Saturday 25 March 2023

អ្នកវិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង​ថា លោក ហ៊ុន សែន ប្រើប្រាស់​អប្បិយជំនឿ​ដើម្បី​បោក​ពលរដ្ឋ


Khmer Circle

To be fair, the late Sihanouk [and many of his god-king predecessors] had also used astrology and superstitions to exploit the common people and boost their cult of personalities.

Note Hun Sen's movie entitled: "The son under the full moon" and Sihanouk's fabled tale through a dream about his birth announced and prophesied by the full moon!

To this day many Khmers - including the worldly educated among them – continue to worship this supposed aura and mythical divinity of their former god-king.

There is a reason why Hun Sen and his other former KR colleagues have been bestowed - with, no doubt, Sihanouk's personal approval in the nineties - this feudalist title of 'Samdech' to mark Sihanouk's vision of Cambodia's "Second Kingdom" in the post-colonial era.

Of course, Mr Hun Sen himself has other ideas as to what to do with his hard-earned status and accolade! 

^^^   

ដោយ ឡេង ម៉ាលី
2023.03.24

អ្នកវិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង​ថា លោក ហ៊ុន សែន ប្រើប្រាស់​អប្បិយជំនឿ​ដើម្បី​បោក​ពលរដ្ឋ 

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​កាលពីថ្ងៃទី១២ កុម្ភៈ ២០២៣។
រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

 

អ្នកវិភាគ និង​មន្ត្រី​គណបក្សប្រឆាំង​រិះគន់​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ប្រើប្រាស់​អប្បិយ​ជំនឿ ដោយ​តាំងខ្លួន​ជា​អ្នក​មានបុណ្យ​បារមី ដើម្បី​ទាក់ទាញ​ប្រជាប្រិយភាព និង​ការ​គាំទ្រ​ពី​ពលរដ្ឋ​។ ពួកគាត់​លើកឡើង​ថា លោក ហ៊ុន សែន អាច​រក្សា​អំណាច​បាន​រហូត​មក​ទល់​ពេល​នេះ​មិនមែន​ដោយសារ​លោក​មានបុណ្យ​ពី​កំណើត​នោះ​ទេ ប៉ុន្តែ​គឺ​ដោយសារ​ការប្រើប្រាស់​អំណាច​ផ្ដាច់ការ និង​មាន​បរទេស​ធ្វើ​ជា​ខ្នងបង្អែក។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ហាក់​មាន​ជំនឿ​ស៊ប់​លើ​អប្បិយ​ជំនឿ​នោះ តែង​ពោល​អួតអាង​ថា លោក​អាច​គេច​ផុត​ពី​គ្រោះថ្នាក់ និង​អាច​ក្តោប​ក្តាប់​អំណាច​មកដល់​សព្វថ្ងៃ ដោយ​គ្មាន​នរណា​អាច​ផ្តួល​លោក​បាន​នោះ ព្រោះ​លោក​មាន​រាសី​ខ្ពស់ ឬ​ជា​អ្នកមាន​បុណ្យ​បារមី ប៉ុន្តែ​ក្រុម​អ្នក​រិះគន់​ពិនិត្យឃើញ​ថា មូលហេតុ​ដែល​លោក ហ៊ុន សែន អាច​កាន់អំណាច​យូរ​បែបនេះ ដោយសារ​លោក​ប្រើប្រាស់​មធ្យោបាយ​សំខាន់ៗ​មួយ​ចំនួន រួមមាន​ការប្រើ​អំពើ​ហិង្សា ការ​គាបសង្កត់ និង​អំពើពុករលួយ ព្រមទាំង​មាន​ប្រទេស​កុម្មុយនីស្ត​ជា​ខ្នងបង្អែក។



ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​រាជធានី​ភ្នំពេញ ដែល​កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស​លោក ម៉ន ផល្លា សង្កេតឃើញ​ថា លោក ហ៊ុន សែន កំពុង​ប្រើ​មនោគមន៍វិជ្ជា​អ​រូបិយ ដោយ​សាបព្រោះ​អប្បិយ​ជំនឿ​ដោយ​អួតអាង​ថា ជា​អ្នក​មានបុណ្យ​ដើម្បី​ឃោសនា​នយោបាយ​បោកប្រាស់​ពលរដ្ឋ​ខ្មែរ​នៅក្នុង​ប្រទេស ដែល​នៅ​ជឿ​លើ​រឿង​អប្បិយ​ជំនឿ​នៅ​ឡើយ​។ លោក​កត់សម្គាល់​ឃើញ​ថា ការចែក​អំណោយ សារ៉ុង ប៊ីចេង និង​ថវិកា ដើម្បី​ទិញ​សំឡេង​ឆ្នោត​ដែល​លោក ហ៊ុន សែន តែងតែ​ធ្វើ​មុន​ការ​បោះឆ្នោត​នោះ ហាក់​មិន​សូវ​មាន​ប្រសិទ្ធភាព​ដូច​អាណត្តិ​មុន ទើប​លោក ហ៊ុន សែន បារម្ភ​និង​ខិតខំ​ម្នីម្នា​ផលិតភាព​យន្ត និពន្ធ​សៀវភៅ និង​និយាយ​ក្នុង​វេទិកា​អួតអាង​ពី​បុណ្យ​បារមី​របស់​លោក​ដើម្បី​ឱ្យ​មហាជន​ចាប់​អារម្មណ៍។

    លោក ម៉ន ផល្លា៖ «បើសិនជា​លោក ហ៊ុន សែន មាន​បារមី​មែន​នោះ គឺ​មិន​ត្រូវ​ធ្វើ​ឱ្យ​ទឹកដី​របស់​ខ្លួន​បាត់បង់ មិន​ត្រូវ​ធ្វើ​ឱ្យ​ព្រៃឈើ​របស់​ខ្លួន​ហិនហោច មិន​ត្រូវ​ធ្វើ​ឱ្យ​ប្រជារាស្ត្រ​របស់​ខ្លួន​រង​ទុក្ខវេទនា​នោះ​ទេ»។

ប្រតិកម្ម​នេះ​ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​វិទ្យាស្ថាន​វ៉ាន់ដា ជាង​៤​ពាន់​នាក់ កាលពី​ថ្ងៃទី​២២ ខែ​មីនា ដោយ​លោ​ រំឭក​ពី​ករណី​ប៉ុនប៉ង​ធ្វើឃាត​លោក​ដោយ​បាញ់​រ៉ុក្កែត​បេ​៤០​ទៅលើ​រថយន្ត​របស់​លោក កាលពី​២០​ឆ្នាំមុន​ក្រោយ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ក្នុង​ឆ្នាំ​១៩៩៨ បញ្ចប់​ទៅ​ដោយ​ភាព​ចម្រូងចម្រាស។ ប៉ុន្តែ​លោក​បាន​គេច​ផុត​ពី​គ្រោះថ្នាក់​ជា​បន្តបន្ទាប់ ដោយ​អះអាង​ថា លោក​មាន​រាសី​ខ្ពស់ និង​មាន​បុណ្យ។

    លោក ហ៊ុន សែន៖ «ថ្ងៃ​២៤ កញ្ញា ១៩៩៨ យក​ខ្ញុំ​ទៅ​បាញ់​នៅ​សៀមរាប​ដោយ​បេ​៤០ បួន​គ្រាប់ តែ​ផ្ទុះ​តែមួយ​គ្រាប់ តែ​វា​មិន​ងាប់​កាល​ដែល​ឈរជើង​នៅ​ហ្នឹង​។ ចុះបើ​បាញ់​ខុស​ធ្វើ​ម៉េច​នឹង​ត្រូវ​។ អាហ្នឹង​រឿង​ដែល​ត្រូវ​ជឿ។ យប់​ហ្នឹង​ភ្លៀង​សឹង​បាក់​មេឃ ទៅ​ចាក់​គម្ពីរ​ត្រូវ​ត្រង់​ថា មាណព​ម្នាក់​ត្រូវ​គេ​យក​ទៅ​សម្លាប់ តែ​មិន​ស្លាប់ បែរ​ទៅ​ក្លាយ​ទៅជា​ព្រោះ​នៅក្នុង​គម្ពីរ គេ​ថា​ក្លាយ​ទៅជា​ស្ដេច​ផែនដី​ហ្មង»។

អ្នក​តាមដាន​នយោបាយ​យល់​ឃើញ​ថា ការ​លើកឡើង​របស់​លោក ហ៊ុន សែន គឺជា​ការ​យក​ភាព​ចៃដន្យ​នៃ​បាតុភូត​នយោបាយ មក​បង្កើត​ជា​អប្បិយ​ជំនឿ ដើម្បី​បង្ហាញ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​យល់​ថា លោក​ក្លាយជា​អ្នកដឹកនាំ​ស្របតាម​ព្រេងវាសនា និង​មាន​បារមី​វត្ថុ​សក្ដិ​សិទ្ធិ​តាម​ថែរក្សា និង​ការពារ ដើម្បី​ឱ្យ​គ្រប់គ្រង​អំណាច​ជា​រៀង​រហូត។

លោក ហ៊ុន សែន ជា​មេដឹកនាំ​ដែល​ជឿ​ងប់ងុល​ខ្លាំង​លើ​អប្បិយ​ជំនឿ។ ជាក់ស្ដែង​លោក​បាន​ផ្លាស់ប្ដូរ​ឆ្នាំ​កំណើត​ពី​ឆ្នាំ​១៩៥១ ទៅ​ឆ្នាំ​១៩៥២ ដើម្បី​ឱ្យ​ចំ​ឆ្នាំរោង ត្រូវ​នឹង​សត្វ​នាគ ដែល​លោក ហ៊ុន សែន មាន​ជំនឿ​ថា អ្នក​កើត​ឆ្នាំរោង​មាន​រាសី​ខ្ពស់​។ មិន​ថា​តែ​ការ​ប្ដូរ​ឆ្នាំ​កំណើត​នោះ​ទេ លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​សិល្បករ ឱ្យ​ផលិត​ភាពយន្ត​ដែល​រៀបរាប់​ពី​ជីវិត​របស់​លោក ដោយ​បាន​ដាក់បញ្ចូល​នូវ​ឈុត​ឆាក​អភិនីហារ ដែល​ពណ៌នា​ពី​លោក ហ៊ុន សែន គឺជា​អវតារ​របស់​ចន្ទ​ទេវបុត្រ​ទៀត​ផង។ ក្រៅ​ពី​នេះ កន្លង​មក​លោក ហ៊ុន សែន ដែល​ជា​មនុស្ស​ឆេវឆាវ ឆាប់​ច្រឡោត ចូលចិត្ត​ឲ្យ​មនុស្សម្នា​លើកតម្កើង និង​កោតសរសើរ​នោះ ក៏​ធ្លាប់​អះអាង​ថា លោក​ផ្ទាល់ ជា​ស្ដេច​កន​ចាប់ជាតិ​។ សូម្បីតែ​កូនប្រុស​ច្បង​របស់​លោក ដែល​ត្រៀមចាំ​ស៊ី​កេរ្តិ៍​បន្ត​ពី​លោក គឺ​លោក ហ៊ុន ម៉ាណែត នោះ ក៏​លោក ហ៊ុន សែន តំណាល​អួតអាង​គេឯង​ថា លោក ហ៊ុន ម៉ាណែត អាច​ជា​កូន​អ្នកតា​អញ្ចាញ​កោះ​ថ្ម ដែល​អ្នកភូមិ​កោះ​ថ្ម ស្រុក​មេមត់ ខេត្ត​កំពង់ចាម ជឿ​ថា មាន​បារមី​ខ្លាំងពូកែ​មក​ចាប់កំណើត​ជាមួយនឹង​ភរិយា​លោក​។ លោក​អះអាង​ទៀត​ថា ការ​ដែល​លោក​ហ៊ាន​សន្និដ្ឋាន​បែបនេះ ត្បិត​ពេល​ដែល​កូនប្រុស​លោក​ចាប់កំណើត មាន​ពន្លឺ​ចែងចាំង​មួយ​ហោះ​ចេញពី​ដើម​ពោធិ៍ នៃ​ខ្ទម​អ្នកតា​អញ្ចាញ​កោះ​ថ្ម​នោះ រំលង​ផ្ទះ​របស់​លោក។

ជុំវិញ​រឿង​នេះ អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​បណ្ឌិត សេង សារី យល់ឃើញ​ថា មូលហេតុ​ដែល​លោក ហ៊ុន សែន អាច​រក្សា​អំណាច​ត​វង្ស​ត្រកូល​បាន​បែបនេះ មិន​ទាក់ទង​នឹង​អប្បិយ​ជំនឿ​ទេ តែ​ដោយសារ​គ្រួសារ​របស់​លោក ហ៊ុន សែន ក្ដោប​ក្ដាប់​អំណាច​យោធា​នៅក្នុង​ដៃ ប្រើ​អំណាច​ផ្ដាច់ការ​គំរាមកំហែង ចាប់ចង​និង​រំលាយ​គណបក្ស​ប្រឆាំង​និង​មាន​ប្រទេស​កុម្មុយនីស្ត​ធ្វើជា​ខ្នង​បង្អែក​។ បណ្ឌិត សេង សារី លើកឡើង​ថា ប្រសិនបើ​ការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​ស្មើភាព ត្រឹមត្រូវ យុត្តិធម៌ និង​គ្មាន​ការ​គំរាមកំហែង​នោះ លោក​ជឿជាក់​ថា លោក ហ៊ុន សែន នឹង​ចាញ់​ឆ្នោត​ជា​មិនខាន។

    លោក សេង សារី៖ «ខ្ញុំ​ជឿ​លើ​យុទ្ធសាស្ត្រ​នយោបាយ​របស់​គាត់​ច្រើនជាង​។ យុទ្ធសាស្ត្រ​ដែល​មាន​បួន​ប្រាំ​ហ្នឹង ទីមួយ​ហ្នឹង​គឺ​គាត់​គំរាមកំហែង ទី​ពីរ​ហ្នឹង​គឺ​គាត់​ដើរ​ទិញ​ទឹកចិត្ត​ដោយ​ការ​ផ្ដល់​លាភសក្ការៈ​អំណាច​តួនាទី ទី​បី​ការ​បំបែក​។ ហ្នឹង​ខ្ញុំ​ជឿ​លើ​យុទ្ធសាស្ត្រ​របស់​គាត់​ច្រើនជាង ដែល​អាច​គ្រប់គ្រង​ស្ថានភាព ឬក៏​ចាត់ការ​ដៃគូ​ឱ្យ​ខ្ទាត​ចេញពី​សង្វៀន​នយោបាយ​ដូច​សព្វថ្ងៃ»។

ទោះបី​លោក ហ៊ុន សែន អួតអាង​ពី​បុណ្យ​បារមី និង​ភ័ព្វសំណាង​របស់​លោក​ក្នុង​ការ​គ្រប់គ្រង​អំណាច​ក្ដី ប៉ុន្តែ​លោក​ហាក់​មិន​មាន​ទំនុកចិត្ត​លើ​បារមី​ខ្លួនឯង​ឡើយ​។ លោក​តែង​រត់​ទៅ​ពឹង​ចិន និង​វៀតណាម ឲ្យ​ធានា​ការពារ​អំណាច​របស់​លោក និង​កូនប្រុស​នៅពេល​ខាងមុខ​។ លើស​ពី​នេះ បុរស​ខ្លាំង​រូប​នេះ​តែង​ប្រើ​វិធី​មិន​ស្របច្បាប់​គ្រប់បែបយ៉ាង ដើម្បី​ក្រាញ​អំណាច​។ របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ច (Human Rights Watch) និង​អង្គការ​អន្តរជាតិ​ជាច្រើន​ស្ថាប័ន​ទៀត លាតត្រដាង​ថា លោក ហ៊ុន សែន ឡើង​កាន់​អំណាច​ដំបូង​ឡើយ​ដោយសារ​វៀតណាម​ជួយ​ជ្រោមជ្រែង​។ បន្ទាប់​មក​លោក​រក្សា​អំណាច តាមរយៈ​រដ្ឋប្រហារ ការ​កាប់​សម្លាប់ ចាប់ចង​និង​បំបិទ​សំឡេង​អ្នក​រិះគន់ និង​កម្ទេច​ដៃគូ​ប្រកួតប្រជែង ព្រមទាំង​អំពើពុករលួយ ការ​ច្បាម​យក​ធនធាន​ជាតិ ហើយ​ប្រើ​ច្បាប់​ជា​ឧបករណ៍​ជាដើម៕

1 comment:

Anonymous said...

Ah Chker Chkuot Hun Sen barked that his CPP party is very strong but at the same he kept arresting the opposition party's members.

Ah Runteas Banh Hun Sen is exceptionally cheap.