Khmer Circle:
Well, what could be more insulting or contemptuous to the monarchy than a ruling leader/politician openly and publicly threatening to abolish it unless it bended to his wishes?
It takes many moving parts and multiple benign influences to adjudicate a law in accordance with its true essence and spirit such as the integrity of the judicial system, checks and balances, civil society participation and other pressure groups' involvement.
'Lese majeste' in South East Asia has been a notorious by-word for political repression; cited by autocrats to rein down on dissent of all colours, and even more so in Cambodia in the last four decades since Hun Sen has only contempt for this institution and sees no more practical usefulness for it than being a populist facade at best and at worst a convenient device with which to frame and justify all his frequent perversions and persecutions against his opponents and critics.
When the law is firmly in the hands of one who sits above it, the chance of its application being fairly and justly enacted rests solely upon the ethics, integrity, wisdom and honour of that very person and no one else; qualities that the Huns - from father to sons - patently lack.
2025.01.03
អ្នកឃ្លាំមើលថា ក្រុមគ្រួសារត្រកូល ហ៊ុន តាំងពីឪដល់កូន បំពានព្រះមហាក្សត្រ ម្ដងហើយម្ដងទៀត។ ការលើកឡើងនេះ ក្រោយពីកូនប្រុសពៅរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី ចេញសារប្ដេជ្ញាដង្ហែតាមព្រះមហាក្សត្រ ប៉ុន្តែមិនសុំទោសព្រះអង្គ និងប្រជាពលរដ្ឋខ្មែរ បន្ទាប់ពីរៀបចំព្រឹត្តិការណ៍ធ្វើឱ្យឆេះព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រ។
ប្រធានអង្គការលទ្ធិប្រជាធិបតេយ្យខ្មែរ នៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែន ករុណា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៣ ខែមករាថា ការយកទីធ្លាខាងមុខព្រះបរមរាជវាំង ទៅធ្វើពិធីរាំរែកតាមទំនើងចិត្ត គឺជាការបំពានអង្គព្រះមហាក្សត្ររួចទៅហើយ។
លោក ស៊ឹង សែន ករុណា មានប្រសាសន៍ថា នៅពេលមានហេតុការណ៍ឆេះរូបព្រះឆាយាល័ក្ខណ៍ ព្រះអង្គហើយ លោក ហ៊ុន ម៉ានី ត្រឹមតែចេញប្ដេជ្ញាចិត្តដោះសាធ្វើជាគោរពទ្រង់ របៀបគេចពីការទទួលខុសត្រូវ គឺជាការប្រមាថព្រះមហាក្សត្រមួយជាន់ទៀត ដោយលោកថា ការប្ដេជ្ញាចិត្ត គ្រាន់តែជាសារយោបល់ មិនឆ្លើយតបនឹងការចង់បានរបស់មហាជនឡើយ។ លោកពន្យល់ថា ការគោរពត្រូវសម្ដែងចេញពីការ ប្រតិបត្តិជាក់ស្ដែង ដូចជា ការសុំទោស និងការទទួលខុសតាមរយៈការអនុវត្ត ច្បាប់ច្បាស់លាស់។
លោក ស៊ឹង សែនករុណា៖ «ជាអ្នកនាំជាអ្នកជំនាន់ក្រោយ គួរតែហ៊ានទទួលខុសត្រូវនូវអ្វី ដែលជាអំពើខុសឆ្គងរបស់ខ្លួនទេ វាគ្មានទាស់ខុសទេ ហើយយើងកសាងឡើងវិញទៅ។ ការប្ដេជ្ញាចិត្ត វាគ្រាន់តែជារឿងមួយទេ។ ប៉ុន្តែ យើងនៅរង់ចាំមើលនូវអំពើនៃការប្រព្រឹត្តទាំងអស់ហ្នឹង។ ខ្ញុំជឿជាក់ថា គ្មានអ្នកហ៊ានទៅបំពារបំពានអង្គព្រះមហាក្សត្រទេ ពីព្រោះគ្មានអ្នកណាមានអំណាចជាងក្រុមគ្រួសារមេដឹកនាំប្រទេសបច្ចុប្បន្នទេ ប្រសិនបើក្រុមគ្រួសារមេដឹកប្រទេសចង់បំពារបំពានអាហ្នឹង បានអាចធ្វើទៅបាន»។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន ម៉ានី នៅព្រឹកថ្ងៃទី៣ ខែមករា បានចេញសារនៅលើហ្វេសប៊ុកផ្ទាល់លោក ដោយបង្ហាញការប្ដេជ្ញាចិត្តដង្ហែតាមព្រះរាជតម្រិះរបស់ព្រះមហាក្សត្រ ក្រោយពេលផ្ទុះហេតុការណ៍ឆេះព្រះឆាយាល័ក្ខណ៍ព្រះអង្គនៅទីធ្លាខាងមុខព្រះបរមរាជវាំង ជាកន្លែង ដែលលោក ហ៊ុន ម៉ានី ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា»។
លោក ហ៊ុន ម៉ានី មិនបានសុំទោសព្រះមហាក្សត្រ និងប្រជាពលរដ្ឋចំពោះហេតុការណ៍ឆេះព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រឡើយ។ លោក ហ៊ុន ម៉ានី គ្រាន់តែសរសេរថា លោកដង្ហែតាមព្រះរាជតម្រិះ នៃអង្គព្រះមហាក្សត្រក្នុងការដឹកនាំព្រះរាជាណាចក្រកម្ពុជាឆ្ពោះទៅកាន់ត្រើយសន្តិភាពសុភមង្គលនិងសុខដុមរមនា។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងកូនប្រុសពៅរបស់លោក ហ៊ុន សែន រូបនេះ ដើម្បីសុំការបំភ្លឺបន្ថែមបានទេ នៅថ្ងៃទី៣ ខែមករា ដោយសារទូរស័ព្ទចូលតែគ្មានអ្នកទទួល។
យ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ប្រាប់ វិទ្យុអាស៊ីសេរីនៅថ្ងៃទី៣ ខែមករា ថា លោក ហ៊ុន ម៉ានី បានបង្ហាញសារបញ្ជាក់ជំហររបស់លោករួចហើយ ចំពោះព្រះមហាក្សត្រ។ ដូច្នេះ លោក សុខ ឥសាន មិនធ្វើអត្ថាធិប្បាយច្រើនអំពីបញ្ហានេះទេ។
លោក សុខ ឥសាន៖ «ខ្ញុំអត់មានយោបល់អីទេ គ្រាន់តែទុសេខ្សែភ្លើង (ឆ្លងចរន្តអគ្គិសនី) ឬចៃដន្យឧបទ្ទវហេតុអាហ្នឹងវាបច្ចេកទេស ឬមួយវារឿងទេ ទន្ទឹងនឹងក៏មានឆេះផ្ទះប្រជាជនគគោកក្ដីទៀតដែរ។ អាហ្នឹង វាជាចៃដន្យតើ ហើយប្រទេសខ្លះ ក៏ដូចតែគ្នាហ្នឹង។ វាមិនមែនមានតែប្រទេសខ្មែរយើងឯណា ហើយអ្នកវិភាគអ្នកដែលចេះតែនិយាយ! និយាយដាក់កំហុសមកលើគណបក្សប្រជាជន និងរាជរដ្ឋាភិបាល»។
អ្នកជំនាញផ្នែកនយោបាយ លោក ប៉ោ មករា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៣ ខែមករា ថា កម្ពុជាគួរដល់ពេលបោះបង់ចោលនូវវប្បធម៌ ដែលមានកំហុសហើយ មិនទទួលខុសត្រូវ និងមិនឆ្លើយតបនឹងកង្វល់ និងការរិះគន់របស់ប្រជាពលរដ្ឋ។ លោកថា អ្នកកាន់តួនាទីតំណែងទាំងឡាយ ត្រូវយកវប្បធម៌អនុវត្តច្បាប់ឱ្យរឹងមាំ និងដោយមិនប្រកាន់បក្ខពួក ទុកជាគំរូប្រតិបត្តិសម្រាប់ខ្មែរជំនាន់ក្រោយ ក្នុងការ បន្តដឹកនាំ និងកសាងប្រទេសជាតិ។
លោក ប៉ោ មករា៖ «វាពាក់ព័ន្ធនឹងការមិនទទួលខុសត្រូវ កាលណាមិនទទួលខុសត្រូវ វាអាចពាក់ព័ន្ធនឹងការមិនគោរពច្បាប់ ការមិនទទួលខុសត្រូវ វាជាការខ្វះសីលធម៌ក្នុងការកាន់តួនាទីរបស់ខ្លួនឯង មុខងារសាធារណៈហ្នឹង ហើយមួយទៀត អាចឆ្លុះបញ្ចាំងពីទិដ្ឋភាពច្បាប់ហ្នឹង កំហុសប៉ុណ្ណឹងវាស៊ើបអង្កេតត្រូវមានឡើង ហើយកំហុសហ្នឹង ត្រូវសុំទោសជាសាធារណៈ ឬអាចលាលែងពីតំណែងកំហុសណាមួយ ដែលធ្ងន់ធ្ងរមិនអាចកែប្រែបាន»។
អ្នកឃ្លាំមើលលើកឡើងថា សាររបស់លោក ហ៊ុន ម៉ានី ពុំមានអ្វីខុសពីលោក ហ៊ុន សែន កន្លងមកទេ គឺភាសានយោបាយរបស់ពួកគាត់ថា ដង្ហែតាមព្រះតម្រិះរបស់ ព្រះមហាក្សត្រ ប៉ុន្តែមិនគោរពតាមព្រះតម្រិះរបស់ព្រះអង្គ ដែលតែងតែអំពាវនាវឱ្យផ្សះផ្សាបង្រួបបង្រួមជាតិឡើយ ហើយលោក ហ៊ុន សែន ជាច្រើនដង ថែមទាំងបំពានព្រះមហាក្សត្រជាសាធារណៈ។ លើសពីនេះទៀត លោក ហ៊ុន សែន ធ្លាប់គំរាមរំលាយរាជបល្ល័ង្ក កាលពីចុងឆ្នាំ២០០៥ ប្រសិនបើព្រះមហាក្សត្រ មិនចុះព្រះហស្តលេខាលើសន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ដែលធ្វើឱ្យប្រទេសកម្ពុជារបូត កោះត្រល់ទៅក្រោមការត្រួតត្រារបស់ប្រទេសវៀតណាមមកដល់សព្វថ្ងៃ។
លោក ហ៊ុន សែន៖ «ខ្ញុំនិយាយជាមួយសម្ដេចក្រុមព្រះហើយ ខ្ញុំថា ព្រះអង្គ និយាយប្រាប់ឯកឧត្តម ស៊ុន ចាន់ថុល កុល ផេង អ៊ឹង កន្ថាផាវី ស៊ីសុវត្ថិ ប៉ាណារ៉ា លើយន្តហោះតាមទូរស័ព្ទ ខ្ញុំថាព្រះអង្គ បើលើកនេះវាពិបាកស៊ីញេ ត្រូវពិនិត្យឡើងវិញ យើងគួរទុករាជានិយម ឬធ្វើសាធារណរដ្ឋឱ្យវាមានប្រធានាធិបតីតែម្តង? ឬហោចណាស់ដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញ លើមាត្រាណាមួយ ដែលកាលណាដាក់ទៅក្នុងរង្វង់ប៉ុន្មានថ្ងៃ ត្រូវឡាយព្រះហស្តលេខា។ បើមិនឡាយព្រះហស្តលេខាទេ គឺនឹងចូលជាធរមាន»។
មាត្រា ៧ នៃរដ្ឋធម្មនុញ្ញកម្ពុជា ដែលបានចែងថា អង្គព្រះមហាក្សត្រ មិនអាចរំលោភបំពានបានឡើយ។ ប៉ុន្តែសមាជិកក្រុមគ្រួសារត្រកូលហ៊ុន ជាពិសេសលោក ហ៊ុន សែន ដែលបានបំពាន និងប្រមាថព្រះមហាក្សត្រ និងរាជបល្ល័ង្កម្ដងហើយម្ដងទៀត មិនដែលរងទោសទណ្ឌតាមផ្លូវច្បាប់ម្ដងណាទេ៕
1 comment:
Ah Hun Many is an incompetent. He is Ah Cham Heuy Khoy.
Post a Comment