| លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ចិន
នាខេត្តស្ទឹងត្រែង នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៥។
RFA/Brach Chev
|
ដោយ ប្រាជ្ញ ចេវ
2015-09-19 rfa
សង្គមស៊ីវិលដែលធ្វើការងារទាក់ទងនឹងព្រៃឈើ ស្នើឲ្យលោក ហ៊ុន សែន ទប់ស្កាត់បទល្មើសព្រៃឈើ ជាជាងការដាំដើមឈើឡើងវិញ។
ការលើកឡើងរបស់សង្គមស៊ីវិលបែបនេះ បន្ទាប់ពីលោក ហ៊ុន សែន នៅថ្ងៃទី១៩ ខែកញ្ញា ប្រាប់ឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដាំដើមឈើនៅក្នុងបរិវេណសាលាអន្តរជាតិមួយ ដែលមានចៅរបស់លោកកំពុងតែរៀន។
កង្វល់របស់កូនស្រីលោកនាយករដ្ឋមន្ត្រីដែលចង់ឲ្យបរិវេណសាលាឯកជនមួយមានដាំដើមឈើ ជំរុញឲ្យលោក ហ៊ុន សែន ប្រាប់ទៅមន្ត្រីក្រោមឱវាទយកដើមឈើទៅដាំនៅទីនោះ។ ប្រសាសន៍របស់លោក ហ៊ុន សែន នៅពេលនេះ ទទួលបានការស្វាគមន៍ពីអ្នកធ្វើការទាក់ទងព្រៃឈើ ប៉ុន្តែសង្គមស៊ីវិលចង់ឃើញថែមទៀតនូវបទបញ្ជាដែលមានប្រសិទ្ធភាពដើម្បីការពារព្រៃឈើ។
ប្រធានក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា លោក អ៊ូច ឡេង ស្នើឲ្យលោកនាយករដ្ឋមន្ត្រី ហាមឃាត់មិនឲ្យផ្ដល់អាជ្ញាប័ណ្ណក្នុងការកាប់ឈើបន្តទៀតទេ ព្រោះក្រុមហ៊ុនទាំងនោះជាអ្នកកាប់បំផ្លាញព្រៃឈើរបស់កម្ពុជា។ លោកបន្តថា ប្រសិនការអាជ្ញាប័ណ្ណកាប់ឈើនៅបន្ត ក្មេងជំនាន់ក្រោយនឹងលែងបានឃើញដើមឈើ៖ «»។
ថ្លែងក្នុងកម្មវិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវសាលាអន្តរជាតិភ្នំពេញ (ISPP) នៅរាជធានីភ្នំពេញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ឲ្យកូនស្រីរបស់លោកទៅទាក់ទងភាគីសាលា និងក្រសួងកសិកម្ម ដើម្បីបានដើមឈើដាំនៅបរិវេណសាលា។ ដំណាលគ្នានោះដែរ លោក ហ៊ុន សែន ប្រកាសថា សាលានេះគឺមានចៅរបស់លោកកំពុងរៀនច្រើននាក់នៅទីនោះ៖ «»។
ទាក់ទងរឿងព្រៃឈើនេះដែរ តួលេខសកលថ្មីដែលផ្អែកលើទិន្នន័យផ្កាយរណបរបស់សហរដ្ឋអាមេរិក បង្ហាញថា ប្រទេសកម្ពុជា បាត់បង់ព្រៃឈើលឿនជាងគេបំផុតនៅលើលោក ពីឆ្នាំ២០០១ ដល់ឆ្នាំ២១០៥។ កម្មវិធី Global Forest Watch របស់វិទ្យាស្ថានធនធានពិភពលោក បង្ហាញថា ប្រទេសកម្ពុជា បានបាត់បង់ព្រៃប្រមាណ ១,៤៤លានហិកតារ ចន្លោះពីឆ្នាំ២០០១ ដល់ឆ្នាំ២០១៣។
ចំណែកនាយកអង្គការវេទិកាមិនមែនរដ្ឋាភិបាល (NGO Forum) លោក តឹក វណ្ណរ៉ា មានប្រសាសន៍ថា ការដាំដើមឈើជាការរួមចំណែកមួយដើម្បីធ្វើឲ្យមានលំនឹងធម្មជាតិដល់ភពផែនដី។ ប៉ុន្តែសង្គមស៊ីវិលរូបនេះ ស្នើឲ្យមានការថែរក្សា និងប្រើប្រាស់ព្រៃឈើមានការចូលរួមយ៉ាងសកម្មពីរដ្ឋាភិបាល សហគមន៍ព្រៃឈើ៖ «»។
បន្ថែមពីនេះ លោក តឹក វណ្ណរ៉ា ស្នើឲ្យរដ្ឋាភិបាលផ្ដល់កញ្ចប់ថវិកាដើម្បីជំរុញពលរដ្ឋនៅក្នុងសហគមន៍ដែលជាអ្នកការពារព្រៃឈើមានធនធានគ្រប់គ្រាន់ក្នុងកិច្ចការពារ។ លោកថា សព្វថ្ងៃនេះ សកម្មភាពដាំដើមឈើមានតិចតួចណាស់ បើធៀបនឹងការកាប់បំផ្លាញ៕
No comments:
Post a Comment