ករណីបាក់អាគារនៅបាងកកនេះ កើតឡើងអំឡុងពេលក្រុមពលករដល់ម៉ោងចូលទៅធ្វើការវិញ ក្រោយពីទទួលទានបាយថ្ងៃត្រង់រួច។

មានពលករខ្មែរស្ថិតក្នុងអាគារកំពុងសាងសង់កម្ពស់៣០ជាន់
ដែលបាក់រលំទាំងស្រុងដោយសារគ្រោះរញ្ជួយដីស្ថិតនៅក្នុងទីក្រុងបាងកក។
នេះបើតាមការបញ្ជាក់ពីមន្ត្រីគម្រោងទទួលបន្ទុកផ្នែកពលករចំណាកស្រុកនៃអង្គការសង់ត្រាល់ប្រចាំប្រទេសថៃលោក
លឹង សុផុន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៩ខែមីនានេះ។
លោកបន្តថា ជាទូទៅ ការសាងសង់សំណង់អាគារច្រើនជាន់នៅបាងកក ភាគច្រើនមានពលករខ្មែរ និងភូមាធ្វើការងារ ហើយអាគារសាងសង់ជិតហើយបែបនេះ ក្រុមពលករគឺស្នាក់នៅក្បែរអាគារ ឬស្នាក់នៅក្នុងអាគារនោះតែម្ដង។ ករណីបាក់អាគារនៅបាងកកនេះ កើតឡើងអំឡុងពេលក្រុមពលករដល់ម៉ោងចូលទៅធ្វើការវិញ ក្រោយពីទទួលទានបាយថ្ងៃត្រង់រួច។
មានកម្លាំងពលករជាច្រើននាក់ នៅក្នុងគំនរអាគារហ្នឹង ប៉ុន្តែមិនដឹងថា មានពលករខ្មែរប៉ុន្មាននាក់ និងពលករថៃប៉ុន្មាននាក់ទេ។ ប៉ុន្តែមាន(ពលករ) នៅពេលបាក់មកដល់ដីហើយហ្នឹង គឺមានកម្លាំងអ្នកធ្វើការនៅក្នុងអាគារហ្នឹង។
— លោក លឹង សុផុន
ជាមួយគ្នានេះ សារព័ត៌មានថៃឈ្មោះ Khaosod ក៏បានចុះផ្សាយថា នៅក្នុងគំនរអាគារដែលបាក់រលំនោះ គឺមានពលករជាង៣០០នាក់។ នៅក្នុងវីដេអូផ្សព្វផ្សាយតាមបណ្ដាញសង្គមក៏បានបង្ហាញថា អំឡុងពេលបាក់រលំអាគារនោះ គឺមានក្រុមកម្មករជាច្រើន បាននាំគ្នារត់ចេញគេច៕
No comments:
Post a Comment