Khmer Circle: There are two kinds of people in the world my friend: those who led their country down through ill-fated guidance and poor, defective visions, and those who led their country down knowingly, brutally and callously...
$$$
ដោយ ទីន ហ្សាការីយ៉ា
2018-11-01
rfa

លោក គឹម សុខ (ឆ្វេង) អ្នកឃ្លាំមើលសង្គម និងនយោបាយ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។ RFA
RFA
ក្រុមអ្នកវិភាគថា របបឯកបក្សរបស់លោក ហ៊ុន សែន នៅសល់ពេលប្រមាណ ១២ខែ ទៀតសម្រាប់កែប្រែការដឹកនាំរបស់ខ្លួនវិញ ឲ្យងាកមកគោរពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យវិញ ដើម្បីជៀសផុតពីការគាបសង្កត់ពីសហគមន៍ប្រទេសប្រកាន់របបប្រជាធិបតេយ្យ ពិសេសការផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុបជាដើម។
ការលើកឡើងដូច្នេះដោយសារតែលោក ហ៊ុន សែន បានបរាជ័យទាក់ទាញប្រទេសនៅសហភាពអឺរ៉ុបគាំទ្រលោក ដើម្បីជៀសផុត ពីទណ្ឌកម្មមកលើកម្ពុជា កាលពីដើមខែតុលា។ ទោះបីជាយ៉ាងណា លោក ហ៊ុន សែន បន្តអះអាងដោយខ្លួនឯងថា លោកជោគជ័យលើវិស័យការទូតរបស់លោកនៅបរទេស។
អ្នកវិភាគលើកឡើងថា លោក ហ៊ុន សែន កំពុងបោកប្រាស់ប្រជាពលរដ្ឋ ដែលថា លោកទទួលបានជោគជ័យលើឆាកអន្តរជាតិនោះ គឺដើម្បីចង់បិទបាំងភាពបរាជ័យក្នុងការដឹកនាំរបស់លោក ដែលនឹងធ្វើឲ្យខាតបង់ផលប្រយោជន៍ជាតិដ៏ធំធេងនៅពេលខាងមុខ។
អ្នកវិភាគនយោបាយដែលរត់ភៀសខ្លួនគេចពីការតាមចាប់ខ្លួនរបស់របបលោក ហ៊ុន សែន ជាលើកទីពីរ លោក គឹម សុខ ថ្លែងពីប្រទេសហ្វាំងឡុង ថា លោក ហ៊ុន សែន កំពុងតែនិយាយបន្លប់ពលរដ្ឋដើម្បីបន្លំការពិតតែប៉ុណ្ណោះ ពីព្រោះថា លោក ហ៊ុន សែន កំពុងតែដឹកនាំប្រទេសទៅរកភាពបរាជ័យយ៉ាងខ្លាំងសម្រាប់ជាតិ ហើយភាគបរាជ័យនេះនឹងបង្ហាញឲ្យឃើញជាក់ស្ដែងនៅពេលខាងមុខមិនខាន។ «»
លោក ហ៊ុន សែន បានព្រមានអ្នកវិភាគនៅចំពោះមុខកម្មករ នៅស្រុកមុខកំពូល ខែត្រកណ្ដាលនៅថ្ងៃទី៣១ តុលា ថា អ្នកវិភាគ មិនដឹងការពិត ព្រោះថា លោកទទួលបានជោគជ័យពីការបានទៅចូលរួមប្រជុំរបស់លោក នៅតាមបណ្ដារដ្ឋមួយចំនួននាពេលកន្លងមក។ «»
លោក គឹម សុខ ឆ្លើយតបថា លោក ហ៊ុន សែន គំរាមអ្នកវិភាគ ឬអ្នករិះគន់នេះ ដោយសារលោកបារម្ភខ្លាំងពេកអំពីផលប៉ះពាល់ដល់ដែនអំណាចរបស់លោក កាលណារបបនេះ បើកចំហសេរីភាព ប្រជាធិបតេយ្យពេញលេញនោះ គឺធ្វើឲ្យដែនអំណាចលោកឆាប់នឹងដួលរលំ។ លោកបន្តថា បញ្ហានេះហើយ ដែលលោកគាបសង្កត់ និងរឹតត្បិតសេរីភាពអ្នកវិភាគ អ្នករិះគន់ សង្គមស៊ីវិល រាំងខ្ទប់ ដើម្បីគ្រប់គ្រងអ្នករិះគន់ទាំងនេះ។ ក្រៅពីនេះទៀត របបរបស់លោកបានបង្កើតគណៈកម្មការដោះស្រាយជម្លោះនៅមុខផ្ទះរបស់លោក ដែលសមាជិកគណៈកម្មការមាន ជាមេទាហាន នគរបាលនោះ គឺជាការត្រៀមកម្លាំងដើម្បីបង្ក្រាបទៅវិញទេ។
ទាក់ទងវត្តមានលោក ហ៊ុន សែន អាចទៅចូលរួមក្នុងកិច្ចប្រជុំផ្សេងៗ ដូចជាកិច្ចប្រជុំនៅអង្គការសហប្រជាជាតិ បុរីញូវយ៉ក កិច្ចប្រជុំអាស៊ីអឺរ៉ុប នៅប្រទេសបែលហ្សិក និងកិច្ចប្រជុំនៅប្រទេសមួយចំនួនទៀតនោះ លោក គឹម សុខ បញ្ជាក់ថា ពុំមែនមានន័យថា ប្រមុខរដ្ឋប្រទេសទាំងនេះ ទទួលស្គាល់របបរបស់លោកនោះឡើយ ផ្ទុយទៅវិញក្នុងនាមរដ្ឋជាសមាជិករបស់អង្គការសហប្រជាជាតិ និងអាស៊ី អឺរ៉ុបនោះគេត្រូវតែប្រើនយោបាយការទូត រវាងមេដឹកនាំនីមួយៗ ហើយនៅទន្ទឹមនឹងនេះ គេមើលឃើញកាន់តែច្បាស់ថែមទៀត គឺរបបលោក ហ៊ុន សែន នឹងរងការខាតបង់ដ៏ធំធេងនៅពេលខាងមុខ គឺការប្រឈមនឹងការបាត់ការផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធEBA ពីសហភាពអឺរ៉ុប និងប្រទេសដទៃទៀត។ លើសពីនេះទៀតធនាគារអន្តរជាតិធំៗ ដែលតែងតែផ្ដល់ប្រាក់កម្ចី និងជំនួយដល់របបលោក ហ៊ុន សែន នឹងអាចឈប់ផ្ដល់កម្ចី និងជំនួយដែរ បើសិនជាលោក ហ៊ុន សែន មិនកែប្រែការដឹកនាំរបស់ខ្លួនទៅរកការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យពិតប្រាកដទេនោះ។ «»
សហភាពអឺរ៉ុបកាលពីដើមខែតុលា បានជូនដំណឹងជាផ្លូវការក្នុងលិខិតមួយដល់របបក្រុងភ្នំពេញថា ការអនុវត្តនីតិវិធីនៃការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ត្រូវប្រើរយៈពេល ពី ៦ ខែ ទៅ ១ឆ្នាំគឺចាប់ពីខែតុលានេះតទៅ មុននឹងដកប្រព័ន្ធអនុគ្រោះពន្ធនេះ ជាផ្លូវការពីកម្ពុជា។
ក្នុងរយៈពេល៦ខែដំបូងនេះ សហភាពអឺរ៉ុបនឹងទុកពេលឲ្យរបបលោក ហ៊ុន សែន គោរពកិច្ចសន្យារបស់ខ្លួនឡើងវិញ ទាក់ទងនិងការគោរពលក្ខខណ្ឌការងារ គោរសពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ ពោលគឺត្រូវផ្ដល់នីតិសម្បទាដល់មន្ត្រីបក្សប្រឆាំងទាំង ១១៨ រូបមានសិទ្ធិធ្វើនយោបាយ ផ្ដល់អាសនៈ ក្រុមប្រឹក្សាឃុំ សង្កាត់ជូនគណបក្សប្រឆាំងឡើងវិញជាដើម។ ប៉ុន្តែប្រសិនបើលក្ខខណ្ឌទាំងនេះមិនត្រូវបានអនុវត្តនោះទេ សហភាពអឺរ៉ុបនឹងត្រួតពិនិត្យលើការកែប្រែឥរិយាបថរបស់របបលោក ហ៊ុន សែន ថាតើគេនឹងផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធនេះ ឬគេបន្តឲ្យទៀតឬយ៉ាងណា?
របាយការណ៍របស់ពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប និងរបបលោក ហ៊ុន សែនបង្ហាញថា ក្រោមប្រព័ន្ធអនុគ្រោះពន្ធនេះ ទំនិញកម្ពុជានាំចូលទៅទីផ្សារអឺរ៉ុប មានទឹកប្រាក់ដល់ទៅជាង ៦ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៧ ដែលភាគច្រើននៃទំនិញទាំងនោះ គឺជាផលិតផលវាយនភណ្ឌ សំលៀកបំពាក់ និងស្បែកជើង ព្រមទាំងផលិតផលកសិកម្មជាដើម។កម្ពុជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធ ឬមិនគិតពន្ធ ក្រោមគម្រោង «អ្វីៗទាំងអស់លើកលែងតែអាវុធ» ( Everything But Arms , EBA ) របស់សហភាពអឺរ៉ុប តាំងពីខែវិច្ឆិកា ឆ្នាំ២០១២មក។
លោក ហ៊ុន សែន បានទម្លាក់កំហុសទៅលើបក្សប្រឆាំង ថាបានកៀរគរបរទេស ដើម្បីដាក់ទណ្ឌកម្មលើរបបរបស់លោក។ លោក ហ៊ុន សែន សង្កត់ធ្ងន់ថា មកទល់ពេលនេះ របបរបស់លោក មិនទាន់ប៉ះពាល់អ្វីឡើយ ដូចជាវិស័យកាត់ដេរ និយោជកបានដំឡើងប្រាក់ខែពី១៧០ដុល្លារ ដល់១៨២ដុល្លារក្នុងមួយខែ នឹងអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ខាងមុខ។ «»
ឆ្លើយតបនឹងការចោទប្រកាន់នេះ លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ បានបញ្ជាក់ថា លោក ហ៊ុន សែន ទៅវិញទេ ដែលត្រូវបញ្ឈប់ប្រើយុទ្ធសាស្ត្រធ្វើបាបពលរដ្ឋរបស់ខ្លួននោះ។ «»
លោក សម រង្ស៊ី បានអះអាងថា របបលោក ហ៊ុន សែន កំពុងរងភាពអាម៉ាស់កាន់តែខ្លាំងនៅលើឆាកអន្តរជាតិ ព្រោះថា ប្រទេសនិយមលទ្ធិប្រជាធិបតេយ្យនៅលើពិភពលោក មិនទទួលស្គាល់របបឯកបក្សដែលកើតចេញពីការបោះឆ្នោតក្លែងក្លាយនេះទេ។ លោក សម រង្ស៊ី ថ្លែងបញ្ជាក់ពីយុទ្ធសាស្ត្ររបស់លោក ហ៊ុន សែន កុំប្រើអំណាចផ្ដាច់ការតទៀត របបឯកបក្សនេះនឹងជៀសផុតពីគាបសង្កត់ពីអន្តរជាតិ៖ «លោក ហ៊ុន សែន បញ្ឈប់ប្រើសាស្ត្របីកុំនេះទៅ គឺទី១កុំ ប្រើអំណាចផ្ដាច់ការ ទី២ កុំឲ្យលោក ហ៊ុន សែន រំលោភសិទ្ធិមនុស្សធ្វើបាបពលរដ្ឋខ្លួនឯង និងទី៣ កុំបក្សពួកនិយម គ្រួសារនិយម និងប្រព្រឹត្តិអំពើពុករលួយ ព្រោះប្រទេសកម្ពុជាជាប្រទេសសម្រាប់ពលរដ្ឋខ្មែរជាង ១៦លាននាក់»។
លោក ហ៊ុន សែន និងមន្ត្រីរបបរបស់លោក ជាញឹកញយតែងបញ្ចេញប្រតិកម្មទៅលើអ្នកវិភាគ និងអ្នករិះគន់ ជាក់ស្ដែងដូចជាករណីលោក គឹម សុខ ក្រោយពីលោកផុតទោស ហើយត្រូវបានតុលាការដោះលែងវិញនោះ លោក គឹម សុខ នៅតែរក្សាជំហរម៉ឺងម៉ាត់ វិភាគនិងរិះគន់របបលោក ហ៊ុន សែន ឥតសំចៃមាត់ដដែល ក៏ប៉ុន្តែ លោក ហ៊ុន សែន បានខឹងសម្បាយ៉ាងខ្លាំង និងបានព្រមានតាមចាប់ខ្លួនលោក គឹម សុខ វិញភ្លាមៗ មិនយូរប៉ុន្មានតុលាការក៏ចេញដីកាចាប់ខ្លួនលោក គឹម សុខ ទៅតាមបណ្ដឹងរបស់លោក ហ៊ុន សែន។ លើសពីនេះទៀត ពលរដ្ឋរងគ្រោះដីធ្លីនាំគ្នាតវ៉ាធ្វើបាតុកម្មក៏ទទួលរងនូវការចោទប្រកាន់ផ្សេងៗពីរបបលោក និងចាប់ខ្លួនដាក់ពន្ធនាគារដែរ ដូចជាអ្នកស្រី ទេព វន្នី សកម្មជនដីធ្លីបឹងកក់ និងអ្នករងគ្រោះដីធ្លីដទៃទៀតជាដើម៕
2 comments:
Hun Sen's Win Win policy = Hun Sen's Nguyen Nguyen policy
WIN WIN = NGUYEN NGUYEN
Therefore, Cambodia will be the second Kampuchea Krom in the near future thanks to this Yuon's puppet Hun Sen.
How many Khmer people did Hun Sen kill in order to prove to Vietnam that he will be a faithful servant before Vietnam put him in power to replace Penn Sovann?
Ah Norouk Hun Sen was never afraid to do anything to Khmer people and Cambodia to please his master Yuon to hold on to power.
93 Years Old Woman
Err... Dear 93 Years Old Woman, last year you were 94 and how did you become 93? Unless...that was your older sister! You both know how to use the internet?!!
Post a Comment