Saturday, 5 October 2019

កម្មករ​និង​សហជីព​ប្រតិកម្ម​ចំពោះ​មន្ត្រី​របប​​ភ្នំពេញ​រឿង​ចោទ​កម្មករ​ធ្វើ​ពុត​ឈឺ​កិបកេង​លុយ​រដ្ឋ



Khmer Circle: If there is a competition for the world’s foremost sleezy and slimy humans in any ministerial positions, surely these VC-CPP characters would win it hands down ......?


ដោយ វ៉ែន សុមេធ
2019-10-05

លោក ឈាង វុន តំណាងរាស្ត្រគណបក្ស​ប្រជាជន​កម្ពុជា ក្នុង​វេទិកា​អ្នកស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១៦។
លោក ឈាង វុន តំណាងរាស្ត្រគណបក្ស​ប្រជាជន​កម្ពុជា ក្នុង​វេទិកា​អ្នកស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១៦។
Photo: RFA



កម្មករ​រោងចក្រ និង​សហជីព​មួយ​ចំនួន នៅ​តែ​បញ្ចេញ​ប្រតិកម្ម​ជា​បន្តបន្ទាប់​ចំពោះ​មន្ត្រី​ជាន់ខ្ពស់​របប​ក្រុងភ្នំពេញ​មួយ​រូប ដែល​ចោទ​កម្មករ និង​គ្រូពេទ្យ​ថា​ឃុបឃិត​គ្នា​កិបកេង​ថវិកា​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ឬ​ហៅ​កាត់ (ប.ស.ស) អស់​មួយ​ចំនួន​ធំ។ លោក ឈាង វុន បាន​ឆ្លើយតប​ថា ការ​លើកឡើង​បែប​នេះ មិនមែន​ជា​គំនិត​របស់​លោក​នោះ​ទេ គឺជា​គំនិត​យោបល់ របស់​តំណាងរាស្ត្រ​ផ្សេងទៀត ហើយ​លោក ក៏​គ្មាន​បំណង​និយាយ​ឱ្យ​ប៉ះពាល់​ដល់​កម្មករ​ទូទៅ​នោះ​ដែរ។

កម្មករ និង​សហជីព​សម្ដែង​ការ​ហួសចិត្ត​នៅ​ពេល​ដែល​មន្ត្រី​ជាន់ខ្ពស់​បក្ស​កាន់អំណាច និង​ជា​ប្រធាន គណៈកម្មការ​ជំនាញ​ទី​៥​នៃ​រដ្ឋសភា លោក ឈាង វុន ដែល​បាន​ចោទ​ថា កម្មករ​ធ្វើ​ពុត​ជា​ឈឺ ហើយ​ឃុបឃិត​គ្នា​ជាមួយ​គ្រួ​ពេទ្យ ដើម្បី​កេង​បន្លំ​ប្រាក់​ប.ស.ស ដែល​ធ្វើ​ឱ្យ​បាត់បង់​ប្រាក់​ចំណូល​រដ្ឋ​អស់​មួយ​ចំនួន​ធំ។

កម្មករ​ធ្វើការ​តាម​ផ្ទះ​ម្នាក់ លោកស្រី មាស ស្រអែមផល្លា លើកឡើង​ថា ការ​លើកឡើង​របស់​លោក ឈាង វុន គ្មាន​មូលដ្ឋាន និង​ជា​ការ​ចោទប្រកាន់​ទាំង​បំពាន។ លោកស្រី បញ្ជាក់​ថា កម្មករ​ដែល​មាន​ប័ណ្ណ ប​.​ស​.​ស ទាំងអស់ ទាល់​តែ​មាន​ជំងឺ​ពិតប្រាកដ ទើប​អាច​ប្រើប្រាស់​កាត​នោះ​បាន។ កម្មករ រូប​នេះ បន្ថែម​ថា ពេលខ្លះ​ពួកគាត់​មាន​ជំងឺ​ត្រូវ​ព្យាបាល គ្រូពេទ្យ​មិន​ចង់​ព្យាបាល​ឱ្យ​ផង ដោយសារ រើសអើង​ប័ណ្ណ​ប.ស.ស ដូច្នេះ​ពួកគាត់​គ្មាន​សមត្ថភាព​ទៅ​កិបកេង​លុយ​របស់​ប.ស.ស ឡើយ។ ករណី​បាត់​លុយ ប.ស.ស នេះ គួរតែ​បន្ទោស​ទៅ​លើ​គ្រូពេទ្យ​ដែល​គ្មាន​វិជ្ជាជីវៈ និង​មន្ត្រី​ប.ស.ស ដែល​ជា​អ្នក​កាន់​ថវិកា។ «»

ចំណែក​កម្មករ​រោងចក្រ​ម្នាក់ រៀបរាប់​ថា ការ​លើកឡើង​របស់​លោក ឈាង វុន បាន​ធ្វើ​ឱ្យ​ប៉ះពាល់ សតិអារម្មណ៍​របស់​កម្មករ​យ៉ាង​ខ្លាំង ព្រោះ​គ្មាន​កម្មករ​ណា​មិន​ឈឺ​ធ្វើ​ពុត​ជា​ឈឺ​នោះ​ទេ ពោល​គឺ​មាន​តែ​កម្មករ​ខំ​ទៅ​ធ្វើការ​ទាំង​ឈឺ​ទាំង​ជា ខ្លាច​ក្រុមហ៊ុន​កាត់​ប្រាក់ខែ និង​ចង់បាន​ប្រាក់​ថែម​ម៉ោង។ «»

កម្មករ​រោងចក្រ​រូប​នេះ យល់​ថា អ្វី​ដែល​រដ្ឋាភិបាល គួរ​យកចិត្តទុកដាក់​នោះ គួរតែ​ពង្រឹង​វិស័យ​សុខាភិបាល និង​ព្យាបាល​ជំងឺ​ជូន​កម្មករ​ដែល​មាន​ប័ណ្ណ ប.ស.ស ដោយ​គ្មាន​ការរើសអើង។ «»

ប្រតិកម្ម​របស់​កម្មករ​នេះ គឺ​បន្ទាប់ពី​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី​១ ខែ​តុលា នៅ​ឯ​វិមាន​រដ្ឋសភា​ថា បច្ចុប្បន្ន​រដ្ឋ​បាន​បាត់បង់​ចំណូល​ច្រើន ព្រោះ​មាន ការ​កេង​បន្លំ​ក្នុង​ការ​ប្រើប្រាស់​សេវា​ប.ស.ស។ លោក​បញ្ជាក់​ថា មាន​កម្មករ និង​ពលករ​មួយ​ចំនួន បាន​ឃុបឃិត​ជាមួយ​ក្រុម​ពេទ្យ​ធ្វើ​ពុត​ជា​ឈឺ ដើម្បី​ចេញ​វិក្កយបត្រ​ក្លែងក្លាយ​បើកប្រាក់​ចែក​គ្នា។ «»

ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា លោក ប៉ាវ ស៊ីណា មាន​ប្រសាសន៍​ថា លោក​មានការ​ភ្ញាក់ផ្អើល​ដែល​លោក ឈាង វុន ថ្លែង​ដូច្នេះ ព្រោះ​លោក​មិន​ជឿ​ថា កម្មករ​ធ្វើ​ពុត​ជា​ឈឺ​ដើម្បី​បាន​ឈប់​សម្រាក​ពី​ការងារ និង​អាច​ទៅ​កិបកេង​លុយ​របស់​ប.ស.ស នោះ​ទេ។ លោក​យល់​ថា ការ​ឡើង​របស់ លោក ឈាង វុន នេះ ខ្វះ​ការសិក្សា​ស្រាវជ្រាវ និង​មិន​យល់​អំពី​របៀប​ប្រើប្រាស់​ប័ណ្ណ​ប.ស.ស បណ្ដាល​ឱ្យ​ប៉ះពាល់​សតិអារម្មណ៍​កម្មករ​ជា​ខ្លាំង។ «»

លោក ប៉ាវ ស៊ីណា បន្ត​ថា កម្មករ​ទៅវិញ​ទេ ដែល​មិន​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ពេញលេញ​ពី​ប.ស.ស។ លោក​អះអាងថា មាន​ករណី​ខ្លះ​ពេល​កម្មករ​ជួប​គ្រោះថ្នាក់​ការងារ ឬ​ធ្លាក់ខ្លួន​ឈឺ គឺ​ពួកគាត់​បង្ខំចិត្ត​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន ដោយសារ​ពេល​បង្ហាញ​កាត ប.ស.ស ខាង​មន្ទីរពេទ្យ​រើសអើង​។ មាន​ករណី​ខ្លះ​ទៀត ខាង​បុគ្គលិក​រដ្ឋបាល​របស់​រោង​ចក្រ​មួយ​ចំនួន គឺជា​អ្នក​ធ្វើ​របាយការណ៍​បើក​ប្រាក់​ពី​ប.ស.ស​ជំនួស​កម្មករ​ថែម​ទៀត។ «»

មិន​ខុសគ្នា​ប៉ុន្មាន​ឡើយ ប្រធាន​សហព័ទ្ធ​សហជីព​កម្មករ​និយោជិក​វិស័យ​ទេសចរណ៍​សេវាកម្ម​កម្ពុជា លោក ម៉ម រិទ្ធី ថ្លែង​ថា អ្នក​កាន់​លុយ​គឺជា​មន្ត្រី​ប​.​ស​.​ស និង​បុគ្គលិក​ពេទ្យ មិនមែន​ជា​កម្មករ​នោះ​ទេ ពោល​គឺ​កម្មករ​គ្រាន់តែ​កាន់​ប័ណ្ណ​ប​.​ស​.​ស ទៅ​ទទួល​សេវា​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ប៉ុណ្ណោះ ដូច្នេះ កម្មករ គ្មាន​លទ្ធភាព​កិបកេង​លុយ​រដ្ឋ​នោះ​ទេ។ «»

ពាក់ព័ន្ធ​ករណី​នេះ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ អ្នកស្រី លឹម សាមាន បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ រីឯ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀង​វិញ ប្រាប់​ថា ជាប់រវល់​ប្រជុំ​ចំណែក អ្នកនាំពាក្យ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម លោក ជាវ ប៊ុនរិទ្ធ និង​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន ក៏​មិន​អាច​ទាក់ទង​បាន​ដែរ ដោយ​ពុំ​ទទួល​ទូរស័ព្ទ។

ក្រៅពី​កម្មករ​និង​សហជីព​ឯករាជ្យ​នោះ សហជីព​ដែល​គាំទ្រ​របប​ក្រុងភ្នំពេញ ក៏​រិះគន់​សម្ដី លោក ឈាង វុន ដែរ។

បន្ទាប់ពី​មានការ​រិះគន់​ព្រោងព្រាត លោក ឈាង វុន បាន​អះអាង​ថា ការ​លើកឡើង​បែបនេះ គឺ​មិនមែន​ជា​គំនិត​របស់​លោក​នោះ​ទេ ។ លោក​គ្រាន់តែ​នាំ​ពាក្យ​សម្ដី​របស់​តំណាងរាស្ត្រ​បក្ស​កាន់អំណាច​ផ្សេងទៀត ដែល​បាន​ជជែក​គ្នា​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​រដ្ឋសភា​ប្រាប់​ក្រុម​អ្នកសា​រព័ត៌មាន​តែប៉ុណ្ណោះ។ «»

កាលពី​ឆ្នាំ​២០១២ តំណាងរាស្ត្រ​បក្ស​កាន់អំណាច​លោក ឈាង វុន ធ្លាប់​ត្រូវ​បាន​សាធារណជន ជាពិសេស​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ព្នង ថ្កោលទោស និង​ទាមទារ​ឱ្យ​សុំទោស ជា​សាធារណ​ម្តង​ហើយ ចំពោះ​ពាក្យ​សម្តី​ដែល​លោក តិះដៀល លោក កឹម សុខា ថា មាន​''​ឥរិយាបថ​សាហាវ​ព្រៃផ្សៃ​ដូច ព្នង​''​។​

ប្រធាន​ការិយាល័យ​គោលនយោបាយ​នៃ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) លោក ហេង សុផាន់ណារិទ្ធ បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា គ្មាន​ករណី​កម្មករ​ធ្វើ​ពុត​ជា​ឈឺ ហើយ​ទៅ​រួមគំនិត​ជាមួយ​វេជ្ជបណ្ឌិត ដើម្បី​បើក​លុយ​ពី​ប​.​ស​.​ស ឡើយ ដោយសារ ប​.​ស​.​ស មាន​ប្រព័ន្ធ​ត្រួតពិនិត្យ​ច្បាស់លាស់​ចំពោះ​អ្នកមាន​ប័ណ្ណ​ជា​សមាជិក​ប.ស.ស។ លោក ហេង សុផាន់ណារិទ្ធ យល់ថា លោក ឈាង វុន អាច​បក​ស្រាយ​ច្រឡំ។ របាយការណ៍​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម បង្ហាញ​ថា សព្វថ្ងៃ​នេះ មាន​សហគ្រាស​ជាង ៩​ពាន់ (៩,២០៧) បាន​ចុះ​បញ្ជិកា ដែល​ក្នុង​នោះ​សមាជិក​សរុប​ដែល​ប្រើប្រាស់​សេវា​នេះ​មាន ជាង ១​លាន​(១.១៦៩.៣៦៤) នាក់៕

No comments: