It's the main reason why opposition - political or civil - is being banned in the country. Va Kim Hong's wife and partner in treason [pictured in middle] is known to have been trained in Vietnam on border mapping!
You have a boundary dispute with your neighbour with a history of encroaching on your land, then he demands that you send over your daughter to him so he could give her training on how to settle the dispute!
Except that neither Kim Hong nor his wife is entirely free from the suspicion of being Hanoi's mole in the CPP administration, and if this was the case, then they wouldn't be alone either in that respect...
Buddha save Cambodia, or what is left of her!
2023.04.08
ក្នុងឃុំដាក់ដាំ តំបន់អូរហ៊ុជ មានផ្ទៃដីទំហំជាង ៥០គីឡូម៉ែត្រក្រឡា ឋិតក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី ដែលជាតំបន់ប្រទាញប្រទង់គ្នាជាមួយភាគីវៀតណាម ក្នុងការកំណត់ខណ្ឌសីមាព្រំដែនជាច្រើនឆ្នាំមកហើយ នៅមិនទាន់បោះបង្គោលព្រំដែនរួចនៅឡើយទេ មកទល់ពេលនេះ។
អាជ្ញាធរខេត្តមណ្ឌលគិរីអះអាងថា គណៈកម្មការព្រំដែនខ្មែរ និងវៀតណាមកំពុងធ្វើកិច្ចការងារនេះ និងបានស្ថាបនា ផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម នៅបង្គោលលេខ៦១ និង៦៥ ក្នុងស្រុកកែវសីមា និងច្រកទ្វារទ្វេភាគីដាក់ដាំ។
ភាពចម្រូងចម្រាសគ្នារវាងអាជ្ញាធរកម្ពុជា និងអាជ្ញាធរវៀតណាម ក្នុងការបោះបង្គោលព្រំដែននៅចំណុចអូរហ៊ុជ ក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅតែជាក្តីកង្វល់រួមរបស់ពលរដ្ឋ ដោយពួកគាត់ភ័យខ្លាច បាត់បង់ដីខ្មែរទៅវៀតណាម គ្រប់គ្រងដោយស្ងាត់ៗបន្ថែមទៀត។
ពួកគាត់សង្កេតឃើញថា នៅរយៈពេលជិត ១០ឆ្នាំចុងក្រោយនេះ តំបន់ព្រំដែនដែលមិនទាន់ឯកភាពបោះបង្គោលព្រំដែនរួច នៅចំណុច តំបន់ដាក់ដាំ ដាក់ហ៊ូត និងអូរហ៊ុជ ត្រូវវៀតណាមគ្រប់គ្រងទាំងស្រុង ហើយបានបញ្ជូនប្រជាជនរបស់គេ ទៅរស់នៅតំបន់នោះជាបន្តបន្ទាប់។
អភិបាលរងខេត្តមណ្ឌលគិរី លោក ស៊ន សារុន បានថ្លែងក្នុងសន្និសីទមួយ កាលពីថ្ងៃទី៦ មេសា ថា នៅខេត្តមណ្ឌលគិរីមានព្រំដែនជាប់វៀតណាមជាង ៣០០គីឡូម៉ែត្រ ហើយមកទល់ពេលនេះ តំបន់ដែលមិនទាន់បោះបង្គោលព្រំដែនរួច គឺឋិតក្នុងឃុំដាក់ដាំ។
រីឯជនជាតិដើមភាគតិចព្នងរស់នៅស្រុកអូររាំង លោក ប៉ូរេត កាំពី ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៧ មេសាថា តំបន់ប្រទាញប្រទង់គ្នានោះ គឺវៀតណាមគ្រប់គ្រងទាំងស្រុង ដោយបញ្ជូនប្រជាជនគេមកដាំដំឡូងមី និងធ្វើចម្ការ ដោយមានផ្នែកខ្លះសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។
រីឯពលរដ្ឋខ្មែរ មិនអាចចូលទៅអាស្រ័យផល និងចាប់ដីធ្វើកសិកម្មបានទេ ព្រោះអាជ្ញាធរវៀតណាមរារាំង។ លោកយល់ថា តំបន់មានជម្លោះ ដែលមិនទាន់បោះបង្គោលព្រំដែនរួច ភាគីប្រទេសទាំងពីរ គួរតែរក្សាភាពដើមឱ្យនៅដដែល។
លោក ប៉ូរេត កាំពី៖ «ពលរដ្ឋជនជាតិដើមភាគតិចគាត់ធ្លាប់តែរកអនុផលព្រៃឈើនៅតែក្នុងតំបន់ហ្នឹងដែរ តែដល់ពេលឥលូវយើងមិនអាចចូលទៅតំបន់នោះ បានទេ គេហាមឃាត់ តែបើពលរដ្ឋវៀតណាមវិញ គាត់ចេញចូលធម្មតាគាត់រកស៊ី»។
កន្លងទៅ គណៈកម្មការជាតិកិច្ចការព្រំដែនប្រទេសកម្ពុជា និងប្រទេសវៀតណាម បានឯកភាពគ្នាជាគោលការណ៍ថា នឹងធ្វើលិខិតរួមគ្នាឲ្យប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ ចុះហត្ថលេខាស្នើសុំភាគីប្រទេសបារាំង ផ្ដល់អ្នកបច្ចេកទេសកំណត់ផែនទី និងវាស់វែងតំបន់ព្រំដែននៅមានជម្លោះ ជាពិសេសតំបន់ដាក់ដាំ អូរហ៊ុជ តាំងពីខែកុម្ភៈ ឆ្នាំ២០១៦ ក៏ប៉ុន្តែរហូតបច្ចុប្បន្នតំបន់នោះឋិតនៅជាកន្លែងប្រទាញប្រទង់គ្នាដដែល ស្របពេលដែលភាគីកម្ពុជាចង់កំណត់ព្រំដែនស្របតាមបង្គោល ដែលបន្សល់តាំងពីសម័យអាណានិគមនិយមបារាំង។
អនុប្រធានរាជបណ្ឌិត្យសភា លោក សុខ ទូច ដែលបានសិក្សាស្រាវជ្រាវ នៅតំបន់នោះ ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរីថា ចាប់ពីបង្គោលព្រំដែនលេខ៥៥ ក្នុងស្រុកអូររាំង រហូតមកទល់នឹងបង្គោលព្រំដែនលេខ៦០ មានប្រវែងប្រមាណ ២៧គីឡូម៉ែត្រ ជាតំបន់មិនទាន់ឯកភាពបោះបង្គោលព្រំដែននៅឡើយ។
លោកថា ក្រុមការងាររបស់លោកបានចុះស្រាវជ្រាវដល់តំបន់នោះ និងកំណត់ថា ខ្សែបន្ទាត់ខណ្ឌដែនសីមាឋិតនៅចំណុចអូរហ៊ុជ។
លោក សុខ ទូច ថ្លែងបែបនេះ ដូចគ្នានឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលធ្លាប់បដិសេធសំណើ វៀតណាម ដែលសុំឲ្យចែកដីគ្នា ក្នុងតំបន់ដាក់ដាំ និងដាក់ហ៊ូត ជាមួយកម្ពុជា គឺវៀតណាមទទួលបានដី ៦០% និង កម្ពុជាទទួលបានដី ៤០% ក៏ប៉ុន្តែលោកបានច្រានចោល។
លោក ហ៊ុន សែនអះអាងថា សេចក្តីសម្រេចរបស់អគ្គទេសាភិបាលបារាំង នៅក្នុងឆ្នាំ១៩១៤ បានបញ្ជាក់ច្បាស់ថា «ខ្សែបន្ទាត់ព្រំដែន ដើរតាមព្រែកដាក់ហ៊ូត។
តែយ៉ាងណា ភាគីវៀតណាមបានសាងសង់ប៉ុស្តិ៍ និងធ្វើផ្លូវចូលជ្រៅមកទល់នឹងអូរដាក់ដាំ ក្នុងដីខ្មែរ ដែលពីមុនព្រំដែនឋិតនៅចំណុចអូរហ៊ុជ ឬព្រែកដាក់ហ៊ូត មានចម្ងាយជាង ១៥ ទៅ ២០គីឡូម៉ែត្រពីអូរដាក់ដាំ។
វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទងសុំការបំភ្លឺបន្ថែម បញ្ហានេះពីទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន លោក វ៉ា គឹមហុង បាននៅឡើយទេ នៅថ្ងៃទី៧ មេសា ដោយទូរស័ព្ទហៅចូលច្រើនដង តែគ្មានអ្នកលើក។
ក៏ប៉ុន្តែលោក វ៉ា គឹមហុង ប្រាប់វិទ្យុអាស៊ីសេរី កាលពីសប្តាហ៍មុនថា មកទល់ពេលនេះ រដ្ឋាភិបាលមិនទាន់បោះបង្គោលព្រំដែន ជាមួយភាគីវៀតណាមរួចរាល់នៅឡើយទេ ព្រោះការដោះស្រាយបញ្ហានេះ ចាំបាច់ត្រូវឯកភាពគ្នាទាំងសងខាង ដើម្បីកំណត់ខ្សែបន្ទាត់ព្រំដែនផ្លូវការច្បាស់លាស់។
លោក វ៉ា គឹមហុង៖ «ការបោះបង្គោលព្រំដែនយើងរកខ្សែព្រំដែនផ្លូវការឯកភាពគ្នាសងខាង ទើបយើងគណនាដីចេញចូល កាលណាគេចូលគេ គេចូលយើង យើងត្រូវថយ។ មិនមែនគេចូលច្រើន យើងចូលតិចអីទេ»។
កន្លងទៅ ក្រុមការងារ ១០០រាត្រី ដែលបន្តបេសកកម្មពីបណ្ឌិត កែម លី បានផ្សាយរបាយការណ៍ស្រាវជ្រាវមួយរកឃើញថា មានបង្គោលមួយចំនួនរួមមាន បង្គោលបោះសម្គាល់គីឡូម៉ែត្រ ដែលបោះដោយវៀតណាម គ្មានការឯកភាពពីកម្ពុជា ដាក់លេខសម្គាល់ ៣៩៤ គីឡូម៉ែត្រ។
បន្ថែមពីនេះ តំបន់ដាក់ដាំ ដាក់ហួត នេះមានផ្ទៃដី ៥១គីឡូម៉ែត្រក្រឡា ខាងភាគីវៀតណាម ចង់កំណត់ព្រំដែន ត្រឹមអូរដាក់ដាំ ឬដាក់ដាង ជាខ្សែខណ្ឌសីមាព្រំដែន។
ចំណែកខាងរដ្ឋាភិបាលកម្ពុជា ចង់កំណត់ព្រំដែន យកត្រឹមអូរហ៊ុច ដែលវៀតណាមហៅថា ដាក់ហ៊ូត រហូតដល់ អូរតាំងម៉ែ ដល់ អូរប្លាយ ទល់នឹងទន្លេស្រែពក ដែលជាព្រំដែនចាស់ តាំងពីសម័យអាណានិគមនិយមបារាំង។
ទាក់ទងបញ្ហានេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នៅប្រទេសណ័រវ៉េ លោក ម៉ែន ណាត សង្កេតឃើញថា លោក ហ៊ុន សែន ទាមទារដីខ្មែរពីភាគីវៀតណាមនៅតំបន់នោះ គឺជារឿងត្រឹមត្រូវ ក៏ប៉ុន្តែពិបាកនឹងទៅរួចណាស់ ដរាបណារដ្ឋាភិបាលនៅតែប្រើប្រាស់ផែនទីមិនត្រឹមត្រូវ។
លោកថា រដ្ឋាភិបាលឯកបក្ស បានចុះហត្ថលេខាទទួលស្គាល់ផែនទីថ្មីខ្នាត១/២៥.០០០ ដែលបោះពុម្ពនៅវៀតណាម កាលពីឆ្នាំ២០២០ នឹងធ្វើឱ្យកម្ពុជាខាតបង់ទឹកដីបន្ថែមទៀត ទៅវៀតណាម។
លោក ម៉ែន ណាត៖ «ហ៊ុន សែន គាត់ព្រមព្រៀងលើឯកសារគោល ហើយគាត់ព្រមលើសន្ធិសញ្ញាខុសច្បាប់ឆ្នាំ ១៩៨៥ យកមកផ្តល់សច្ចាប័នឡើងវិញ នេះជាមូលហេតុ។ ជនជាតិវៀតណាមខ្សែក្រវាត់ព្រំដែនគេ ច្បាស់លាស់ជាងយើង»។
មន្ត្រីសង្គមស៊ីវិលរូបនេះ បន្ថែមថា រាជរដ្ឋាភិបាលគួរពិភាក្សាជាមួយភាគីវៀតណាមបន្ថែមទៀត ស្នើអ្នកជំនាញរបស់បារាំង ជួយអន្តរាគមន៍ផ្តល់បច្ចេកទេស និងច្បាប់លើចំណុចដែលមិនទាន់ឯកភាពគ្នា។ លោកផ្តល់អនុសាសន៍ថា រដ្ឋាភិបាលត្រូវប្រមូលភស្តុតាងទាំងឡាយ រួចប្តឹងទៅតុលាការអន្តរជាតិ ទីក្រុងឡាអេ ជាបន្ទាន់ ដើម្បីរកយុត្តិធម៌រឿងនេះ។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះ ពីមន្ត្រីនាំពាក្យស្ថានទូតវៀតណាម ប្រចាំកម្ពុជា បាននៅឡើយទេ។
របាយការណ៍របស់ក្រុមការងារ ១០០ រាត្រីបន្ថែមថា ប្រទេសវៀតណាម បានធ្វើថ្នល់តាម នៅចំណុចព្រែកដាក់ដាង និងពីប៉ុស្តិ៍ប៉ូប្រ៊ាង មកដាក់ដាង ដោយបានជីកស្រះ និងសង់ប៉ុស្តិ៍យោធា តាមបណ្តោយព្រំដែន។
រីឯភាគីកម្ពុជាតែងតែតវ៉ាតាមរយៈកំណត់ការទូតតាំងពីឆ្នាំ២០១៥ ដើម្បីឱ្យវៀតណាមបញ្ឈប់ ការសាងសង់សំណង់រឹង នៅតំបន់មិនទាន់បោះបង្គោលព្រំដែន តែវៀតណាមនៅតែមិនស្តាប់។ លើសពីនេះ ភាគីវៀតណាម បានចេញចូល និងមានសិទ្ធិសម្រេចក្នុង តំបន់ដាក់ដាំ ដាក់ហ៊ូត ដោយសេរី ផ្ទុយពីកម្ពុជាមិនអនុញ្ញាតឲ្យចេញចូលតំបន់នោះទេ។
ចំណែក សន្ធិសញ្ញាព្រំដែនកំណត់រដ្ឋឆ្នាំ១៩៨៥ និងឆ្នាំ២០០៥ ដែលគណបក្សប្រឆាំងចោទថា ជាសន្ធិសញ្ញាខុសច្បាប់ បានបញ្ជាក់ក្នុងប្រការ១ ចំនុច២ ថា «កំណាត់ព្រំដែន នៅតំបន់ជាប់នឹងឃុំដាក់ដាំ ស្រុកអូររាំង ខេត្ដមណ្ឌលគិរី កម្ពុជា និង ឃុំក្វាងជិក ស្រុកដាក់រឡឹប ខេត្ដដាក់ឡាក់ (ដាក់នង) ភាគីប្រទេសទាំងពីរ បានឯកភាពគ្នាបន្តការពិភាក្សា»។
ខេត្តមណ្ឌលគិរី មានព្រំដែនជាប់នឹងខេត្តដាក់ណុង ប្រទេសវៀតណាម ចាប់ពីបង្គោលព្រំដែនលេខ៤០ ពីព្រំប្រទល់ខេត្តរតនគិរី រហូតដល់បង្គោលព្រំដែនលេខ៦៥ ស្រុកស្នួល ខេត្តក្រចេះ៕
1 comment:
That is one of the factors that Ah Chker Chkuot Hun Sen can stay in power a long time. He just gave in to whatever his master Yuon wanted.
How many Khmer people died from the implementation of Yuon's policy over Cambodia ?
The loss of natural resource, land, maritime, etc are the result of Hun Sen's compliance to his master Yuon.
Post a Comment