Friday, 25 March 2022

ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ ប្រកាស​ឱ្យ​ស្ថាបនិក និង​សមាជិក​គណបក្ស​នេះ ចូលរួម​ជាមួយ​គណបក្ស​ភ្លើង​ទៀន


ដោយ សុជីវី
2022-03-24
ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ ប្រកាស​ឱ្យ​ស្ថាបនិក និង​សមាជិក​គណបក្ស​នេះ ចូលរួម​ជាមួយ​គណបក្ស​ភ្លើង​ទៀន 

លោក សៀម ភ្លុក ស្ថាបនិក​គណបក្ស​ បេះដូង​ជាតិ។
រូប៖ ហ្វេសប៊ុកគណបក្ស បេះដូងជាតិ

 

ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ លោក សៀម ភ្លុក អំពាវនាវ​ដល់​ស្ថាបនិក និង​សមាជិក​គណបក្ស​នេះ ចូលរួម​សកម្មភាព​នយោបាយ​ជាមួយ​គណបក្ស​ភ្លើង​ទៀន ក្រោយ​ដែល​គណបក្ស​នេះ​ត្រូវ​ក្រសួង​មហាផ្ទៃ​បដិសេធ​ការ​សុំ​ចុះ​បញ្ជី និង​ត្រូវ​លុប​ចោល​ពី​បញ្ជី​គណបក្ស​នយោបាយ​បាយ។

លោក សៀម ភ្លុក បញ្ជាក់​ថា ដោយសារ​ការសម្រេច​របស់​ក្រសួង​មហាផ្ទៃ​បាន​ធ្វើ​ឱ្យ​គណបក្ស​លោក មិនអាច​ធ្វើ​សកម្មភាព​នយោបាយ ចូលរួម​ប្រកួតប្រជែង​តាម​ឆន្ទៈ​ហេតុនេះ លោក ក៏​សម្រេច​គាំទ្រ​ជំហរ និង​សកម្មភាព​នយោបាយ​គណបក្ស​ភ្លើង​ទៀន​វិញ។

លោក សៀម ភ្លុក បន្ត​ថា ជំហរ និង​សកម្មភាព​របស់​គណបក្ស​ភ្លើង​ទៀន​ស្រប​នឹង​ជំហរ និង​គោលនយោបាយ​នៃ​គណបក្ស​បេះដូង​ជាតិ។


ក្រសួង​មហាផ្ទៃ​សម្រេច​មិន​ចុះបញ្ជី​ឱ្យ​គណបក្ស​បេះដូង​ជាតិ ក្រោម​ហេតុផល​មាន​កំហុស​ពាក់ព័ន្ធ​នឹង​ស្នាម​មេដៃ​អ្នកគាំទ្រ​គណបក្ស ដូច​ជា​ស្នាម​មេដៃ​បុគ្គល​មួយ​ចំនួន​ខុស​ពី​ស្នាម​មេដៃ​ក្នុង​អត្តសញ្ញាណប័ណ្ណ ការសង្ស័យ​ពី​ការ​ក្លែង​ស្នាម​មេដៃ និង​ស្នាម​មេដៃ​ខូចគុណភាព មិន​អាច​ធ្វើ​កោសល្យវិច័យ​បាន​ជាដើម។ លើស​ពី​នេះ​ក្រសួង​មហាផ្ទៃ​ក៏​បាន​ចោទ​ថា​លក្ខន្តិកៈ​គណបក្ស​ផ្ទុយ​នឹង​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ។

ក្នុង​រឿង​នេះ កាល​ពី​ខែធ្នូ តុលាការ​កំពូល​បាន​បដិសេធ​សំណើ​របស់​លោក សៀម ភ្លុក ដែល​សុំ​ឲ្យ​ក្រសួង​ដក​ការសម្រេច ដែល​មិន​ផ្តល់​សុពលភាព​ដល់​គណបក្ស​ខ្លួន។ បន្ទាប់​មក​គឺ​កាល​ពី​ដើម​ខែមីនា​នេះ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​សម្រេច​ដក​ឈ្មោះ​គណបក្ស​ចេញ​ពី​បញ្ជី​គណបក្ស​នយោបាយ៕

1 comment:

Anonymous said...

That is the right gesture at the right moment. United, we will win or at least we make a big step forward.
Fighting this evil Vietnam and its slave Hun Sen require exceptional perseverance.