Monday, 13 July 2020

ពលករ សកម្មជន​បក្ស​ប្រឆាំង និង​ជនភៀសខ្លួន​ខ្មែរ​នៅ​ប្រទេស​ថៃ​រួមគ្នា​ប្រារព្ធ​ពិធី​បុណ្យ​បណ្ឌិត កែម ឡី


ដោយ សុជីវី
2020-07-12
ពលករ សកម្មជន​បក្ស​ប្រឆាំង និង​ជនភៀសខ្លួន​ខ្មែរ​នៅ​ប្រទេស​ថៃ​រួមគ្នា​ប្រារព្ធ​ពិធីបុណ្យ​រម្លឹក​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី នៅខេត្ត​សមុទ្រ​ប្រាកាន ​ប្រទេស​ថៃ កាល​ពី​​ថ្ងៃ​ទី​២ ខែ​កក្កដា​ ឆ្នាំ​២០២០។
ពលករ សកម្មជន​បក្ស​ប្រឆាំង និង​ជនភៀសខ្លួន​ខ្មែរ​នៅ​ប្រទេស​ថៃ​រួមគ្នា​ប្រារព្ធ​ពិធីបុណ្យ​រម្លឹក​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី នៅខេត្ត​សមុទ្រ​ប្រាកាន ​ប្រទេស​ថៃ កាល​ពី​​ថ្ងៃ​ទី​២ ខែ​កក្កដា​ ឆ្នាំ​២០២០។
Photo Provided



ពលករ សកម្មជន​បក្ស​ប្រឆាំង និង​ជនភៀសខ្លួន​ខ្មែរ​នៅ​ប្រទេស​ថៃ​រួមគ្នា​ប្រារព្ធ​ពិធីបុណ្យ​រម្លឹក​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី នៅ​តំបន់​នានា​ក្នុង​ប្រទេស​ថៃ នៅ​ថ្ងៃ​ទី​១២ ខែ​កក្កដា​។ ពួកគេ ទាមទារ​ទាមទារ​ឱ្យ​មាន​ការ​ស៊ើបអង្កេត​រឿង​នេះ​ដោយ​ឯករាជ្យ ពេញលេញ និង​មាន​តម្លាភាព ដើម្បី​នាំ​ខ្លួន​ឃាតក អ្នកបញ្ជា​ពីក្រោយ​ខ្នង មក​កាត់​ទោស​តាម​ច្បាប់។

ពលករ សកម្មជន​បក្ស​ប្រឆាំង និង​ជនភៀសខ្លួន​ខ្មែរ​នៅ​ប្រទេស​ថៃ​រួមគ្នា​ប្រារព្ធ​ពិធីបុណ្យ​រម្លឹក​ខួប​បណ្ឌិត កែម ឡី តាម​លទ្ធភាព​ដែល​ពួកគេ អាច​ធ្វើ​បាន​រៀង​ៗ​ខ្លួន​។ នៅ​តំបន់​ខ្លះ ពួកគេ​ជួបជុំ​សម្ដែង មតិ​ដែល​មាន​អ្នកចូលរួម​ចាប់ពី​៦០​នាក់​ឡើង​ទៅ និង​នៅ​តំបន់​ខ្លះ​ទៀត​ពួកគេ​នាំគ្នា​ជួបជុំ​ធ្វើ​ពិធីបុណ្យ​នៅ​វត្ត​និមន្ត​ព្រះសង្ឃ​ធ្វើ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី។ «»​អ្នក​រៀបចំ​កម្មវិធី​បុណ្យ ម្នាក់​នៅ​ខេត្ត​សាមុទ្រប្រាកាន លោកស្រី ដាំ ស្រីធាន ឱ្យ​អាស៊ីសេរី​ដឹង​ថា ក្នុង​ពិធី​នេះ​មាន​ពិធី​សាសនា​ដោយ​មានការ​រាប់បាត្រ និង​និមន្ត​ព្រះ​ស​ង្ឍ​១០​អង្គ​ដើម្បី បង្សុកូល​ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី និង​ជូន​វិញ្ញាណក្ខន្ធ​វីរជន​ខ្មែរ​ផ្សេងទៀត​ដែល​ត្រូវ​ឃាតក​បាញ់សម្លាប់​យ៉ាង​អយុត្តិធម៌​។ ពិធី​នេះ​មានការ​ចូលរួម​ពី​ពលករ​ខ្មែរ​ធ្វើការ​នៅ​ខេត្ត​នេះ នៅ​ទីក្រុង​បាង​កង និង​ខេត្ត​ជិត​នេះ រួម​ទាំង​សកម្មជន​បក្ស​ប្រឆាំង​និង​ជនភៀសខ្លួន​ខ្មែរ​នៅ​ប្រទេស​ថៃ ចំនួន​ជាង ២៥០​នាក់​ចូលរួម​។ «»


អ្នកចូលរួម​ពិធីបុណ្យ​នេះ​ម្នាក់​ជា​ពលករ​ធ្វើការ​នៅ​ខេត្ត​សាមុទ្រប្រាកាន លោក ម៉ុច មុល ប្រាប់​ថា លោក​មិន​ដែល​ជួប​មុខ​លោក​បណ្ឌិត កែម ឡី ដោយ​ផ្ទាល់​ទេ​។ ប៉ុន្តែ​លោក​ថា លោក​ស្គាល់​បណ្ឌិត កែម ឡី តាម​ប្រព័ន្ធ​ផ្សាយ ហើយ​យល់ថា លោក កែម ឡី ហ៊ាន​លះបង់​ជីវិត​ដើម្បី​ឱ្យ​ពលរដ្ឋ​ខ្មែរ​ដឹង​ការ​ពិត​។ លោក​ចង់​ឃើញ​មាន​ការ​រក​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី និង​អ្នក​ផ្សេងទៀត​ដែល​ត្រូវ​ឃាតក​បាញ់​សម្លាប់។ «»

ក្រៅពី​ការ​ធ្វើ​ពិធី​សាសនា​ក៏​មាន​ការ​ចាក់​បញ្ចាំង​ទស្សនៈ​និង​ប្រវត្តិ​បណ្ឌិត កែម ឡី រួម​ទាំង មានការ​ជជែក​តាម​វីដេអូ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត (Zoom) ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ ដោយមាន​ការ​ទាមទារ​ឱ្យ​បញ្ចប់​និទ្ទណ្ឌភាព​ដើម្បី​យុត្តិធម៌​នៅ​កម្ពុជា។

ប្រធាន​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​ថៃ លោក លី រតនៈ​រស្មី ឱ្យដឹង​ថា ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​នេះ​បាន​ធ្វើ​ពិធី​រម្លឹក​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​១២ ខែ​កក្កដា ក្នុង​ខេត្ត​ចំនួន​៨ ដោយ​ក្នុង​មួយ​កន្លែង​មាន​អ្នកចូលរួម​ពី​៦០​នាក់​ទៅដល់​២០០​នាក់ ហើយ​កន្លែង​ដែល​ប្រារព្ធ​ពិធី​ធំ​នៅ​គឺ​ខេត្ត​សាមុទ្រប្រាកាន។ លោក​បញ្ជាក់​ថា ក្រុម​ពលករ​បាន​ចាប់ផ្ដើម​ធ្វើ​ពិធី​នេះ​តាំងពី​ទី​១០ ខែ​កក្កដា​មក​ម្ល៉េះ។ «»
ពលករ សកម្មជន​បក្ស​ប្រឆាំង និង​ជនភៀសខ្លួន​ខ្មែរ​នៅ​ប្រទេស​ថៃ​រួមគ្នា​ប្រារព្ធ​ពិធីបុណ្យ​រម្លឹក​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី នៅ​តំបន់​នានា​ក្នុង​ប្រទេស​ថៃ កាល​ពី​​ថ្ងៃ​ទី​១១ ខែ​កក្កដា​ ឆ្នាំ​២០២០។
ពលករ សកម្មជន​បក្ស​ប្រឆាំង និង​ជនភៀសខ្លួន​ខ្មែរ​នៅ​ប្រទេស​ថៃ​រួមគ្នា​ប្រារព្ធ​ពិធីបុណ្យ​រម្លឹក​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី នៅ​តំបន់​នានា​ក្នុង​ប្រទេស​ថៃ កាល​ពី​​ថ្ងៃ​ទី​១១ ខែ​កក្កដា​ ឆ្នាំ​២០២០។ Photo Provided

បណ្ឌិត កែម ឡី ត្រូវ​ឃាតក​បាញ់សម្លាប់​នៅក្នុង​ហាង​លក់ទំនិញ ស្តារ​ម៉ា​ត (Star Mart) នៃ​ស្ថានីយ​លក់​ប្រេងឥន្ធនៈ​កាល់​តិច (Caltex) ក្បែរ​ស្តុប​បូកគោ រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ ។ រយៈពេល​បួន​ឆ្នាំ​មកនេះ អាជ្ញាធរ ឬ​តុលាការ​នៃ​របប​ក្រុងភ្នំពេញ​រក​ឃើញ​តែ​មនុស្ស​ម្នាក់​គត់ គឺ​ឈ្មោះ អឿត អាង ដែល​ហៅ​ខ្លួនឯង​ថា ជួប សម្លាប់ ក្នុង​រឿង​ឃាតកម្ម​ដ៏​កក្រើក​មួយ​នេះ​។ ទោះជា​យ៉ាងណា មហាជន​ទូទៅ​សង្ស័យ​ថា ជួប សម្លាប់ គ្រាន់តែ​ជា​ឃាតក​សិប្បនិម្មិត ឬ​មិន​អាច​តែ​ជា​មនុស្ស​ម្នាក់​គត់​ក្នុង​ការ​រៀបចំ​ផែនការ​បាញ់សម្លាប់​លោក កែម ឡី នោះ​ទេ​។ បើ​ទោះ​ជា​សមត្ថកិច្ច​កម្ពុជា​បដិសេធ​មិន​ស៊ើបអង្កេត​រឿង​បន្ដ​ក្តី ប៉ុន្តែ​សហគមន៍​អន្តរជាតិ អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឱ្យ​រដ្ឋាភិបាល លោក ហ៊ុន សែន ស៊ើបអង្កេត​រឿង​នេះ​ដោយ​ឯករាជ្យ ពេញលេញ និង​មាន​តម្លាភាព ដោយមាន​ការចូលរួម​ពី​អង្គការសហប្រជាជាតិ និង​អ្នក​ជំនាញ​ឯករាជ្យ​ដើម្បី​នាំ​ខ្លួន​អ្នកបញ្ជា​ពីក្រោយ​ខ្នង និង​អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត​មក​កាត់ទោស​តាមច្បាប់៕

1 comment:

Anonymous said...

Ah Chker Chkuot Hun Sen and Yuon kept killing our Khmer heroes because they had never suffered any consequences from their crimes.

Khmer people need to step up their courage and do something to make the world aware of these animals Hun Sen and Yuon's behaviors.