2020-08-05
ព្រះសង្ឃខ្មែរថាវរៈចំនួន ៧អង្គ ដែលត្រូវបានអាជ្ញាធរខណ្ឌចំការមនឃាត់ព្រះកាយ នៅវត្តថាន់ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ
តំណាងយុវជនខ្មែរថាវរៈ លោក ហ៊ុន វណ្ណៈ ថ្លែងថា អាជ្ញាធរនិងមន្ត្រីសង្ឃរាជធានីភ្នំពេញ បានឃុំព្រះកាយព្រះសង្ឃខ្មែរថាវរៈចំនួន ៨អង្គនៅវត្តបទុមវតីអស់ជាច្រើនម៉ោង ទើបបញ្ជូនព្រះអង្គតាមរថយន្តទៅខេត្តបាត់ដំបងវិញ។ លោកបន្តថា អាជ្ញាធរនិងមន្ត្រីសង្ឃរាជធានីភ្នំពេញបានដកហូតទូរស័ព្ទរបស់ព្រះសង្ឃទាំង ៨អង្គ ទុកនៅវត្តបទុមវតី ហើយព្យាយាមរារាំងពួកលោកមិនឱ្យចូលទៅមើលព្រះអង្គក្នុងវត្តនេះឡើយ៖ «ហើយបន្ទាប់មកយើងបានសួរអាជ្ញាធរថា មានឃើញព្រះសង្ឃនៅក្នុងហ្នឹងគាត់អត់បានឆ្លើយឆ្លងទេ ប៉ុន្តែគាត់រុញច្រានគាត់ព្យាយាមបណ្ដេញពួកយើងចេញ ហើយមានការប្រតាយប្រតប់ជាមួយយុវជនយើងទៀត ហើយក្ដិចគាត់ឡើងជាំដៃ។ រដ្ឋាភិបាលដូចឥទ្ធិពលរបស់ព្រះសង្ឃក្នុងការស្វែងរកយុត្តិធម៌ជូនសង្គមហ្នឹងហើយក៏ប្រើប្រាស់គ្រប់មធ្យោបាយ ជាពិសេស ក្រសួងធម្មការ និងសាសនាហ្នឹង ដើម្បីដាក់សម្ពាធសព្វបែបយ៉ាងកុំឱ្យព្រះសង្ឃចូលរួមការងារសង្គម ជាពិសេសទាមទារឱ្យដោះលែងលោករ៉ុង ឈុន ហ្នឹង»។
មន្ត្រីសង្ឃរាជធានីភ្នំពេញ បានឃាត់ព្រះកាយព្រះសង្ឃទាំង ៨អង្គនៅវត្តប្រយូរវង្ស ក្នុងខណ្ឌចំការមន នៅពេលព្រះអង្គកំពុងគង់នៅភ្នំពេញ ដើម្បីចូលរួមធ្វើបាតុកម្មជាមួយក្រុមយុវជន ទាមទារឱ្យអាជ្ញាធរដោះលែងលោក រ៉ុង ឈុន វិញ។
ទាក់ទងនឹងបញ្ហានេះ ជំនួយការព្រះមេគុណ រាជធានីភ្នំពេញ ព្រះតេជគុណ សំអូន មានថេរដីកាថា ព្រះអង្គពុំបានដឹងថា បណ្ដាញព្រះសង្ឃឯករាជទាំង ២អង្គនោះ គង់នៅកន្លែងណានោះទេ។ ចំណែកព្រះសង្ឃ ខ្មែរថាវរៈ ទាំង ៨អង្គ ត្រូវបានមន្ត្រីសង្ឃបញ្ជូនទៅខេត្តបាត់ដំបងវិញដោយសុវត្ថិភាពហើយ។ ព្រះអង្គ បញ្ជាក់ថា មូលហេតុដែលបញ្ជូនព្រះសង្ឃទាំងនោះទៅខេត្តបាត់ដំបងវិញ ដោយសារព្រះអង្គបានចាកចេញពីវត្តនៅក្នុងរដូវចូលព្រះវស្សា៖ «អាត្មាដឹងតែ ៨អង្គនេះទេ ណែនាំអប់រំធម៌វិន័យរបស់អ្នកបួសក្នុងកិច្ចចូលព្រះវស្សា ដោយមិននិមន្តទៅទី អគោចរ ដោយមិនមានការនិមន្ត ហើយមិនអាចសុំនិមន្តទៅដើរលែងអីបានទេ។ ទាល់តែមានកិច្ចរវល់ដូចជាញោមឈឺ ឬព្រះឧបជ្ឈាឈឺអីជារឿងសំខាន់ ឬកិច្ចរាជការនិមន្តអី បានអាចនិមន្តបានក្នុងវស្សា លើកសត្តាហៈករណីយបាន»។
អាស៊ីសេរីមិនអាចទាក់អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា លោក សេង សុមុនី ដើម្បីសុំអត្ថាធិប្បាយជុំវិញបន្ថែមពីការបាត់ព្រះកាយព្រះសង្ឃនេះបានទេ នៅរសៀលថ្ងៃទី៥ សីហា ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) លោក នី សុខា ចាត់ទុកការឃាត់ព្រះកាយព្រះសង្ឃដោយសារតែក្រុមព្រះសង្ឃចូលរួមតវ៉ាឱ្យដោះលែងលោក រ៉ុង ឈុន នេះថា ជាការរំលោភសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។ លោកបញ្ជាក់ថា ព្រោះការតវ៉ានេះ ជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋដោយស្របច្បាប់ ដូច្នេះ ព្រះសង្ឃទាំងនោះមិនបានប្រព្រឹត្តខុសច្បាប់ឡើយ៖ «ការដែលលើកឡើងអំពីថានេះការចូលព្រះវស្សាការអីហ្នឹងខ្ញុំគិតថា នេះគ្រាន់តែជា លេសទេមិនមែនជារឿងពិតទេ។ រឿងពិតគឺថា វាមានមូលហេតុរបស់វា គឺដោយសារព្រះសង្ឃលោកចូលក្នុងការទាមទារ ទើបមានបញ្ហាហ្នឹងកើតឡើងអ៊ីចឹង ខ្ញុំគិតអ្វីដែលធ្វើនេះ ជាការមួយសំដៅដល់ការរឹតត្បិតទៅដល់សេរីភាពរបស់ព្រះសង្ឃហើយ»។
ព្រះសង្ឃខ្មែរថាវរៈទាំង ៨អង្គ គង់នៅខេត្តបាត់ដំបង បាននិមន្តទៅចូលធ្វើបាតុកម្មជាមួយក្រុមយុវជនប្រមាណ ១០០នាក់ទាមទារឱ្យតុលាការដោះលែងប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន តាំងពីថ្ងៃទី២ សីហារហូតមក៕
ព្រះសង្ឃខ្មែរថាវរៈចំនួន ៧អង្គ ដែលត្រូវបានអាជ្ញាធរខណ្ឌចំការមនឃាត់ព្រះកាយ នៅវត្តថាន់ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
1 comment:
So many Khmer heroes have sacrificed their lives for Khmer people and Cambodia. It is time that Khmer people step up their courage and start a nationwide peaceful protest condemning the kleptocratic regime of Ah Yuon's slave Hun Sen.
Ah Roleuy Hun Sen was born to facilitate the Vietnamization of Cambodia. He wanted to stay in power until Cambodia is a province or part of the evil Vietnam.
Post a Comment