Wednesday, 30 July 2025

ទ័ពកម្ពុជាទទួលស្គាល់ថា ទាហានថៃពិតជាប្រើល្បិចហៅចាប់ដៃភ្ជង់ព័ទ្ធចាប់ទាហារខ្មែរ២០នាក់


មន្ត្រីជាន់ខ្ពស់កម្ពុជាបានលើកឡើងថា ទាហានថៃពិតជាបានប្រើល្បិចបក់ដៃហៅទាហានខ្មែរ២០នាក់ ទៅចាប់ដៃចរចាគ្នា នៅចំណុចសមរភូមិជាំតែ ហើយបានភ្ជង់ព័ទ្ធចាប់ខ្លួន។

Commander of the Preah Vihear Military Operations Area, Chan Sopheakda, spoke to military attachés from 13 embassies on July 30, 2025.
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារលោក ច័ន្ធ សុភ័ក្រ្ដា (លើកដៃចង្អុល) និយាយទៅកាន់អនុព័ទ្ធយោធាស្ថានទូត១៣ប្រទេស នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។ (រូបភាពពីហ្វេសប៊ុកក្រសួងព័ត៌មាន)

មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ​លោក ច័ន្ធ សុភ័ក្រ្ដា បាន​ទទួល​ស្គាល់​ថា កាល​ពី​ថ្ងៃ​ទី២៩ ខែកក្កដា ទាហាន​ថៃ​បាន​ប្រើ​កលល្បិច​បក់​ហៅ​ទាហាន​កម្ពុជា​២០​នាក់ ទៅ​ចាប់​ដៃ​ស្វាគមន៍​គ្នា បន្ទាប់​ពី​មាន​បទ​ឈប់​បាញ់ ប៉ុន្តែ​ក្រោយ​ពី​បាន​និយាយ​សំណេះសំណាល​ដោយ​ញញឹម​រាក់ទាក់ ហើយ​សុំ​ថត​រូប​ជុំ​គ្នា​ជាមួយ​ទាហាន​កម្ពុជា ស្រាប់​តែ​ទាហាន​ថៃ​ដែល​បង្កប់​ខ្លួន​នៅ​ក្នុង​ព្រៃ ចេញ​មក​ព័ទ្ធ​ភ្ជង់​ទាហាន​ខ្មែរ​ទាំង​២០នាក់ ដើម្បី​ចាប់​ខ្លួន ប៉ុន្តែ​ក្នុង​នោះ មាន​ទាហាន​ខ្មែរ​ម្នាក់​បាន​រត់​រួច។

លោក ច័ន្ទ សុភ័ក្ដ្រា បាន​ប្រាប់​បណ្ដា​អនុព័ន្ធ​យោធា​ស្ថានទូត​ចំនួន​១៣​ប្រទេស ដែល​ចុះ​ពិនិត្យ​ស្ថានភាព​នៃ​ការ​អនុវត្ត​បទ​ឈប់​បាញ់​នៅ​ព្រំដែន​ចក្រ​អានសេះ នៅ​ថ្ងៃ​ទី៣០ ខែ​កក្កដា​ទៀត​ថា នៅ​ក្នុង​ចំណោម​ទាហាន​ខ្មែរ​ទាំង​នោះ អាច​មាន​ទាហាន​ពីរ​នាក់ ត្រូវ​បាន​ទាហាន​ថៃ​បាញ់​សម្លាប់ បន្ទាប់​ពី​បាន​ព័ទ្ធ​ចាប់​ខ្លួន។

No comments: