Hun Manet
must be the only person in Cambodia and the world who believes he or his
government was voted into office in the first place! If that is not the case
i.e. his government was never elected through free and fair means, how on earth
can the Khmer people vote this government out?!
For a man
who holds a PhD from a Western university in economics/political economy he appears
to be blissfully ignorant or hopelessly naive or, perhaps, pretending to be
both. Any person with a sound mind will tell him that what we humans do today
will have consequences and repercussions tomorrow. 'Tomorrow' does not have to
mean the following day, it could be in Hun Manet's life time, the life time of
his children or grand children. King Chey Chetha II is known to have granted
Vietnamese settlers a temporary stay on Khmer soil near or around the Khmer
port of Prey Nokor which later was renamed Saigon and now Ho Chi Minh City.
This had happened long before the arrival of the French who by then could do
little except to cave in to the Vietnamese's demand to recognise that the
territory of what the French called Cochin China was a de facto Vietnamese
territory; a fait accompli; the
recurring and inevitable theme of Vietnam’s ‘nam tien’ or southward expansion.
Likewise, Ho Chin Minh himself knew he might not live to witness the reunification of North and South Vietnams or the realisation of the Federation of Indochina with both the Pathet Laos in Laos and the CPP in Cambodia emerging eventually from the seeds he planted in his Indochinese Workers' Party (while he was still a young man) to replace the old nationalist administrations of both countries and arbitrate matters on Hanoi's behalf.
2024.08.15

លោក ហ៊ុន ម៉ាណែត បានចេញមកប្រតិកម្មជាថ្មីម្ដងទៀត ដោយអះអាងថា ប្រសិនបើរដ្ឋាភិបាលក្នុងអាណត្តិរបស់លោក ធ្វើឱ្យបាត់បង់អធិបតេយ្យទឹកដី និងគ្មានការអភិវឌ្ឍ នៅក្នុងខេត្តទាំងបួន នៃតំបន់ត្រីកោណអភិវឌ្ឍន៍ CLV នោះប្រជាពលរដ្ឋ អាចបោះឆ្នោតទម្លាក់លោកនៅអាណត្តិក្រោយបាន។ អ្នកឃ្លាំមើលលើកឡើងថា ការធានាអះអាងរបស់លោក ហ៊ុន ម៉ាណែត គឺជាការបោកប្រាស់ ដោយខ្ចីឈ្មោះលទ្ធិប្រជាធិបតេយ្យមកបំភ័ន្ត។
បន្ទាប់ពីព្រមានប្រើប្រាស់ដំបង និងខ្នោះដៃលើប្រជាពលរដ្ឋខ្មែរ ដែលប្រឆាំងនឹងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV ពេលនេះ លោក ហ៊ុន ម៉ាណែត បានប្ដូរមកប្រើវិធីត្រជាក់ផង និងក្ដៅផង ដោយឱ្យប្រជាពលរដ្ឋបោះឆ្នោតប្ដូររដ្ឋាភិបាលចោល បើមានករណីបាត់ទឹកដី ប៉ុន្តែ ក្នុងពេលជាមួយគ្នានេះ លោកក៏បានដាក់ពង្រាយកងកម្លាំង ដើម្បីត្រៀមកម្ចាត់អ្នកប្រឆាំងដែរ។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនី ចំនួន ១ពាន់នាក់ នៅថ្ងៃទី១៥ ខែសីហា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអំពាវនាវដល់អ្នកបញ្ចេញមតិលើគម្រោងអភិវឌ្ឍន៍នៅតំបន់ត្រីកោណ (CLV) ឱ្យបង្ហាញទស្សនៈរៀងខ្លួន ប៉ុន្តែ កុំឱ្យប៉ះពាល់ដល់សន្តិសុខ និងធ្វើឱ្យបែកបាក់ឯកភាពជាតិ។
លោក ហ៊ុន ម៉ាណែត៖ «២០២៧ ២០២៨ បោះទម្លាក់ហ្មងទៅ កុំពិបាក។ នេះជាសិទ្ធិនៅក្នុងរដ្ឋធម្មនុញ្ញ សិទ្ធិស្របច្បាប់ សូមអនុវត្តតាមសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋ ហើយយើងមានសិទ្ធិក្នុងនាមជាប្រជាពលរដ្ឋស្របច្បាប់ ប្ដឹងទៅអង្គការសហប្រជាជាតិ ដើម្បីយកដីមកវិញ ព្រោះដីនៅក្នុងអង្គការសហប្រជាជាតិហើយ ខ្លាចអី។ តែខ្លាចបំផុត គឺការបែកបាក់ជាតិខ្លួនឯង»។
ប្រតិកម្មរបស់លោក ហ៊ុន ម៉ាណែត នេះ ធ្វើឡើងបន្ទាប់ពីពលរដ្ឋខ្មែរ ដែលរស់នៅក្រៅប្រទេស បាននាំគ្នាធ្វើបាតុកម្មទាមទាររដ្ឋាភិបាលកម្ពុជា ឱ្យដកខេត្តភាគឦសានទាំងបួន ចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍ ជាមួយវៀតណាម។ ទោះជាយ៉ាងណាក្ដី លោក ហ៊ុន ម៉ាណែត បានចោទប្រកាន់ការទាមទារនេះថា ជាចេតនាចង់ផ្ដួលរំលំរដ្ឋាភិបាលរបស់លោក ដូចនៅប្រទេសបង់ក្លាដេស្ហ (Bangladesh) ដែរ។ លោក ហ៊ុន ម៉ាណែត បានអះអាងអំពីការរកឃើញក្រុមអ្នកដឹកនាំប្រឆាំង ដែលបានត្រៀមអាវុធ ដូចជា គ្រាប់បែកដប ចម្ពាមកៅស៊ូ និងដំបងជាដើម ដើម្បីត្រៀមធ្វើបាតុកម្មទម្លាក់រដ្ឋាភិបាល នៅថ្ងៃទី១៨ ខែសីហានេះ។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលខេត្តសៀមរាប លោក អ៊ុំ សំអាន លើកឡើងថា ការអះអាងរបស់លោក ហ៊ុន ម៉ាណែត គឺជាល្បិចឆបោក ដោយខ្ចីយីហោប្រជាធិបតេយ្យ ដើម្បីលួងលោមពលរដ្ឋ ព្រោះកន្លងមក ដើម្បីរក្សាអំណាច រដ្ឋាភិបាលរបស់ត្រកូល ហ៊ុន ពីរជំនាន់ឪពុក និងកូននេះ បានរំលាយបក្សប្រឆាំង រៀបចំការបោះឆ្នោតក្លែងក្លាយ កែច្បាប់ការពារអំណាចតាមទំនើងចិត្ត និងចាប់សកម្មជន និងអ្នកនយោបាយដាក់ពន្ធនាគារជាដើម។ លោក អ៊ុំ សំអាន អះអាងថា ក្រុមអ្នកប្រឆាំង គ្មានគម្រោងធ្វើបាតុកម្មទម្លាក់រដ្ឋាភិបាលនោះទេ ហើយការអះអាងរបស់លោក ហ៊ុន ម៉ាណែត នេះ គឺជាជំងឺខ្លាចប្រជាធិបតេយ្យរបស់មេដឹកនាំផ្ដាច់ការប៉ុណ្ណោះ។
លោក អ៊ុំ សំអាន៖ «ការចោទប្រកាន់របស់លោក ហ៊ុន ម៉ាណែត ហ្នឹង គ្មានមូលដ្ឋាននោះទេ គ្រាន់តែជាការលាបពណ៌ ដើម្បីបង្ក្រាបទៅលើបាតុកម្ម ដែលគ្រោងទាមទារឱ្យរដ្ឋាភិបាលដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍ត្រីកោណ CLVតែប៉ុណ្ណោះឯង»។
យ៉ាងណាក៏ដោយចុះ នៅមុន និងបន្ទាប់ពីការថ្លែងរបស់លោក ហ៊ុន ម៉ាណែត នេះ កងកម្លាំងប្រដាប់អាវុធ មានទាហាន ប៉ូលិស ប៉េអិម បានចល័តទ័ពនៅតាមគោលដៅសំខាន់ៗ ក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួន ដើម្បីត្រៀមកម្ចាត់អ្នកប្រឆាំង ខណៈក្រសួងស្ថាប័នរដ្ឋ បានចេញសារគាំទ្រ ចំពោះចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជាជាបន្តបន្ទាប់។ ក្នុងនោះ ក្រសួងយុត្តិធម៌ ក៏បានចេញសេចក្ដីប្រកាសរៀបចំបទចោទរួចជាស្រេច សម្រាប់ចាត់ការលើក្រុមពលរដ្ឋ ដែលក្រសួងហៅថា អ្នកប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្ដួលរំលំរដ្ឋាភិបាល។
ជុំវិញរឿងនេះ អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក សេង វណ្ណលី យល់ឃើញថា ការថ្លឹងថ្លែងរបស់លោក ហ៊ុន ម៉ាណែត ជុំវិញប្រតិកម្មរបស់ប្រជាពលរដ្ឋ ទាក់ទិននឹងតំបន់ត្រីកោណអភិវឌ្ឍន៍ ហាក់គ្មានភាពច្បាស់លាស់ និងក្ដាប់ព័ត៌មាន មិនបានគ្រប់ជ្រុងជ្រោយនោះទេ។ លោក សេងវណ្ណលី បន្តថា ប្រសិនបើរដ្ឋាភិបាលចង់ដោះស្រាយបញ្ហានេះឱ្យឆាប់ចប់ និងដោយសន្តិវិធី រដ្ឋាភិបាលគួរតែបើកឱ្យមានការធ្វើប្រជាមតិដោយសេរី ជាជាងការប្រើប្រាស់វិធីក្ដៅ។
លោក សេង វណ្ណលី៖ «ខ្ញុំគិតថា ការរឹតត្បិតនេះ គេនឹងមើលឃើញថា រដ្ឋមានទំនោរប្រើអាជ្ញា ប្រើអំណាច ប្រើដំបង ជាជាងធ្វើម៉េចបកស្រាយឱ្យប្រជាពលរដ្ឋ ព្យាយាមលើកកម្ពស់ការជជែក និងការពិភាក្សា ក៏ដូចជា ជំរុញឱ្យមានកិច្ចសហប្រតិបត្តិការ ឬក៏ការចូលរួមរបស់ប្រជាពលរដ្ឋ នៅក្នុងការសម្រេចចិត្តណាមួយ ពាក់ព័ន្ធនឹងប្រទេសជាតិ»។
មកទល់ពេលនេះ ប្រជាពលរដ្ឋខ្មែរ ទាំងក្នុងប្រទេស និងក្រៅប្រទេស បង្ហោះសារព្រោងព្រាតមិនជឿជាក់ទៅលើការអះអាងរបស់រដ្ឋាភិបាលត្រកូល "ហ៊ុន" និងនៅតែប្រកាន់ជំហរទាមទារឱ្យរដ្ឋាភិបាលដកខេត្តខ្មែរទាំង៤ ចេញពីគម្រោងនេះ ដើម្បីកុំឱ្យរងការឈ្លានពានទឹកដីពីប្រទេសវៀតណាម ហើយពិបាកទាមទារនៅថ្ងៃក្រោយ៕
No comments:
Post a Comment