បាតុកម្មនៅរោងចក្រ Kang Da ផ្ទុះអំពើហិង្សា
ភ្នំពេញៈ
បាតុកម្មដែលទាមទារប្រាក់រង្វាន់ធ្វើការទៀងទាត់របស់កម្មករនៅ
រោងចក្រ Kang Da Garment
ក្នុងខណ្ឌមានជ័យបានផ្ទុះអំពើហិង្សាកាលពីព្រឹកម្សិលមិញបន្ទាប់ពី
អ្នកបើកបររថយន្តឲ្យម្ចាស់រោងចក្របានធ្វើការវាយប្រហារទៅលើ
កម្មករ។
គេបានរាយការណ៍ថាលោក អៀម ស៊ីណាវុធ បានដាល់លោក ទេព វណ្ណារតន៍ ខណៈដែលពួកគេបានព្យាយាមប្រមែប្រមូលកម្មករដទៃទៀតដែលធ្វើ បាតុកម្មដើម្បីជួយអ្នកធ្វើការដូចគ្នាដែលត្រូវបានខាងរោងចក្រ បដិសេធមិនឲ្យចូលក្នុងរោងចក្របន្ទាប់ពីពួកគេបានមកធ្វើការយឺតយ៉ាវ ។
លោក វណ្ណារតន៍ បានថ្លែងកាលពីម្សិលមិញថា៖ «គាត់បានដាល់ខ្ញុំត្រង់គែមភ្នែកស្តាំហើយគាត់បានព្យាយាមចាប់ ខ្ញុំប៉ុន្តែខ្ញុំបានគេចខ្លួន»។
ជម្លោះនេះត្រូវបានដោះស្រាយដោយគ្មានបណ្តឹងផ្លូវច្បាប់ទេក្រោមការត្រួតពិនិត្យរបស់នគរបាល។
កម្មករជិត ៣០០ នាក់នៅរោងចក្រ Kang Da នៅខណ្ឌមានជ័យបានចាប់ផ្តើមបាតុកម្មដោយសន្តិវិធីនៅថ្ងៃអង្គារ បន្ទាប់ពីថ្នាក់គ្រប់គ្រងរោងចក្រមិនគោរពតាមកិច្ចព្រមព្រៀងដែលចុះ នៅខែសីហា។
បើតាមលោក ហ៊ុយ សម្បតិ្ត ប្រធានសហព័ន្ធសហជីពកម្មករកម្ពុជាថ្នាក់គ្រប់គ្រងរោងចក្រនេះបាន សន្យាមិនកាត់ប្រាក់រង្វាន់ធ្វើការទៀងទាត់ប្រចាំខែចំនួន ១៥ ដុល្លារទេក្នុងករណីកម្មករមកយឺត ឬអវត្តមានមួយថ្ងៃ។ ប៉ុន្តែផ្ទុយទៅវិញចំណែកនៃប្រាក់រង្វាន់ទាំងនោះមិនបើកឲ្យទេដោយ ផ្អែកលើពេលវេលាដែលកម្មករខកខានមិនមកធ្វើការដោយកិច្ចព្រមព្រៀង នោះពុំត្រូវបានគេគោរពតាមទេ។
ម្ចាស់រោងចក្រមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេកាលពីម្សិលមិញ៕

No comments:
Post a Comment