Khmer Circle:
It wouldn't be the only location where Vietnamese workers have been covertly employed. Rubber plantations and other cash crop farms throughout the eastern provinces bordering Vietnam have been areas of vital strategic significance to Vietnam since colonial time and have been home to rebel strongholds and military logistics outlets during the anti-colonial resistance war and later on the US war there where Viet Cong forces operated and fed on the supplies provided by the Ho Chi Minh Trial which in turned prompted Henry Kissinger and Nixon to call in the B-52 bombers which in turned led to the overthrow of Sihanouk and the rise of the KR and Pol Pot.
Pen Sovan - as the first Premier of the post-KR regime installed by Hanoi - is thought to have opposed Vietnam's desire to have control over the rubber plantations or preferred the Russians having that control over the Vietnamese and this is one of the reasons that ultimately decided his political fate and downfall, leading to the rise of his nemesis and opportunist within the CPP: Hun Sen.
^^^
2024.09.07
កម្មករដែលជាជនជាតិវៀតណាមរាប់ពាន់នាក់ កំពុងលាក់ខ្លួនសម្ងំធ្វើការនៅក្នុងក្រុមហ៊ុនចម្ការចេកមួយនៃស្រុកលំផាត់ ខេត្តរតនគិរី ដោយមិនឃើញមានការត្រួតពិនិត្យឯកសារ និងគ្រប់គ្រងច្បាស់លាស់ពីអាជ្ញាធរមូលដ្ឋាន ក្រៅពីនោះក្រុមហ៊ុន មួយនេះ មិនអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរចេញចូលលក់ម្ហូបអាហារដូចមុនឡើយ។
ក្រុមហ៊ុនវៀតណាមឈ្មោះ ហ័ង អាញ លំផាត់ បាននាំយកពលរដ្ឋវៀតណាម រាប់ពាន់នាក់មកសម្ងំធ្វើការងារក្នុងក្រុមហ៊ុន។ លើសពីនោះ បច្ចុប្បន្ននេះក្រុមហ៊ុនមិនអនុញ្ញាតឲ្យពលរដ្ឋខ្មែរអាចចេញចូលលក់ម្ហូបអាហារ បន្លែ ត្រីសាច់ ភេសជ្ជៈ ដូចមុននោះទេ ដោយទុកឲ្យជនជាតិវៀតណាមជាអ្នកលក់ក្នុងបរិវេណក្រុមហ៊ុនជំនួសវិញ។
មេការក្រុមហ៊ុនជាជនជាតិខ្មែរម្នាក់ សុំមិនបញ្ចេញឈ្មោះ ដោយបារម្ភពីសុវត្ថិភាព អះអាងប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី០៧ ខែកញ្ញាថា បច្ចុប្បន្នក្រុមហ៊ុន ហ័ង អាញ លំផាត់ ផ្ទេរកម្មសិទ្ធិឲ្យទៅក្រុមហ៊ុន ថាកូ អាការី (Tha Co AGRi) ហើយក្រុមហ៊ុនមួយនេះបាននាំយកពលរដ្ឋវៀតណាមរាប់ពាន់នាក់ មកធ្វើការដាំដំណាំដើមចេកអំបូងពណ៌លឿង ដើម្បីយកទៅផ្គត់ផ្គង់ទីផ្សារអន្តរជាតិ ចំណែកពលរដ្ឋខ្មែរដែលចង់ធ្វើជាកម្មករនៅក្នុងចម្ការចេក ត្រូវមានការអប់រំយ៉ាងតិចត្រឹមថ្នាក់ទី៩ ហើយភាគច្រើនគឺជាកម្មករធម្មតាប៉ុណ្ណោះ។
ក្រុមហ៊ុនវៀតណាមឈ្មោះ ហ័ង អាញ លំផាត់ ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល លើផ្ទៃដីជិត១ម៉ឺនហិកតារ( ៩១៧៣) ដើម្បីដាំដំណាំដូងប្រេង កាលពីឆ្នាំ២០១១ ស្ថិតនៅស្រុកលំផាត់ ខេត្តរតនគិរី និងបានផ្ទេរសិទ្ធិឲ្យទៅក្រុមហ៊ុន ថាកូ អាការី (Tha Co AGRi) ហើយលោកបន្ថែមថា លោកមិនបានដឹងពលរដ្ឋវៀតណាមទាំងនោះចូលមកដោយខុសច្បាប់ ឬស្របច្បាប់ឡើង ប៉ុន្តែក្នុងបរិវេណក្រុមហ៊ុនមិនឃើញអាជ្ញាធរមូលដ្ឋានចុះស្រង់ឈ្មោះជនជាតិវៀតណាមទាំងនោះឡើយ។
មេការក្រុមហ៊ុនជាជនជាតិខ្មែរម្នាក់ សុំមិនបញ្ចេញឈ្មោះ៖ «គ្រាន់តែមួយការដ្ឋានស្រែពកចូល៣០០០នាក់អ្នកយើងអត់ទាន់និយាយការដ្ឋានលំផាត់ទេ ពីព្រោះការដ្ឋានពីលំផាត់រហូតដល់ស្រែពក គេមានគម្រោងបង្កើតព្រលានយន្តហោះមួយទីក្រុងរណបនៅទីនោះផង ថៅកែក្រុមហ៊ុន ជាថៅកែផលិតឡានរកបង្កើតនៅតំបន់នោះទេ»។
អ្នកភូមិនៅតំបន់នោះ សង្កេតឃើញថា រាល់មួយសប្ដាហ៍ម្ដង តែងតែឃើញមានឡានក្រុងរបស់វៀតណាមដឹកជញ្ជូនពលរដ្ឋវៀតណាមចូលទៅក្នុងក្រុមហ៊ុន ថាកូ អាការី ចាប់ពី៣គ្រឿងទៅ៥គ្រឿង។ ក្រៅពីបញ្ជូនកម្មករជាជនជាតិវៀតណាមមកធ្វើការជំនួសពលរដ្ឋកម្ពុជាហើយនោះ នៅក្នុងបរិវេណក្រុមហ៊ុនឃើញមានដាក់ស្លាកសញ្ញាសម្គាល់លើដងផ្លូវជាភាសាវៀតណាមពាសពេញក្រុមហ៊ុនថែមទៀត។
កម្មករម្នាក់ សុំមិនបញ្ចេញឈ្មោះ ដោយបារម្ភពីសុវត្ថិភាព ប្រាប់ឲ្យដឹងថា នៅក្នុងក្រុមហ៊ុន ថាកូ អាការី មានទាំងកម្មករជាជនជាតិខ្មែរ និងវៀតណាម ប៉ុន្តែជនជាតិវៀតណាមជាមេការគ្រប់គ្រងកម្មករខ្មែរ ដោយតម្រូវកម្មករខ្មែរចំនួន១២នាក់មានជនជាតិវៀតណាមម្នាក់ជាគ្រប់គ្រង ។ លោកបន្ថែមថា បច្ចុប្បន្នលោកធ្វើការក្នុងមួយខែទទួលប្រាក់ខែ៩២ម៉ឺនរៀល ហើយលោកត្រូវវេចបាយពីផ្ទះទៅហូបដើម្បីសន្សំប្រាក់។
កម្មករម្នាក់ សុំមិនបញ្ចេញឈ្មោះ៖ «ដូចជា១៣ទៅ១៤នាក់មានវៀតណាមគ្រប់គ្រងម្នាក់ មានខ្មែរខ្លះ ខាងខ្ញុំធ្វើចល័ត វាធំដែរតើបងខ្ញុំធ្វើតែប៉ុន្មានអូរ ព្រឹកឡើងខ្ញុំយកបាយនៅនឹង ហូបហើយខ្ញុំមិនដែលដើរទេ»។
កាលពីឆ្នាំ២០១៨ ក្រុមហ៊ុន ហ័ង អាញ លំផាត់ បានផ្ទេរកម្មសិទ្ធិឲ្យទៅក្រុមហ៊ុន ថាកូ អាការី (Tha Co AGRi) របស់លោក ចឿង បាយឿង ដើម្បីវិនិយោគដាំដំណាំចេកអំបូងពណ៌លឿង ក្រោយពីក្រុមហ៊ុន ហ័ង អាញ លំផាត់ របស់លោក ប៉ៅ ឌើក ក្ស័យធនលែងដំណើរក្នុងការធ្វើអាជីវកម្មដាំដំណាំដូងប្រេងរួចមក។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរី មិនអាចទាក់ទង អភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន និងតំណាងក្រុមហ៊ុន ក្រុមហ៊ុន ថាកូ អាការី (Tha Co AGRi) របស់លោក ចឿង បាយឿង បានទេនៅថ្ងៃទី០៧ ខែកញ្ញា។ ចំណែកអភិបាលស្រុកលំផាត់ លោក នូ ថេ សុំមិនអត្ថាធិប្បាយជុំវិញរឿងនេះនោះទេ ដោយលោកឲ្យទៅយកព័ត៌មាននៅការិយាល័យរបស់លោក។
ក្រុមហ៊ុន ថាកូ អាការី (Tha Co AGRi) ធ្វើការលើវិស័យកសិកម្ម គឺជាវិស័យមួយក្នុងចំណោមវិស័យផ្សេងទៀត នៅក្នុងសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍(CLV-DTA) ដែលមានក្រុមហ៊ុនវៀតណាម ជាង៣០ក្រុមហ៊ុន កំពុងដំណើរការចំនួន៤ខេត្ត គឺខេត្តរតនៈគិរី មណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែង។ នៅក្នុងចំណោមក្រុមហ៊ុនវៀតណាមជាង៣០នោះ មានក្រុមហ៊ុនចំនួន២ ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលមុនគេ ក្នុងអំឡុងឆ្នាំ១៩៩៩ គឺក្រុមហ៊ុន ផលិតម្សៅដំឡូងមី ចំកាត់ ដែលមានផ្ទៃដីជាង៧ពាន់ហិកតារ (៧៤០០) ដើម្បីធ្វើការវិនិយោគដាំដំណាំដូងប្រេង និងក្រុមហ៊ុន រ៉ាម៉ា ខ្មែរ អន្តរជាតិ លើផ្ទៃដី២ម៉ឺនហិកតារ (២០០០០) ដើម្បីដាំដំណាំកៅស៊ូ។
កាលចុងខែកក្កដា ឆ្នាំ២០២៤ របាយការណ៍ អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស ហៅកាត់ថា លីកាដូ បានបង្ហាញទិន្នន័យថា ដីសម្បទានសេដ្ឋកិច្ច ដែលរដ្ឋាភិបាលផ្ដល់ឲ្យទៅក្រុមហ៊ុនឯកជនធ្វើការវិនិយោគ មានជាង៣រយកន្លែង នៅលើផ្ទៃដីជាង២លាន(២,២៤៧,៣៦១)ហិកតារ នៅទូទាំងប្រទេស ក្នុងនោះមានក្រុមហ៊ុនវៀតណាម៥៥កន្លែង មានផ្ទៃដីជិត៤សែន(៣៦២,៥១៥)ហិកតារ ក្រុមហ៊ុនទាំងនោះភាគច្រើនវិនិយោគលើវិស័យកសិកម្ម៕
1 comment:
Hun Sen's mental disease is contagious. Now Sok Touch, Soy Sopheap, etc are mentally sick. For example, Sok Touch suggested the parliament to amend the constitution to prevent Khmer people who have 2 nationalities from doing politic.
Post a Comment