Khmer Circle:
To be fair, the late Sihanouk [and many of his god-king predecessors] had also used astrology and superstitions to exploit the common people and boost their cult of personalities.
Note Hun Sen's movie entitled: "The son under the full moon" and Sihanouk's fabled tale through a dream about his birth announced and prophesied by the full moon!
To this day many Khmers - including the worldly educated among them – continue to worship this supposed aura and mythical divinity of their former god-king.
There is a reason why Hun Sen and his other former KR colleagues have been bestowed - with, no doubt, Sihanouk's personal approval in the nineties - this feudalist title of 'Samdech' to mark Sihanouk's vision of Cambodia's "Second Kingdom" in the post-colonial era.
Of course, Mr Hun Sen himself has other ideas as to what to do with his hard-earned status and accolade!
^^^
ដោយ ឡេង ម៉ាលី
2023.03.24
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងកាលពីថ្ងៃទី១២ កុម្ភៈ ២០២៣។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
អ្នកវិភាគ និងមន្ត្រីគណបក្សប្រឆាំងរិះគន់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងប្រើប្រាស់អប្បិយជំនឿ ដោយតាំងខ្លួនជាអ្នកមានបុណ្យបារមី ដើម្បីទាក់ទាញប្រជាប្រិយភាព និងការគាំទ្រពីពលរដ្ឋ។ ពួកគាត់លើកឡើងថា លោក ហ៊ុន សែន អាចរក្សាអំណាចបានរហូតមកទល់ពេលនេះមិនមែនដោយសារលោកមានបុណ្យពីកំណើតនោះទេ ប៉ុន្តែគឺដោយសារការប្រើប្រាស់អំណាចផ្ដាច់ការ និងមានបរទេសធ្វើជាខ្នងបង្អែក។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលហាក់មានជំនឿស៊ប់លើអប្បិយជំនឿនោះ តែងពោលអួតអាងថា លោកអាចគេចផុតពីគ្រោះថ្នាក់ និងអាចក្តោបក្តាប់អំណាចមកដល់សព្វថ្ងៃ ដោយគ្មាននរណាអាចផ្តួលលោកបាននោះ ព្រោះលោកមានរាសីខ្ពស់ ឬជាអ្នកមានបុណ្យបារមី ប៉ុន្តែក្រុមអ្នករិះគន់ពិនិត្យឃើញថា មូលហេតុដែលលោក ហ៊ុន សែន អាចកាន់អំណាចយូរបែបនេះ ដោយសារលោកប្រើប្រាស់មធ្យោបាយសំខាន់ៗមួយចំនួន រួមមានការប្រើអំពើហិង្សា ការគាបសង្កត់ និងអំពើពុករលួយ ព្រមទាំងមានប្រទេសកុម្មុយនីស្តជាខ្នងបង្អែក។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិប្រចាំរាជធានីភ្នំពេញ ដែលកំពុងភៀសខ្លួននៅក្រៅប្រទេសលោក ម៉ន ផល្លា សង្កេតឃើញថា លោក ហ៊ុន សែន កំពុងប្រើមនោគមន៍វិជ្ជាអរូបិយ ដោយសាបព្រោះអប្បិយជំនឿដោយអួតអាងថា ជាអ្នកមានបុណ្យដើម្បីឃោសនានយោបាយបោកប្រាស់ពលរដ្ឋខ្មែរនៅក្នុងប្រទេស ដែលនៅជឿលើរឿងអប្បិយជំនឿនៅឡើយ។ លោកកត់សម្គាល់ឃើញថា ការចែកអំណោយ សារ៉ុង ប៊ីចេង និងថវិកា ដើម្បីទិញសំឡេងឆ្នោតដែលលោក ហ៊ុន សែន តែងតែធ្វើមុនការបោះឆ្នោតនោះ ហាក់មិនសូវមានប្រសិទ្ធភាពដូចអាណត្តិមុន ទើបលោក ហ៊ុន សែន បារម្ភនិងខិតខំម្នីម្នាផលិតភាពយន្ត និពន្ធសៀវភៅ និងនិយាយក្នុងវេទិកាអួតអាងពីបុណ្យបារមីរបស់លោកដើម្បីឱ្យមហាជនចាប់អារម្មណ៍។
លោក ម៉ន ផល្លា៖ «បើសិនជាលោក ហ៊ុន សែន មានបារមីមែននោះ គឺមិនត្រូវធ្វើឱ្យទឹកដីរបស់ខ្លួនបាត់បង់ មិនត្រូវធ្វើឱ្យព្រៃឈើរបស់ខ្លួនហិនហោច មិនត្រូវធ្វើឱ្យប្រជារាស្ត្ររបស់ខ្លួនរងទុក្ខវេទនានោះទេ»។
ប្រតិកម្មនេះធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា ជាង៤ពាន់នាក់ កាលពីថ្ងៃទី២២ ខែមីនា ដោយលោ រំឭកពីករណីប៉ុនប៉ងធ្វើឃាតលោកដោយបាញ់រ៉ុក្កែតបេ៤០ទៅលើរថយន្តរបស់លោក កាលពី២០ឆ្នាំមុនក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រក្នុងឆ្នាំ១៩៩៨ បញ្ចប់ទៅដោយភាពចម្រូងចម្រាស។ ប៉ុន្តែលោកបានគេចផុតពីគ្រោះថ្នាក់ជាបន្តបន្ទាប់ ដោយអះអាងថា លោកមានរាសីខ្ពស់ និងមានបុណ្យ។
លោក ហ៊ុន សែន៖ «ថ្ងៃ២៤ កញ្ញា ១៩៩៨ យកខ្ញុំទៅបាញ់នៅសៀមរាបដោយបេ៤០ បួនគ្រាប់ តែផ្ទុះតែមួយគ្រាប់ តែវាមិនងាប់កាលដែលឈរជើងនៅហ្នឹង។ ចុះបើបាញ់ខុសធ្វើម៉េចនឹងត្រូវ។ អាហ្នឹងរឿងដែលត្រូវជឿ។ យប់ហ្នឹងភ្លៀងសឹងបាក់មេឃ ទៅចាក់គម្ពីរត្រូវត្រង់ថា មាណពម្នាក់ត្រូវគេយកទៅសម្លាប់ តែមិនស្លាប់ បែរទៅក្លាយទៅជាព្រោះនៅក្នុងគម្ពីរ គេថាក្លាយទៅជាស្ដេចផែនដីហ្មង»។
អ្នកតាមដាននយោបាយយល់ឃើញថា ការលើកឡើងរបស់លោក ហ៊ុន សែន គឺជាការយកភាពចៃដន្យនៃបាតុភូតនយោបាយ មកបង្កើតជាអប្បិយជំនឿ ដើម្បីបង្ហាញឱ្យប្រជាពលរដ្ឋខ្មែរយល់ថា លោកក្លាយជាអ្នកដឹកនាំស្របតាមព្រេងវាសនា និងមានបារមីវត្ថុសក្ដិសិទ្ធិតាមថែរក្សា និងការពារ ដើម្បីឱ្យគ្រប់គ្រងអំណាចជារៀងរហូត។
លោក ហ៊ុន សែន ជាមេដឹកនាំដែលជឿងប់ងុលខ្លាំងលើអប្បិយជំនឿ។ ជាក់ស្ដែងលោកបានផ្លាស់ប្ដូរឆ្នាំកំណើតពីឆ្នាំ១៩៥១ ទៅឆ្នាំ១៩៥២ ដើម្បីឱ្យចំឆ្នាំរោង ត្រូវនឹងសត្វនាគ ដែលលោក ហ៊ុន សែន មានជំនឿថា អ្នកកើតឆ្នាំរោងមានរាសីខ្ពស់។ មិនថាតែការប្ដូរឆ្នាំកំណើតនោះទេ លោក ហ៊ុន សែន បានបញ្ជាឱ្យសិល្បករ ឱ្យផលិតភាពយន្តដែលរៀបរាប់ពីជីវិតរបស់លោក ដោយបានដាក់បញ្ចូលនូវឈុតឆាកអភិនីហារ ដែលពណ៌នាពីលោក ហ៊ុន សែន គឺជាអវតាររបស់ចន្ទទេវបុត្រទៀតផង។ ក្រៅពីនេះ កន្លងមកលោក ហ៊ុន សែន ដែលជាមនុស្សឆេវឆាវ ឆាប់ច្រឡោត ចូលចិត្តឲ្យមនុស្សម្នាលើកតម្កើង និងកោតសរសើរនោះ ក៏ធ្លាប់អះអាងថា លោកផ្ទាល់ ជាស្ដេចកនចាប់ជាតិ។ សូម្បីតែកូនប្រុសច្បងរបស់លោក ដែលត្រៀមចាំស៊ីកេរ្តិ៍បន្តពីលោក គឺលោក ហ៊ុន ម៉ាណែត នោះ ក៏លោក ហ៊ុន សែន តំណាលអួតអាងគេឯងថា លោក ហ៊ុន ម៉ាណែត អាចជាកូនអ្នកតាអញ្ចាញកោះថ្ម ដែលអ្នកភូមិកោះថ្ម ស្រុកមេមត់ ខេត្តកំពង់ចាម ជឿថា មានបារមីខ្លាំងពូកែមកចាប់កំណើតជាមួយនឹងភរិយាលោក។ លោកអះអាងទៀតថា ការដែលលោកហ៊ានសន្និដ្ឋានបែបនេះ ត្បិតពេលដែលកូនប្រុសលោកចាប់កំណើត មានពន្លឺចែងចាំងមួយហោះចេញពីដើមពោធិ៍ នៃខ្ទមអ្នកតាអញ្ចាញកោះថ្មនោះ រំលងផ្ទះរបស់លោក។
ជុំវិញរឿងនេះ អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមបណ្ឌិត សេង សារី យល់ឃើញថា មូលហេតុដែលលោក ហ៊ុន សែន អាចរក្សាអំណាចតវង្សត្រកូលបានបែបនេះ មិនទាក់ទងនឹងអប្បិយជំនឿទេ តែដោយសារគ្រួសាររបស់លោក ហ៊ុន សែន ក្ដោបក្ដាប់អំណាចយោធានៅក្នុងដៃ ប្រើអំណាចផ្ដាច់ការគំរាមកំហែង ចាប់ចងនិងរំលាយគណបក្សប្រឆាំងនិងមានប្រទេសកុម្មុយនីស្តធ្វើជាខ្នងបង្អែក។ បណ្ឌិត សេង សារី លើកឡើងថា ប្រសិនបើការបោះឆ្នោតប្រព្រឹត្តទៅដោយស្មើភាព ត្រឹមត្រូវ យុត្តិធម៌ និងគ្មានការគំរាមកំហែងនោះ លោកជឿជាក់ថា លោក ហ៊ុន សែន នឹងចាញ់ឆ្នោតជាមិនខាន។
លោក សេង សារី៖ «ខ្ញុំជឿលើយុទ្ធសាស្ត្រនយោបាយរបស់គាត់ច្រើនជាង។ យុទ្ធសាស្ត្រដែលមានបួនប្រាំហ្នឹង ទីមួយហ្នឹងគឺគាត់គំរាមកំហែង ទីពីរហ្នឹងគឺគាត់ដើរទិញទឹកចិត្តដោយការផ្ដល់លាភសក្ការៈអំណាចតួនាទី ទីបីការបំបែក។ ហ្នឹងខ្ញុំជឿលើយុទ្ធសាស្ត្ររបស់គាត់ច្រើនជាង ដែលអាចគ្រប់គ្រងស្ថានភាព ឬក៏ចាត់ការដៃគូឱ្យខ្ទាតចេញពីសង្វៀននយោបាយដូចសព្វថ្ងៃ»។
ទោះបីលោក ហ៊ុន សែន អួតអាងពីបុណ្យបារមី និងភ័ព្វសំណាងរបស់លោកក្នុងការគ្រប់គ្រងអំណាចក្ដី ប៉ុន្តែលោកហាក់មិនមានទំនុកចិត្តលើបារមីខ្លួនឯងឡើយ។ លោកតែងរត់ទៅពឹងចិន និងវៀតណាម ឲ្យធានាការពារអំណាចរបស់លោក និងកូនប្រុសនៅពេលខាងមុខ។ លើសពីនេះ បុរសខ្លាំងរូបនេះតែងប្រើវិធីមិនស្របច្បាប់គ្រប់បែបយ៉ាង ដើម្បីក្រាញអំណាច។ របាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ច (Human Rights Watch) និងអង្គការអន្តរជាតិជាច្រើនស្ថាប័នទៀត លាតត្រដាងថា លោក ហ៊ុន សែន ឡើងកាន់អំណាចដំបូងឡើយដោយសារវៀតណាមជួយជ្រោមជ្រែង។ បន្ទាប់មកលោករក្សាអំណាច តាមរយៈរដ្ឋប្រហារ ការកាប់សម្លាប់ ចាប់ចងនិងបំបិទសំឡេងអ្នករិះគន់ និងកម្ទេចដៃគូប្រកួតប្រជែង ព្រមទាំងអំពើពុករលួយ ការច្បាមយកធនធានជាតិ ហើយប្រើច្បាប់ជាឧបករណ៍ជាដើម៕
1 comment:
Ah Chker Chkuot Hun Sen barked that his CPP party is very strong but at the same he kept arresting the opposition party's members.
Ah Runteas Banh Hun Sen is exceptionally cheap.
Post a Comment