Thursday, 13 October 2016

លោក ហ៊ុន សែន បដិសេធ​សំណើ​សុំ​លើកលែង​ទោស​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ


ដោយ ស៊ុន ហេង
2016-10-13


មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (ឆ្វេង) និង លោក កឹម សុខា ថ្លែង​ទៅ​កាន់​ពលរដ្ឋ​នៅ​ខាង​មុខ​រដ្ឋសភា កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ ធ្នូ ២០១៤។
មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (ឆ្វេង) និង លោក កឹម សុខា ថ្លែង​ទៅ​កាន់​ពលរដ្ឋ​នៅ​ខាង​មុខ​រដ្ឋសភា កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ ធ្នូ ២០១៤។
RFA/Tin Zakariya



លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បដិសេធ​ភ្លាមៗ​ចំពោះ​សំណើ​សុំ​ព្រះរាជទាន​លើកលែង​ទោស​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ថ្វាយ​ទៅ​ព្រះបាទ​បរមនាថ នរោត្តម សីហមុនី។ លិខិត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ថ្វាយ​ទៅ​ព្រះមហាក្សត្រ​នៅ​ថ្ងៃ​ទី​៨ តុលា បាន​ទូល​សុំ​ឲ្យ​ព្រះអង្គ​លើកលែង​ទោស​ដល់​សកម្មជន​សិទ្ធិ​មនុស្ស ដីធ្លី បរិស្ថាន នយោបាយ និង​ជាពិសេស​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ។

អ្នក​វិភាគ​នយោបាយ​ថា​បើ​តាម​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន គណបក្ស​ប្រឆាំង​មិន​មាន​ក្តី​សង្ឃឹម​ច្រើន​ទេ​ថា​នឹង​ទទួល​បាន​ការ​លើកលែង​ទោស។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ពុធ ទី​១២ ខែ​តុលា ឆ្នាំ​២០១៦ បាន​ចេញ​លិខិត​មួយ​ថ្វាយ​ទៅ​ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី ទូល​បង្ហាញ​ពី​ជំហរ​របស់​លោក​ចំពោះ​សំណើ​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស្នើសុំ​ការ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ។



លោក ហ៊ុន សែន ថ្លែង​នៅ​ក្នុង​លិខិត​ដដែល​ថា ករណី​របស់​លោក សម រង្ស៊ី និង​ករណី​របស់​លោក កឹម សុខា គឺ​ជា​រឿង​អនុវត្ត​ច្បាប់​សុទ្ធសាធ និង​ជា​កិច្ចការ​របស់​តុលាការ។ លោក​បន្ត​ថា អ្នក​ប្រព្រឹត្តិ​ខុស​ច្បាប់ ទទួល​ខុស​ត្រូវ​មុខ​ច្បាប់ គឺ​ជា​រឿង​ធម្មតា ហើយ​ការ​អនុវត្ត​ច្បាប់​ត្រឹមត្រូវ​ម៉ឺងម៉ាត់​បែប​នេះ ជា​គន្លឹះ​ដើម្បី​ជួយ​កម្ពុជា ឲ្យ​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​របស់​ខ្លួន​ប្រកប​ដោយ​ចីរភាព។

ការ​ឆ្លើយ​តប​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ព្រះមហាក្សត្រ បាន​ផ្ញើ​លិខិត​ដែល​ព្រះអង្គ​ទទួល​បាន​ពី​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ឲ្យ​លោក ហ៊ុន សែន ត្រួត​ពិនិត្យ។

លិខិត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ថ្វាយ​ទៅ​ព្រះមហាក្សត្រ​នៅ​ថ្ងៃ​ទី​៨ តុលា ស្នើសុំ​ឲ្យ​ព្រះអង្គ​លើកលែង​ទោស​ដល់​សកម្មជន​សិទ្ធិ​មនុស្ស ដីធ្លី បរិស្ថាន នយោបាយ និង​ជា​ពិសេស​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ។

រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជា​ច្បាប់​កំពូល​ចែង​ថា ព្រះមហាក្សត្រ​មាន​សិទ្ធិ​បន្ធូរបន្ថយ​ទោស ឬ​លើកលែង​ទោស។ ព្រះអង្គ​ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ និង​និរន្តរភាព​ជាតិ។ ព្រះអង្គ​ជា​អ្នក​ធានា​ការ​គោរព​សិទ្ធិ និង​សេរីភាព​របស់​ប្រជាពលរដ្ឋ និង​ការ​គោរព​សន្ធិសញ្ញា​អន្តរជាតិ។

ប្រធាន​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក​មេធាវី សុក សំអឿន បកស្រាយ​រដ្ឋធម្មនុញ្ញ​មាត្រា​២៧ ថា ទោះ​បី​ជា​ព្រះមហាក្សត្រ​តែង​ពិគ្រោះ​យោបល់​ជាមួយ​រដ្ឋាភិបាល សិទ្ធិ​លើកលែង​ទោស​របស់​ព្រះមហាក្សត្រ គឺ​មិន​មាន​លក្ខខណ្ឌ​នោះ​ទេ៖ «»។

ដូច​គ្នា​នឹង​លោក សុក សំអឿន ដែរ អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ លោក ហេង ស៊្រាង លើក​ឡើង​ថា ព្រះមហាក្សត្រ​មាន​សិទ្ធិ​លើកលែង​ទោស​តាម​ការ​យល់​ព្រះទ័យ​របស់​ព្រះអង្គ ប៉ុន្តែ​ភាព​ជាក់ស្តែង​ដែល​បាន​កើត​ឡើង​ក្នុង​សង្គម ការ​លើកលែង​ទោស​ពី​សំណាក់​ព្រះមហាក្សត្រ តែង​កើត​ចេញ​ពី​គំនិត​ផ្ដួចផ្ដើម​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ដូច្នេះ លោក​យល់​ថា​ការ​លើកលែង​នេះ​នឹង​មិន​អាច​កើត​ឡើង​ក្នុង​ពេល​ឆាប់ៗ​នោះ​ទេ៖ «»។

លោក ហេង ស៊្រាង បន្ត​ទៀត​ថា ដរាប​ណា​ខាង​គណបក្ស​ប្រឆាំង និង​ខាង​គណបក្ស​កាន់​អំណាច​នៅ​មិន​ទាន់​មាន​ការ​ទុក​ចិត្ត​គ្នា លោក​មិន​សង្ឃឹម​ថា នឹង​មាន​ព្រះរាជ​តម្រិះ​ពី​ព្រះមហាក្សត្រ​នោះ​ទេ។

គិត​មក​ដល់​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ តុលា មិន​ទាន់​មាន​ការ​សម្រេច​ផ្លូវ​ការ​ណា​មួយ​ពី​ព្រះមហាក្សត្រ​នៅ​ឡើយ ថា​តើ​ព្រះអង្គ​នឹង​លើកលែង​ទោស​ដូច​សំណើ​របស់​គណបក្ស​ប្រឆាំង​យ៉ាង​ណា​ទេ៕

5 comments:

Anonymous said...

Dear Mr. Sam Rainsy,

Please stop wasting your time and efforts and those of your CNRP,
dealing with Dictator & Traitor Hun Sen. You even know full well
you are just dealing with Hanoi's third-hand.

For the general election of July 2018, regardless you are in or out
of Cambodia, your CNRP will be the winner ( again ).
Therefore there is no need for you to enter the country during
this turbulent time.
You shall instead stay out of the country so that you can confer, convey,
convince and secure the support and help of the international community,
especially the signatories of the Paris Peace Accords.

You yourself, and even Hun Sen and the " Hunsenese " know you cannot
wrestle the power from Hun Sen, even with the Khmer people's mandate,
without the help of and from the Signatories.

We already and tragically lost Dr.Kem Ley, Hun Sen will make you disappear
in no time.


A Khmer Patriot

Anonymous said...

Per the country's Constitution, the sitting King ALONE
has the SOLE authority to pardon any of his or her subjects.

Anonymous said...

Don't say that girly coward Raincy may hate you. Bla bla raincy he is a money hanger not a khmer compatriots at all. ..time for kem sokha to run cnrp. Forget stupid raincy. .

Anonymous said...

When two individuals or entities cannot get along nor
resolve any issues, oftentimes only ONE side with power
and wealth is the perpetrator.

Anonymous said...

9:47 pm

You're not even qualified to respond.