Monday, 21 September 2015

គណបក្ស​នយោបាយ​ទាំង​ពីរ​គ្រោង​ជួប​ពិភាក្សា​គ្នា​នៅ​ថ្ងៃ​ទី​២៣​កញ្ញា

គណបក្ស​នយោបាយ​ទាំង​ពីរ​គ្រោង​ជួប​ពិភាក្សា​គ្នា​នៅ​ថ្ងៃ​ទី​២៣​កញ្ញា

ដោយ ម៉ម មុនីរតន៍
2015-09-21
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
ចរចា​សេចក្ដី​ព្រាង​បោះ​ឆ្នោត​ថ្មី ៦២០
លោក សម រង្ស៊ី (ឆ្វេង) ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង (ស្ដាំ) បាន​ជួប​ពិភាក្សា​គ្នា​លើ​ចំណុច​ដែល​មិន​ទាន់​ត្រូវរ៉ូវ​គ្នា​ជាង​១០ នៃ​សេចក្ដី​ស្នើ​សេចក្ដី​ព្រាង​ច្បាប់​បោះ​ឆ្នោត នា​វិមាន​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៥។ 
RFA/Rann Samnang
ទាញ​យក​កម្មវីធី
គណបក្ស​នយោបាយ​ដែល​ជាប់​ឆ្នោត​ទាំង​ពីរ គ្រោង​នឹង​ជួប​គ្នា​នៅ​ថ្ងៃ​ពុធ ទី​២៣ កញ្ញា ខាង​មុខ​នេះ។ មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា ជំនួប​លើក​នេះ គឺ​គណបក្ស​នយោបាយ​ទាំង​ពីរ​នឹង​មិន​ផ្ដោត​លើ​របៀបវារៈ​ការ​ដោះ​លែង​សកម្មជន​របស់​ខ្លួន​នោះ​ទេ។ ដោយឡែក​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​កាន់​អំណាច​វិញ ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ ខាង​គណបក្ស​នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​គម្រោង​ពិត​ប្រាកដ នៃ​ការ​ជួប​នេះ​នៅ​ឡើយ។
មន្ត្រី​នាំ​ពាក្យ​គណបក្ស​ជំទាស់​បញ្ជាក់​ថា កិច្ច​ពិភាក្សា​ដែល​គណបក្ស​នយោបាយ​ទាំង​ពីរ​គ្រោង​នឹង​ជួប​គ្នា នៅ​ថ្ងៃ​ពុធ ក្នុង​សប្ដាហ៍​នេះ ផ្ដោត​សំខាន់​លើ​របៀបវារៈ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ដែល​គណបក្ស​នយោបាយ​ទាំង​ពីរ​ពុំ​ទាន់​បាន​ឯកភាព​គ្នា លើ​ចំណុច​សេសសល់​មួយ​ចំនួន​ទៀត ព្រម​ទាំង​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា​ផង។
ក្រោយ​ការ​សន្យា​មួយ​ថ្ងៃ​របស់ លោក កឹម សុខា បន្ទាប់​ពី​ត្រឡប់​មក​ពី​បំពេញ​ទស្សនកិច្ច​នៅ​ក្រៅ​ប្រទេស​វិញ ដែល​សន្យា​ថា គណបក្ស​ជំទាស់​នឹង​រក​ពេល​ណាត់​ជួប​គណបក្ស​ប្រជាជន​កម្ពុជា ជុំវិញ​ការ​បោះ​ឆ្នោត​នោះ ភ្លាមៗ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្ញើ​លិខិត​ជា​ផ្លូវ​ការ​មួយ​ច្បាប់ កាល​ពី​ថ្ងៃ​ទី​១៨ កញ្ញា សុំ​ណាត់​ជួប លោក ស ខេង ក្នុង​នាម​ជា​ប្រធាន​ក្រុម​អ្នក​តំណាង​រាស្ត្រ​ភាគ​ច្រើន​នៅ​ក្នុង​រដ្ឋសភា​របស់​រដ្ឋាភិបាល។
លោក យ៉ែម បុញ្ញឫទ្ធិ មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ កញ្ញា ថា សំណើ​ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​នេះ ត្រូវ​បាន​តំណាង​រាស្ត្រ​ដែល​ជា​ភាគី​ខាង​រដ្ឋាភិបាល ឆ្លើយ​តប​ហើយ និង​យក​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ពេល​ល្ងាច ជា​ជំនួប​កំពូល​របស់​បក្ស​នយោបាយ​ទាំង​ពីរ នៅ​វិមាន​រដ្ឋសភា។ លោក យ៉ែម បុញ្ញឫទ្ធិ បដិសេធ​ថា កិច្ច​សន្ទនា​លើក​នេះ គណបក្ស​នយោបាយ​ទាំង​ពីរ​នឹង​មិន​លើក​យក​រឿង​ព្រហ្មទណ្ឌ នៃ​សកម្មជន​ដែល​ជាប់​ពន្ធនាគារ​ដាក់​លើ​តុ​ចរចា​ឡើយ ក្រៅ​ពី​របៀបវារៈ​ដែល​បាន​គ្រោង​ទុក គឺ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត និង​បទបញ្ជា​ផ្ទៃ​ក្នុង​នៃ​រដ្ឋសភា​ប៉ុណ្ណោះ៖ «»។
ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត និង​ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ថ្មី ដែល​មាន ១២​ជំពូក និង ១៧១​មាត្រា ត្រូវ​បាន​រដ្ឋសភា​អនុម័ត ហើយ​ព្រះមហាក្សត្រ​ឡាយ​ព្រះហស្តលេខា​កាល​ពី​ខែ​មីនា ស្ថិត​ក្រោម​ការ​រិះគន់​ដ៏​ចម្រូងចម្រាស​ពី​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជា​ហូរហែ។ បើ​ទោះ​ជា​បែប​ណា អង្គការ​មិន​មែន​រដ្ឋាភិបាល លើក​ឡើង​ថា នៅ​នាទី​ចុង​ក្រោយ​មុន​អនុម័ត​ច្បាប់​ទាំង​ពីរ​នេះ មាន​ការ​កែ​ទម្រង់​ដ៏​តិចតួច បើ​ទោះ​ជា​មាន​ការ​ជំទាស់​ដោយ​អង្គការ​មិន​មែន​រដ្ឋាភិបាល​យ៉ាង​ណា​ក៏ដោយ​ចុះ។
ជុំវិញ​រឿង​នេះ លោក សុខ ឥសាន មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បដិសេធ​ថា ព័ត៌មាន​លម្អិត​ជុំវិញ​ជំនួប​ជា​ថ្មី​ទៀត​លើក​នេះ គឺ​លោក​ពុំ​ទាន់​បាន​ទទួល​នៅ​ឡើយ​ទេ។ បើ​ទោះ​ជា​បែប​នេះ​ក៏ដោយ​ចុះ លោក​មាន​សុឆន្ទៈ​ថា ការ​ជួប​ជា​មធ្យោបាយ​ល្អ​ប្រសើរ ដែល​អាច​ធ្វើ​ឲ្យ​ភាគី​ទាំង​ពីរ​យល់​ចិត្ត​គ្នា​បាន​ច្រើន។ បន្ថែម​ពី​លើ​នេះ លោក សុខ ឥសាន បញ្ជាក់​ថា លោក​ចង់​ឃើញ​ការ​ចរចា​រវាង​គណបក្ស​នយោបាយ​ទាំង​ពីរ​លើក​នេះ ធ្វើ​ឡើង​ដោយ​ភាព​ស្មោះ​ត្រង់​ទៅ​វិញ​ទៅ​មក​ច្រើន​ជាង៖ «»។
ច្បាប់​ស្ដីពី​ការ​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ មាត្រា​៦៣ និង​មាត្រា​៧២ ចែង​ថា ការ​រៀបចំ​ក្បួន​ព្យុះ​យាត្រា ឬ​ក្បួន​ដំណើរ​ដោយ​ក្រុម​ថ្មើរ​ជើង ឬ​ដោយ​យាន​ជំនិះ​គ្រប់​ប្រភេទ​នៅ​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ យ៉ាង​ច្រើន ៤​ដង​ក្នុង​អំឡុង​ពេល​ឃោសនា​បោះ​ឆ្នោត។ យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​នេះ មាន​រយៈពេល ២១​ថ្ងៃ ហើយ​គ្រប់​សកម្មភាព​នៃ​ការ​ឃោសនា​បោះ​ឆ្នោត ត្រូវ​ចប់ ២៤​ម៉ោង​មុន​ថ្ងៃ​បោះ​ឆ្នោត។


ចំណែក​អង្គការ​សង្គម​ស៊ីវិល​ដែល​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​វិញ យល់​ឃើញ​ថា គណបក្ស​នយោបាយ​ទាំង​ពីរ មិន​ត្រូវ​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ចាស់​ឡើយ ព្រោះ​ច្បាប់​មុន​មាន​ភាព​ល្អ​ប្រសើរ​ជាង​ច្បាប់​បោះ​ឆ្នោត​ថ្មី។
លោក សំ គន្ធាមី នាយក​ប្រតិបត្តិ​អង្គការ​និកហ្វិច (NICFEC) ចាត់​ទុក​ថា ប្រសិន​បើ​គណបក្ស​នយោបាយ​ទាំង​ពីរ​នៅ​តែ​ចង់​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​បោះ​ឆ្នោត​ចាស់ ស្ដីពី​ការ​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​មែន ករណី​នេះ​នឹង​រុញ​ច្រាន​ឲ្យ​ខ្លឹមសារ​នៃ​ច្បាប់​ថ្មី​នេះ អនុវត្ត​រឹត​ចង្អៀត​ជាង​មុន​ថែម​ទៀត។ លោក​បន្ថែម​ថា ព្រោះ​ច្បាប់​ថ្មី​នេះ គឺ​បាន​កំណត់​គោលដៅ​នៃ​ការ​ឃោសនា មិន​ឲ្យ​ឆ្លង​ឃុំ-សង្កាត់ ដែល​រឹត​តែ​អាក្រក់​ជាង​ច្បាប់​ចាស់​ទៅ​ទៀត៖ «»។
បើ​ទោះ​ជា​បែប​ណា មន្ត្រី​គណបក្ស​នយោបាយ​ទាំង​ពីរ នៅ​តែ​បង្ហាញ​ជំហរ​ថា របៀបវារៈ​ដែល​បាន​គ្រោង​ហើយ​នេះ គណបក្ស​ទាំង​ពីរ​នឹង​លើក​ទៅ​ពិគ្រោះ​យោបល់​ក្នុង​ជំនួប​កំពូល​ជា​ថ្មី​ទៀត នៅ​ក្នុង​សប្ដាហ៍​នេះ​ហើយ៕

No comments: