Friday, 14 April 2017

លោក ហ៊ុន សែន ព្រួយ​បារម្ភជា​លើក​ដំបូង​​ពី​ស្ថានការណ៍​នៅ ស៊ីរី និង​ កូរ៉េ​ខាង​ជើង !


Khmer Circle: One wonders whether Xamdaach may yet live to regret his public declaration of admiration for Trump before he became US president. Early indications are not great for rogue regimes such as Cambodia's CPP and Assad's Syria, and whatever we make of the US president, this is no time to keep bashing the US or engaging in childish anti-American rhetoric! It is a worry too, that Trump is making friends with Xi of China [an unexpected U-turn], and that could add complications to regional tensions and dynamics. If the two superpowers make deals over North Korea and gang up against Russia, there will be inevitable concessions and sacrifices involving their respective interests and allies, not to mention the South China Sea! Repressive states like Vietnam and Cambodia could all of a sudden lessen in value to those powers; at least for a while. OK, don't read too much into this comment - I'm just postulating...

ដោយ ហេង ឧត្តម 14/04/2017 14/04/2017


media
លោក ហ៊ុន សែន និង​ជំទាវទី១ ក្នុង​ឱកាស​បើក​ព្រឹត្តិការណ៍​សង្ក្រាន្ត​ លើកទី៥ នៅ​សៀមរាម ថ្ងៃទី​១៤ មេសា ២០១៧
@Freshnews



លោកនាយករដ្ឋមន្ត្រី ថ្លែងព្រួយ​បារម្ភ​​ជា​លើក​ដំបូង​ ចំពោះ​​ស្ថានការណ៍​នៅប្រទេស​ស៊ីរី និង​ កូរ៉េ​​ខាង​ជើង។ ​ការ​ចេញ​មុខ​បង្ហាញ​ជំហរ​ព្រួយ​បារម្ភ​ ក្នុង​នាមរដ្ឋាភិបាល​​កម្ពុជា ចំពោះ​សង្គ្រាម​​នៅ​បរទេសនេះ​​ គឺក្រោយ​ពីមាន​ការ​វាយ​ប្រហារ​ដោយ​អាវុធ​គីមីនៅ​​ស៊ីរី កាល​ពី​មួយ​សប្តាហ៍​មុន និង​ក្រោយ​ពីមាន​ការ​តាន​តឹង​នៅ​ឧបទ្វីប​កូរ៉េខាង​ជើង​​។ ក្តីព្រួយ​បារម្ភ​របស់​លោក ហ៊ុន សែន នេះ​ គឺបាន​ត្រូវ​លើកឡើង​ នៅ​ក្នុងឱកាស​​បើក​សម្ពោធ​​ព្រឹត្តិការ​ណ៍​អង្គរសង្រ្កាន្ត ឆ្នាំទី៥ នៅ​ខេត្ត​សៀមរាប​ កាលពីព្រឹកមិញ​។

បើ​ទោះបី​ជា​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី សប្បាយ​រីករាយ​ក៏ដោយចុះ​ ក៏​លោក​ប្រមុខ​រដ្ឋាភិបាល ឆ្លៀត​យក​វេទិកា​ ដើម្បីថ្លែង​ក្តីព្រួយ​បារម្ភ​ពីសង្គ្រាម​ដែរ។  លោក​ ហ៊ុន សែន​ ថា​ ក្នុង​ឋានៈ​កម្ពុជា ជា​រដ្ឋសមាជិក​មួយ របស់​អង្គការសហប្រជាជាតិ គឺ​សូមសម្តែង​ការ​ព្រួយ​បារម្ភ​ដ៏ជ្រាល​ជ្រៅ​របស់ខ្លួន ចំពោះ​សភាព​ការណ៍នៅបស្ចិ​មបូព៌ា ជាពិសេស​សភាពការណ៍នៅ​ប្រទេស​ស៊ីរី ហើយ​និងសភាព​​ការណ៍​​នៅ​​កូរ៉េខាងជើង។​



បើ​តាម​លោក ហ៊ុន សែន, ជា​គោល​ជំហរ​របស់​កម្ពុជា, រដ្ឋាភិបាល​ខ្មែរ​អំពាវនាវ​ឲ្យមាន​ការ​អត់ធ្មត់ ហើយព្យាយាមដោះស្រាយជម្លោះទាំងអស់​នោះ តាមរយៈនៃការចរចា​គ្នា​។

លោក​ ហ៊ុន សែន ដែល​បាន​តាម​ដាន​ព្រឹត្តិការណ៍​អន្តរជាតិ​ផង បាន​បញ្ជាក់ថា​ ទង្វើនៃការ​បាញ់ប្រហារ​ទាំងម៉ីសីលក្តី និងអាវុធគីមីក្តី វាគឺ​ជាសោកដនាកម្ម ហើយកម្ពុជាដែល​ធ្លាប់​ជា​ជន​រង​គ្រោះនៃ​អំពើបែប​នេះ ​គឺពិតជា​បាន​យល់ច្បាស់អំពី​ការ​លំបាករបស់ប្រជាជន នៃ​ប្រទេស​ដែលកំពុង​មានសង្រ្គាមហែក​ហួរ។ ជាមួយ​គ្នា​នេះ លោកនាយករដ្ឋមន្ត្រី​ ក៏​​ឆ្លៀត​បង្កប់​​សារ​នយោបាយ​បន្តិច​ផង ថា​លោក​សង្ឃឹមថា ប្រជាជនកម្ពុជា​ទាំងអស់ នឹង​រួមគ្នា​ជា​មួយ​រូប​​លោក​​ ដើម្បីការពារ​សន្តិភាពឲ្យខាង​តែបាន​។

ជាការ​កត់​សម្គាល់ នេះ​ជាលើកទីមួយហើយ ដែល​លោកប្រមុខ​រដ្ឋាភិបាលខ្មែរ បាន​ចេញ​មុខ​ថ្លែងពី​គោល​ជំហរ​របស់​កម្ពុជា ចំពោះ​វិបត្តិ​នៅ​ស៊ីរី ក្រោយ​ពីមាន​ការ​វាយ​ប្រហារ​ដោយ​អាវុធ​គីមី​កាលពី​មួយ​អាទិត្យ​មុន​នេះ​ ដែល​គេ​ជឿថា​ជា​ស្នាដៃរបស់​រដ្ឋាភិបាល​លោក បាល់សា អាឡា អាសាដ និង​ដែល​បណ្តាល​មាន​ការ​ស្លាប់​មនុស្ស​​ យ៉ាង​ហោច​៧០នាក់ ក្នុងនោះ​​មាន​ក្មេង​ប្រមាណ​១០នាក់​។​ ភ្លាម​ៗ ១ថ្ងៃ​​ក្រោយ​មក អាមេរិក បាន​បាញ់​ម៉ីសសីល​ដាក់​កងទ័ព​រដ្ឋាភិបាល​ស៊ីរី ដើម្បីជា​ការ​ព្រមាន​។ សូម​បញ្ជាក់ថា តាំងពី​សង្គ្រាម​ចាប់​ផ្តើម នៅ​ស៊ីរី​ឆ្នាំ២០១១មក ប្រជាជន​ស៊ីរី​​ យ៉ាង​តិច​៤០ម៉ឺន​នាក់ ដែល​ត្រូ​វបាន​សម្លាប់។

រីឯ​ភាព​តាន​តឹង​នៅ​ឧបទ្វីប​កូរ៉េខាងជើងវិញ​ ក៏​កំពុងតែ​បង្ក​ការ​ព្រួយ​បារម្ភ​ណាស់​ដែរ ដោយ​សារ​តែ​រដ្ឋាភិបាល​លោក គីម ជុងអ៊ុន បាន​ព្យាយាមបាញ់​​សាកល្បង​គ្រាប់​ម៉ីស​សីល​ជា​ច្រើន​លើក ដោយ​មិន​ស្តាប់​បម្រាប​របស់​អង្គការ​សហប្រជាជាតិ ហើយ​និងមិន​ស្តាប់​​ការ​ដាស់តឿន​របស់​ចិន​និង​អាមេរិក​។ សំណុំ​រឿងនេះ បាន​ធ្វើ​ឲ្យ​ទ័ព​អាមេរិក​ត្រៀមខ្លួនរួច​ជាស្រេច​សម្រាប់​ការ​​វាយប្រហារ ហើយ​បាន​ដាក់​ខែល​ប្រឆាំង​ម៉ីសលីល នៅ​កូរ៉េខាង​ត្បួ​ងនិង​ជប៉ុន ដែល​ជា​សម្ព័ន្ធ​មិត្ត។ ក៏ប៉ុន្តែ​ទោះយ៉ាងណា​ក្តី កូរ៉េ​ខាង​ជើង​របស់​លោក គីម ជុង​អ៊ុន នៅ​តែ​រឹងក្បាល ហើយ​ថា​នឹង​បង្អួត​សាច់​ដុំ​បន្ថែមទៀត ក្នុង​ឱកាស​ខួប​កំណើត​​របស់ជីតា គឺលោក គីម អ៊ីល​ស៊ុង ជា​បិតា​ស្ថាបនិក​​កុំម្មុយនីស្ត​កូរ៉េ​ខាង​ជើង​​៕​

2 comments:

Anonymous said...

Dick tator Hun Sen worried that his turn might come too.

Anonymous said...

អា គុក វាច្បាស់ជាមិនខ្លាចទេ ហា ហា តែមួយគ្រាប់ ទួលក្រសាំង របស់អាគុក បែបក្លាយជា អង្គរវត្ត ហើយ មើលទៅ ខំឌឺ ជាមួយ អាកាំង ឲ្យច្រើនទៅ កុំអាង ដែកជោ នោះអី បើដែកថែប ប្រហែលគ្រាន់ជាង តែធ្វើម្តេច អាគុកទៅហើយ