Friday 17 March 2023

តំណាងរាស្ត្រ​សភា​អឺរ៉ុប​ព្រមាន​ស្នើ​ដក EBA បន្ថែម​ទៀត​ពី​កម្ពុជា​បើ​ការ​បោះឆ្នោត​មិន​ស្រប​តាម​ស្តង់ដារ

Khmer Circle

The EU and the US as well as other governments "concerned" about political and human rights abuses in Cambodia can make economic and trade sanctions work for the Cambodian people to an extent, but try applying these measures on Vietnam as well and the desired response will be swift. 

Take a look at the logging trade for just one spin-off product of Vietnam's grip on the Hun Sen regime which has been responsible for the irreversible deforestation and environmental catastrophe inside Cambodia due to the failure to curb or ban hard wood export on the international market that Vietnam sourced from its neighbours.

Of course, the rest of the world community still think that Vietnam has nothing to do with whatever goes on internally in the country. After all, it was the Vietnamese who rescued Cambodia from Pol Pot's KR regime, right? 

^^^


ដោយ មាន ឫទ្ធិ
2023.03.16
តំណាងរាស្ត្រ​សភា​អឺរ៉ុប​ព្រមាន​ស្នើ​ដក EBA បន្ថែម​ទៀត​ពី​កម្ពុជា​បើ​ការ​បោះឆ្នោត​មិន​ស្រប​តាម​ស្តង់ដារ  
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សា​ឃុំសង្កាត់ កាលពីថ្ងៃទី៥ ខែ​មិថុនា ២០២២។
រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន
 

តំណាងរាស្ត្រ​សភា​អឺរ៉ុប ជាង​៥០នាក់ ស្នើ​សេចក្តី​សម្រេច​ថ្មី​មួយ​ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «គ្រប់មុខ​ទំនិញ​ទាំងអស់​លើកលែង​តែ​អាវុធ» (EBA) ពី​កម្ពុជា ប្រសិនបើ​ការបោះឆ្នោត​ជាតិ​ខែ​កក្កដា ខាងមុខ ប្រព្រឹត្តទៅ​មិន​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ ឬ​ប្រសិនបើ​នៅតែ​មាន​ការ​បន្ត​រំលោភ​សិទ្ធិមនុស្ស។ ការ​ស្នើ​សេចក្តី​សម្រេច​ថ្មីនេះ ធ្វើឡើង​ក្រោយ​តុលាការ​ក្រោម​បញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​កាត់ទោស​មេ​បក្ស​ប្រឆាំង​លោក កឹម សុខា ឱ្យ​ជាប់គុក ២៧ឆ្នាំ ជំនួស​ដោយ​ការ​ឃុំខ្លួន​ក្នុង​ផ្ទះ​បណ្ដោះអាសន្ន និង​ការ​ដក​​​​ហូត​សិទ្ធិ​ធ្វើនយោបាយ​អស់​មួយ​ជីវិត។

សេចក្តី​ព្រាង​សេចក្តី​សម្រេច​ស្នើ​ដោយ​ក្រុម​តំណាងរាស្ត្រ​សភា​​​​​អឺរ៉ុប​ជាង ៥០នាក់​នេះ ធ្វើឡើង​កាលពី​ថ្ងៃទី១៥ ខែមីនា ហើយ​គ្រោង​នឹង​ដាក់​ឱ្យ​សភា​អឺរ៉ុប ជជែក​ដេញដោល និង​បោះឆ្នោត​អនុម័ត​នៅ​ល្ងាច​ថ្ងៃទី​១៦ ខែ​មីនា។

 

សេចក្តី​ព្រាង​សេចក្តី​សម្រេច​នេះ​មាន ៧ចំណុចធំៗ។ ចំណុច​សំខាន់​មួយ​នៃ​សេចក្តី​សម្រេច​នេះ គឺ​ការ​អំពាវនាវ​ឱ្យ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​បន្ថែម​ទៀត ប្រសិន​បើ​ការបោះឆ្នោត​ជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ​ខែកក្កដា​ខាងមុខ​នេះ ធ្វើឡើង​មិន​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ ឬ​ប្រសិនបើ​នៅតែ​បន្ត​កើតមាន​ការ​រំលោភ​សិទ្ធិមនុស្ស។

ចាប់តាំង​ពី​ខែ​សីហា ឆ្នាំ២០២០​មក កម្ពុជា​បាន​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% ពី​អឺរ៉ុប ស្មើនឹង​តម្លៃ​ទំនិញ​នាំចូល​ទៅ​ទីផ្សារ​អឺរ៉ុប​ជាង ១ពាន់​លាន​ដុល្លារ។ ការណ៍​នេះ​គឺ​ដោយសារ​តែ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រម្លាយ​គណបក្ស​សង្គ្រោះជាតិ​កាលពី​ចុងឆ្នាំ២០១៧ និង​រៀបចំ​ព្រឹត្តិការណ៍​បោះឆ្នោត​ជាតិ​ដែល​រង​នូវ​ការរិះគន់​ថា ជា​ការ​បោះឆ្នោត «ក្លែងក្លាយ» «បង្គ្រប់កិច្ច» កាលពី​ខែ​កក្កដា ឆ្នាំ​២០១៨​កន្លង​ទៅ។

ប្រសិនបើ​សេចក្តី​ព្រាង​សេចក្តី​សម្រេច​របស់​ក្រុម​តំណាងរាស្ត្រ​សភា​អឺរ៉ុប​ថ្មីនេះ ត្រូវ​បាន​បោះឆ្នោត​អនុម័ត​នៅ​ល្ងាច​ថ្ងៃទី១៦ ខែមីនា នោះ​សេចក្តី​សម្រេច​ចុងក្រោយ​នេះ​នឹង​ក្លាយ​ជា​ការ​ព្រមាន​ផ្លូវការ​របស់​សភា​អឺរ៉ុប​ជា​លើក​ទីពីរ​ក្រោយ​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០%​ពី​កម្ពុជា។ នៅមុន​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិទី៥ កាលពី​ខែមិថុនា ឆ្នាំ២០២២​កន្លងទៅ សភា​អឺរ៉ុប​ធ្លាប់​បាន​អនុម័ត​សេចក្តី​សម្រេច​ម្តង​រួច​មក​ហើយ​ដោយ​ព្រមាន​ពី​ការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ EBA ទាំងស្រុង​ពី​កម្ពុជា បើ​រក​ឃើញ​ថា​ការបោះឆ្នោត​នៅ​កម្ពុជា​ធ្វើឡើង​មិន​ត្រឹមត្រូវ និង​យុត្តិធម៌។

ក្រៅពី​ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​បន្ថែម​​​ទៀត​នេះ សេចក្តី​ព្រាង​សេចក្តី​សម្រេច​នេះ​ក៏​ជំរុញ​ឱ្យ​ក្រុមប្រឹក្សា​អឺរ៉ុប​អនុវត្ត​ការ​​​​ដាក់​ទណ្ឌកម្ម​ជាក់លាក់​មក​លើ​បុគ្គល​កម្ពុជា​ទាំងឡាយ​ណា​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ឬ​ពាក់ព័ន្ធ​នឹង​ការ​រំលាយ និង​ការ​រឹតត្បិត​ជាបន្តបន្ទាប់​មក​លើ​ក្រុម​អ្នកប្រឆាំង​នៅ​កម្ពុជា ផង​ដែរ។

វិទ្យុអាស៊ីសេរី​មិនអាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​ពី​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​ទេ​នៅថ្ងៃទី១៦ ខែ​មីនា ដោយ​ជំនួយ​ការ​លោក​ប្រាប់​ថា លោក​កំពុង​ពិនិត្យ​សុខភាព​នៅ​ប្រទេស​ថៃ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី១៦ ខែ​មីនា បាន​បញ្ចេញ​ប្រតិកម្ម​ជា​លើក​ដំបូង ក្រោយ​តុលាការ​របស់​លោក​បាន​ចេញ​សាលក្រម​កាត់ទោស​លោក កឹម សុខា។ លោក ហ៊ុន សែន ស្តីបន្ទោស​ទូត​បរទេស​លោកខាងលិច​មួយចំនួន​ ដែល​លោកថា​ជាអ្នក​ចូលរួម​ចំណែក​«ដាក់ទោស»​លោក កឹម សុខា ដោយសារ​តែ​ពួកគេ​បាន​មាន​ជំនួបផ្ទាល់​ជាបន្តបន្ទាប់​ជាមួយ​លោក កឹម សុខា។

លោក ហ៊ុន សែន៖ «វាជា​ការ​ជ្រៀតជ្រែក​មួយ​ដែល​មាន​ចរិត​ជា​យុទ្ធនាការ​បំផ្លាញ​កេរ្តិ៍ឈ្មោះ​កម្ពុជា​ ហើយ​បំផ្លាញ​កេរ្តិ៍ឈ្មោះ​លើកនេះ គឺចំពេល​ដែល​កម្ពុជា​រៀបចំ​ការបោះឆ្នោត។ អ៊ីចឹង​ទេ បាន​ជា​ខ្ញុំ​ប្រាប់​ទូត​មួយ​ថា កន្លងទៅ​នេះ ពួក​អ្នក​ឯង​ធ្វើ​សកម្មភាព​រួមចំណែក​ដាក់ទោស​មនុស្ស​ដែល​គេ​ទើបនឹង​កាត់ទោស។ អ្នកឯង​សួរសុខទុក្ខ​ចុះ សួរសុខទុក្ខ​ឡើង។ បន្តិច​ជួប​ៗ។ អាហ្នឹង​ហើយ​ស្មាន​តែ​តុលាការ​គេ​មិន​យក​ចិត្ត​ទុកដាក់​អាហ្នឹង

លោក ហ៊ុន សែន ទម្លាយ​ថា គឺ​ដោយសារតែ​រឿង​មន្ត្រី​ទូត​លោកខាងលិច​ជួប​លោក កឹម សុខា បែប​នេះ ដែល​ធ្វើ​ឱ្យ​លោក​មិន​ទុក​ចិត្ត​លើកលែង​ទោស​ឱ្យ​អ្នកណា​ទាំងអស់។

ទោះ​យ៉ាងណា លោក ហ៊ុន សែន ខ្លួនឯង​គឺជា​អ្នក​នៅ​ពីក្រោយ​ការ​​​​​​​​​​​​​បញ្ជា​ក្នុង​សំណុំរឿង«ក្បត់ជាតិ» របស់​មេ​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា នេះ រាប់​ចាប់តាំង​ពី​ការ​បញ្ជា​ឱ្យ​ចាប់ខ្លួន​ទាំង​កណ្តាល​យប់ រហូតដល់​ការ​និយាយ​ក្នុង​ន័យ​ឱ្យ​តុលាការ​អូស​បន្លាយ​​សំណុំរឿង​លោក កឹម សុខា រហូត​ដល់​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ២០២៣។

តុលាការ​ក្រុងភ្នំពេញ កាលពី​ថ្ងៃទី០៣ ខែមីនា បាន​កាត់ទោស​លោក កឹម សុខា អាយុ ៦៩ឆ្នាំ ឱ្យ​ជាប់គុក​រយៈពេល ២៧ឆ្នាំ ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស ឬ​បទ​ឃុបឃិត​ត្រូវ​រ៉ូវគ្នា​ជាមួយ​បរទេស។ ការ​កាត់ទោស​ឱ្យ​ជាប់គុក​នេះ ត្រូវ​បាន​ជំនួស​ដោយ​ការ​ឃុំខ្លួន​ក្នុង​ផ្ទះ​បណ្ដោះអាសន្ន និង​ទោស​បន្ថែម​មួយចំនួន ដូចជា​ដកហូត​សិទ្ធិ​បោះឆ្នោត សិទ្ធិ​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះឆ្នោត និង​សិទ្ធិ​ធ្វើ​សកម្មភាព​នយោបាយ ពេញ​មួយ​ជីវិត។ ទន្ទឹម​នឹង​នេះ លោក​ក៏​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្រោម​វិធានការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ហាមប្រាម​មិន​ឱ្យ​ចេញ​ពី​បរិវេណ​នៃ​លំនៅឋាន និង​មិន​ឱ្យ​ជួប​បុគ្គល​ណា​ម្នាក់ ទាំង​ខ្មែរ និង​បរទេស ដោយ​ផ្ទាល់​ឬ​ដោយ​ប្រយោល​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា លើកលែង​តែ​សមាជិក​គ្រួសារ។

សេចក្តី​ព្រាង​សេចក្តី​សម្រេច​របស់​ក្រុម​តំណាងរាស្ត្រ​សភា​អឺរ៉ុប ក៏បាន​អំពាវនាវ​ឱ្យ​ដោះលែង​លោក កឹម សុខា និង​មន្ត្រី​គណបក្ស​ប្រឆាំង​ទាំងអស់​ដែល​ត្រូវ​បាន​កាត់ទោស ឬ​ឃុំឃាំង​ដោយសារ​តែ​រឿង​នយោបាយ ជាបន្ទាន់ និង​ដោយ​ឥតលក្ខខណ្ឌ។ សេចក្តី​ព្រាង​សេចក្តី​សម្រេច​ដដែល​ ក៏​មិន​ភ្លេច​និយាយ​យោង​ទៅដល់​ការ​កាត់ទោស​ជា​ក្រុម​ក្នុង​ពេល​តែមួយ​លើ​ក្រុម​មន្ត្រី​គណបក្ស​ប្រឆាំង ការ​កាត់ទោស​កញ្ញា សេង ធារី និង​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើងទៀន​ដទៃទៀត នា​រយៈពេល​កន្លង​មក​នេះ ព្រមទាំង​ការ​បិទ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ VOD កាលពី​ថ្ងៃទី១៣ ខែកុម្ភៈ ផង​ដែរ។

សេចក្តី​ព្រាង​សេចក្តី​សម្រេច​របស់​ក្រុម​តំណាងរាស្ត្រ​សភា​អឺរ៉ុប​ដដែល ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ត្រូវ​ធានា​ថា ការបោះឆ្នោត​ជាតិ​ក្នុង​ខែ​កក្កដា ឆ្នាំ២០២៣​នេះ នឹង​ប្រព្រឹត្តទៅ​ដោយសេរី និង​យុត្តិធម៌ ដោយ​អនុញ្ញាត​ឱ្យ​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់​អាច​ធ្វើ​យុទ្ធនាការ​ដោយ​ស្មើ​ភាព​គ្នា ដោយ​សេរី និង​តម្លាភាព ខណៈ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (..) ត្រូវ​មាន​តម្លាភាព និង​មាន​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ។ សេចក្តី​ព្រាង​សេចក្តី​សម្រេច​នេះ ក៏​បន្ត​អំពាវនាវ​ឱ្យ​អាជ្ញាធរ​កម្ពុជា​បើក​ឱ្យ​គណបក្ស​សង្គ្រោះជាតិ​រស់​ឡើង​វិញ និង​អាច​ចូលរួម​​ក្នុង​ការបោះឆ្នោត​ខាងមុខ​ជា​បន្ទាន់៕

 

1 comment:

Anonymous said...

Hun Sen yelled Dok Ey Dok Touv, Anh Min Kwol. Anh Mean Luy Porn Lean dollars.