Friday, 8 November 2024

រដ្ឋសភា​អនុម័ត​លុប​កិច្ច​ព្រមព្រៀង​ក្នុង​គម្រោង CLV តែ​មន្ត្រី​បក្ស​ប្រឆាំង​បន្ត​រិះគន់​ថា បំភាន់​ភ្នែក​ពលរដ្ឋ​ខ្មែរ

Khmer Circle

Any student of Cambodian history of the last 60 years or so will point out that there is more than meets the eye where Cambodia -Vietnam relations are concerned, starting with how the latter manipulated the colonial French into drawing 'administrative' boundary lines in its favour, removing border markers - and possibly replanting them elsewhere! - under the cover of night, kidnapping Cambodia's prominent geographer, manipulating Prince Sihanouk into playing Russian roulette with his people's lives by throwing his lot with Vietnam and its created rebel group - the Khmer Rouge, somehow, Sihanouk himself - out of all the beautiful women in his country decided to marry a woman named Monique, officially daughter of a French-Italian father and a Khmer mother but was born in Vietnam and both he and her would subsequently played an active role in aiding the Vietnamese and their KR allies before and following the Lon Nol coup d'état on 18 March 1970. 

The only slight matter to consider here is why Hanoi really needs this CLV at all when it has already established de facto presence and control of these hinterlands of Cambodia through the ELC schemes; regions of the country that have historically been sparsely populated by various tribal groups and no doubt just like the off-shore Khmer island of Koh Tral and others will be written off by future revisionists as more 'imagined than experienced' by the Khmer people? They do have a point though given most Khmers have never ventured that far in their lives apart from a few curious travellers with the means to do so. No doubt too, this will all be new data to be entered into Wikipedia for general knowledge and reference...

^^^   

ដោយ ច័ន្ទ ដារ៉ូ
2024.11.08

រដ្ឋសភា​អនុម័ត​លុប​កិច្ច​ព្រមព្រៀង​ក្នុង​គម្រោង CLV តែ​មន្ត្រី​បក្ស​ប្រឆាំង​បន្ត​រិះគន់​ថា បំភាន់​ភ្នែក​ពលរដ្ឋ​ខ្មែរ
 
រូប៖ ហ្វេសប៊ុករដ្ឋសភា

រដ្ឋសភា​បាន​អនុម័ត​លុបចោល​ច្បាប់​ស្ដីពី​កិច្ច​ព្រមព្រៀង​ស្ដីពី​ការ​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម​ក្នុង​កិច្ច​សហប្រតិបត្តិការ CLV-DTA នៅ​ថ្ងៃ​ទី៨ ខែវិច្ឆិកា។ ប៉ុន្តែ មន្ត្រី​បក្ស​ប្រឆាំង​បន្ត​រិះគន់​ថា ការ​សម្រេច​លុបចោល​នេះ គឺ​រដ្ឋាភិបាល​ត្រកូល ហ៊ុន ធ្វើ​ឡើង​មិន​ស្មោះត្រង់ និង​ធ្វើ​ឡើង ដើម្បី​បំភាន់​ភ្នែក​ពលរដ្ឋ​កុំ​ឱ្យ​ងើប​ចេញ​តវ៉ា។

រដ្ឋសភា​បាន​សម្រេច​លុប​ចោល​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​តំបន់​ត្រីកោណ CLV ហើយ។ ប៉ុន្តែ មន្ត្រី​បក្ស​ប្រឆាំង និង​ពលរដ្ឋ​ទូទៅ​នៅតែ​មើល​ឃើញ​ការ​សម្រេច​នេះ​ថា ធ្វើ​ឡើង​មិន​ទាន់​ប្រាកដប្រជា ឬ​ជ្រះស្រឡះ​នៅ​ឡើយ ពីព្រោះ​ពួក​គាត់​មើល​ឃើញ​ថា គម្រោង​ជា​ច្រើន​នៅ​ក្នុង​កិច្ច​សហប្រតិបត្តិការ CLV-DTA នៅ​តែ​បន្ត។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ំ សំអាន ថា បើ​រដ្ឋាភិបាល​ឪកូន គឺ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ចង់​ឱ្យ​ពលរដ្ឋ​ជឿ​ទុក​ចិត្ត និង​ឈប់​តវ៉ា​នោះ ត្រូវ​លុប​ចោល​កិច្ច​ព្រមព្រៀង​ទាំង​អស់​នៅ​ក្នុង​កិច្ច​សហប្រតិបត្តិការ CLV-DTA រួម​ទាំង​លុប​ចោល​គម្រោង​អភិវឌ្ឍន៍​ទាំង​ឡាយ​នៅ​ក្រោម​ស្លាក CLV-DTA តាម​រយៈ​ការ​ដក​ហូត​ដី​សម្បទាន​សេដ្ឋកិច្ច​ក្នុង​តំបន់​នោះ ចំណែក​អ្នក​ដែល​បញ្ចេញ​មតិ​រឿង CLV និង​អ្នកទោស​មនសិការ​ទាំង​អស់ ត្រូវ​ដោះ​លែង​ឱ្យ​បាន​សេរីភាព​ឡើង​វិញ។

 

ស្រដៀង​គ្នា​នេះ​ដែរ ប្រធាន​ចលនា​ប្រជាធិបតេយ្យ​រួបរួម​ជាតិ និង​តំណាង​បាតុកម្ម​ប្រឆាំង​រឿង CLVប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង លោក ម៉ាត់ វណ្ណី ថ្លែង​ថា នយោបាយ​របស់​លោក ហ៊ុន សែន ច្របូកច្របល់ ដើម្បី​រក្សា​អំណាច។ លោក​មើល​ឃើញ​ថា ដំណើរការ​លុប​កិច្ច​ព្រមព្រៀង CLV-DTA ជា​បន្ត​បន្ទាប់​នេះ គឺ​ជា​នយោបាយ​បំភាន់​ភ្នែក​របស់​លោក ហ៊ុន សែន។

រដ្ឋសភា​បាន​បើក​កិច្ចប្រជុំ​នៅ​ថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា និង​បាន​សម្រេច​អនុម័ត​លុប​ចោល​កិច្ច​ព្រមព្រៀង​ស្ដីពី​ការ​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ដែល​មាន​ចំនួន ១០៩សំឡេង នៃ​សមាជិក​សភា​ទាំង​មូល។ សេចក្ដី​ប្រកាស​ព័ត៌មាន​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​បញ្ជាក់​ថា គោលបំណង​បង្កើត​ច្បាប់​ស្ដីពី​កិច្ច​ព្រមព្រៀង​នោះ នៅ​ក្នុង​រយៈ​ពេល ២៥ឆ្នាំ​មក​នេះ ក្រោម​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម(CLV-DTA) បាន​ធ្វើ​ឱ្យ​ប្រទេស​ទាំង​បី​ឈាន​ដល់​ការ​សម្រេច​បាន​គោលដៅ​ជាតិ និង​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​រួម​ចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​លើក​កម្ពស់​ពលរដ្ឋ​នៅ​ក្នុង​តំបន់​ត្រីកោណ។ សភា​បន្ត​ទៀត​ថា រដ្ឋាភិបាល​បាន​វាយ​តម្លៃ​យ៉ាង​ហ្មត់ចត់​អំពី​កិច្ច​សហប្រតិបត្តិការCLV-DTA បាន​ឈាន​ដល់​គោលដៅ និង​ជឿជាក់​ថា ប្រទេស​នីមួយៗ មាន​សមត្ថភាព​ពេញលេញ​ក្នុង​ការ​បន្ត និង​ធានា​បាន​នូវ​ការ​អភិវឌ្ឍន៍​រៀងៗ ខ្លួន។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ និង​ជា​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា លោក ឡេង ប៉េងឡុង ដើម្បី​សាកសួរ​បន្ថែម​បាន​ទេ នៅ​ថ្ងៃ​ទី៨ ខែវិច្ឆិកា។

រដ្ឋសភា​សម្រេច​បញ្ចប់​កិច្ច​ព្រមព្រៀង CLV-DTA នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ចលនា​ធ្វើ​បាតុកម្ម​តវ៉ា​ជា​បន្ត​បន្ទាប់​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស ជុំវិញ​ពិភពលោក​កាន់តែ​ផុលផុស​ក្នុង​ការ​ទាមទារ​ឱ្យ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បញ្ចប់​គម្រោង CLV-DTA ជា​ផ្លូវការ និង​មាន​ការ​អនុម័ត​សម្រេច​ពី​រដ្ឋសភា គឺ​មិន​មែន​គ្រាន់តែ​មាន​ការ​អះអាង​ត្រឹម​ពាក្យ​សម្ដី​របស់​ឪពុក​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ទេ៕

No comments: