Thursday 6 August 2020

សមាជិកសភា​អាស៊ាន​ថា ការ​ចាប់​លោក រ៉ុង ឈុន ជា​ការ​បង្ក្រាប​លើ​សំឡេង​ឯករាជ្យ និង​សំឡេង​ប្រឆាំង


ដោយ សេក បណ្ឌិត
2020-08-05
កង្វល់​អំពី​បោះ​ឆ្នោត​នៅ​កម្ពុជា ត្រូវ​បាន​ក្រុម​សមាជិក​សភា​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស ហៅ​កាត់​ថា APHR លើក​ឡើង​ចំពោះ​រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី នៅ​ក្នុង​វេទិកា​សភា​ម៉ាឡេស៊ី នៅ​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១៨។
កង្វល់​អំពី​បោះ​ឆ្នោត​នៅ​កម្ពុជា ត្រូវ​បាន​ក្រុម​សមាជិក​សភា​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស ហៅ​កាត់​ថា APHR លើក​ឡើង​ចំពោះ​រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី នៅ​ក្នុង​វេទិកា​សភា​ម៉ាឡេស៊ី នៅ​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១៨។
រូប​ពី​គេហទំព័រ APHR



ក្រុម​សមាជិកសភា​អាស៊ាន ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី៥ សីហានេះ ដោយ​ថ្កោលទោស​របប​ក្រុងភ្នំពេញ​ចំពោះ​ការ​ចាប់ខ្លួន​មេដឹកនាំ​សហជីព និង​ជា​អ្នកការពារ​សិទ្ធិមនុស្ស គឺ​លោក រ៉ុង ឈុន។ សមាជិកសភា​អាស៊ាន​ថា របប​លោក ហ៊ុន សែន គួរតែ​ជួយ​ដោះស្រាយ​ទុក្ខ​កង្វល់​ពលរដ្ឋ មិនមែន​ចាប់ខ្លួន​អ្នកការពារ​សិទ្ធិពល​រដ្ឋ​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា ក្រសួង​យុត្តិធម៌​ថា ករណី​នេះ​ជា​ការអនុវត្ត​ច្បាប់។

អង្គការ​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (APHR) អំពាវនាវ​ដល់​អាជ្ញាធរ​កម្ពុជា​ដោះលែង​លោក រ៉ុង ឈុន ជាបន្ទាន់ និង​ទម្លាក់​ចោលការ​ចោទប្រកាន់​ប្រឆាំង​នឹង​មេដឹកនាំ​សហជីព​រូប​នេះ​ដោយ​ឥត​លក្ខខណ្ឌ។ អង្គការ​ដែល​ប្រមូល​ផ្តុំ​ដោយ​សមាជិកសភា​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នេះ ក៏​ទាមទារ​ឱ្យ​របប​លោក ហ៊ុន សែន​បញ្ឈប់​ការ​បង្រ្កាប​លើ​អ្នក​ទាំងឡាយ​ណា​ដែល​លើកឡើង​ពី​ទុក្ខ​កង្វល់​របស់​ខ្លួន​ដែរ។


សមាជិក​សភា​ហ្វីលីពីន អ្នកស្រី សារ៉ា អេឡាហ្គូ (Sarah Elago) លើកឡើង​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ថា លោក រ៉ុង ឈុន ទទួល​រង​ទណ្ឌកម្ម​ដោយសារ​តែ​គាត់​បាន​ធ្វើ​អ្វី ដែល​រដ្ឋាភិបាល​កម្ពុជា​មិន​ចង់​ធ្វើ គឺ​ការ​ដោះ​ស្រាយ​ទុក្ខ​កង្វល់​របស់​ពលរដ្ឋ​រឿង​ដីធ្លី និង​ជីវភាព​រស់​នៅ៖ «ការ​ចាប់ និង​ឃុំខ្លួន​លោក រ៉ុង ឈុន ឆ្លុះ​បញ្ចាំង​ពី​បរិយាកាស​បង្ក្រាប​យ៉ាង​ធ្ងន់ធ្ងរ​លើ​អ្នក​ការពារ​សិទ្ធិមនុស្ស ដែល​បំពេញ​ការងារ​របស់​ខ្លួន​នៅ​ក្រោម​របប​លោក ហ៊ុន សែន។ ពលរដ្ឋ​កម្ពុជា​គ្រប់​រូប​ត្រូវ​តែ​មាន​សិទ្ធិ​បញ្ចេញ​ទុក្ខ​កង្វល់​របស់​ពួក​គេ ដោយ​មិន​ភ័យ​ខ្លាច​ការ​សក​សឹក។ លោក រ៉ុង ឈុន ត្រូវ​តែ​ទទួល​បាន​ការ​ដោះ​លែង និង​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ជា​បន្ទាន់»។

ចំណែក​សមាជិក​អង្គការ APHR និង​ជា​អតីត​សមាជិក​សភា​ថៃ លោក ចាំណាន ច័ន្ទរឿង (Chamnan Chanruang) មានប្រសាសន៍​ថា ពលរដ្ឋ​ខ្មែរ​ក្រីក្រ និង​ងាយ​រងគ្រោះ កំពុង​ប៉ះពាល់​ខ្លាំង​ដោយសារ​វិបត្តិ​ជំងឺ​រាតត្បាត​កូវីដ-១៩ ដូច្នេះ​រដ្ឋាភិបាល​កម្ពុជា​មិន​គួរ​ទៅ​ចាប់​អ្នក​ដែល​ចេញមុខ​ជួយ​ពលរដ្ឋ​រង​គ្រោះ ដូច​ជា លោក រ៉ុង ឈុន នេះ​ទេ។ លោក​ថា រដ្ឋាភិបាល​កម្ពុជា​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ធានា​សន្តិសុខ​សង្គម​ដល់​ពលរដ្ឋ និង​ស្ដារ​សេដ្ឋកិច្ច​ឡើង​វិញ​ក្រោយ​វិបត្តិ​កូវីដ-១៩។

អង្គការ​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (APHR) ចាត់​ទុក​ករណី​ចាប់ខ្លួន​លោក រ៉ុង ឈុន នេះ​ថា ជា​និន្នាការ​គួរ​ឱ្យ​ព្រួយបារម្ភ​នៃ​ការ​បង្ក្រាប​ឥត​ឈប់ឈរ​លើ​សង្គម​ស៊ីវិល ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ និង​អ្នកនយោបាយ​ប្រឆាំង​នៅ​កម្ពុជា។

ទោះ​ជា​យ៉ាង​ណា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែង​តប​ថា វិធាន​ច្បាប់​លើ​លោក រ៉ុង ឈុន មាន​មូលដ្ឋាន​ច្បាស់លាស់ ផ្អែក​លើ​អង្គហេតុ និង​អង្គច្បាប់។ លោក​បញ្ជាក់​ថា ការ​តវ៉ា និង​ការ​ទាមទារ​ទាំងឡាយ នឹង​មិន​មាន​ឥទ្ធិពល​លើ​តុលាការ​នោះ​ទេ៖ «

ទោះ​បី​ជា​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​យុត្តិធម៌​បក​ស្រាយ​បែប​នេះ​ក៏​ដោយ ក៏​ក្រុម​ពលរដ្ឋ យុវជន គ្រូបង្រៀន និង​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ នៅតែ​ជឿ​ថា ករណី​នេះ​ជា​ការ​បង្ក្រាប​លើ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ មិនមែន​ជា​ការ​អនុវត្ត​តាមច្បាប់​នោះ​ឡើយ។ ពួក​គេ​បន្ត​ទាមទារ​ឱ្យ​របប​លោក ហ៊ុន សែន ដោះ​លែង​លោក រ៉ុង ឈុន ជា​បន្ទាន់ ព្រោះ​ការ​ចាប់ខ្លួន​លោក មាន​ន័យ​ស្មើនឹង​ការ​ចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរ​ដែល​ស្រឡាញ់​ទឹក​ដី និង​យុត្តិធម៌​សង្គម​យ៉ាង​ដូច្នេះ​ដែរ។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណ​រ៉ា ថ្លែង​ថា ទង្វើ​របស់​លោក រ៉ុង ឈុន មិន​មាន​អ្វី​ខុស​ច្បាប់ ឬ​ដល់​ថ្នាក់​ត្រូវ​ចាប់​ខ្លួន​នោះ​ទេ ប៉ុន្តែ​ដោយសារ​លោក​ជាច​លក​រន​យោ​បាយ​ដែល​អាច​ទាញ​ទម្លាក់​ប្រជាប្រិយ​ភាព​របស់​រដ្ឋាភិបាល ទើប​អាជ្ញាធរ​ចាប់​ខ្លួន​លោក៖ «

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ជា​អ្នក​ការពារ​សិទ្ធិ​កម្មករ គ្រូបង្រៀន និង​ប្រជាពលរដ្ឋ​រងគ្រោះ រាប់​សិប​ឆ្នាំ​មក​ហើយ។ លោក​ក៏​ជា​ជា​សកម្ម​ជន​នយោបាយ​ដ៏​លេចធ្លោ​មួយ​រូប ដែល​បាន​តស៊ូ​យ៉ាង​ស្វិតស្វាញ ដើម្បី​បុព្វហេតុ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ លោក​តែងតែ​ចេញ​មុខ​រិះគន់​រឿង​ព្រំដែន និង​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​នានា ប្រព្រឹត្ត​ដោយ​អាជ្ញាធរ ហើយ​ទាមទារ​ឱ្យ​មាន​ដំណោះ​ស្រាយ​បញ្ហា​ទាំង​នោះ​ស្រប​តាម​ច្បាប់ និង​ឈរ​លើ​ប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​ជាធំ។

ទោះ​ជា​បែប​នេះ​ក្ដី លោក​មិន​ទទួល​បាន​ការ​កោត​សរសើរ ឬ​គាំទ្រ​ពី​រដ្ឋាភិបាល​នោះ​ទេ។ អ្វី​ដែល​លោក​តែង​ទទួល​បាន គឺ​ការ​ប្រមាថ ការ​គំរាមកំហែង ការ​ចាប់​ខ្លួន ការ​ចោទ​ប្រកាន់ និង​ការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​សំណាក់​អាជ្ញាធរ​កម្ពុជា៕

1 comment:

Anonymous said...

So many Khmer heroes have sacrificed their lives for Khmer people and Cambodia. It is time that Khmer people step up their courage and start a nationwide peaceful protest condemning the kleptocratic regime of Ah Yuon's slave Hun Sen.

Ah Roleuy Hun Sen was born to facilitate the Vietnamization of Cambodia. He wanted to stay in power until Cambodia will be a province or part of the evil Vietnam.