ដោយ ថា ថៃ
2023.03.24
2023.03.24
រូប៖ ពលរដ្ឋ
អាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួនមន្ត្រីគណបក្សភ្លើងទៀន ៣នាក់ នៅព្រឹកថ្ងៃទី២៤ មីនា ដោយចោទពីរឿងក្លែងបន្លំឯកសារក្នុងការបង្កើតគណបក្សបេះដូងជាតិ កាលពីឆ្នាំ២០២១ កន្លងទៅ។
នេះជាការចាប់ក្បាលម៉ាស៊ីនដឹកនាំសំខាន់ៗរបស់បក្សភ្លើងទៀនបន្ថែមទៀត ដោយរួមមានប្រធានគណៈធម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនខេត្តកំពង់ចាមលោក តូច ថឹង ប្រធានចលនាយុវជនគណបក្សភ្លើងទៀនលោក ខឿន វីរ៉ាត់ និងអនុប្រធានចលនាស្ត្រីម្នាក់ គឺអ្នកស្រី នូ សិទ្ធារី។
នេះបើយោងតាមការបញ្ជាក់របស់អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គឹម សួភីរិទ្ធ និងក្រុមគ្រួសាររបស់លោក ខឿន វីរ៉ាត់។ក្រុមគ្រួសារ និងមន្ត្រីសង្គមស៊ីវិល យល់ថា ការឃាត់ខ្លួនធ្វើឡើងក្នុងរយៈពេលមិនដល់ជាង៤ខែ មុនការបោះឆ្នោតជាតិ ថ្ងៃទី២៣ ខែកក្កដា នេះ ថា អាចជាប់ពាក់ព័ន្ធរឿងនយោបាយ ហើយទាមទារឱ្យអាជ្ញាធរដោះលែងពួកគេមកវិញ។
1 comment:
Keep going Ah devil Hun Sen !! You are going to hell this 2023.
Post a Comment