Friday 24 March 2023

អាជ្ញាធរ​ក្រុង​ភ្នំពេញ​ ចាប់​ខ្លួន​មន្ត្រី​គណបក្ស​ភ្លើង​ទៀន​៣នាក់​


ដោយ ថា ថៃ
2023.03.24
អាជ្ញាធរ​ក្រុង​ភ្នំពេញ​ ចាប់​ខ្លួន​មន្ត្រី​គណបក្ស​ភ្លើង​ទៀន​៣នាក់​
 
រូប៖ ពលរដ្ឋ

អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​មន្ត្រី​គណបក្ស​ភ្លើង​ទៀន​ ៣នាក់​ នៅ​ព្រឹក​ថ្ងៃ​ទី២៤ មីនា ដោយ​ចោទ​ពី​រឿង​ក្លែង​បន្លំ​ឯកសារ​ក្នុង​ការ​បង្កើត​គណបក្ស​បេះដូង​ជាតិ កាល​ពី​ឆ្នាំ​២០២១ កន្លង​ទៅ។

នេះ​ជាការ​ចាប់​ក្បាល​ម៉ាស៊ីន​ដឹកនាំ​សំខាន់​ៗរបស់​បក្ស​ភ្លើង​ទៀន​បន្ថែម​ទៀត ដោយ​រួម​មាន​ប្រធាន​គណៈ​ធម្មាធិការ​ប្រតិបត្តិ​គណបក្ស​ភ្លើង​ទៀនខេត្ត​កំពង់​ចាមលោក តូច ថឹង ​ប្រធាន​ចលនា​យុវជន​គណបក្ស​ភ្លើង​ទៀន​លោក ខឿន វីរ៉ាត់ និង​អនុ​ប្រធាន​ចលនា​ស្ត្រី​ម្នាក់ គឺ​អ្នក​ស្រី នូ សិទ្ធារី។

នេះ​បើយោង​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​គណបក្ស​ភ្លើង​ទៀន លោក គឹម សួភីរិទ្ធ និង​ក្រុម​គ្រួសារ​របស់​លោក ខឿន វីរ៉ាត់។
ក្រុម​គ្រួសារ និង​មន្ត្រី​សង្គម​ស៊ីវិល យល់​ថា​ ការ​ឃាត់​ខ្លួន​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល​មិន​ដល់​ជាង​៤​ខែ ​មុន​ការ​បោះឆ្នោតជាតិ ​ថ្ងៃ​ទី២៣ ខែ​កក្កដា​ នេះ​ ថា ​អាច​ជាប់​ពាក់​ព័ន្ធ​រឿង​នយោបាយ​ ហើយ​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះលែង​ពួក​គេ​មក​វិញ

 

1 comment:

Anonymous said...

Keep going Ah devil Hun Sen !! You are going to hell this 2023.