Thursday, 1 November 2018

អ្នកវិភាគ​ថា លោក ហ៊ុន សែន ព្រមាន​អ្នក​រិះគន់​ដើម្បី​បន្ត​អំណាច​បាន​យូរ​អង្វែង​ទៀត



Khmer Circle: There are two kinds of people in the world my friend: those who led their country down through ill-fated guidance and poor, defective visions, and those who led their country down knowingly, brutally and callously...


$$$

ដោយ ទីន ហ្សាការីយ៉ា
2018-11-01  
rfa
លោក គឹម សុខ (ឆ្វេង) អ្នក​ឃ្លាំ​មើល​សង្គម និង​នយោបាយ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។ RFA
លោក គឹម សុខ (ឆ្វេង) អ្នក​ឃ្លាំ​មើល​សង្គម និង​នយោបាយ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។ RFA
 RFA



ក្រុម​អ្នកវិភាគ​ថា របប​ឯក​បក្ស​របស់​លោក ហ៊ុន សែន នៅសល់​ពេល​ប្រមាណ ១២​ខែ ទៀត​សម្រាប់​កែប្រែ​ការដឹកនាំ​របស់​ខ្លួន​វិញ ឲ្យ​ងាក​មក​គោរព​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​វិញ ដើម្បី​ជៀស​ផុត​ពី​ការ​គាប​​សង្កត់​ពី​សហគមន៍​ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ ពិសេស​ការ​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប​ជាដើម។

ការ​លើកឡើង​ដូច្នេះ​ដោយសារតែ​លោក ហ៊ុន សែន បាន​បរាជ័យ​ទាក់ទាញ​ប្រទេស​នៅ​សហភាព​អឺរ៉ុប​គាំទ្រ​លោក ដើម្បី​ជៀស​ផុត ពី​ទណ្ឌកម្ម​មក​លើ​កម្ពុជា កាលពីដើម​ខែ​តុលា។ ទោះបីជា​យ៉ាងណា លោក ហ៊ុន សែន បន្ត​អះអាង​ដោយ​ខ្លួនឯង​ថា លោក​ជោគជ័យ​លើ​វិស័យ​ការទូត​របស់​លោក​នៅ​បរទេស។

អ្នកវិភាគ​លើកឡើង​ថា លោក ហ៊ុន សែន កំពុង​បោកប្រាស់​ប្រជាពលរដ្ឋ ដែល​ថា លោក​ទទួល​បាន​ជោគជ័យ​លើ​ឆាក​អន្តរជាតិ​នោះ គឺ​ដើម្បី​ចង់​បិទបាំង​ភាព​បរាជ័យ​ក្នុង​ការ​ដឹកនាំ​របស់​លោក ដែល​នឹង​ធ្វើ​ឲ្យ​ខាតបង់​ផលប្រយោជន៍​ជាតិ​ដ៏​ធំធេង​នៅ​ពេល​ខាងមុខ។



អ្នកវិភាគ​នយោបាយ​ដែល​រត់​ភៀសខ្លួន​គេច​ពី​ការ​តាម​ចាប់ខ្លួន​របស់​របប​លោក ហ៊ុន សែន ជា​លើក​ទីពីរ លោក គឹម សុខ ថ្លែង​ពី​ប្រទេស​ហ្វាំងឡុង ថា លោក ហ៊ុន សែន កំពុងតែ​និយាយ​បន្លប់​ពលរដ្ឋ​ដើម្បី​បន្លំ​ការ​ពិត​តែប៉ុណ្ណោះ ពីព្រោះ​ថា លោក ហ៊ុន សែន កំពុងតែ​ដឹកនាំ​ប្រទេស​ទៅ​រក​ភាព​បរាជ័យ​យ៉ាង​ខ្លាំង​សម្រាប់​ជាតិ ហើយ​ភាគ​បរាជ័យ​នេះ​នឹង​បង្ហាញ​ឲ្យ​ឃើញ​ជាក់ស្ដែង​នៅ​ពេល​ខាងមុខ​មិន​ខាន។ «»

លោក ហ៊ុន សែន បាន​ព្រមាន​អ្នកវិភាគ​នៅ​ចំពោះ​មុខ​កម្មករ នៅ​ស្រុក​មុខកំពូល ខែត្រ​កណ្ដាល​នៅ​ថ្ងៃ​ទី​៣១ តុលា ថា អ្នកវិភាគ មិន​ដឹង​ការពិត ព្រោះ​ថា លោក​ទទួល​បាន​ជោគជ័យ​ពី​ការ​បាន​ទៅ​ចូលរួម​ប្រជុំ​របស់​លោក នៅ​តាម​បណ្ដា​រដ្ឋ​មួយ​ចំនួន​នា​ពេល​កន្លងមក។ «»

លោក គឹម សុខ ឆ្លើយតប​ថា លោក ហ៊ុន សែន គំរាម​អ្នកវិភាគ ឬ​អ្នក​រិះគន់​នេះ ដោយសារ​លោក​បារម្ភ​ខ្លាំង​ពេក​អំពី​ផល​ប៉ះពាល់​ដល់​ដែន​អំណាច​របស់​លោក កាលណា​របប​នេះ បើក​ចំហ​សេរីភាព ប្រជាធិបតេយ្យ​ពេញលេញ​នោះ គឺ​ធ្វើ​ឲ្យ​ដែន​អំណាច​លោក​ឆាប់​នឹង​ដួល​រលំ។ លោក​បន្ត​ថា បញ្ហា​នេះ​ហើយ ដែល​លោក​គាបសង្កត់ និង​រឹតត្បិត​សេរីភាព​អ្នកវិភាគ អ្នក​រិះគន់ សង្គម​ស៊ីវិល រាំង​ខ្ទប់ ដើម្បី​គ្រប់គ្រង​អ្នក​រិះគន់​ទាំងនេះ។ ក្រៅ​ពី​នេះ​ទៀត របប​របស់​លោក​បាន​បង្កើត​គណៈកម្មការ​ដោះស្រាយ​ជម្លោះ​នៅមុខ​ផ្ទះ​របស់​លោក ដែល​សមាជិក​គណៈកម្មការ​មាន ជា​មេទាហាន នគរបាល​នោះ គឺជា​ការ​ត្រៀម​កម្លាំង​ដើម្បី​បង្ក្រាប​ទៅវិញ​ទេ។

ទាក់ទង​វត្តមាន​លោក ហ៊ុន សែន អាច​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ផ្សេងៗ ដូចជា​កិច្ចប្រជុំ​នៅ​អង្គការសហប្រជាជាតិ បុរី​ញូវយ៉ក កិច្ចប្រជុំ​អាស៊ី​អឺរ៉ុប នៅ​ប្រទេស​បែលហ្សិក និង​កិច្ចប្រជុំ​នៅ​ប្រទេស​មួយ​ចំនួន​ទៀត​នោះ លោក គឹម សុខ បញ្ជាក់​ថា ពុំ​មែន​មានន័យថា ប្រមុខរដ្ឋ​ប្រទេស​ទាំងនេះ ទទួលស្គាល់​របប​របស់​លោក​នោះ​ឡើយ ផ្ទុយទៅវិញ​ក្នុងនាម​រដ្ឋ​ជា​សមាជិក​របស់​អង្គការ​សហ​ប្រជាជាតិ និង​អាស៊ី អឺរ៉ុប​នោះ​គេ​ត្រូវតែ​ប្រើ​នយោបាយ​ការទូត រវាង​មេដឹកនាំ​នីមួយៗ ហើយ​នៅ​ទន្ទឹម​នឹង​នេះ គេ​មើល​ឃើញ​កាន់តែ​ច្បាស់​ថែមទៀត គឺ​របប​លោក ហ៊ុន សែន នឹង​រង​ការខាតបង់​ដ៏​ធំធេង​នៅ​ពេល​ខាងមុខ គឺ​ការ​ប្រឈម​នឹង​ការ​បាត់​ការ​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA ពី​សហភាព​អឺរ៉ុប និង​ប្រទេស​ដទៃ​ទៀត​។ លើស​ពី​នេះ​ទៀត​ធនាគារ​អន្តរជាតិ​ធំៗ ដែល​តែងតែ​ផ្ដល់​ប្រាក់​កម្ចី និង​ជំនួយ​ដល់​របប​លោក ហ៊ុន សែន នឹង​អាច​ឈប់​ផ្ដល់​កម្ចី និង​ជំនួយ​ដែរ បើសិនជា​លោក ហ៊ុន សែន មិន​កែប្រែ​ការដឹកនាំ​របស់​ខ្លួន​ទៅ​រក​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ពិតប្រាកដ​ទេ​នោះ។ «»

សហភាព​អឺរ៉ុប​កាលពីដើម​ខែ​តុលា បាន​ជូនដំណឹង​ជា​ផ្លូវការ​ក្នុង​លិខិត​មួយ​ដល់​របប​ក្រុងភ្នំពេញ​ថា ការអនុវត្ត​នីតិវិធី​នៃ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ត្រូវ​ប្រើ​រយៈពេល ពី ៦ ខែ ទៅ ១​ឆ្នាំ​គឺ​ចាប់ពី​ខែ​តុលា​នេះ​តទៅ មុននឹង​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ជា​ផ្លូវការ​ពី​កម្ពុជា។

ក្នុង​រយៈពេល​៦​ខែ​ដំបូង​នេះ សហភាព​អឺរ៉ុប​នឹង​ទុក​ពេល​ឲ្យ​របប​លោក ហ៊ុន សែន គោរព​កិច្ចសន្យា​របស់​ខ្លួន​ឡើងវិញ ទាក់ទង​និង​ការ​គោរព​លក្ខខណ្ឌ​ការងារ គោរស​ព​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ ពោល​គឺ​ត្រូវ​ផ្ដល់​នីតិសម្បទា​ដល់​មន្ត្រី​បក្ស​ប្រឆាំង​ទាំង ១១៨ រូប​មាន​សិទ្ធិ​ធ្វើ​នយោបាយ ផ្ដល់​អាសនៈ ក្រុម​ប្រឹក្សាឃុំ សង្កាត់​ជូន​គណបក្សប្រឆាំង​ឡើងវិញ​ជាដើម។ ប៉ុន្តែ​ប្រសិនបើ​លក្ខខណ្ឌ​ទាំងនេះ​មិន​ត្រូវ​បាន​អនុវត្ត​នោះ​ទេ សហភាព​អឺរ៉ុប​នឹង​ត្រួតពិនិត្យ​លើ​ការ​កែប្រែ​ឥរិយាបថ​របស់​របប​លោក ហ៊ុន សែន ថា​តើ​គេ​នឹង​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ឬ​គេ​បន្ត​ឲ្យ​ទៀត​ឬ​យ៉ាងណា?

របាយការណ៍​របស់​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប និង​របប​លោក ហ៊ុន សែន​បង្ហាញ​ថា ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ទំនិញ​កម្ពុជា​នាំចូល​ទៅ​ទីផ្សារ​អឺរ៉ុប មាន​ទឹកប្រាក់​ដល់​ទៅ​ជាង ៦​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៧ ដែល​ភាគច្រើន​នៃ​ទំនិញ​ទាំងនោះ គឺជា​ផលិតផល​វាយនភណ្ឌ សំលៀកបំពាក់ និង​ស្បែកជើង ព្រមទាំង​ផលិតផល​កសិកម្ម​ជាដើម។​កម្ពុជា​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ឬ​មិន​គិត​ពន្ធ ក្រោម​គម្រោង «​អ្វីៗ​ទាំងអស់​លើកលែងតែ​អាវុធ​» ( Everything But Arms , EBA ) របស់​សហភាព​អឺរ៉ុប តាំងពី​ខែ​វិច្ឆិកា ឆ្នាំ​២០១២​មក។

លោក ហ៊ុន សែន បាន​ទម្លាក់កំហុស​ទៅលើ​បក្ស​ប្រឆាំង ថា​បាន​កៀរគរ​បរទេស ដើម្បី​ដាក់ទណ្ឌកម្ម​លើ​របប​របស់​លោក។ លោក ហ៊ុន សែន សង្កត់ធ្ងន់​ថា មក​ទល់​ពេល​នេះ របប​របស់​លោក មិន​ទាន់​ប៉ះពាល់​អ្វី​ឡើយ ដូចជា​វិស័យ​កាត់ដេរ និយោជក​បាន​ដំឡើង​ប្រាក់ខែ​ពី​១៧០​ដុល្លារ ដល់​១៨២​ដុល្លារ​ក្នុង​មួយ​ខែ នឹង​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៩​ខាងមុខ។ «»

ឆ្លើយតប​នឹង​ការ​ចោទប្រកាន់​នេះ លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះជាតិ បាន​បញ្ជាក់​ថា លោក ហ៊ុន សែន ទៅវិញ​ទេ ដែល​ត្រូវ​បញ្ឈប់​ប្រើ​យុទ្ធសាស្ត្រ​ធ្វើបាប​ពលរដ្ឋ​របស់​ខ្លួន​នោះ។ «»

លោក សម រង្ស៊ី បាន​អះអាង​ថា របប​លោក ហ៊ុន សែន កំពុង​រង​ភាព​អាម៉ាស់​កាន់តែ​ខ្លាំង​នៅ​លើ​ឆាក​អន្តរជាតិ ព្រោះថា ប្រទេស​និយម​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​លើ​ពិភពលោក មិន​ទទួលស្គាល់​របប​ឯក​បក្ស​ដែល​កើត​ចេញ​ពី​ការបោះឆ្នោត​ក្លែងក្លាយ​នេះ​ទេ។ លោក សម រង្ស៊ី ថ្លែង​បញ្ជាក់​ពី​យុទ្ធសាស្ត្រ​របស់​លោក ហ៊ុន សែន កុំ​ប្រើ​អំណាច​ផ្ដាច់ការ​ត​ទៀត របប​ឯក​បក្ស​នេះ​នឹង​ជៀស​ផុត​ពី​គាបសង្កត់​ពី​អន្តរជាតិ៖ «លោក ហ៊ុន សែន បញ្ឈប់​ប្រើ​សាស្ត្រ​បី​កុំ​នេះ​ទៅ គឺ​ទី​១​កុំ ប្រើ​អំណាច​ផ្ដាច់ការ ទី​២ កុំ​ឲ្យ​លោក ហ៊ុន សែន រំលោភ​សិទ្ធិ​មនុស្ស​ធ្វើបាប​ពលរដ្ឋ​ខ្លួនឯង និង​ទី​៣ កុំ​បក្សពួកនិយម គ្រួសារនិយម និង​ប្រព្រឹត្តិ​អំពើពុករលួយ ព្រោះ​ប្រទេស​កម្ពុជា​ជា​ប្រទេស​សម្រាប់​ពលរដ្ឋ​ខ្មែរ​ជាង ១៦​លាន​នាក់»។

លោក ហ៊ុន សែន និង​មន្ត្រី​របប​របស់​លោក ជា​ញឹកញយ​តែង​បញ្ចេញ​ប្រតិកម្ម​ទៅលើ​អ្នកវិភាគ និង​អ្នក​រិះគន់ ជាក់ស្ដែង​ដូចជា​ករណី​លោក គឹម សុខ ក្រោយពី​លោក​ផុត​ទោស ហើយ​ត្រូវ​បាន​តុលាការ​ដោះលែង​វិញ​នោះ លោក គឹម សុខ នៅតែ​រក្សា​ជំហរ​ម៉ឺងម៉ាត់ វិភាគ​និង​រិះគន់​របប​លោក ហ៊ុន សែន ឥត​សំចៃ​មាត់​ដដែល ក៏ប៉ុន្តែ លោក ហ៊ុន សែន បាន​ខឹងសម្បា​យ៉ាង​ខ្លាំង និង​បាន​ព្រមាន​តាម​ចាប់ខ្លួន​លោក គឹម សុខ វិញ​ភ្លាមៗ មិនយូរប៉ុន្មាន​តុលាការ​ក៏​ចេញ​ដីកា​ចាប់ខ្លួន​លោក គឹម សុខ ទៅតាម​បណ្ដឹង​របស់​លោក ហ៊ុន សែន។ លើស​ពី​នេះ​ទៀត ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នាំគ្នា​តវ៉ា​ធ្វើបាតុកម្ម​ក៏​ទទួលរង​នូវ​ការចោទប្រកាន់​ផ្សេងៗ​ពី​របប​លោក និង​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ដែរ ដូចជា​អ្នកស្រី ទេព វន្នី សកម្មជន​ដីធ្លី​បឹងកក់ និង​អ្នករងគ្រោះ​ដីធ្លី​ដទៃ​ទៀត​ជាដើម៕

2 comments:

Anonymous said...

Hun Sen's Win Win policy = Hun Sen's Nguyen Nguyen policy

WIN WIN = NGUYEN NGUYEN

Therefore, Cambodia will be the second Kampuchea Krom in the near future thanks to this Yuon's puppet Hun Sen.

How many Khmer people did Hun Sen kill in order to prove to Vietnam that he will be a faithful servant before Vietnam put him in power to replace Penn Sovann?

Ah Norouk Hun Sen was never afraid to do anything to Khmer people and Cambodia to please his master Yuon to hold on to power.


93 Years Old Woman

Anonymous said...

Err... Dear 93 Years Old Woman, last year you were 94 and how did you become 93? Unless...that was your older sister! You both know how to use the internet?!!