Khmer Circle:
No doubt all these 'Peace' awards are pretty confusing and baffling to the Khmer people who have been made to live in a firmly sealed bottle for several decades going back to the Pol Pot years but, clearly, not to many of those 'Cambodia experts' and academics who have been equally scathing in denouncing them for perceived racism, albeit by insinuations and tones and, by badmouthing the democratic opposition and its activists who just like them are putting their lives and limbs at grave risk in an effort to give them back their collective voice.
^^^
2024.11.25
ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ទទួលបានពានរង្វាន់ «សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី» ពីស្ថាប័នដែលពិភពលោកមិនសូវស្គាល់ឈ្មោះ ហៅថា សភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP)។ ប៉ុន្តែមន្ត្រីគណបក្សប្រឆាំងមើលឃើញថា លោក ហ៊ុន សែន មិនអាចលាក់បាំងពីទង្វើអាក្រក់ និងការដឹកនាំបែបផ្ដាច់ការរបស់លោកបានឡើយ។
លោក ហ៊ុន សែន បានអួតពីស្នាដៃក្រោមការដឹកនាំរបស់លោក និងចែករំលែកពីបទពិសោធដែលលោកអះអាងថា ការកសាងសុខសន្តិភាពលោកថ្លែងដូច្នេះទៅកាន់អ្នកចូលរួមក្នុងកិច្ចប្រជុំដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ថ្លែងក្នុងកិច្ចប្រជុំលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាពនៅថ្ងៃទី២៤ ខែវិច្ឆិកា លោក ហ៊ុន សែន បានលើកឡើងថា លោកខិតខំកសាងសន្តិភាព និងអនុវត្តអ្វីមួយដែលលោកហៅថា នយោបាយឈ្នះឈ្នះដោយដាក់អាយុជីវិត ប៉ុន្តែយុវជនមួយចំនួនបែរជាភ្លេចពីគុណតម្លៃនៃសុខសន្តិភាព ហើយខ្លះទៀតបានទាមទារឱ្យមានការផ្លាស់ប្ដូរដែលលោកចោទថា តាមបែបមិនប្រជាធិបតេយ្យ និងចង់ផ្ដួលរំលំរដ្ឋាភិបាល។ លោក ហ៊ុន សែន អំពាវនាវឱ្យអន្តរជាតិថ្កោលទោស និងទប់ស្កាត់ពលរដ្ឋ ឬយុវជនដែលមានគំនិតមនោគមវិជ្ជាជ្រុលនិយម។
លោក ហ៊ុន សែន៖ «យើងទើបតែមានសន្តិភាពពេញលេញជិត២៧ឆ្នាំប៉ុណ្ណោះតែនេះក៏ជាសន្តិភាពវែងជាងគេក្នុងប្រវត្តិសាស្រ្ត ៥០០ឆ្នាំរបស់ខ្លួន។ ប៉ុន្តែគួរឱ្យសោកស្ដាយថា យើងនិយាយតែពីសន្តិភាពបំភិតបំភ័យតែពីសង្គ្រាមទៅវិញហើយយុវជនមួយចំនួនបានភ្លេចនូវ គុណតម្លៃនៃសន្តិភាពបណ្ដើរៗហើយខ្លះទៀតបានទាមទារការផ្លាស់ប្ដូរមិនប្រជាធិបតេយ្យ»។
ការលើកឡើងរបស់លោក ហ៊ុន សែន នេះត្រូវបានមន្ត្រីបក្សប្រឆាំង និងអ្នកឃ្លាំមើលសង្គមចាត់ទុកថា គឺជាការថ្លែងសារបែបប្រជាភិថុតិដើម្បីបន្លំភ្នែកពលរដ្ឋ និងមានចេតនាឱ្យពលរដ្ឋចងចាំសន្តិភាពក្លែងក្លាយដែលដឹកនាំដោយក្រុមគ្រួសារត្រកូល«ហ៊ុន»។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិខេត្តកំពង់ធំ លោក ម៉ែន សុថាវរិន្ទ្រ បានឆ្លើយតបនៅថ្ងៃទី២៤ ខែវិច្ឆិកា ថា គឺជារឿងហួសចិត្តដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ ប៉ុន្តែលោក ហ៊ុន សែន បែរជាអ្នកទទួលបានពានរង្វាន់សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដីទៅវិញ។ លោកបន្តថា មេដឹកនាំផ្ដាច់ការគឺចូលចិត្តអួតសំញែង និងអួតពីស្នាដៃរបស់ខ្លួនបើទោះជារដ្ឋាភិបាលកំពុងធ្វើទុក្ខបុកម្នេញលើពលរដ្ឋយ៉ាងណាក្ដី។
លោក ម៉ែន សុថាវរិន្ទ្រ៖ «មិនអាចទេមិនអាចយកពានរង្វាន់បួនដប់ម្ភៃពានរង្វាន់មកលុបលាងទេ។ ខ្ញុំជឿជាក់ថា ពលរដ្ឋមិនអាចអត់ឱនឱ្យបានទេទង្វើរបស់គាត់បានកសាងមកជិត ៤០ឆ្នាំមកនេះគាត់បានធ្វើបាបប្រជាពលរដ្ឋខ្លាំងមែនទែន។ អ៊ីចឹងការឈឺចាប់របស់ពលរដ្ឋមិនអាចលើកលែងឱ្យគាត់បានទេ អ៊ីចឹងបានគណបក្សប្រឆាំងធ្វើចលនាអ្វីដូចប្រទេសបង់ក្លាដេសហើយពីព្រោះមិនអាចចាំបានទេ»។
សេចក្ដីប្រកាសរបស់រដ្ឋសភាកម្ពុជា កាលពីថ្ងៃទី៧ ខែវិច្ឆិកា បង្ហាញថា ក្នុងកិច្ចប្រជុំរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៦ ខែវិច្ឆិកា លោក ហ៊ុន សែន គឺជាអ្នកប្រគល់ «ពានរង្វាន់សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី» ជូនទៅដល់ឥស្សរជនឆ្នើមដែលបានមកចូលក្នុងកិច្ចប្រជុំនោះ តែជាក់ស្ដែងលោកក្លាយទៅជាអ្នកទទួលពានរង្វាន់ទៅវិញ។ កម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនៃស្ថាប័នដែលគេមិនសូវស្គាល់ឈ្មោះ ហៅថា «សភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព) IPTP លើកទី១១ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា។ ស្ថាប័ននេះ គឺជាផ្នែកមួយរបស់ «ក្រុមប្រឹក្សាសាកលដើម្បីភាពអត់ឱន និងសន្តិភាព» (GCTP) ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៧ ដោយក្រុមអ្នកការទូតនៃប្រទេសអារ៉ាប់រួម (UAE) ក្នុងគោលបំណងដើម្បីលើកកម្ពស់វប្បធម៌សន្តិភាព និងប្រឆាំងនឹងការរើសអើង និងអំពើជ្រុលនិយម។
ទាក់ទងបញ្ហានេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាលោក ម៉ែន ណាត យល់ឃើញថា លោក ហ៊ុន សែន កំពុងមានជំងឺតួឯក និងមានចេតនាចង់លុបបំបាត់ចោលនូវស្មារតីកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសដែលមានភាគីជម្លោះទាំង៤ ចូលរួម និងបណ្ដាប្រទេសចំនួន ១៨ជាសាក្សី។ លោកបន្តថា ការអួតរបស់លោក ហ៊ុន សែន មិនឆ្លុះបញ្ចាំងពីការដឹកនាំរបស់លោកនោះទេ ពីព្រោះក្រោមការដឹកនាំរបស់លោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត គឺមានតែការរំលោភសិទ្ធិមនុស្ស និងការប្រព្រឹត្តអំពើពុករលួយ។
លោក ម៉ែន ណាត៖ «គាត់និយាយពីសុខសន្តិភាពរបស់គាត់ចាប់ពីឆ្នាំ១៩៩៨មកគាត់ថា គាត់បង្ក្រាបពួកខ្មែរក្រហមជោគជ័យលែងមានសង្គ្រាម។ ប៉ុន្តែគាត់ចង់បំភ្លេចកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ប្រសិនបើគ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ទេ មានឆ្នាំ១៩៩៨មកពីណា។ ប៉ុន្តែគាត់មិនខ្វល់ទេថា រឿងហ្នឹងវាកើតឡើងមកពីណាដើមហេតុមកពីមូលហេតុអីគាត់មិនខ្វល់គាត់គិតធ្វើម៉េចឱ្យតែមានកេរ្តិ៍ឈ្មោះខ្ពង់ខ្ពស់ជាងអ្នកដទៃអាហ្នឹងជាការបំពានជាអ្នករំលោភសិទ្ធិអ្នកដទៃជាការរំលោភអំណាច»។
បើទោះបីជា លោក ហ៊ុន សែន ខំអួតពីស្នាដៃនៃការដឹកនាំ និងសំញែងពានរង្វាន់យ៉ាងណាក្ដី ក៏អ្នកឃ្លាំមើលសង្គមមើលឃើញថា លោក ហ៊ុន សែន គ្មានស្នាដៃលេចធ្លោក្នុងការជួយពលរដ្ឋឱ្យរស់នៅក្នុងជីវភាពសមរម្យឡើយ ហើយក្នុងពេលជាមួយគ្នានេះរដ្ឋាភិបាលក្រោមការដឹកនាំរបស់កូនលោកគឺ លោក ហ៊ុន ម៉ាណែត បានចាប់សកម្មជនបរិស្ថានចំនួន ៦នាក់បន្ថែមទៀត កាលពីថ្ងៃទី២៣ ខែវិច្ឆិកា។ លោក ហ៊ុន សែន ត្រូវបានគេមើលឃើញថា គឺជាអ្នកគាស់រម្លើងប្រជាធិបតេយ្យដោយការរម្លាយគណបក្សប្រឆាំងដ៏ធំជាងគេ គឺគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៧ ការបង្ក្រាបទៅលើសង្គមស៊ីវិល បិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងរាំងខ្ទប់គណបក្សភ្លើងទៀនមិនឱ្យចូលរួមបោះឆ្នោតជាដើម។
អ្នកឃ្លាំមើលសង្គមលើកឡើងថា លោក ហ៊ុន សែន គួរតែឈប់អួតពីស្នាដៃដឹកនាំប្រទេសក្លែងក្លាយហើយងាកមកគោរពសិទ្ធិមនុស្ស និងឈប់ចាត់ទុកពលរដ្ឋដែលទាមទារឱ្យរដ្ឋាភិបាលអនុវត្តសិទ្ធិសេរីភាពឱ្យបានពេញលេញគឺជាសត្រូវបន្តទៅទៀត៕
1 comment:
Congratulation to Ah Chor Hun Sen for receiving Ah Meh Chor award.
Post a Comment