Monday, 4 September 2017

អាមេរិក​និង​អឺរ៉ុប​ជំទាស់​នឹង​ការ​ចាប់​ខ្លួន​លោក កឹម សុខា


04 កញ្ញា 2017
សុខ ខេមរា

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​នៅ​រំលង​អាធ្រាត​ឈាន​ចូល​ថ្ងៃទី៣ ខែកញ្ញា​ នៅ​គេហដ្ឋាន​របស់​លោក​​ ក្នុង​រាជធានី​ភ្នំពេញ​។​ ( រូបផ្តល់ឲ្យ)
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​នៅ​រំលង​អាធ្រាត​ឈាន​ចូល​ថ្ងៃទី៣ ខែកញ្ញា​ នៅ​គេហដ្ឋាន​របស់​លោក​​ ក្នុង​រាជធានី​ភ្នំពេញ​។​ ( រូបផ្តល់ឲ្យ)



វ៉ាស៊ីនតោន —

អាមេរិក​និង​អឺរ៉ុប​ប្រឆាំង​នឹង​ការ​ចាប់ខ្លួន​លោក​ កឹម សុខា​ មេដឹកនាំ​ក្រុម​ជំទាស់ ដោយ​បាន​ដាក់​សំណួរ​ទៅលើ​ដំណើរការ ​និង​ភាព​ដែល​អាច​ជឿ​ទុកចិត្ត​បាន​ចំពោះ​ការ​បោះឆ្នោត​ ដោយ​សេរី និង​យុត្តិធម៌​នៅក្នុង​ឆ្នាំ​២០១៨​ខាង​មុខ។



ក្រសួងការ​បទេស​អាមេរិក​ និង​សហភាព​អឺរ៉ុប បាន​ប្រតិកម្ម​ជំទាស់​នឹង​ការ​ចាប់ខ្លួន​លោក​ កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ពី​បទ​ដែល​អាជ្ញាធរ​ចោទ​ថា ក្បត់ជាតិ​ ឬ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ដែល​កាន់​អំណាច​ជាង​៣០ឆ្នាំ។

នៅក្នុង​សេចក្តីថ្លែង​ការណ៍​ដាច់​ដោយ​ឡែក​ពីគ្នា​ដែល VOA ​ទទួល​បាន ​ក្រសួង​ការបរទេស​អាមេរិក​បញ្ជាក់​ឲ្យ​ដឹង​ថា៖

«យើង​កត់​សម្គាល់​ពី​ក្តីបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចាប់ខ្លួន​លោក ​កឹម សុខា​ ដែល​ជា​មេដឹកនាំ​គណបក្ស​នយោបាយ​ជំទាស់​ដ៏​គួរ​ឲ្យ​គោរព​ ពី​បទចោទ​មួយ​ចំនួន​ដែល​មើល​ទៅ​ហាក់​ដូចជា​មាន​និន្នាការ​នយោបាយ‍»។

សេចក្តី​ថ្លែងការណ៍​ដដែល​បាន​បញ្ជាក់​ថា៖

«ទង្វើ​របស់​រដ្ឋាភិបាល​កម្ពុជា​កើត​ឡើង​ក្រោយ​ពី​មាន​ជំហាន​ថ្មីៗ​ប្រកប​ដោយ​ក្តីកង្វល់។​ ក្នុងនោះ​គឺ​ការ​បំបិទ​សិទ្ធិ​សេរីភាព​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​អង្គការ​សង្គម​ស៊ីវិល​ឯករាជ្យ ​ដែល​មិន​ធ្លាប់​កើត​មាន​ពីមុន។​ វិធានការ​ទាំងនេះ​គឺ​ធ្វើ​ឲ្យ​មាន​ការ​អន្តរាយ​ដល់​ដំណើរការ​ជឿនលឿន​របស់​កម្ពុជា​ក្នុង​ទសវត្សរ៍​ថ្មីៗ​ ហើយ​ធ្វើឲ្យ​មាន​ការ​លើក​ឡើង​ជា​សំណួរ​អំពី​សមត្ថភាព​របស់​រដ្ឋាភិបាល​ក្នុងការ​រៀបចំ​ការ​បោះ​ឆ្នោតជាតិ​ឆ្នាំ២០១៨​ ប្រកប​ដោយ​ការ​ជឿ​ជាក់ ដែល​អាច​បង្កើត​លទ្ធផល​បោះឆ្នោត​មួយ​ដែល​ស្របតាម​ច្បាប់​គតិយុត្ត ​និង​ប្រជាធិបតេយ្យ​បាន‍»។

ដោយ​ឡែក​នៅក្នុង​សេចក្តី​ថ្លែងការណ៍​របស់​សហភាព​អឺរ៉ុប​វិញ​បាន​បញ្ជាក់​ថា៖

«ការ​ចាប់ខ្លួន​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ គឺ​លោក​ កឹម សុខា ​កាលពី​យប់​ថ្ងៃ

ទី២ កញ្ញា ​ឈាន​ចូល​ថ្ងៃទី៣ កញ្ញា​ គឺជា​ការ​រំលោភ​អភ័យឯក​សិទ្ធិសភា​ ហើយ​ជា​ការ​បញ្ជាក់​ពី​កំណើន​ស្ថានភាព​នយោបាយ​ដ៏គ្រោះថ្នាក់។​ បន្ថែមពី​លើ​ទង្វើ​របស់​អាជ្ញាធរ​រដ្ឋាភិបាល​ថ្មីៗ​ប្រឆាំង​នឹង​អង្គការ​ក្រៅរដ្ឋាភិបាល​ និង​អង្គការ​សារព័ត៌មាន​នានា​ ការចាប់ខ្លួន​នេះ​ជា​ការ​ចង្អុល​បង្ហាញ​ឲ្យ​ដឹង​អំពី​ការ​ព្យាយាម​រឹតត្បិត​លំហរ​ប្រជាធិបតេយ្យ​ក្នុងប្រទេស​កម្ពុជា​ និង​លំហរ​អំពី​ការ​រាយការណ៍​ព័ត៌មាន ការ​បញ្ចេញមតិ​ និង​ការិះគន់​ ដោយ​ឯករាជ្យ‍»។

សេចក្តី​ថ្លែងការណ៍​ដដែល​បាន​បញ្ជាក់​ថា៖

«ដំណើរការ​ប្រជាធិបតេយ្យ​ដែល​គួរឲ្យ​ជឿជាក់​បាន​ចំពោះ​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នាពេល​ខាងមុខ​ក្នុងខែ​កក្កដា​ ឆ្នាំ២០១៨​នោះ​ ចាំបាច់​ត្រូវមាន​បរិយាកាស​ដែល​គណបក្ស​នយោបាយ​នានា​ អង្គការ​សង្គម​ស៊ីវិល ​និង​បណ្តាញ​ព័ត៌មាន ​អាច​អនុវត្ត​តួនាទី​របស់​គេរៀងខ្លួន​តាម​ច្បាប់​ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច គ្មាន​ការ​គំរាម​កំហែង​ ឬ​រឹតត្បិត​តាម​អំពើ​ចិត្ត​ឡើយ។​ សហភាព​អឺរ៉ុប​ត្រៀម​ខ្លួន​រួច​ជាស្រេច​ដើម្បី​បន្ត​ជួយ​ដល់​កម្ពុជា​ក្នុង​កិច្ច​ប្រឹងប្រែង​នេះ។ ​យើងក៏​រំពឹង​ថា​ អាជ្ញាធរ​កម្ពុជា​គោរព​សិទ្ធិ​ទទួល​បាន​ដំណើរការ​ផ្លូវច្បាប់​របស់​ពលរដ្ឋ​កម្ពុជា​ទាំងអស់ ហើយ​នឹង​ប្រតិបត្តិការ​របស់​អង្គការ​នានា​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។​ ដោយសារ​អភ័យ​ឯកសិទ្ធិ​សភា​របស់​លោក​ កឹម សុខា​ យើង​សង្ឃឹម​ថា​ អាជ្ញាធរ​នឹង​ដោះលែង​លោក​ កឹម សុខា​ ជា​បន្ទាន់‍»។

ទន្ទឹមគ្នា​នឹង​មាន​សេចក្តី​ថ្លែងការណ៍​របស់​សហគមន៍​អន្តរជាតិ​ និង​អង្គការ​សង្គម​ស៊ីវិល​អន្តរជាតិ​នានា​នោះ​ ក៏​មាន​សេចក្តី​ថ្លែងការណ៍​ព្រោងព្រាត​ពី​មន្ត្រី​យោធា​ជាន់ខ្ពស់​និង​កងកម្លាំង​ប្រដាប់​អាវុធ មន្ត្រី​រដ្ឋាភិបាល​ និង​ពលរដ្ឋ​អ្នក​គាំទ្រ​គណបក្ស​គ្រប់គ្រង​ប្រទេស​ត្រូវបាន​ផ្សព្វផ្សាយ​បន្ទរ​តាម​ការ​ចោទប្រកាន់​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ទៅលើ​មេដឹកនាំ​ជំទាស់​គឺ​លោក​ កឹម សុខា ​ផងដែរ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋាភិបាល​កម្ពុជា​ ដែល​ចេញ​ផ្សាយ​ភ្លាមៗ​ក្រោយ​ការ​ចាប់ខ្លួន ​លោក ​កឹម សុខា​ ឱ្យ​ដឹង​ថា វីដេអូខ្លី​មួយ​ដែល​ចែកចាយ​តាម​បណ្តាញ​សង្គម ​និង​ភស្តុតាង​ប្រមូល​បាន​ដោយ​សម្ថកិច្ច ​បញ្ជាក់​ថា ​លោក កឹម សុខា ​បាន​រៀបចំ​ផែនការ​សម្ងាត់ ​ឃុបឃិត​គ្នា​ជាមួយ​បក្ខពួក​បរទេស​ដែល​នេះ​គឺជា​អំពើ​ចារកម្ម ​ក្បត់​ជាតិ​ តាម​បញ្ញាត្តិ​ច្បាប់ ៤៤៣​ នៃ​ក្រម​ព្រហ្មទណ្ឌ។ សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល​កម្ពុជា​ដដែល​អំពាវនាវ​ឱ្យ​មាន​ការ​ស្ងៀមស្ងាត់​នឹង​ទុក​ករណី​នេះ​ជូន​តុលាការ​កម្ពុជា​ដើម្បី​បន្ត​នីតិវិធី​របស់​ខ្លួន។

នៅក្នុង​សេចក្តីថ្លែង​ការណ៍​របស់​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​របស់​លោក ​ម៉ែន ណាត ក្នុង​ប្រទេស​ន័រវេ ​បាន​ថ្កោល​ទោស​ចំពោះ​ការ​ចាប់ខ្លួន​លោក​ កឹម សុខា ​ថា​ផ្ទុយ​នឹង​រដ្ឋ​ធម្មនុញ្ញ​ និង​ច្បាប់ ​ហើយ​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន ត្រូវ​ដោះលែង​លោក​ កឹម សុខា​ ជា​បន្ទាន់ ​និង​ដោយ​គ្មាន​លក្ខខណ្ឌ ​ដើម្បី​ធានា​ប្រក្រតីភាព​ឡើងវិញ​នូវ​របបប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ ផ្តល់​ឱកាស​និង​ផ្តល់​សិទ្ធិ​សេរីភាព​ស្មើគ្នា​ឲ្យ​គណបក្ស​ប្រឆាំង​ ចូលរួម​ប្រកួត​ប្រជែង​ក្នុងការ​បោះឆ្នោត​ជាតិ​នាពេល​ខាងមុខ​ ដោយសេរី​ យុត្តិធម៌ ​អាច​ទទួល​យក​បាន។

«ខ្ញុំ​យល់​ថា​ បើ​រដ្ឋាភិបាល​មិន​អនុវត្ត​ដូច​ជម្រាប​ជូនខាងដើមទេ ​មានន័យថា​រដ្ឋាភិបាល​ធ្វើ​រដ្ឋប្រហារ​ធម្មនុញ្ញ​ហើយ។​ ហើយ​យើង​ឃើញ​ថា​ ជា​ការ​ក្តោប​ក្តាប់​អំណាច​មួយ​ឈាន​ទៅរក​ការ​ដឹកនាំ​បែប​ផ្តាច់ការ​ដែល​ពលរដ្ឋ​កម្ពុជា​មិនអាច​ទទួល​យក​បាន​ជា​ដាច់ខាត‍»។

លោក​ ម៉ែន ណាត​ បាន​បន្ត​ថា​ រដ្ឋាភិបាល​បាន​ធ្វើផ្ទុយ​ពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ​និង​កិច្ចព្រម​ព្រៀង​របស់ អ.ស.ប.​ចំពោះ​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​ការ​អនុវត្តន៍​ប្រជាធិបតេយ្យ ។

ប្រទេ​សកម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​ជាតិ​នៅឆ្នាំ​២០១៨​ខាងមុខ​ ដែល​គណបក្ស​ជំទាស់​ត្រូវគេ​ដឹង​ថា​ កំពុងឡើង​សំឡេង​ប្រកិតៗ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ ជាពិសេស​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ៕

4 comments:

Anonymous said...

Who really is Khmer traitor?

In the 1980s, the government of Penn Sovann fiercely defied Yuon's orders and protected Cambodia's interest.

Hun Sen colluded with Yuon to topple Penn Sovann.

That was an act of treason.

Therefore, Ah Kouk Hun Sen should arrest himself.

Ah Runteas Banh Hun Sen Euy !! Khmer people have had enough of you Ah Choy Marai !!


93 Years Old Woman

Anonymous said...

That is an imposter who is so bald. Kem Sokha clearly has a lot more hair.

Anonymous said...

4:42 am
Take your mental pills regularly.

Anonymous said...

SO what are Americans and Europ bitches going to do to hun sen?.Kem sokha's arrest for treason will be yesterday news in couple of weeks.
If the west is serious about cambodia political situations why don't they do something to rein in ah kwak and make him scream for mercy?.
Forever and ever the west only pay lip-service.