Khmer Circle:
Given the regime's penchant for falsifying charges or concocting evidences against anyone deemed not to be in tune with the way it runs things, it is doubtful - to say the least - whether a "corruption" charge handed to anyone should be taken within the remit of corruption per se or whether it has, indeed, anything substantive relating to the practice of corruption at all.
In fact, the Huns themselves breed and thrive upon corruption but since they are the law onto themselves, corruption or a criminal offence is what they say it is, from using false cheques to drug-trafficking; activities that the Hun clan excels at.
^^^
ដោយ ប្រាជ្ញ ចេវ
2024.11.14
អតីតអភិបាលស្រុកល្វាឯម លោក កន សុខកាយ ចូលរួំប្រជុំ កាលពីខែមករា ២០២២៣។
រូប៖ ហ្វេសប៊ុករដ្ឋបាលស្រុកល្វាឯម
អភិបាលរងខេត្តពោធិ៍សាត់ និងអតីតអភិបាលស្រុកល្វាឯម ខេត្តកណ្ដាល រួមនឹងបក្ខពួក លោកលី សាម៉េត ដែលជាទីប្រឹក្សាលោក ហ៊ុន សែន ត្រូវបានតុលាការសម្រេចចោទប្រកាន់ និងបញ្ជូនទៅឃុំខ្លួននៅក្នុងពន្ធនាគារ ពាក់ព័ន្ធការសូកប៉ាន់លុយដើម្បីទិញដំណែងធំក្នុងស្ថាប័នរដ្ឋ។ មន្ត្រីសង្គមស៊ីវិលថា ការបោសសម្អាតមន្ត្រីពុករលួយរបស់រដ្ឋាភិបាលនេះ គឺជារឿងល្អ ប៉ុន្តែ រដ្ឋាភិបាលត្រូវបោសសម្អាតជាប្រព័ន្ធ និងមានគោលជំហរយូរអង្វែង។
សាលាដំបូងរាជធានីភ្នំពេញសម្រេចចោទប្រកាន់ និងឃុំខ្លួន អភិបាលរងខេត្តពោធិ៍សាត់ លោក ឡាយ វិសិដ្ឋ និងអតីតអភិបាលស្រុកល្វាឯម លោក កន សុខកាយ ពាក់ព័ន្ធបទចោទ «ប៉ុនប៉ងក្នុងបទសូកប៉ាន់» ដែលធ្វើឡើងតាមរយៈទីប្រឹក្សាលោក ហ៊ុន សែន គឺ លោក លី សាម៉េត និងជំនួយការរបស់ លោក ហ៊ុន សែន គឺលោក ដួង តារា និងបក្ខពួកម្នាក់ទៀត ឈ្មោះ ឡាច សំរោង។
ការចោទប្រកាន់មន្ត្រីខាងលើនេះ ធ្វើឡើងក្រោយពេលដែលអង្គភាពប្រឆាំងអំពើពុករលួយ(ACU) រកឃើញថា លោក ឡាយ វិសិដ្ឋ ជាប់ពាក់ព័ន្ធរឿង សូកលុយ ៥៧ម៉ឺនដុល្លារដល់លោក លី សាម៉េត និងលោក ដួង តារា ដើម្បីឱ្យជួយរត់ការទៅលោក ហ៊ុន សែន ឱ្យបានតំណែងធំ។ ចំណែក អតីតអភិបាលស្រុកល្វាឯមលោក កន សុខកាយ ពាក់ព័ន្ធការសូកលុយ៣០ម៉ឺនដុល្លារទៅលោក លី សាម៉េត ដើម្បីឱ្យជួយរត់ការទៅលោក ហ៊ុន សែន ឱ្យបានប្ដូរទៅកាន់តំណែងជាអភិបាលក្រុងអរិយក្សត្រ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៣ ខែវិច្ឆិកា យ៉ាងខ្លីថា តុលាការបានសម្រេចចោទប្រកាន់ លោក ឡាយ វិសិដ្ឋ និង លោក កន សុខកាយ ពីបទ«ប៉ុនប៉ងក្នុងបទសូកប៉ាន់» និងបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារហើយ កាលពីថ្ងៃទី១២ ខែវិច្ឆិកា។
លោក អ៊ី រិន្ទ៖ «ល្ងាចមិញ [ថ្ងៃទី១២ខែវិច្ឆិកា] គេសម្រេចឃុំអស់ហើយ មើលសេចក្ដីប្រកាសរបស់តុលាការទៅ។ ធម្មតាតែរកឃើញអ្នកប្រព្រឹត្តបទល្មើសនឹងត្រូវ ផ្ដន្ទាទោសហើយ»។
ជាមួយគ្នានេះ សាលាដំបូងរាជធានីភ្នំពេញ ក៏បានសម្រេចចោទប្រកាន់ អនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ លោក មួង ឃីម និងឧកញ៉ា អ៊ុត ធី ពីបទ «ជំនួញឥទ្ធិពលសកម្ម» ក្នុងសំណុំរឿង ស៊ីសំណូក និងសូកប៉ាន់ ជាមួយលោក លី សាម៉េត និងលោក ដួង តារា ដូចគ្នា ខណៈដែលអ្នកទាំងនោះ កំពុងជាប់នៅពន្ធនាគារនៅឡើយ។ លោក មួង ឃីម និងឧកញ៉ា អ៊ុត ធី ត្រូវបានសារព័ត៌មានក្នុងស្រុករាយការណ៍ថា បានរួមគំនិតជាមួយ លោក លី សាម៉េត លោក ដួង តារា និង លោក ឡាច សំរោង បោកលុយពីមន្ត្រីរាជការ និង អ្នកជំនួញមួយចំនួន ដោយសន្យាថានឹងជួយរត់ការដើម្បីបានតំណែងធំ ក្នុងស្ថាប័នរដ្ឋ និងជួយដោះស្រាយបញ្ហាដីធ្លី។ ចំណែក សំណុំរឿងនីមួយៗមានទឹកប្រាក់ចាប់ពី ១៣ម៉ឺនដុល្លារ ២៥ម៉ឺនដុល្លារ ៣០ម៉ឺនដុល្លារ និង ៣លាន ៥សែនដុល្លារ ជាដើម។
ទាក់ទិនរឿងនេះ នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៣ ខែវិច្ឆិកា ថា ការចាត់វិធានការប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាល តាមរយៈការចាប់ខ្លួន អភិបាលរងខេត្តពោធិ៍សាត់ និង អភិបាលស្រុកល្វាឯម ខេត្តកណ្ដាលបន្ថែមទៀត ក្នុងសំណុំរឿងអំពើពុករលួយនេះ គឺជាសញ្ញាល្អ ដែលសាធារណជនចង់ឃើញជាយូរមកហើយ។ លោកបន្តថា រដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ត្រូវតែបន្ត បោសសម្អាតអំពើពុករលួយទ្រង់ទ្រាយធំ និងជាប្រព័ន្ធ ប្រកបដោយយុទ្ធសាស្ត្រ យូរអង្វែង។
លោក ប៉ិច ពិសី៖ «ការកាត់បន្ថយអំពើពុករលួយនេះ គឺជាយុទ្ធសាស្ត្រសំខាន់មួយសម្រាប់រដ្ឋាភិបាល ជាពិសេសរដ្ឋាភិបាលដែលមានថ្នាក់ដឹកនាំថ្មី ដើម្បីធានាប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈ ទៅដល់ពលរដ្ឋផង ទៅដល់វិស័យធុរកិច្ចផង ទី២ ដើម្បីបង្កើតនូវបរិយាកាសសមស្របមួយ ដើម្បីទាក់ទាញវិនិយោគ។ ខ្ញុំគិតថានេះជាដំណើរមួយល្អ ប្រសិនបើរដ្ឋាភិបាលធ្វើកិច្ចការនេះជាប្រព័ន្ធ និងយូរអង្វែង ក្នុងការធ្វើយុទ្ធសាស្ត្រប្រឆាំង នឹងអំពើពុករលួយ ធ្វើឱ្យការប្រកួតប្រជែងស្មើភាពគ្នា»។
ក្រៅពីលោក លី សាម៉េត និង លោក ដួង តារា បក្ខពួកម្នាក់ទៀត លោក ឡាច សំរោង ដែលជាសកលវិទ្យាធិការនៃសកលវិទ្យាល័យឥន្ទ្រវិជ្ជា ក៏ជាមនុស្សពាក់ព័ន្ធផងដែរ ប៉ុន្តែ លោក ឡាច សំរោង នៅមិនទាន់ត្រូវបានចាប់ខ្លួននោះទេ រហូតមកដល់ពេលនេះ៕
No comments:
Post a Comment