Khmer Circle:
The EU and the US as well as other governments "concerned" about political and human rights abuses in Cambodia can make economic and trade sanctions work for the Cambodian people to an extent, but try applying these measures on Vietnam as well and the desired response will be swift.
Take a look at the logging trade for just one spin-off product of Vietnam's grip on the Hun Sen regime which has been responsible for the irreversible deforestation and environmental catastrophe inside Cambodia due to the failure to curb or ban hard wood export on the international market that Vietnam sourced from its neighbours.
Of course, the rest of the world community still think that Vietnam has nothing to do with whatever goes on internally in the country. After all, it was the Vietnamese who rescued Cambodia from Pol Pot's KR regime, right?
^^^
2023.03.16
តំណាងរាស្ត្រសភាអឺរ៉ុប ជាង៥០នាក់ ស្នើសេចក្តីសម្រេចថ្មីមួយព្រមានដកប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ» (EBA) ពីកម្ពុជា ប្រសិនបើការបោះឆ្នោតជាតិខែកក្កដា ខាងមុខ ប្រព្រឹត្តទៅមិនស្របតាមស្តង់ដារអន្តរជាតិ ឬប្រសិនបើនៅតែមានការបន្តរំលោភសិទ្ធិមនុស្ស។ ការស្នើសេចក្តីសម្រេចថ្មីនេះ ធ្វើឡើងក្រោយតុលាការក្រោមបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកាត់ទោសមេបក្សប្រឆាំងលោក កឹម សុខា ឱ្យជាប់គុក ២៧ឆ្នាំ ជំនួសដោយការឃុំខ្លួនក្នុងផ្ទះបណ្ដោះអាសន្ន និងការដកហូតសិទ្ធិធ្វើនយោបាយអស់មួយជីវិត។
សេចក្តីព្រាងសេចក្តីសម្រេចស្នើដោយក្រុមតំណាងរាស្ត្រសភាអឺរ៉ុបជាង ៥០នាក់នេះ ធ្វើឡើងកាលពីថ្ងៃទី១៥ ខែមីនា ហើយគ្រោងនឹងដាក់ឱ្យសភាអឺរ៉ុប ជជែកដេញដោល និងបោះឆ្នោតអនុម័តនៅល្ងាចថ្ងៃទី១៦ ខែមីនា។
សេចក្តីព្រាងសេចក្តីសម្រេចនេះមាន ៧ចំណុចធំៗ។ ចំណុចសំខាន់មួយនៃសេចក្តីសម្រេចនេះ គឺការអំពាវនាវឱ្យដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជាបន្ថែមទៀត ប្រសិនបើការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រខែកក្កដាខាងមុខនេះ ធ្វើឡើងមិនស្របតាមស្តង់ដារអន្តរជាតិ ឬប្រសិនបើនៅតែបន្តកើតមានការរំលោភសិទ្ធិមនុស្ស។
ចាប់តាំងពីខែសីហា ឆ្នាំ២០២០មក កម្ពុជាបានបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% ពីអឺរ៉ុប ស្មើនឹងតម្លៃទំនិញនាំចូលទៅទីផ្សារអឺរ៉ុបជាង ១ពាន់លានដុល្លារ។ ការណ៍នេះគឺដោយសារតែរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រម្លាយគណបក្សសង្គ្រោះជាតិកាលពីចុងឆ្នាំ២០១៧ និងរៀបចំព្រឹត្តិការណ៍បោះឆ្នោតជាតិដែលរងនូវការរិះគន់ថា ជាការបោះឆ្នោត «ក្លែងក្លាយ» ឬ «បង្គ្រប់កិច្ច» កាលពីខែកក្កដា ឆ្នាំ២០១៨កន្លងទៅ។
ប្រសិនបើសេចក្តីព្រាងសេចក្តីសម្រេចរបស់ក្រុមតំណាងរាស្ត្រសភាអឺរ៉ុបថ្មីនេះ ត្រូវបានបោះឆ្នោតអនុម័តនៅល្ងាចថ្ងៃទី១៦ ខែមីនា នោះសេចក្តីសម្រេចចុងក្រោយនេះនឹងក្លាយជាការព្រមានផ្លូវការរបស់សភាអឺរ៉ុបជាលើកទីពីរក្រោយអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០%ពីកម្ពុជា។ នៅមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ កាលពីខែមិថុនា ឆ្នាំ២០២២កន្លងទៅ សភាអឺរ៉ុបធ្លាប់បានអនុម័តសេចក្តីសម្រេចម្តងរួចមកហើយដោយព្រមានពីការដកហូតប្រព័ន្ធអនុគ្រោះ EBA ទាំងស្រុងពីកម្ពុជា បើរកឃើញថាការបោះឆ្នោតនៅកម្ពុជាធ្វើឡើងមិនត្រឹមត្រូវ និងយុត្តិធម៌។
ក្រៅពីព្រមានដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជាបន្ថែមទៀតនេះ សេចក្តីព្រាងសេចក្តីសម្រេចនេះក៏ជំរុញឱ្យក្រុមប្រឹក្សាអឺរ៉ុបអនុវត្តការដាក់ទណ្ឌកម្មជាក់លាក់មកលើបុគ្គលកម្ពុជាទាំងឡាយណាដែលពាក់ព័ន្ធនឹងអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ឬពាក់ព័ន្ធនឹងការរំលាយ និងការរឹតត្បិតជាបន្តបន្ទាប់មកលើក្រុមអ្នកប្រឆាំងនៅកម្ពុជា ផងដែរ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងសុំអត្ថាធិប្បាយពីប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានទេនៅថ្ងៃទី១៦ ខែមីនា ដោយជំនួយការលោកប្រាប់ថា លោកកំពុងពិនិត្យសុខភាពនៅប្រទេសថៃ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៦ ខែមីនា បានបញ្ចេញប្រតិកម្មជាលើកដំបូង ក្រោយតុលាការរបស់លោកបានចេញសាលក្រមកាត់ទោសលោក កឹម សុខា។ លោក ហ៊ុន សែន ស្តីបន្ទោសទូតបរទេសលោកខាងលិចមួយចំនួន ដែលលោកថាជាអ្នកចូលរួមចំណែក«ដាក់ទោស»លោក កឹម សុខា ដោយសារតែពួកគេបានមានជំនួបផ្ទាល់ជាបន្តបន្ទាប់ជាមួយលោក កឹម សុខា។
លោក ហ៊ុន សែន៖ «វាជាការជ្រៀតជ្រែកមួយដែលមានចរិតជាយុទ្ធនាការបំផ្លាញកេរ្តិ៍ឈ្មោះកម្ពុជា ហើយបំផ្លាញកេរ្តិ៍ឈ្មោះលើកនេះ គឺចំពេលដែលកម្ពុជារៀបចំការបោះឆ្នោត។ អ៊ីចឹងទេ បានជាខ្ញុំប្រាប់ទូតមួយថា កន្លងទៅនេះ ពួកអ្នកឯងធ្វើសកម្មភាពរួមចំណែកដាក់ទោសមនុស្សដែលគេទើបនឹងកាត់ទោស។ អ្នកឯងសួរសុខទុក្ខចុះ សួរសុខទុក្ខឡើង។ បន្តិចជួបៗ។ អាហ្នឹងហើយស្មានតែតុលាការគេមិនយកចិត្តទុកដាក់អាហ្នឹង?»
លោក ហ៊ុន សែន ទម្លាយថា គឺដោយសារតែរឿងមន្ត្រីទូតលោកខាងលិចជួបលោក កឹម សុខា បែបនេះ ដែលធ្វើឱ្យលោកមិនទុកចិត្តលើកលែងទោសឱ្យអ្នកណាទាំងអស់។
ទោះយ៉ាងណា លោក ហ៊ុន សែន ខ្លួនឯងគឺជាអ្នកនៅពីក្រោយការបញ្ជាក្នុងសំណុំរឿង«ក្បត់ជាតិ» របស់មេគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នេះ រាប់ចាប់តាំងពីការបញ្ជាឱ្យចាប់ខ្លួនទាំងកណ្តាលយប់ រហូតដល់ការនិយាយក្នុងន័យឱ្យតុលាការអូសបន្លាយសំណុំរឿងលោក កឹម សុខា រហូតដល់ក្រោយការបោះឆ្នោតជាតិឆ្នាំ២០២៣។
តុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី០៣ ខែមីនា បានកាត់ទោសលោក កឹម សុខា អាយុ ៦៩ឆ្នាំ ឱ្យជាប់គុករយៈពេល ២៧ឆ្នាំ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ឬបទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស។ ការកាត់ទោសឱ្យជាប់គុកនេះ ត្រូវបានជំនួសដោយការឃុំខ្លួនក្នុងផ្ទះបណ្ដោះអាសន្ន និងទោសបន្ថែមមួយចំនួន ដូចជាដកហូតសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយ ពេញមួយជីវិត។ ទន្ទឹមនឹងនេះ លោកក៏ត្រូវបានដាក់ឱ្យស្ថិតក្រោមវិធានការត្រួតពិនិត្យតាមផ្លូវតុលាការ ហាមប្រាមមិនឱ្យចេញពីបរិវេណនៃលំនៅឋាន និងមិនឱ្យជួបបុគ្គលណាម្នាក់ ទាំងខ្មែរ និងបរទេស ដោយផ្ទាល់ឬដោយប្រយោលតាមប្រព័ន្ធបច្ចេកវិទ្យា លើកលែងតែសមាជិកគ្រួសារ។
សេចក្តីព្រាងសេចក្តីសម្រេចរបស់ក្រុមតំណាងរាស្ត្រសភាអឺរ៉ុប ក៏បានអំពាវនាវឱ្យដោះលែងលោក កឹម សុខា និងមន្ត្រីគណបក្សប្រឆាំងទាំងអស់ដែលត្រូវបានកាត់ទោស ឬឃុំឃាំងដោយសារតែរឿងនយោបាយ ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ។ សេចក្តីព្រាងសេចក្តីសម្រេចដដែល ក៏មិនភ្លេចនិយាយយោងទៅដល់ការកាត់ទោសជាក្រុមក្នុងពេលតែមួយលើក្រុមមន្ត្រីគណបក្សប្រឆាំង ការកាត់ទោសកញ្ញា សេង ធារី និងមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនដទៃទៀត នារយៈពេលកន្លងមកនេះ ព្រមទាំងការបិទវិទ្យុសំឡេងប្រជាធិបតេយ្យ VOD កាលពីថ្ងៃទី១៣ ខែកុម្ភៈ ផងដែរ។
សេចក្តីព្រាងសេចក្តីសម្រេចរបស់ក្រុមតំណាងរាស្ត្រសភាអឺរ៉ុបដដែល ជំរុញឱ្យអាជ្ញាធរកម្ពុជាត្រូវធានាថា ការបោះឆ្នោតជាតិក្នុងខែកក្កដា ឆ្នាំ២០២៣នេះ នឹងប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ ដោយអនុញ្ញាតឱ្យគ្រប់គណបក្សនយោបាយទាំងអស់អាចធ្វើយុទ្ធនាការដោយស្មើភាពគ្នា ដោយសេរី និងតម្លាភាព ខណៈគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ត្រូវមានតម្លាភាព និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ សេចក្តីព្រាងសេចក្តីសម្រេចនេះ ក៏បន្តអំពាវនាវឱ្យអាជ្ញាធរកម្ពុជាបើកឱ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ និងអាចចូលរួមក្នុងការបោះឆ្នោតខាងមុខជាបន្ទាន់៕
1 comment:
Hun Sen yelled Dok Ey Dok Touv, Anh Min Kwol. Anh Mean Luy Porn Lean dollars.
Post a Comment