាម្នាក់ថា ជាក្រុមឧទ្ទាម ឬក្រុមជ្រុលនិយម អ្នកនោះគេចមិនផុតពីការចាប់ដាក់គុក ដោយមិនចាំបាច់ស៊ើបអង្កេតនោះទេ៕
1 comment:
Hun Sen's WIN WIN = NGUYEN NGUYEN.
That means the winner is Yuon.
Post a Comment