ដោយ សេក បណ្ឌិត
2020-08-05
កង្វល់អំពីបោះឆ្នោតនៅកម្ពុជា ត្រូវបានក្រុមសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស ហៅកាត់ថា APHR លើកឡើងចំពោះរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី នៅក្នុងវេទិកាសភាម៉ាឡេស៊ី នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨។
រូបពីគេហទំព័រ APHR
អង្គការសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) អំពាវនាវដល់អាជ្ញាធរកម្ពុជាដោះលែងលោក រ៉ុង ឈុន ជាបន្ទាន់ និងទម្លាក់ចោលការចោទប្រកាន់ប្រឆាំងនឹងមេដឹកនាំសហជីពរូបនេះដោយឥតលក្ខខណ្ឌ។ អង្គការដែលប្រមូលផ្តុំដោយសមាជិកសភាក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ ក៏ទាមទារឱ្យរបបលោក ហ៊ុន សែនបញ្ឈប់ការបង្រ្កាបលើអ្នកទាំងឡាយណាដែលលើកឡើងពីទុក្ខកង្វល់របស់ខ្លួនដែរ។
ចំណែកសមាជិកអង្គការ APHR និងជាអតីតសមាជិកសភាថៃ លោក ចាំណាន ច័ន្ទរឿង (Chamnan Chanruang) មានប្រសាសន៍ថា ពលរដ្ឋខ្មែរក្រីក្រ និងងាយរងគ្រោះ កំពុងប៉ះពាល់ខ្លាំងដោយសារវិបត្តិជំងឺរាតត្បាតកូវីដ-១៩ ដូច្នេះរដ្ឋាភិបាលកម្ពុជាមិនគួរទៅចាប់អ្នកដែលចេញមុខជួយពលរដ្ឋរងគ្រោះ ដូចជា លោក រ៉ុង ឈុន នេះទេ។ លោកថា រដ្ឋាភិបាលកម្ពុជាត្រូវយកចិត្តទុកដាក់លើការធានាសន្តិសុខសង្គមដល់ពលរដ្ឋ និងស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩។
អង្គការសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) ចាត់ទុកករណីចាប់ខ្លួនលោក រ៉ុង ឈុន នេះថា ជានិន្នាការគួរឱ្យព្រួយបារម្ភនៃការបង្ក្រាបឥតឈប់ឈរលើសង្គមស៊ីវិល ស្ថាប័នព័ត៌មានឯករាជ្យ និងអ្នកនយោបាយប្រឆាំងនៅកម្ពុជា។
ទោះជាយ៉ាងណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែងតបថា វិធានច្បាប់លើលោក រ៉ុង ឈុន មានមូលដ្ឋានច្បាស់លាស់ ផ្អែកលើអង្គហេតុ និងអង្គច្បាប់។ លោកបញ្ជាក់ថា ការតវ៉ា និងការទាមទារទាំងឡាយ នឹងមិនមានឥទ្ធិពលលើតុលាការនោះទេ៖ «
ទោះបីជាមន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌បកស្រាយបែបនេះក៏ដោយ ក៏ក្រុមពលរដ្ឋ យុវជន គ្រូបង្រៀន និងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ នៅតែជឿថា ករណីនេះជាការបង្ក្រាបលើសិទ្ធិសេរីភាពបញ្ចេញមតិ មិនមែនជាការអនុវត្តតាមច្បាប់នោះឡើយ។ ពួកគេបន្តទាមទារឱ្យរបបលោក ហ៊ុន សែន ដោះលែងលោក រ៉ុង ឈុន ជាបន្ទាន់ ព្រោះការចាប់ខ្លួនលោក មានន័យស្មើនឹងការចាប់ខ្លួនពលរដ្ឋខ្មែរដែលស្រឡាញ់ទឹកដី និងយុត្តិធម៌សង្គមយ៉ាងដូច្នេះដែរ។
អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា ថ្លែងថា ទង្វើរបស់លោក រ៉ុង ឈុន មិនមានអ្វីខុសច្បាប់ ឬដល់ថ្នាក់ត្រូវចាប់ខ្លួននោះទេ ប៉ុន្តែដោយសារលោកជាចលករនយោបាយដែលអាចទាញទម្លាក់ប្រជាប្រិយភាពរបស់រដ្ឋាភិបាល ទើបអាជ្ញាធរចាប់ខ្លួនលោក៖ «
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ជាអ្នកការពារសិទ្ធិកម្មករ គ្រូបង្រៀន និងប្រជាពលរដ្ឋរងគ្រោះ រាប់សិបឆ្នាំមកហើយ។ លោកក៏ជាជាសកម្មជននយោបាយដ៏លេចធ្លោមួយរូប ដែលបានតស៊ូយ៉ាងស្វិតស្វាញ ដើម្បីបុព្វហេតុលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោកតែងតែចេញមុខរិះគន់រឿងព្រំដែន និងអំពើរំលោភសិទ្ធិមនុស្សនានា ប្រព្រឹត្តដោយអាជ្ញាធរ ហើយទាមទារឱ្យមានដំណោះស្រាយបញ្ហាទាំងនោះស្របតាមច្បាប់ និងឈរលើប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ។
ទោះជាបែបនេះក្ដី លោកមិនទទួលបានការកោតសរសើរ ឬគាំទ្រពីរដ្ឋាភិបាលនោះទេ។ អ្វីដែលលោកតែងទទួលបាន គឺការប្រមាថ ការគំរាមកំហែង ការចាប់ខ្លួន ការចោទប្រកាន់ និងការផ្ដន្ទាទោសដាក់ពន្ធនាគារពីសំណាក់អាជ្ញាធរកម្ពុជា៕
1 comment:
So many Khmer heroes have sacrificed their lives for Khmer people and Cambodia. It is time that Khmer people step up their courage and start a nationwide peaceful protest condemning the kleptocratic regime of Ah Yuon's slave Hun Sen.
Ah Roleuy Hun Sen was born to facilitate the Vietnamization of Cambodia. He wanted to stay in power until Cambodia will be a province or part of the evil Vietnam.
Post a Comment