ដោយ សុជីវី
2020-07-12

ពលករ សកម្មជនបក្សប្រឆាំង និងជនភៀសខ្លួនខ្មែរនៅប្រទេសថៃរួមគ្នាប្រារព្ធពិធីបុណ្យរម្លឹកវិញ្ញាណក្ខន្ធបណ្ឌិត កែម ឡី នៅខេត្តសមុទ្រប្រាកាន ប្រទេសថៃ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០។
Photo Provided
ពលករ សកម្មជនបក្សប្រឆាំង និងជនភៀសខ្លួនខ្មែរនៅប្រទេសថៃរួមគ្នាប្រារព្ធពិធីបុណ្យរម្លឹកខួបបណ្ឌិត កែម ឡី តាមលទ្ធភាពដែលពួកគេ អាចធ្វើបានរៀងៗខ្លួន។ នៅតំបន់ខ្លះ ពួកគេជួបជុំសម្ដែង មតិដែលមានអ្នកចូលរួមចាប់ពី៦០នាក់ឡើងទៅ និងនៅតំបន់ខ្លះទៀតពួកគេនាំគ្នាជួបជុំធ្វើពិធីបុណ្យនៅវត្តនិមន្តព្រះសង្ឃធ្វើពិធីបង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធបណ្ឌិត កែម ឡី។ «»អ្នករៀបចំកម្មវិធីបុណ្យ ម្នាក់នៅខេត្តសាមុទ្រប្រាកាន លោកស្រី ដាំ ស្រីធាន ឱ្យអាស៊ីសេរីដឹងថា ក្នុងពិធីនេះមានពិធីសាសនាដោយមានការរាប់បាត្រ និងនិមន្តព្រះសង្ឍ១០អង្គដើម្បី បង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធបណ្ឌិត កែម ឡី និងជូនវិញ្ញាណក្ខន្ធវីរជនខ្មែរផ្សេងទៀតដែលត្រូវឃាតកបាញ់សម្លាប់យ៉ាងអយុត្តិធម៌។ ពិធីនេះមានការចូលរួមពីពលករខ្មែរធ្វើការនៅខេត្តនេះ នៅទីក្រុងបាងកង និងខេត្តជិតនេះ រួមទាំងសកម្មជនបក្សប្រឆាំងនិងជនភៀសខ្លួនខ្មែរនៅប្រទេសថៃ ចំនួនជាង ២៥០នាក់ចូលរួម។ «»
ក្រៅពីការធ្វើពិធីសាសនាក៏មានការចាក់បញ្ចាំងទស្សនៈនិងប្រវត្តិបណ្ឌិត កែម ឡី រួមទាំង មានការជជែកតាមវីដេអូតាមប្រព័ន្ធអ៊ីនធឺណិត (Zoom) ជាមួយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិផងដែរ ដោយមានការទាមទារឱ្យបញ្ចប់និទ្ទណ្ឌភាពដើម្បីយុត្តិធម៌នៅកម្ពុជា។
ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិប្រចាំប្រទេសថៃ លោក លី រតនៈរស្មី ឱ្យដឹងថា ពលរដ្ឋខ្មែរនៅប្រទេសនេះបានធ្វើពិធីរម្លឹកវិញ្ញាណក្ខន្ធបណ្ឌិត កែម ឡី នៅថ្ងៃទី១២ ខែកក្កដា ក្នុងខេត្តចំនួន៨ ដោយក្នុងមួយកន្លែងមានអ្នកចូលរួមពី៦០នាក់ទៅដល់២០០នាក់ ហើយកន្លែងដែលប្រារព្ធពិធីធំនៅគឺខេត្តសាមុទ្រប្រាកាន។ លោកបញ្ជាក់ថា ក្រុមពលករបានចាប់ផ្ដើមធ្វើពិធីនេះតាំងពីទី១០ ខែកក្កដាមកម្ល៉េះ។ «»
ពលករ សកម្មជនបក្សប្រឆាំង និងជនភៀសខ្លួនខ្មែរនៅប្រទេសថៃរួមគ្នាប្រារព្ធពិធីបុណ្យរម្លឹកវិញ្ញាណក្ខន្ធបណ្ឌិត កែម ឡី នៅតំបន់នានាក្នុងប្រទេសថៃ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០។
ពលករ សកម្មជនបក្សប្រឆាំង និងជនភៀសខ្លួនខ្មែរនៅប្រទេសថៃរួមគ្នាប្រារព្ធពិធីបុណ្យរម្លឹកវិញ្ញាណក្ខន្ធបណ្ឌិត កែម ឡី នៅតំបន់នានាក្នុងប្រទេសថៃ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០។ Photo Provided
បណ្ឌិត កែម ឡី ត្រូវឃាតកបាញ់សម្លាប់នៅក្នុងហាងលក់ទំនិញ ស្តារម៉ាត (Star Mart) នៃស្ថានីយលក់ប្រេងឥន្ធនៈកាល់តិច (Caltex) ក្បែរស្តុបបូកគោ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ។ រយៈពេលបួនឆ្នាំមកនេះ អាជ្ញាធរ ឬតុលាការនៃរបបក្រុងភ្នំពេញរកឃើញតែមនុស្សម្នាក់គត់ គឺឈ្មោះ អឿត អាង ដែលហៅខ្លួនឯងថា ជួប សម្លាប់ ក្នុងរឿងឃាតកម្មដ៏កក្រើកមួយនេះ។ ទោះជាយ៉ាងណា មហាជនទូទៅសង្ស័យថា ជួប សម្លាប់ គ្រាន់តែជាឃាតកសិប្បនិម្មិត ឬមិនអាចតែជាមនុស្សម្នាក់គត់ក្នុងការរៀបចំផែនការបាញ់សម្លាប់លោក កែម ឡី នោះទេ។ បើទោះជាសមត្ថកិច្ចកម្ពុជាបដិសេធមិនស៊ើបអង្កេតរឿងបន្ដក្តី ប៉ុន្តែសហគមន៍អន្តរជាតិ អង្គការសង្គមស៊ីវិល និងគណបក្សសង្គ្រោះជាតិ ទាមទារឱ្យរដ្ឋាភិបាល លោក ហ៊ុន សែន ស៊ើបអង្កេតរឿងនេះដោយឯករាជ្យ ពេញលេញ និងមានតម្លាភាព ដោយមានការចូលរួមពីអង្គការសហប្រជាជាតិ និងអ្នកជំនាញឯករាជ្យដើម្បីនាំខ្លួនអ្នកបញ្ជាពីក្រោយខ្នង និងអ្នកពាក់ព័ន្ធផ្សេងទៀតមកកាត់ទោសតាមច្បាប់៕
1 comment:
Ah Chker Chkuot Hun Sen and Yuon kept killing our Khmer heroes because they had never suffered any consequences from their crimes.
Khmer people need to step up their courage and do something to make the world aware of these animals Hun Sen and Yuon's behaviors.
Post a Comment