កាលពីខែវិច្ឆិកា ឆ្នាំ២០១២ សហភាពអឺរ៉ុបបានចេញកាតលឿងព្រមានដល់កម្ពុជាចំពោះការបរាជ័យក្នុងការសហការ ដើម្បីដោះស្រាយការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនបានគ្រប់គ្រង (IUU)។ មួយឆ្នាំក្រោយមក នៅខែវិច្ឆិកា ឆ្នាំ 2013 ប្រទេសកម្ពុជាត្រូវបានដាក់កំហិតដល់កាតក្រហម ដែលជាការដាក់ទណ្ឌកម្មដ៏តឹងរ៉ឹងបំផុត - ហាមឃាត់ការនាំចេញគ្រឿងសមុទ្រទាំងអស់ទៅកាន់សហភាពអឺរ៉ុប។
៥ឆ្នាំក្រោយមក ក្នុងឆ្នាំ ២០១៧ វៀតណាមត្រូវបានផ្តល់ "កាតលឿង" បើទោះបីជាកងនាវារបស់ខ្លួនត្រូវបានកត់ត្រាម្តងហើយម្តងទៀតអំពីការនេសាទខុសច្បាប់ សូម្បីតែនៅក្នុងដែនទឹកកម្ពុជាក៏ដោយ។ កាតលឿងគ្រាន់តែជាការព្រមានមួយប៉ុណ្ណោះ វៀតណាមនៅតែអាចនាំចេញគ្រឿងសមុទ្រទៅកាន់អឺរ៉ុបធម្មតា ខណៈទូកនេសាទវៀតណាមរាប់រយគ្រឿងបាននិងកំពុងធ្វើសកម្មភាពក្នុងដែនទឹកកម្ពុជា។
សកម្មភាពកប៉ាល់នេសាទវៀតណាមកក្នុងដែនទឹកខ្មែរបានកើនឡើងជាង 1,800% បើប្រៀបធៀបពីឆ្នាំ 2021 ដល់ឆ្នាំ 2024។ ចាប់ពីដើមឆ្នាំ 2021 រហូតដល់ចុងខែមីនា ឆ្នាំ 2025 យ៉ាងហោចណាស់មានទូកនេសាទវៀតណាមចំនួន 1,066 បានចូលដែនទឹកកម្ពុជា។
ថ្ងៃនេះយើងបន្តធ្វើជាសាក្សី តាមរយៈទិន្នន័យពីអង្គការដៃគូ EJF (Environmental Justice Foundation) ថាទូកនេសាទទាំងនេះដំណើរការដោយសេរីក្នុងដែនទឹកកម្ពុជា។
សំណួររបស់ចលនាមាតាធម្មជាតិចំពោះរដ្ឋាភិបាលកម្ពុជាគឺច្បាស់ណាស់៖ តើកប៉ាល់ទាំងនេះនេសាទក្នុងដែនទឹកកម្ពុជាស្របច្បាប់ ឬខុសច្បាប់? ប្រសិនបើស្របច្បាប់ តើមានកិច្ចព្រមព្រៀងអ្វីខ្លះ? ប្រសិនបើខុសច្បាប់ ហេតុអ្វីបានជាមិនមានវិធានការណ៍ម៉ឺងម៉ាត់ដើម្បីការពារដែនសមុទ្រ និងអធិបតេយ្យភាពរបស់យើង? សំណួរដូចជាខ្លីហើយខ្លឹម ត្រូវកាចម្លើយជាបន្ទាន់ បើពុំនោះទេ ធនធានសមុទ្ររបស់យើងនឹងបន្តរងការវិនាសជាក់ជាមិនខាន។
សហភាពអឺរ៉ុបផ្ដល់កាតក្រហមឲ្យកម្ពុជានេះគឺក្នុងចេតនាឲ្យរដ្ឋាភិបាលកែទម្រង់ប្រព័ន្ធគ្រប់គ្រងជលផលរបស់ខ្លួន និងបន្តគោរពកិច្ចព្រមព្រៀង មិនមែនដើម្បីឲ្យទូកនេសាទវៀតណាមរាប់រយគ្រឿងអាចចូលមកនេសាទដោយសេរីដូច្នេះឡើយ។
ចូលរួមជាចែករំលែក និងទាមទារឲ្យរដ្ឋាភិបាលឆ្លើយតបជាបន្ទាន់។
In November 2012, the European Union issued Cambodia a yellow card warning for failure to cooperate in tackling Illegal, Unreported, and Unregulated (IUU) fishing. One year later, in November 2013, Cambodia was escalated to a red card, the strictest sanction that banned all seafood exports to the EU.
Five years later, in 2017, Vietnam was given a “yellow card” despite its fleets being repeatedly documented for illegal fishing, even inside Cambodian waters. A yellow card is only a warning; Vietnam could still export seafood to Europe while hundreds of its fishing vessels had already been, and continue to be, active in Cambodian waters.
Vietnamese fishing vessel activities increased by more than 1,800% when comparing 2021 to 2024. From the beginning of 2021 until the end of March 2025, at least 1,066 Vietnamese fishing boats have entered Cambodian waters.
Today, we continue to bear witness, through data provided by our partner EJF (Environmental Justice Foundation), that these vessels operate freely inside Cambodia’s seas.
Mother Nature Cambodia’s question to the Cambodian government is very clear: Are these vessels fishing in Cambodian waters legally or illegally? If legally, under what agreements? If illegally, why has there been no decisive action to defend our seas and our sovereignty? These short and urgent questions require immediate answers; otherwise, our marine resources will continue to be destroyed without a doubt.
The EU gave Cambodia a red card with the intention of pushing the government to reform its fisheries management system and respect international agreements, not so that hundreds of Vietnamese fishing boats could freely enter and exploit our seas.
Join us in sharing this message and demanding urgent answers from the government.
-Mother Nature Cambodia
No comments:
Post a Comment