មន្ត្រីជាន់ខ្ពស់យោធាថៃបានលើកឡើងថា ប្រទេសថៃនឹងបើកព្រំដែនជាមួយកម្ពុជាឡើងវិញ ដរាបណាកម្ពុជាដកទ័ពចេញពីតំបន់ព្រំដែន។ ការលើកឡើងនេះ ស្របពេលកម្ពុជា-ថៃកំពុងពិចារណាបើកព្រំដែនមួយចំនួនឡើងវិញសម្រាប់ទំនិញឆ្លងកាត់ តាមសំណើពីភាគីជប៉ុន។

អគ្គសេនាធិកាចម្រុះនៃកងទ័ពថៃនាយឧត្តមសេនីយ៍ មានះ ចាន់ឌី បានថ្លែងថា ប្រទេសថៃនឹងបើកច្រកព្រំដែនជាមួយកម្ពុជាឡើងវិញ គឺនៅពេលដែលកម្ពុជាដកទ័ពចេញពីព្រំដែន ហើយឈប់គំរាមកំហែងដល់ប្រទេសថៃ។ មន្ត្រីជាន់ខ្ពស់ខាងយោធាថៃបានលើកឡើងបែបនេះ អំឡុងពេលដឹកនាំក្រុមមន្ត្រីនិងមេបញ្ជាការកងទ័ពមួយចំនួន ចុះទៅពិនិត្យកន្លែងឈរជើងរបស់ទាហានថៃ រួមទាំងការសាងសង់ផ្លូវ និងបំពាក់កាមេរ៉ានៅទីតាំងភ្នំទ្រព្យ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានថៃ The Nation នៅថ្ងៃទី១១ ខែកញ្ញា។
1 comment:
Ah Kwack Hun Sen and And Ah Kwen Hun Manet have absorbed bloody nose from the aggressor Thailand. Now, these 2 Khmer taritors will comply to all this barbarous Thailand's demand.
Post a Comment