04 កញ្ញា 2017
សុខ ខេមរា

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានចាប់ខ្លួននៅរំលងអាធ្រាតឈានចូលថ្ងៃទី៣ ខែកញ្ញា នៅគេហដ្ឋានរបស់លោក ក្នុងរាជធានីភ្នំពេញ។ ( រូបផ្តល់ឲ្យ)
វ៉ាស៊ីនតោន —
អាមេរិកនិងអឺរ៉ុបប្រឆាំងនឹងការចាប់ខ្លួនលោក កឹម សុខា មេដឹកនាំក្រុមជំទាស់ ដោយបានដាក់សំណួរទៅលើដំណើរការ និងភាពដែលអាចជឿទុកចិត្តបានចំពោះការបោះឆ្នោត ដោយសេរី និងយុត្តិធម៌នៅក្នុងឆ្នាំ២០១៨ខាងមុខ។
ក្រសួងការបទេសអាមេរិក និងសហភាពអឺរ៉ុប បានប្រតិកម្មជំទាស់នឹងការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ពីបទដែលអាជ្ញាធរចោទថា ក្បត់ជាតិ ឬប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចជាង៣០ឆ្នាំ។
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នាដែល VOA ទទួលបាន ក្រសួងការបរទេសអាមេរិកបញ្ជាក់ឲ្យដឹងថា៖
«យើងកត់សម្គាល់ពីក្តីបារម្ភយ៉ាងខ្លាំងចំពោះការចាប់ខ្លួនលោក កឹម សុខា ដែលជាមេដឹកនាំគណបក្សនយោបាយជំទាស់ដ៏គួរឲ្យគោរព ពីបទចោទមួយចំនួនដែលមើលទៅហាក់ដូចជាមាននិន្នាការនយោបាយ»។
សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ថា៖
«ទង្វើរបស់រដ្ឋាភិបាលកម្ពុជាកើតឡើងក្រោយពីមានជំហានថ្មីៗប្រកបដោយក្តីកង្វល់។ ក្នុងនោះគឺការបំបិទសិទ្ធិសេរីភាពចំពោះប្រព័ន្ធផ្សព្វផ្សាយ និងអង្គការសង្គមស៊ីវិលឯករាជ្យ ដែលមិនធ្លាប់កើតមានពីមុន។ វិធានការទាំងនេះគឺធ្វើឲ្យមានការអន្តរាយដល់ដំណើរការជឿនលឿនរបស់កម្ពុជាក្នុងទសវត្សរ៍ថ្មីៗ ហើយធ្វើឲ្យមានការលើកឡើងជាសំណួរអំពីសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការរៀបចំការបោះឆ្នោតជាតិឆ្នាំ២០១៨ ប្រកបដោយការជឿជាក់ ដែលអាចបង្កើតលទ្ធផលបោះឆ្នោតមួយដែលស្របតាមច្បាប់គតិយុត្ត និងប្រជាធិបតេយ្យបាន»។
ដោយឡែកនៅក្នុងសេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុបវិញបានបញ្ជាក់ថា៖
«ការចាប់ខ្លួនមេដឹកនាំគណបក្សសង្គ្រោះជាតិ គឺលោក កឹម សុខា កាលពីយប់ថ្ងៃ
ទី២ កញ្ញា ឈានចូលថ្ងៃទី៣ កញ្ញា គឺជាការរំលោភអភ័យឯកសិទ្ធិសភា ហើយជាការបញ្ជាក់ពីកំណើនស្ថានភាពនយោបាយដ៏គ្រោះថ្នាក់។ បន្ថែមពីលើទង្វើរបស់អាជ្ញាធររដ្ឋាភិបាលថ្មីៗប្រឆាំងនឹងអង្គការក្រៅរដ្ឋាភិបាល និងអង្គការសារព័ត៌មាននានា ការចាប់ខ្លួននេះជាការចង្អុលបង្ហាញឲ្យដឹងអំពីការព្យាយាមរឹតត្បិតលំហរប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា និងលំហរអំពីការរាយការណ៍ព័ត៌មាន ការបញ្ចេញមតិ និងការិះគន់ ដោយឯករាជ្យ»។
សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ថា៖
«ដំណើរការប្រជាធិបតេយ្យដែលគួរឲ្យជឿជាក់បានចំពោះការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនាពេលខាងមុខក្នុងខែកក្កដា ឆ្នាំ២០១៨នោះ ចាំបាច់ត្រូវមានបរិយាកាសដែលគណបក្សនយោបាយនានា អង្គការសង្គមស៊ីវិល និងបណ្តាញព័ត៌មាន អាចអនុវត្តតួនាទីរបស់គេរៀងខ្លួនតាមច្បាប់ ដោយគ្មានការភ័យខ្លាច គ្មានការគំរាមកំហែង ឬរឹតត្បិតតាមអំពើចិត្តឡើយ។ សហភាពអឺរ៉ុបត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តជួយដល់កម្ពុជាក្នុងកិច្ចប្រឹងប្រែងនេះ។ យើងក៏រំពឹងថា អាជ្ញាធរកម្ពុជាគោរពសិទ្ធិទទួលបានដំណើរការផ្លូវច្បាប់របស់ពលរដ្ឋកម្ពុជាទាំងអស់ ហើយនឹងប្រតិបត្តិការរបស់អង្គការនានាក្នុងប្រទេសកម្ពុជាផងដែរ។ ដោយសារអភ័យឯកសិទ្ធិសភារបស់លោក កឹម សុខា យើងសង្ឃឹមថា អាជ្ញាធរនឹងដោះលែងលោក កឹម សុខា ជាបន្ទាន់»។
ទន្ទឹមគ្នានឹងមានសេចក្តីថ្លែងការណ៍របស់សហគមន៍អន្តរជាតិ និងអង្គការសង្គមស៊ីវិលអន្តរជាតិនានានោះ ក៏មានសេចក្តីថ្លែងការណ៍ព្រោងព្រាតពីមន្ត្រីយោធាជាន់ខ្ពស់និងកងកម្លាំងប្រដាប់អាវុធ មន្ត្រីរដ្ឋាភិបាល និងពលរដ្ឋអ្នកគាំទ្រគណបក្សគ្រប់គ្រងប្រទេសត្រូវបានផ្សព្វផ្សាយបន្ទរតាមការចោទប្រកាន់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជាទៅលើមេដឹកនាំជំទាស់គឺលោក កឹម សុខា ផងដែរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលកម្ពុជា ដែលចេញផ្សាយភ្លាមៗក្រោយការចាប់ខ្លួន លោក កឹម សុខា ឱ្យដឹងថា វីដេអូខ្លីមួយដែលចែកចាយតាមបណ្តាញសង្គម និងភស្តុតាងប្រមូលបានដោយសម្ថកិច្ច បញ្ជាក់ថា លោក កឹម សុខា បានរៀបចំផែនការសម្ងាត់ ឃុបឃិតគ្នាជាមួយបក្ខពួកបរទេសដែលនេះគឺជាអំពើចារកម្ម ក្បត់ជាតិ តាមបញ្ញាត្តិច្បាប់ ៤៤៣ នៃក្រមព្រហ្មទណ្ឌ។ សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលកម្ពុជាដដែលអំពាវនាវឱ្យមានការស្ងៀមស្ងាត់នឹងទុកករណីនេះជូនតុលាការកម្ពុជាដើម្បីបន្តនីតិវិធីរបស់ខ្លួន។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជារបស់លោក ម៉ែន ណាត ក្នុងប្រទេសន័រវេ បានថ្កោលទោសចំពោះការចាប់ខ្លួនលោក កឹម សុខា ថាផ្ទុយនឹងរដ្ឋធម្មនុញ្ញ និងច្បាប់ ហើយបានអំពាវនាវដល់រដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវដោះលែងលោក កឹម សុខា ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ដើម្បីធានាប្រក្រតីភាពឡើងវិញនូវរបបប្រជាធិបតេយ្យសេរីពហុបក្ស ផ្តល់ឱកាសនិងផ្តល់សិទ្ធិសេរីភាពស្មើគ្នាឲ្យគណបក្សប្រឆាំង ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិនាពេលខាងមុខ ដោយសេរី យុត្តិធម៌ អាចទទួលយកបាន។
«ខ្ញុំយល់ថា បើរដ្ឋាភិបាលមិនអនុវត្តដូចជម្រាបជូនខាងដើមទេ មានន័យថារដ្ឋាភិបាលធ្វើរដ្ឋប្រហារធម្មនុញ្ញហើយ។ ហើយយើងឃើញថា ជាការក្តោបក្តាប់អំណាចមួយឈានទៅរកការដឹកនាំបែបផ្តាច់ការដែលពលរដ្ឋកម្ពុជាមិនអាចទទួលយកបានជាដាច់ខាត»។
លោក ម៉ែន ណាត បានបន្តថា រដ្ឋាភិបាលបានធ្វើផ្ទុយពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងកិច្ចព្រមព្រៀងរបស់ អ.ស.ប.ចំពោះការគោរពសិទ្ធិមនុស្ស និងការអនុវត្តន៍ប្រជាធិបតេយ្យ ។
ប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតជាតិនៅឆ្នាំ២០១៨ខាងមុខ ដែលគណបក្សជំទាស់ត្រូវគេដឹងថា កំពុងឡើងសំឡេងប្រកិតៗនឹងគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាពិសេសការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ៕
4 comments:
Who really is Khmer traitor?
In the 1980s, the government of Penn Sovann fiercely defied Yuon's orders and protected Cambodia's interest.
Hun Sen colluded with Yuon to topple Penn Sovann.
That was an act of treason.
Therefore, Ah Kouk Hun Sen should arrest himself.
Ah Runteas Banh Hun Sen Euy !! Khmer people have had enough of you Ah Choy Marai !!
93 Years Old Woman
That is an imposter who is so bald. Kem Sokha clearly has a lot more hair.
4:42 am
Take your mental pills regularly.
SO what are Americans and Europ bitches going to do to hun sen?.Kem sokha's arrest for treason will be yesterday news in couple of weeks.
If the west is serious about cambodia political situations why don't they do something to rein in ah kwak and make him scream for mercy?.
Forever and ever the west only pay lip-service.
Post a Comment