Khmer Circle:
Well, the CPP and its self-enriching elite will survive despite trade sanctions and, perhaps. will even prosper along with a segment of the country's business minority, but the vast majority of Cambodians will not and are indeed already feeling the brunt of those sanctions through no fault of their own.
There's a reason why Cambodia had been granted these trade privileges in the first place. The Phnom Penh regime will do and say anything to justify its illegitimate hold on power just as North Korea has been doing and saying for the last 50 years or so.
^^^
2023.01.26

មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា សេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្នកំពុងលូតលាស់ និងអាចរស់បាន ទោះបីគ្មានប្រព័ន្ធអនុគ្រោះពន្ធរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ មន្ត្រីសង្គមស៊ីវិលមើលឃើញថា ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ ជាការខាតបង់ប្រយោជន៍សេដ្ឋកិច្ច ប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពប្រជាពលរដ្ឋ និងការនាំចេញ។មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អះអាងថា សេដ្ឋកិច្ចកម្ពុជាកំពុងរីកចម្រើនលូតលាស់ជាងមុន ហើយកម្ពុជាអាចរស់បានដោយមិនត្រូវការប្រព័ន្ធអនុគ្រោះពន្ធទាំងនោះឡើយ។
ថ្លែងនៅក្នុងវេទិកាសាធារណៈស្ដីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច
និងច្បាប់ថវិកាជាតិឆ្នាំ២០២៣ នៅថ្ងៃទី២៥ មករា
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក វង្ស៊ី វិសុទ្ធ
លើកឡើងថា ទោះបីកម្ពុជា គ្មានការអនុគ្រោះពន្ធនាំចេញ អ៊ី.ប៊ី.អេ (EBA) និង ជី.អេស.ភី (GSP)ក្ដី
ក៏កម្ពុជាមិនស្លាប់ដែរ។ លោកអះអាងដោយដកស្រង់សម្ដីរបស់លោក ហ៊ុន
សែន ថា កម្ពុជាមិនបាច់ពឹងអ្នកណាទាំងអស់
ហើយការអនុគ្រោះពន្ធក៏មិនត្រូវការដែរ គឺត្រូវការតែអធិបតេយ្យភាព
ដែលមិនស្ថិតក្រោមឥទ្ធិពលរបស់ប្រទេសណាមួយប៉ុណ្ណោះ
ហើយកម្ពុជាត្រូវប្រឹងខ្លួនឯង ដើម្បីប្រកួតប្រជែង
មិនបាច់ពឹងភាពអនុគ្រោះទៀតនោះទេ។
លោក វង្ស៊ី វិសុទ្ធ៖ «អា EBA ហ្នឹងក៏វាអត់អីជាមួយយើង អា GSP ហ្នឹងក៏អត់អីដែរ បើវាអត់ទៅហើយហ្នឹង។ ឥឡូវមើល យើងមានស្លាប់ទៅណា។ មិនត្រឹមតែមិនស្លាប់ទេ Resilient (ស្ដារឡើងវិញ) ទៅទៀត ត្រូវយកជំហរអ៊ីចឹង។ ហើយថ្ងៃក្រោយសម្ដេចតេជោចង្អុលហើយ មិនបាច់ពឹងអាណាទាំងអស់ រឿងអនុគ្រោះមិនត្រូវការទេ ត្រូវការតែស្មើសិទ្ធិស្មើភាពបានហើយ»។
ខុសពីមន្ត្រីរដ្ឋាភិបាលមួយចំនួន
ដែលមានប្រាក់ខែខ្ពស់ និងកាន់កាប់ជំនួញក្នុងដៃ
កម្មកររោងចក្រដែលទទួលបានតម្លៃពលកម្មទាបរាប់សែននាក់
បាត់បង់ការងារធ្វើ នៅពេលកម្ពុជាបាត់បង់ GSP និង EBA ។
សហភាពសហជីព និងកម្មករ តែងតែទទូចឱ្យរដ្ឋាភិបាល
គួរកែលម្អស្ថានភាពសិទ្ធិមនុស្ស សេរីភាព និងលទ្ធិប្រជាធិបតេយ្យ
តាមការស្នើរបស់សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ដើម្បីរក្សាផលប្រយោជន៍
និងការងារធ្វើជូនកម្មករ កម្មការិនី។
ជុំវិញរឿងនេះ ប្រធានសហភាពការងារកម្ពុជា (CLC) លោក អាត់ ធន់ យល់ឃើញថា កម្ពុជាអាចនឹងបាត់បង់ប្រព័ន្ធអនុគ្រោះព័ន្ធ EBA ទាំងស្រុង
ប្រសិនបើការគោរពសិទ្ធិមនុស្ស សិទ្ធិការងារ និងនយោបាយ
នៅកម្ពុជាមិនទាន់មានភាពល្អប្រសើរ។ លោកថា
ប្រព័ន្ធអនុគ្រោះពន្ធនៅតែសំខាន់សម្រាប់ការនាំចេញទៅក្រៅប្រទេស
ដែលជាផ្នែកមួយជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យទាន់ប្រទេសជិតខាង
និងផ្ដល់ការងារដល់ពលរដ្ឋក្នុងស្រុក។ លោកបន្តថា
បើរដ្ឋាភិបាលនៅតែរក្សាជំហរថា
មិនធ្វើតាមការចង់បានរបស់ប្រទេសទាំងនោះ
អ្នកខាតបង់ធ្ងន់ធ្ងរគឺកម្ពុជាខ្លួនឯង
ហើយអ្នករងគ្រោះពិតប្រាកដគឺប្រជាពលរដ្ឋធ្វើការក្នុងវិស័យរោងចក្រ
និងឧស្សាហកម្មដែលជាវិស័យស្រូបទាញកម្លាំងពលកម្មច្រើន។

លោក អាត់ ធន់៖ «តាមពិតវាអត់ស្លាប់ទេរដ្ឋហ្នឹងនោះ។ ប៉ុន្តែប្រសិនបើរដ្ឋហ្នឹងគាត់ទៅបង្កើតការងារផ្សេងដែលមានប្រាក់ចំណូល ឧទាហរណ៍ដូចវិស័យសេវាកម្ម ឬកសិកម្ម ប៉ុន្តែបើដូចបច្ចុប្បន្នវិស័យទាំងនោះមិនអាចស្រូបយកកម្លាំងពលកម្មបាន ហើយមានតែវិស័យកាត់ដេរ អ៊ីចឹងកម្មករមិនមានការងារធ្វើ ហើយគាត់មិនមានប្រាក់ចំណូល ដល់ពេលហ្នឹងគាត់អត់មានលុយសម្រាប់ផ្គត់ផ្គង់ជីវភាព និងសងធនាគារទេ»។
របាយការណ៍តាមការវាយតម្លៃដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅលើសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២២ មានកំណើន ៥,២ភាគរយ
តាមរយៈការងើបឡើងវិញវិស័យទេសចរណ៍ ការប្រើប្រាស់ក្នុងស្រុក
ភាពរឹងមាំនៃឧស្សាហកម្ម និងការនាំចេញផលិតសំលៀកបំពាក់ជាដើម។
ចំណែកក្នុងឆ្នាំ២០២៣ នេះ
ក្រសួងបានបន្ទាប់ពីព្យាករណ៍សេដ្ឋកិច្ចកម្ពុជាពី៦,៦ភាគរយ មកនៅត្រឹម៥,៦ភាគរយវិញ ដោយមូលហេតុមួយចំនួនបណ្ដាលមកពីភាពយឺតយ៉ាវនៃការវិនិយោគលើវិស័យសំណង់ និងអចលទ្រព្យ។
ទោះយ៉ាងណា របាយការណ៍របស់ធនាគារពិភពលោក ផ្សាយកាលពីចុងឆ្នាំ២០២២ ព្យាករណ៍ថាកម្ពុជាមានកំណើនសេដ្ឋកិច្ចត្រឹម៤,៨ភាគរយ ក្នុងឆ្នាំ២០២២ ខណៈក្នុងឆ្នាំ២០២៣ ធនាគារពិភពលោកព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងទទួលបាន៥,២ភាគរយ។
ធនាគារពិភពលោកព្រមានថា បើទោះជាមានកំណើននេះក៏ដោយ
ក៏សេដ្ឋកិច្ចកម្ពុជាប្រឈមនឹងហានិភ័យធ្ងន់ធ្ងរដោយសារតែការវិវត្តសភាពការណ៍ក្រៅព្រំដែនរបស់កម្ពុជា។
ធនាគារពិភពលោកថា
កម្ពុជាមានសេដ្ឋកិច្ចទំហំតូចដែលបើកចំហចំពោះការធ្វើពាណិជ្ជកម្មខាងក្រៅ
និងការវិនិយោគពីបរទេស
ហើយទស្សនវិស័យកំណើនពិភពលោកនៅមានសភាពអាប់អួរ។
គិតមកទល់ពេលនេះ មានរោងចក្រសហគ្រាសកំពុងដំណើរការនៅកម្ពុជាប្រមាណ ១ពាន់ ៩រយ(១.៩០០)រោងចក្រ។ ដោយឡែក ក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២ មានរោងចក្រសហគ្រាសចំនួន ២២៦រោងចក្រ បានបិទទ្វារ បណ្ដាលឱ្យកម្មករជាច្រើនម៉ឺននាក់បាត់បង់ការងារធ្វើ ក្រោយពេលសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយ កាលពីខែសីហា ឆ្នាំ២០២០។
ថ្មីៗនេះ រោងចក្រ លីម ឡាញ អ៊ិនធើណេសិនណល (ខេមបូឌា) ហ្គាមេន « Lim Line International (Cambodia) Garment Co.,Ltd.» បានបិទទ្វារអាជីវកម្មកាលពីថ្ងៃទី២៤ មករា បណ្ដាលឱ្យកម្មករជិតមួយពាន់នាក់ (៨៨៥នាក់) បាត់បង់ការងារ ក្រោមហេតុផលគ្មានអ្នកបញ្ជាទិញ។ ចំណែករោងចក្រមួយចំនួនដូចជា រោងចក្រ នីអាន់ឃីដ ខេមបូឌា (Nyan kid Cambodia, LTD) កំពុងព្យួរការងារនិងកាត់បន្ថយម៉ោងធ្វើការកម្មករ ខណៈរោងចក្រមួយចំនួនកំពុងកេងប្រវ័ញ្ចនិងរំលោភសិទ្ធិការងារ។
ទោះបីមន្ត្រីរដ្ឋាភិបាលអះអាងថា
សេដ្ឋកិច្ចកម្ពុជាមានកំណើនក្ដី ក៏កម្មករនៅតាមរោងចក្រសហគ្រាស
នៅតែរងផលប៉ះពាល់ពីការបាត់បង់ការងារ និងកាត់បន្ថយម៉ោងធ្វើការ
ដែលធ្វើឱ្យពួកគេរស់នៅក្នុងជីវភាពលំបាក ប៉ុន្តែ លោកនាយករដ្ឋមន្ត្រី
ហ៊ុន សែន នៅតែរក្សាជំហរថា លោកមិនធ្វើតាមការបញ្ជារបស់បរទេស
និងចាត់ទុកថាការស្នើសុំរបស់ប្រទេសលោកសេរី ថា
ជាការជ្រៀតជ្រែកផ្ទៃក្នុងរបស់កម្ពុជា។
កាលពីខែឧសភា ឆ្នាំ២០២២ សភាអឺរ៉ុបព្រមានថា នឹងដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ទាំងស្រុងពីកម្ពុជា បើរកឃើញថាការបោះឆ្នោតខាងមុខប្រព្រឹត្តទៅដោយមិនសេរី និងមិនយុត្តិធម៌។ ក្រោយសហភាពអឺរ៉ុបបានដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយ ពីកម្ពុជា រដ្ឋាភិបាលលោក ហ៊ុន សែន បានប្រញាប់ប្រញាល់ទៅចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ ចិន និងកូរ៉េខាងត្បូង ខណៈកំពុងសិក្សាពីលទ្ធភាពចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្ដាប្រទេសធំៗ មួយចំនួនទៀត។ លោក ហ៊ុន សែន ក៏បានជំរុញឱ្យសហភាពអឺរ៉ុបបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយតំបន់អាស៊ានជារួមផងដែរ៕
1 comment:
Yes, Cambodia will survive without EBA and GSP, but the debt keeps piling up and Khmer youths keep leaving Cambodia to find work.
All the problems stemmed from Ah Lngi Lngeu Hun Sen's erratic actions to destroy any political party, which pose a threat to his power.
Post a Comment