Friday, 10 January 2025

ប៉ូលិស​ថៃ​ស៊ើបអង្កេត​ឃើញ​ថា ករណី​ធ្វើឃាត​លើ​លោក លិម គិមយ៉ា មាន​ការ​រៀបចំ​ជា​ប្រព័ន្ធ ដោយ​មាន​មេខ្លោង​នៅ​កម្ពុជា

Khmer Circle

You don't have to kill or put millions in prisons - as China does with the Uyghurs - to commit 'genocide' against a 'race' or people; just selectively prosecute or silence the elite elements among them.

This selective silencing campaign has been going on since 1979, ostensibly, of course, in the name of maintaining "peace" and 'social order'. By citing 'peace' and 'stability' this post-KR regime run by a former KR army commander shamelessly exploits the murderous legacy of that darkest chapter in Cambodia's history while instilling fear in a people still deeply traumatised and scarred by that past.  

^^^

ដោយ សេក បណ្ឌិត
2025.01.09

ប៉ូលិស​ថៃ​ស៊ើបអង្កេត​ឃើញ​ថា ករណី​ធ្វើឃាត​លើ​លោក លិម គិមយ៉ា មាន​ការ​រៀបចំ​ជា​ប្រព័ន្ធ ដោយ​មាន​មេខ្លោង​នៅ​កម្ពុជា  
(រូបស្ដាំ) ជនសង្ស័យទី២ ក្នុងករណីបាញ់​សម្លាប់​លោក លិម គិមយ៉ា នៅ​ទីក្រុងបាងកក ដែល​តុលាការ​ថៃ​ចេញ​ដីកា​តាម​ចាប់​ខ្លួន​ ជា​ជនជាតិ​ខ្មែរ ​ឈ្មោះ​ ពេជ្រ គឹមស្រ៊ិន ហើយ​គេ​ស្គាល់​ថា ជា​អនុប្រធាន​គណៈកម្មការ​ផ្សារ​កណ្ដាល និង​ជា​កូនចៅ​របស់​លោក ឃួង ស្រេង ​អភិបាល​រាជធានី​ភ្នំពេញ។ រូបខាងឆ្វេង៖ ជនសង្ស័យ​រូប​នេះ​ជិះឡានក្រុង​ជាមួយ​លោក លិម គិមយ៉ា នៅ​កៅអីខាង​ក្រោយ ហើយចុះពី​លើ​ឡាន​ក្រោយ​គេ​បង្អស់ កាល​ពី​ថ្ងៃ​ទី៧ ខែ​មករា​ឆ្នាំ២០២៥។នា»។
រូប៖ ហ្វេសប៊ុក ពេជ្រ គឹមស៊្រិន និង​ទូរទស្សន៍ AMARIN TV 2025-01-08

ក្រុម​ប៉ូលិស​ស៊ើបអង្កេត​របស់​ថៃ បាន​បង្ហាញ​វីដេអូ និង​ភស្តុតាង​ជាបន្តបន្ទាប់ ក្នុង​ករណី​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក លិម គិមយ៉ា នៅ​ក្រុង​បាងកក (Bangkok) ប្រទេស​ថៃ ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ។ ក្នុង​នោះ​តុលាការ​ថៃ បាន​ចេញ​ដីកា​ចាប់ខ្លួន​ជន​សង្ស័យ​បុរស​ជនជាតិ​ខ្មែរ​ម្នាក់ ដែល​គេ​ហៅ​ឈ្មោះ​ថា លោក«ពេជ្រ» ពាក់ព័ន្ធ​នឹង​ការ​រួម​គំនិត ដោយ​ប្រាប់​គោលដៅ​ឱ្យ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​លោក លិម គិមយ៉ា។

ក្រុម​មន្ត្រី​ជំនាញ​ស៊ើបអង្កេត​របស់​ថៃ​រក​ឃើញ​ថា ករណី​ឃាតកម្ម​ឆ្លងដែន​នេះ មាន​ការ​គ្រោង​ទុក និង​អនុវត្ត​ជា​ប្រព័ន្ធ ដែល​ពាក់ព័ន្ធ​នឹង​ជនសង្ស័យ​ជា​ជនជាតិ​ថៃ​ផង និង​កម្ពុជា​ផង។

ស្នងការ​នគរបាល​ក្រុង​បាងកក (Bangkok) លោក ស្យាម ប៊ុនស៊ុម (Siam Bunsom) ធ្វើ​សន្និសីទ​កាសែត នៅ​ថ្ងៃ​ទី៩ ខែមករា ថា តុលាការ​ព្រហ្មទណ្ឌ​របស់​ថៃ បាន​ចេញ​ដីកា​ចាប់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ទៀត ដែល​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក លិម គិមយ៉ា រួច​ហើយ តាំង​ពី​យប់​ថ្ងៃ​ទី៨ ខែ​មករា មក។ លោក​បញ្ជាក់​ថា ការ​ស្រាវជ្រាវ​បឋម​របស់​ប៉ូលិស​ថៃ បាន​បង្ហាញ​ថា ឃាតកម្ម​នេះ មាន​ការ​ជួល​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ជន​រងគ្រោះ ពីព្រោះ​ជា​ធម្មតា ខ្មាន់​កាំភ្លើង​មិន​ស្គាល់​មុខ​សញ្ញា​ជន​រង​គ្រោះ​ឡើយ។

ជនសង្ស័យ ដែល​តុលាការ​ថៃ​ចេញ​ដីកា​តាម​ចាប់​ខ្លួន​នេះ គឺ​ឈ្មោះ​លោក ពេជ្រ គឹមស្រ៊ិន ដែល​គេ​ស្គាល់​ថា ជា​អនុប្រធាន​គណៈកម្មការ​ផ្សារ​កណ្ដាល និង​ជា​កូនចៅ​របស់​អភិបាល​រាជធានី​ភ្នំពេញ គឺ​លោក ឃួង ស្រេង ដោយ​ចោទ​ប្រកាន់​ពី​បទ «សម​គំនិត​សម្លាប់​មនុស្ស​ដោយ​ចេតនា»។ 

 

ការ​ចោទប្រកាន់​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មន្ត្រី​ផ្នែក​ស៊ើបអង្កេត​របស់​សមត្ថកិច្ច​ថៃ ប្រមូល​បាន​វីដេអូ​ពី​កាមេរ៉ា​សុវត្ថិ ដែល​បង្ហាញ​ពី​ដំណើរ​សកម្មភាព​របស់​លោក ពេជ្រ គឹមស្រ៊ិន មាន​ទំនាក់ទំនង​គ្នា​ជាមួយ​ខ្មាន់​កាំភ្លើង​ជនជាតិ​ថៃ។ នៅ​ក្នុង​វីដេអូ​ពី​កាមេរ៉ា​សុវត្ថិភាព​នោះ បង្ហាញ​ថា លោក ពេជ្រ គឹមស្រ៊ិន បាន​តាមដាន​លោក លិម គិមយ៉ា ពី​ច្រក​ព្រំដែន​ស្រុក​អារញ្ញប្រៈថេត (Aranyaprathet) ខេត្ត​ស្រះកែវ (SaKeo) ប្រទេស​ថៃ រហូត​ដល់​កន្លែង​ដែល​ខ្មាន់​កាំភ្លើង​ធ្វើ​សកម្មភាព។ ការ​ស៊ើប​អង្កេត​បាន​បង្ហាញ​ទៀត​ថា បន្ទាប់​ពី​កើត​ហេតុ ជន​សង្ស័យ​ទី២ គឺ​លោក ពេជ្រ គឹមស្រ៊ិន បាន​ចាកចេញ​ពី​ប្រទេស​ថៃ​ភ្លាមៗ ដោយ​ជិះ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ ស្កាយ អង្គរ អ៊ែឡាញ (Sky Angkor Airlines) ឆ្ពោះ​ទៅ​រាជធានី​ភ្នំពេញ​នៅ​ម៉ោង ៩យប់ កាល​ពី​ថ្ងៃ​ទី៧ ខែមករា។

Pich_Kimsrin_on_the_bus_010725_AMARIN_TV_010825.jpg
រូបថត និង​គំនូសតាង បង្ហាញ​អំពី​ទីតាំង​លោក លិម គិមយ៉ា ជាជនរងគ្រោះ និង​ជន​សង្ស័យ​ជិះ​នៅលើ​រថយន្ត​ក្រុង​ជាមួយ​គ្នា កាល​ពី​ថ្ងៃ​ទី៧ ខែមករា ឆ្នាំ២០២៥។ រូប៖ ទូរទស្សន៍ AMARA TV

ទាក់ទិន​រឿង​នេះ អគ្គស្នងការ​នគរបាល​ជាតិ​លោក ស ថេត ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី៩ ខែមករា ថា ភាគី​កម្ពុជា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មិន​ទាន់​កំណត់​ពេល​ជាក់លាក់ ដើម្បី​បញ្ជូន​ជន​សង្ស័យ​ជនជាតិ​ថៃ​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​នោះ​ទេ ចំណែក​ឯ​ជន​សង្ស័យ​ទី២ ដែល​ជា​ជនជាតិ​ខ្មែរ ឈ្មោះ ពេជ្រ គឹមស្រ៊ិន ខាង​សមត្ថកិច្ច​កម្ពុជា ក៏​មិនទាន់​ស្រាវជ្រាវ​ចាប់​បាន​នៅ​ឡើយ។

លោក ស ថេត៖ «ខាង​ណា​បញ្ជាក់​ខាង​ណា​នោះ គឺ​ជា​រឿង​មួយ​ផ្សេង យើង​មិន​ទាន់​ដឹង​ច្បាស់​ថា ពាក់ព័ន្ធ​នឹង​បុគ្គល​ណា​ច្បាស់លាស់​នោះ​ទេ។ ធម្មតា​ពេល​កើតហេតុ​នៅ​កន្លែង​ណា​មួយ គឺ​តែងតែ​ប្រមែប្រមូល​ភស្តុតាង ប៉ុន្តែ ភស្តុតាង​នោះ​មិន​ទាន់​ថា ត្រឹមត្រូវ ១០០ភាគ​រយ ឬ​យ៉ាង​ណា​នោះ យើង​មិន​ទាន់​ដឹង​ដែរ។ អ៊ីចឹង មិនមែន​គ្រាន់តែ​ការ​ផ្សាយ​អ៊ីចេះអ៊ីចុះ ចំណុច​ត្រង់​នោះ គឺជា​ការពិត​នោះ​ទេ»

ក្រុម​ស៊ើបអង្កេត​របស់​សមត្ថកិច្ច​ថៃ រក​ឃើញ​ថា ករណី​ឃាតកម្ម​លើ​លោក លិម គិមយ៉ា គឺ​មាន​ការ​រៀបចំ​ជា​ប្រព័ន្ធ ដោយ​ខ្មាន់​កាំភ្លើង ឈ្មោះ ឯកាឡាក់ ផែណយ (Aekkalak Paenoi) ជា​អ្នក​ស៊ីឈ្នួល ដោយ​មាន​អ្នក​បញ្ជា​ពី​ទឹកដី​កម្ពុជា។ តាម​សម្មតិកម្ម​របស់​អាជ្ញាធរ​ថៃ បាន​អះអាង​ថា ខ្មាន់​កាំភ្លើង​បាន​ទទួល​ប្រាក់​ឈ្នួល​លើក​ទី១ ចំនួន​ជិត ១ពាន់​ដុល្លារ ដែល​មាន​អ្នក​ផ្ញើ​មក​ពី​ប្រទេស​កម្ពុជា ហើយ​ក្រោយ​មក​ខ្មាន់​កាំភ្លើង​បាន​ដកប្រាក់​ចំនួន​ជាង ៦រយ​ដុល្លារ ទៅ​លស់​យក​កាំភ្លើង ដែល​ខ្លួន​បាន​យក​ទៅ​បញ្ចាំ​ពី​មន្ត្រី​ប៉ូលិស​ម្នាក់ ដើម្បី​ទៅ​ធ្វើ​សកម្មភាព​បាញ់​សម្លាប់​លើ​ជនរងគ្រោះ។

សមត្ថកិច្ច​ថៃ​ដាក់​ការ​សង្ស័យ​ថា ករណី​ឃាតកម្ម​ឆ្លងដែន​នេះ មាន​ការ​រៀបចំ​គម្រោង​ការ​ទុក​ជា​មុន ដោយ​មាន​អ្នក​បញ្ជា ឬ​សមគំនិត អ្នក​ផ្ញើ​ហិរញ្ញប្បទាន អ្នក​តាមដាន និង​ចង្អុល​បង្ហាញ​ពី​អត្តសញ្ញាណ​ជន​រងគ្រោះ ដែល​គេ​សង្ស័យ​ថា គឺ​ជា​លោក ពេជ្រ គឹមស្រ៊ិន និង​មួយ​ដំណាក់កាល​ទៀត គឺ​មាន​អ្នក​ចាំ​រំដោះ​ខ្មាន់កាំភ្លើង​ចេញពី​ទឹកដី​ថៃ អ្នក​នាំ​ឆ្លង​ព្រំដែន​កម្ពុជា​តាម​ច្រក​របៀង​ដោយ​ខុស​ច្បាប់ និង​អ្នក​នាំ​គេចខ្លួន​ទៅ​ខេត្តបាត់ដំបង។

ជុំវិញ​រឿង​នេះ អ្នក​សិក្សា​ផ្នែក​ច្បាប់ និង​អភិបាលកិច្ច​តាម​បែប​ប្រជាធិបតេយ្យ លោក វ៉ន ចាន់ឡូត លើក​ឡើង​ថា តាម​នីតិវិធី​ច្បាប់​របស់​កម្ពុជា ការ​បញ្ជូន​ជន​សង្ស័យ​ទី២ ដែល​ជា​ពលរដ្ឋ​ខ្មែរ ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​លើ​លោក លិម គិមយ៉ា ទៅ​ឱ្យ​ថៃ អាច​ធ្វើ​ទៅ​បាន លុះត្រាតែ​អាជ្ញាធរ​ថៃ​ផ្ដល់​ភស្តុតាង​គ្រប់គ្រាន់ និង​មាន​ការ​ឯកភាព​ពី​រដ្ឋាភិបាល​កម្ពុជា។

លោក វ៉ន ចាន់ឡូត៖ «សរុប​មក​ករណី​ដែល​អាជ្ញាធរ​ថៃ​បាន​ចេញ​ដីកា ក៏​ដូចជា​បង្ហាញ​ពី​អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត ដែល​មាន​សញ្ជាត​ខ្មែរ ទោះបីជា​មិន​អាច​ធ្វើ​បត្យាប័ន​ទៅកាន់​ប្រទេស​ថៃ​ដោយ​ឧបសគ្គ​នៃ​សញ្ជាត​ក៏ដោយ ប៉ុន្តែ​បុគ្គល​នេះ មិន​អាច​រួចខ្លួន​ចេញពី​សំណាញ់​ច្បាប់ នៃ​ការ​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​លើ​អ្នកនយោបាយ​បក្ស​ប្រឆាំង​បាន​ទេ។ ដូច្នេះ​គឺ​ត្រូវតែ​ទទួល​ទោស​ទៅ​តាម​ច្បាប់​កម្ពុជា»

ទាក់ទិន​នឹង​ករណី​ឃាតកម្ម​លើ​លោក លិម គិមយ៉ា នេះ​ដែរ បន្ទាប់​ពី​ការ​ស្លាប់​របស់​ប្ដី នៅ​ថ្ងៃ​ទី៩ ខែមករា ប្រពន្ធ​របស់​លោក លិម គិមយ៉ា ដែល​ជា​ជនជាតិ​បារាំង និង​បងប្រុស​របស់​លោក បាន​មក​ជួប​មន្ត្រី​សមត្ថកិច្ច​ថៃ ដើម្បី​ធ្វើ​កំណត់ហេតុ និង​រៀបចំ​ឯកសារ ដើម្បី​ទទួល​សាកសព​ប្ដី ដោយ​តម្រូវ​ឱ្យ​មាន​ឯកសារ​បញ្ជាក់​ពី​ស្ថានទូត​កម្ពុជា និង​ស្ថានទូត​បារាំង។ ក្នុង​ពេល​ដំណាល​គ្នា​នោះ ប្រពន្ធ​របស់​លោក លិម គិមយ៉ា បាន​ទៅ​មើល​សាកសព​ប្ដី ដែល​រក្សាទុក​នៅ​មន្ទីរពេទ្យ​វិជ្ជរ៉ា (Vajira) ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ៕

1 comment:

Anonymous said...

The murderer Hun Sen kept killing because he has always gotten away with his crimes from the execution of the K5 project, the 97 grenade attack, the 1997 coup d'Etat, the killing of Chea Vichea, Chhut Vuthy, Ven. Sam Buntheun, etc....to the shooting of Dr. Kem Ley.
Hun Sen just recently warned that Phon Phana must be captured dead or alive and brought back from Thailand.