សកម្មជនដីធ្លីចំនួន ៣ នាក់ត្រូវតុលាការជំនុំជម្រះក្ដី
ស្វាយរៀងៈ
សាលាដំបូងខេត្តស្វាយរៀងកាលពីម្សិលមិញបានបើកសវនាការជំនុំជម្រះលើ
សកម្មជនដីធ្លី ៣ នាក់នៅសហគមន៍អណ្តូងត្របែក ស្រុករមាសហែក
ពាក់ព័ន្ធនឹងបទចោទកាប់បំផ្លាញដើមឈើដោយគ្មានការអនុញ្ញាតពី
រដ្ឋបាលព្រៃឈើ ។
ក្រុមសកម្មជនដែលរងការចោទប្រកាន់កាលពីខែមេសា ឆ្នាំ ២០១២ នោះមានឈ្មោះ សួន ហុងលី, សួន ហោ ជាសកម្មជនដីធ្លី និងឈ្មោះ សួន សីហា ជាប្រធានសហគមន៍អណ្តូងត្របែក។
ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តស្វាយរៀង លោក ហម ម៉េងសែ បានថ្លែងថាសវនាការនេះគឺសួរដេញដោលទៅលើភាគីពាក់ព័ន្ធពីអង្គហេតុ នៃបណ្តឹងនោះហើយសាលក្រមនឹងប្រកាសនៅចុងខែក្រោយ។
លោកថា៖ «សំណុំរឿងនេះនឹងប្រកាសសាលក្រមនៅថ្ងៃ ២៣ ខែតុលាហើយចង់ដឹងព័ត៌មានបន្ថែមសួរទៅខាងក្រុមមេធាវី»។
ប្រធានសហគមន៍អណ្តូងត្របែកលោក សួន សីហា ដែលរងការចោទនោះបានថ្លែងថាលោកពុំបានប្រព្រឹត្តដូចការចោទនោះ ទេដោយលោកចាត់ទុករឿងនេះជាការគំរាមកំហែងរូបលោក និងសកម្មជនផ្សេងទៀតដែលបាននិងកំពុងតវ៉ារឿងដីធ្លីប៉ុណ្ណោះ។
លោកថា «នេះជារឿងបំភ្លៃចង់ឲ្យខ្ញុំជាសកម្មជនដីធ្លីហ្នឹងមានទោសហើយ ណាមួយគំរាមកំហែងឲ្យខ្ញុំបាក់ទឹកចិត្តកុំឲ្យហ៊ានតស៊ូជាមួយក្រុម គេ»។
មេធាវីការពារក្តីឲ្យសកម្មជនដីធ្លីពីរនាក់អ្នកស្រី សាម សុគន្ធា បានថ្លែងថានៅថ្ងៃកើតហេតុកូនក្តីអ្នកស្រីនៅធ្វើការក្នុងផ្ទះដោយ ពុំបានទៅកាប់ដើមឈើដូចការចោទទេដែលករណីនេះអ្នកស្រីស្នើឲ្យ តុលាការពិចារណាទម្លាក់ចោលការចោទប្រកាន់នេះ។
ប្រធានសង្កាត់រដ្ឋបាលព្រៃឈើលោក នេត គក ដែលជាដើមបណ្តឹងមិនអាចសុំការអត្ថាធិប្បាយបានទេ។
ខណៈសវនាការកំពុងដំណើរការប្រជាសហគមន៍ប្រមាណ ៦០ នាក់បាននាំគ្នាទៅគាំទ្រ និងឃ្លាំមើលខ្លាចក្រែងមានការឃុំខ្លួនសកម្មជនទាំង ៣ នាក់នោះប៉ុន្តែត្រូវបានរារាំង ។
គួរបញ្ជាក់ថាប្រជាសហគមន៍អណ្តូងត្របែកជាង ១៣០ គ្រួសារបាននិងកំពុងរងគ្រោះដោយសារបញ្ហាដីធ្លីតាំងពីឆ្នាំ ២០០៩ មកដោយសារមន្ត្រីរដ្ឋបាលព្រៃឈើបាននាំកម្លាំងបណ្តេញពួកគាត់ចេញ ពីដីធ្លាប់រស់នៅនិងអាស្រ័យផលដោយសំអាងថាជាដីរដ្ឋ។ នេះបើតាមញត្តិពលរដ្ឋដែលបានដាក់ជូនរដ្ឋសភាសុំកិច្ចអន្តរាគមន៍ ស៊ើបអង្កេតផ្ទាល់ និងជំរុញឲ្យដោះស្រាយបែងចែកដីទំហំ ៣៥៩ ហិកតាឲ្យពួកគាត់វិញ៕

No comments:
Post a Comment