ដោយ ស៊ុន ហេង
2016-10-13

មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី (ឆ្វេង) និង លោក កឹម សុខា ថ្លែងទៅកាន់ពលរដ្ឋនៅខាងមុខរដ្ឋសភា កាលពីព្រឹកថ្ងៃទី១០ ធ្នូ ២០១៤។
RFA/Tin Zakariya
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បដិសេធភ្លាមៗចំពោះសំណើសុំព្រះរាជទានលើកលែងទោសដោយគណបក្សសង្គ្រោះជាតិ ដែលថ្វាយទៅព្រះបាទបរមនាថ នរោត្តម សីហមុនី។ លិខិតគណបក្សសង្គ្រោះជាតិ ដែលថ្វាយទៅព្រះមហាក្សត្រនៅថ្ងៃទី៨ តុលា បានទូលសុំឲ្យព្រះអង្គលើកលែងទោសដល់សកម្មជនសិទ្ធិមនុស្ស ដីធ្លី បរិស្ថាន នយោបាយ និងជាពិសេសថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ។
អ្នកវិភាគនយោបាយថាបើតាមស្ថានភាពនយោបាយបច្ចុប្បន្ន គណបក្សប្រឆាំងមិនមានក្តីសង្ឃឹមច្រើនទេថានឹងទទួលបានការលើកលែងទោស។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០១៦ បានចេញលិខិតមួយថ្វាយទៅព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី ទូលបង្ហាញពីជំហររបស់លោកចំពោះសំណើរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រ។
លោក ហ៊ុន សែន ថ្លែងនៅក្នុងលិខិតដដែលថា ករណីរបស់លោក សម រង្ស៊ី និងករណីរបស់លោក កឹម សុខា គឺជារឿងអនុវត្តច្បាប់សុទ្ធសាធ និងជាកិច្ចការរបស់តុលាការ។ លោកបន្តថា អ្នកប្រព្រឹត្តិខុសច្បាប់ ទទួលខុសត្រូវមុខច្បាប់ គឺជារឿងធម្មតា ហើយការអនុវត្តច្បាប់ត្រឹមត្រូវម៉ឺងម៉ាត់បែបនេះ ជាគន្លឹះដើម្បីជួយកម្ពុជា ឲ្យដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សរបស់ខ្លួនប្រកបដោយចីរភាព។
ការឆ្លើយតបនេះ គឺធ្វើឡើងបន្ទាប់ពីព្រះមហាក្សត្រ បានផ្ញើលិខិតដែលព្រះអង្គទទួលបានពីគណបក្សសង្គ្រោះជាតិ ទៅឲ្យលោក ហ៊ុន សែន ត្រួតពិនិត្យ។
លិខិតគណបក្សសង្គ្រោះជាតិ ដែលថ្វាយទៅព្រះមហាក្សត្រនៅថ្ងៃទី៨ តុលា ស្នើសុំឲ្យព្រះអង្គលើកលែងទោសដល់សកម្មជនសិទ្ធិមនុស្ស ដីធ្លី បរិស្ថាន នយោបាយ និងជាពិសេសថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលចែងថា ព្រះមហាក្សត្រមានសិទ្ធិបន្ធូរបន្ថយទោស ឬលើកលែងទោស។ ព្រះអង្គជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ។ ព្រះអង្គជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ។
ប្រធានក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោកមេធាវី សុក សំអឿន បកស្រាយរដ្ឋធម្មនុញ្ញមាត្រា២៧ ថា ទោះបីជាព្រះមហាក្សត្រតែងពិគ្រោះយោបល់ជាមួយរដ្ឋាភិបាល សិទ្ធិលើកលែងទោសរបស់ព្រះមហាក្សត្រ គឺមិនមានលក្ខខណ្ឌនោះទេ៖ «»។
ដូចគ្នានឹងលោក សុក សំអឿន ដែរ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ លោក ហេង ស៊្រាង លើកឡើងថា ព្រះមហាក្សត្រមានសិទ្ធិលើកលែងទោសតាមការយល់ព្រះទ័យរបស់ព្រះអង្គ ប៉ុន្តែភាពជាក់ស្តែងដែលបានកើតឡើងក្នុងសង្គម ការលើកលែងទោសពីសំណាក់ព្រះមហាក្សត្រ តែងកើតចេញពីគំនិតផ្ដួចផ្ដើមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ដូច្នេះ លោកយល់ថាការលើកលែងនេះនឹងមិនអាចកើតឡើងក្នុងពេលឆាប់ៗនោះទេ៖ «»។
លោក ហេង ស៊្រាង បន្តទៀតថា ដរាបណាខាងគណបក្សប្រឆាំង និងខាងគណបក្សកាន់អំណាចនៅមិនទាន់មានការទុកចិត្តគ្នា លោកមិនសង្ឃឹមថា នឹងមានព្រះរាជតម្រិះពីព្រះមហាក្សត្រនោះទេ។
គិតមកដល់ថ្ងៃព្រហស្បតិ៍ ទី១៣ តុលា មិនទាន់មានការសម្រេចផ្លូវការណាមួយពីព្រះមហាក្សត្រនៅឡើយ ថាតើព្រះអង្គនឹងលើកលែងទោសដូចសំណើរបស់គណបក្សប្រឆាំងយ៉ាងណាទេ៕
5 comments:
Dear Mr. Sam Rainsy,
Please stop wasting your time and efforts and those of your CNRP,
dealing with Dictator & Traitor Hun Sen. You even know full well
you are just dealing with Hanoi's third-hand.
For the general election of July 2018, regardless you are in or out
of Cambodia, your CNRP will be the winner ( again ).
Therefore there is no need for you to enter the country during
this turbulent time.
You shall instead stay out of the country so that you can confer, convey,
convince and secure the support and help of the international community,
especially the signatories of the Paris Peace Accords.
You yourself, and even Hun Sen and the " Hunsenese " know you cannot
wrestle the power from Hun Sen, even with the Khmer people's mandate,
without the help of and from the Signatories.
We already and tragically lost Dr.Kem Ley, Hun Sen will make you disappear
in no time.
A Khmer Patriot
Per the country's Constitution, the sitting King ALONE
has the SOLE authority to pardon any of his or her subjects.
Don't say that girly coward Raincy may hate you. Bla bla raincy he is a money hanger not a khmer compatriots at all. ..time for kem sokha to run cnrp. Forget stupid raincy. .
When two individuals or entities cannot get along nor
resolve any issues, oftentimes only ONE side with power
and wealth is the perpetrator.
9:47 pm
You're not even qualified to respond.
Post a Comment