Sunday 9 April 2023

អាជ្ញាធរ​ថា កម្ពុជា​មិន​ទាន់​បោះបង្គោល​ព្រំដែន​ចំណុច​អូរហ៊ុជ​នៅ​មណ្ឌលគិរី ខណៈ​​វៀតណាម​បន្ត​គ្រប់គ្រង​តំបន់​នោះ


Khmer Circle
 

It's the main reason why opposition - political or civil - is being banned in the country. Va Kim Hong's wife and partner in treason [pictured in middle] is known to have been trained in Vietnam on border mapping! 

You have a boundary dispute with your neighbour with a history of encroaching on your land, then he demands that you send over your daughter to him so he could give her training on how to settle the dispute! 

Except that neither Kim Hong nor his wife is entirely free from the suspicion of being Hanoi's mole in the CPP administration, and if this was the case, then they wouldn't be alone either in that respect...

Buddha save Cambodia, or what is left of her!


^^^
 
ដោយ ទីន ហ្សាការីយ៉ា
2023.04.08
អាជ្ញាធរ​ថា កម្ពុជា​មិន​ទាន់​បោះបង្គោល​ព្រំដែន​ចំណុច​អូរហ៊ុជ​នៅ​មណ្ឌលគិរី ខណៈ​​វៀតណាម​បន្ត​គ្រប់គ្រង​តំបន់​នោះ  
ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង (ស្ដាំ) ដឹកនាំគណៈប្រតិភូ និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យមើលព្រំដែន និងផ្លូវក្រវ៉ាត់ព្រំដែន ដែលនៅជាប់ជាមួយនឹងប្រទេសឡាវ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។
Photo courtesy of CPP.org
 

ក្នុង​ឃុំ​ដាក់ដាំ តំបន់​អូរហ៊ុជ មាន​ផ្ទៃដី​ទំហំ​ជាង ៥០​គីឡូម៉ែត្រ​ក្រឡា ឋិត​ក្នុង​ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ដែល​ជា​តំបន់​ប្រទាញប្រទង់​គ្នា​ជាមួយ​ភាគី​វៀតណាម ក្នុង​ការ​កំណត់​ខណ្ឌ​សីមា​ព្រំដែន​ជាច្រើន​ឆ្នាំ​មក​ហើយ នៅ​មិន​ទាន់​បោះបង្គោល​ព្រំដែន​រួច​នៅ​ឡើយ​ទេ មក​ទល់​ពេល​នេះ។

អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​អះអាង​ថា គណៈកម្មការ​ព្រំដែន​ខ្មែរ និង​វៀតណាម​កំពុង​ធ្វើ​កិច្ច​ការងារ​នេះ និង​បាន​ស្ថាបនា ផ្លូវ​ខ្សែក្រវាត់​ព្រំដែន​កម្ពុជា​-​វៀតណាម នៅ​បង្គោល​លេខ​៦១ និង​៦៥ ក្នុង​ស្រុក​កែវ​សីមា និង​ច្រក​ទ្វារ​ទ្វេភាគី​ដាក់ដាំ។

ភាព​ចម្រូងចម្រាស​គ្នា​រវាង​អាជ្ញាធរ​កម្ពុជា និង​អាជ្ញាធរ​វៀតណាម ក្នុង​ការ​បោះបង្គោល​ព្រំដែន​នៅ​ចំណុច​អូរហ៊ុជ ក្នុង​ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី នៅតែ​ជា​ក្តី​កង្វល់​រួម​របស់​ពលរដ្ឋ ដោយ​ពួកគាត់​ភ័យខ្លាច បាត់បង់​ដី​ខ្មែរ​ទៅ​វៀតណាម គ្រប់គ្រង​ដោយ​ស្ងាត់ៗ​បន្ថែម​ទៀត។

 

ពួកគាត់​សង្កេត​ឃើញ​ថា នៅ​រយៈពេល​ជិត ១០​ឆ្នាំ​ចុង​ក្រោយ​នេះ តំបន់​ព្រំដែន​ដែល​មិន​ទាន់​ឯកភាព​បោះបង្គោល​ព្រំដែន​រួច នៅ​ចំណុច តំបន់​ដាក់​ដាំ ដាក់​ហ៊ូត និង​អូរហ៊ុជ ត្រូវ​វៀតណាម​គ្រប់គ្រង​ទាំង​ស្រុង ហើយ​បាន​បញ្ជូន​ប្រជាជន​របស់​គេ ទៅ​រស់នៅ​តំបន់​នោះ​ជា​បន្តបន្ទាប់។

អភិបាលរង​ខេត្ត​មណ្ឌលគិរី លោក ស៊ន សារុន បាន​ថ្លែង​ក្នុង​សន្និសីទ​មួយ កាល​ពី​ថ្ងៃទី៦ មេសា ថា នៅ​ខេត្តមណ្ឌលគិរី​មាន​ព្រំដែន​ជាប់​វៀតណាម​ជាង ៣០០​គីឡូម៉ែត្រ ហើយ​មក​ទល់​ពេល​នេះ តំបន់​ដែល​មិន​ទាន់​បោះបង្គោល​ព្រំដែន​រួច គឺ​ឋិត​ក្នុង​ឃុំ​ដាក់​ដាំ។

រីឯ​ជនជាតិ​ដើម​ភាគតិច​ព្នង​រស់នៅ​ស្រុក​អូររាំង លោក ប៉ូរេត កាំពី ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី៧ មេសា​ថា តំបន់​ប្រទាញប្រទង់​គ្នា​នោះ គឺ​វៀតណាម​គ្រប់គ្រង​ទាំងស្រុង ដោយ​បញ្ជូន​ប្រជាជន​គេ​មក​ដាំ​ដំឡូង​មី និង​ធ្វើ​ចម្ការ ដោយ​មាន​ផ្នែក​ខ្លះ​សង់​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត។

រីឯ​ពលរដ្ឋ​ខ្មែរ មិន​អាច​ចូល​ទៅ​អាស្រ័យ​ផល និង​ចាប់​ដី​ធ្វើ​កសិកម្ម​បាន​ទេ ព្រោះ​អាជ្ញាធរ​វៀតណាម​រារាំង។ លោក​យល់​ថា តំបន់​មាន​ជម្លោះ ដែល​មិន​ទាន់​បោះ​បង្គោល​ព្រំដែន​រួច ភាគី​ប្រទេស​ទាំងពីរ គួរតែ​រក្សា​ភាព​ដើម​ឱ្យ​នៅ​ដដែល។

លោក ប៉ូរេត កាំពី៖ «ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​គាត់​ធ្លាប់តែ​រក​អនុផល​ព្រៃឈើ​នៅ​តែ​ក្នុង​តំបន់​ហ្នឹង​ដែរ តែ​ដល់ពេល​ឥលូវ​យើង​មិនអាច​ចូល​ទៅ​តំបន់​នោះ បាន​ទេ គេ​ហាម​ឃាត់ តែ​បើ​ពលរដ្ឋ​វៀតណាម​វិញ គាត់​ចេញ​ចូល​ធម្មតា​គាត់​រកស៊ី»

កន្លងទៅ គណៈកម្មការ​ជាតិ​កិច្ចការ​ព្រំដែន​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម បាន​ឯកភាព​គ្នា​ជា​គោលការណ៍​ថា នឹង​ធ្វើ​លិខិត​រួមគ្នា​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ ចុះ​ហត្ថលេខា​ស្នើសុំ​ភាគី​ប្រទេស​បារាំង ផ្ដល់​អ្នកបច្ចេកទេស​កំណត់​ផែនទី និង​វាស់វែង​តំបន់​ព្រំដែន​នៅ​មាន​ជម្លោះ ជា​ពិសេស​តំបន់​ដាក់​ដាំ អូរហ៊ុជ តាំងពី​ខែ​កុម្ភៈ ឆ្នាំ​២០១៦ ក៏ប៉ុន្តែ​រហូត​បច្ចុប្បន្ន​តំបន់​នោះ​ឋិត​នៅ​ជា​កន្លែង​ប្រទាញប្រទង់​គ្នា​ដដែល ស្រប​ពេល​ដែល​ភាគី​កម្ពុជា​ចង់​កំណត់ព្រំដែន​ស្រប​តាម​បង្គោល ដែល​បន្សល់​តាំងពី​សម័យ​អាណានិគម​​និយម​បារាំង។

អនុប្រធាន​រាជបណ្ឌិត្យសភា លោក សុខ ទូច ដែល​បាន​សិក្សា​ស្រាវជ្រាវ នៅ​តំបន់​នោះ ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ចាប់​ពី​បង្គោល​ព្រំដែន​លេខ​៥៥ ក្នុងស្រុក​អូររាំង រហូត​មក​ទល់​នឹង​បង្គោល​ព្រំដែន​លេខ​៦០ មាន​ប្រវែង​ប្រមាណ ២៧​គីឡូម៉ែត្រ ជា​តំបន់​មិន​ទាន់​ឯកភាព​បោះបង្គោល​ព្រំដែន​នៅ​ឡើយ។

លោក​ថា ក្រុម​ការងារ​របស់​លោក​បាន​ចុះ​ស្រាវជ្រាវ​ដល់​តំបន់​នោះ និង​កំណត់​ថា ខ្សែ​បន្ទាត់​ខណ្ឌ​ដែន​សីមា​ឋិត​នៅ​ចំណុច​អូរហ៊ុជ។

លោក សុខ ទូច ថ្លែង​បែប​នេះ ដូចគ្នា​នឹង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ធ្លាប់​បដិសេធ​សំណើ វៀតណាម ដែល​សុំ​ឲ្យ​ចែក​ដី​គ្នា ក្នុង​តំបន់​ដាក់​ដាំ និង​ដាក់ហ៊ូត ជាមួយ​កម្ពុជា គឺ​វៀតណាម​ទទួល​បាន​ដី ៦០% និង កម្ពុជា​ទទួល​បាន​ដី ៤០% ក៏ប៉ុន្តែ​លោក​បាន​ច្រានចោល។

លោក ហ៊ុន សែន​អះអាង​ថា សេចក្តី​សម្រេច​របស់​អគ្គ​ទេសាភិបាល​បារាំង នៅក្នុង​ឆ្នាំ​១៩១៤ បាន​បញ្ជាក់​ច្បាស់​ថា «​ខ្សែបន្ទាត់​ព្រំដែន ដើរ​តាម​ព្រែក​ដាក់​ហ៊ូត។

តែ​យ៉ាងណា ភាគី​វៀតណាម​បាន​សាងសង់​ប៉ុស្តិ៍ និង​ធ្វើ​ផ្លូវ​ចូល​ជ្រៅ​មក​ទល់​នឹង​អូរ​ដាក់ដាំ ក្នុង​ដី​ខ្មែរ ដែល​ពី​មុន​ព្រំដែន​ឋិត​នៅ​ចំណុច​អូរហ៊ុជ ឬ​ព្រែក​ដាក់ហ៊ូ​ត មាន​ចម្ងាយ​ជាង ១៥ ទៅ ២០​គីឡូម៉ែត្រ​ពី​អូរ​ដាក់ដាំ។

វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បន្ថែម បញ្ហា​នេះ​ពី​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី៧ មេសា ដោយ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង តែ​គ្មាន​អ្នក​លើក។

ក៏ប៉ុន្តែ​លោក វ៉ា គឹមហុង ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​សប្តាហ៍​មុន​ថា មក​ទល់​ពេល​នេះ រដ្ឋាភិបាល​មិនទាន់​បោះ​បង្គោល​ព្រំដែន ជាមួយ​ភាគី​វៀតណាម​រួចរាល់​នៅឡើយ​ទេ ព្រោះ​ការ​ដោះស្រាយ​បញ្ហា​នេះ ចាំបាច់​ត្រូវ​ឯកភាព​គ្នា​ទាំង​សងខាង ដើម្បី​កំណត់​ខ្សែបន្ទាត់​ព្រំដែន​ផ្លូវការ​ច្បាស់លាស់។

លោក វ៉ា គឹមហុង៖ «ការ​បោះបង្គោល​ព្រំដែន​យើង​រក​ខ្សែ​ព្រំដែន​ផ្លូវការ​ឯកភាព​គ្នា​សង​ខាង ទើប​យើង​គណនា​ដី​ចេញ​ចូល កាលណា​គេ​ចូល​គេ គេ​ចូល​យើង យើង​ត្រូវ​ថយ។ មិនមែន​គេ​ចូល​ច្រើន យើង​ចូល​តិច​អី​ទេ»

កន្លង​ទៅ ក្រុម​ការងារ ១០០​រាត្រី ដែល​បន្ត​បេសកកម្ម​ពី​​បណ្ឌិត កែម លី បាន​ផ្សាយ​របាយការណ៍​ស្រាវជ្រាវ​មួយ​រក​ឃើញ​ថា មាន​បង្គោល​មួយ​ចំនួន​រួមមាន បង្គោល​បោះ​សម្គាល់​គីឡូម៉ែត្រ ដែល​បោះ​ដោយ​វៀតណាម គ្មាន​ការ​ឯកភាព​ពី​កម្ពុជា ដាក់​លេខ​សម្គាល់ ៣៩៤ គីឡូម៉ែត្រ។

បន្ថែម​ពី​នេះ តំបន់​ដាក់​ដាំ ដាក់​ហួត នេះ​មាន​ផ្ទៃដី ៥១​គីឡូម៉ែត្រ​ក្រឡា ខាង​ភាគី​វៀតណាម ចង់​កំណត់ព្រំដែន ត្រឹម​អូរ​ដាក់ដាំ ឬ​ដាក់ដាង ជា​ខ្សែ​ខណ្ឌសីមា​ព្រំដែន។

ចំណែក​ខាង​រដ្ឋាភិបាល​កម្ពុជា ចង់​កំណត់​ព្រំដែន យក​ត្រឹម​អូរហ៊ុច ដែល​វៀតណាម​ហៅថា ដាក់​ហ៊ូត រហូត​ដល់ អូរ​តាំងម៉ែ ដល់ អូរប្លាយ ទល់​នឹង​ទន្លេ​ស្រែពក ដែល​ជា​ព្រំដែន​ចាស់ តាំង​ពី​សម័យ​អាណានិគម​និយម​បារាំង។

ទាក់ទង​បញ្ហា​នេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា នៅ​ប្រទេស​ណ័រវ៉េ លោក ម៉ែន ណាត សង្កេត​ឃើញ​ថា លោក ហ៊ុន សែន ទាមទារ​ដី​ខ្មែរ​ពី​ភាគី​វៀតណាម​នៅ​តំបន់​នោះ គឺ​ជា​រឿង​ត្រឹមត្រូវ ក៏ប៉ុន្តែ​ពិបាក​នឹង​ទៅរួច​ណាស់ ដរាប​ណា​រដ្ឋាភិបាល​នៅតែ​ប្រើប្រាស់​ផែនទី​មិន​ត្រឹមត្រូវ។

លោក​ថា រដ្ឋាភិបាល​ឯក​បក្ស បាន​ចុះ​ហត្ថលេខា​ទទួលស្គាល់​ផែនទី​ថ្មី​ខ្នាត​១/២៥.០០០ ដែល​បោះពុម្ព​នៅ​វៀតណាម កាលពី​ឆ្នាំ​២០២០ នឹង​ធ្វើ​ឱ្យ​កម្ពុជា​ខាតបង់​ទឹកដី​បន្ថែម​ទៀត ទៅ​វៀតណាម។

លោក ម៉ែន ណាត៖ «ហ៊ុន សែន គាត់​ព្រមព្រៀង​លើ​ឯកសារ​គោល ហើយ​គាត់​ព្រម​លើ​សន្ធិ​សញ្ញា​ខុស​ច្បាប់​ឆ្នាំ ១៩៨៥ យក​មក​ផ្តល់​សច្ចាប័ន​ឡើងវិញ នេះ​ជា​មូលហេតុ។ ជនជាតិ​វៀតណាម​ខ្សែក្រវាត់​ព្រំដែន​គេ ច្បាស់លាស់​ជាង​យើង»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ បន្ថែម​ថា រាជរដ្ឋាភិបាល​គួរ​ពិភាក្សា​ជាមួយ​ភាគី​វៀតណាម​បន្ថែម​ទៀត ស្នើ​អ្នក​ជំនាញ​របស់​បារាំង ជួយ​អន្តរាគមន៍​ផ្តល់​បច្ចេកទេស និង​ច្បាប់​លើ​ចំណុច​ដែល​មិនទាន់​ឯកភាព​គ្នា។ លោក​ផ្តល់​អនុសាសន៍​ថា រដ្ឋាភិបាល​ត្រូវ​ប្រមូល​ភស្តុតាង​ទាំងឡាយ រួច​ប្តឹង​ទៅ​តុលាការ​អន្តរជាតិ ទីក្រុង​ឡាអេ ជា​បន្ទាន់ ដើម្បី​រក​យុត្តិធម៌​រឿង​នេះ។

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​មន្ត្រី​នាំពាក្យ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា បាន​នៅឡើយ​ទេ។

របាយការណ៍​របស់​ក្រុមការងារ ១០០ រាត្រី​បន្ថែម​ថា ប្រទេស​វៀតណាម បាន​ធ្វើ​ថ្នល់​តាម នៅ​ចំណុច​ព្រែក​ដាក់ដាង និង​ពី​ប៉ុស្តិ៍​ប៉ូប្រ៊ាង មក​ដាក់​ដាង ដោយ​បាន​ជីក​ស្រះ និង​សង់​ប៉ុស្តិ៍​យោធា តាម​បណ្តោយ​ព្រំដែន។

រីឯ​ភាគី​កម្ពុជា​តែងតែ​តវ៉ា​តាមរយៈ​កំណត់​ការ​ទូត​តាំងពី​ឆ្នាំ​២០១៥ ដើម្បី​ឱ្យ​វៀតណាម​បញ្ឈប់ ការ​សាងសង់​សំណង់​រឹង នៅ​តំបន់​មិនទាន់​បោះបង្គោល​ព្រំដែន តែ​វៀតណាម​នៅតែ​មិន​ស្តាប់។ លើស​ពី​នេះ ភាគី​វៀតណាម បាន​ចេញ​ចូល និង​មាន​សិទ្ធិ​សម្រេច​ក្នុង តំបន់​ដាក់​ដាំ ដាក់ហ៊ូត ដោយ​សេរី ផ្ទុយ​ពី​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​ចេញ​ចូល​តំបន់​នោះ​ទេ។

ចំណែក សន្ធិសញ្ញា​ព្រំដែន​កំណត់​រដ្ឋ​ឆ្នាំ​១៩៨៥ និង​ឆ្នាំ​២០០៥ ដែល​គណបក្ស​ប្រឆាំង​ចោទ​ថា ជា​សន្ធិសញ្ញា​ខុស​ច្បាប់ បាន​បញ្ជាក់​ក្នុង​ប្រការ​១ ចំនុច​២ ថា «កំណាត់​ព្រំដែន នៅ​តំបន់​ជាប់​នឹង​ឃុំ​ដាក់​ដាំ ស្រុក​អូររាំង ខេត្ដ​មណ្ឌលគិរី កម្ពុជា និង ឃុំ​ក្វាងជិក ស្រុក​ដាក់រឡឹប ខេត្ដ​ដាក់ឡាក់ (ដាក់នង) ភាគី​ប្រទេស​ទាំងពីរ បាន​ឯកភាព​គ្នា​បន្ត​ការពិភាក្សា»

ខេត្ត​មណ្ឌលគិរី មាន​ព្រំដែន​ជាប់​នឹង​ខេត្ត​ដាក់​ណុង ប្រទេស​វៀតណាម ចាប់ពី​បង្គោល​ព្រំដែន​លេខ​៤០ ពី​ព្រំប្រទល់​ខេត្ត​រតនគិរី រហូត​ដល់​បង្គោល​ព្រំដែន​លេខ​៦៥ ស្រុក​ស្នួល ខេត្ត​ក្រចេះ៕

 

1 comment:

Anonymous said...

That is one of the factors that Ah Chker Chkuot Hun Sen can stay in power a long time. He just gave in to whatever his master Yuon wanted.
How many Khmer people died from the implementation of Yuon's policy over Cambodia ?
The loss of natural resource, land, maritime, etc are the result of Hun Sen's compliance to his master Yuon.