ដោយ រដ្ឋា វិសាល
2015-11-14
ពិធីជួបជុំផ្តល់ប្រាក់វិភាគទាន និងសូមខមាទោសរបស់ក្រុមហ៊ុន
ហ័ង អាញ់ យ៉ាឡាយ (HAGL) ចំពោះសហគមន៍ ១៤ភូមិនៅខេត្តរតនគិរី
កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥។
RFA/Ratha Visal
|
(((
School of Vice: Most reports concerning mass forced evictions and
deforestation activities coming out of Cambodia over the last 30 years have
indicated that Vietnamese "companies" have been the principal drivers
and agents in these upheavals and destructions, propelled presumably by
favourable local circumstances and porous officialdom, as well as long-term strategic
calculation that forest cover plays a vital role in aiding indigenous guerrilla
movement. Formal or informal offers of "apologies" and
"regrets" are customary Vietnamese vocabularies meant to assuage any
lingering sense of resentment and grievances after decades and, in the cases of
the Chams and the Khmer Kroms, centuries of deliberate massacres and
annexations! Just as they have actively reduced a once lush tropical country to
a wasteland of ecological grave yard.
Would the Vietnamese be allowed to do the same to their Chinese neighbours
to the north, and would their insincere offer of "apologies" curry favour
with the victims? The Chinese know better....
Despicable hypocrisy!
)))
ក្រុមហ៊ុនវិនិយោគដីសម្បទាន ចម្ការកៅស៊ូ ហ័ង អាញ់ យ៉ាឡាយ (HAGL) នៃប្រទេសវៀតណាម រួមទាំងក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនបី ដែលកំពុងប្រតិបត្តិការលើដីសម្បទានសេដ្ឋកិច្ចនៅខេត្តរតនគិរី បានប្រារព្ធពិធីសុំទោសផ្លូវការ និងផ្តល់ប្រាក់វិភាគទានរៀបចំសែនព្រេនប្រពៃណីជនជាតិដើមភាគតិច បន្ទាប់ពីក្រុមហ៊ុនទទួលស្គាល់ថា បានបង្កផលប៉ះពាល់លើសហគមន៍ចំនួន ១៤ភូមិនៅស្រុកចំនួនពីរក្នុងខេត្តរតនគិរី។
គោមួយ ក្បាលទម្ងន់ ៥០០គីឡូក្រាម និងប្រាក់ ៥០០ដុល្លារ ត្រូវបានប្រគល់ជូនសហគមន៍គ្រប់ៗភូមិសរុប ១៤សហគមន៍ នៅស្រុកអូរជុំ និងស្រុកអណ្ដូងមាស នាសាលប្រជុំភោជនីយដ្ឋានលីណារតន ក្នុងក្រុងបានលុង នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ជាមួយនឹងវាចាថ្លែងសុំទោសពីតំណាងក្រុមហ៊ុន ហ័ង អាញ់ យ៉ាឡាយ ដែលទទួលស្គាល់ពីផលប៉ះពាល់ប្រជាពលរដ្ឋទាក់ទិនប្រតិបត្តិការវិនិយោគ ដំណាំកៅស៊ូរបស់ក្រុមហ៊ុន។
នៅចំពោះមុខតំណាងសហគមន៍ មន្ត្រីអង្គការសង្គមស៊ីវិល តំណាងធនាគារពិភពលោក (World Bank) និងអ្នកសារព័ត៌មាន អគ្គនាយករងក្រុមហ៊ុន ហ័ង អាញ់ យ៉ាឡាយ លោក ង្វ្រៀង វ៉ាន់ថាន់ (Nguen Xuan Thang) ចាត់ទុកពិធីសុំទោស និងផ្តល់ប្រាក់វិភាគទានជូនសហគមន៍ ថាជាដំណើរចាប់ផ្ដើមនៃការស្វែងរកដំណោះស្រាយបន្ថែមទៀត ទាក់ទិនទៅនឹងផលប៉ះពាល់ដីធ្លីជីវភាពរស់នៅរបស់សហគមន៍ គ្រាដែលក្រុមហ៊ុនបានទទួលដីសម្បទានពីរាជរដ្ឋាភិបាលចាប់ពីឆ្នាំ ២០០៩ ហើយធ្វើឲ្យប្រជាពលរដ្ឋតវ៉ារហូតមក។ លើសពីនេះទៀត លោកបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៥ តទៅ ក្រុមហ៊ុនបញ្ឈប់ និងផ្អាកការឈូសឆាយដាំដុះ ហើយគ្រោងរៀបចំអភិវឌ្ឍផ្លូវ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត រួមទាំងការបង្ហាញបញ្ជីសារធាតុគីមី ថ្នាំសម្លាប់សត្វល្អិត និងជីគីមីជូនស្ថាប័នពាក់ព័ន្ធត្រួតពិនិត្យ។ ម្យ៉ាងទៀត ក្រុមហ៊ុននឹងរៀបចំអភិវឌ្ឍផ្លូវ ស្ពាន និងហេដ្ឋារចនាសម្ពន្ធផ្សេងទៀត រួមទាំងផ្តល់សេវាសុខភាពជូនសហគមន៍ស្របតាមគោលនយោបាយផ្តល់ដី សម្បទានរបស់រាជរដ្ឋាភិបាលកម្ពុជា៖ «ដើម្បីសម្ដែងពីសុឆន្ទៈ និងទឹកចិត្តរបស់យើង សូមសម្ដែងខមាទោសដ៏ស្មោះស្ម័គ្រចំពោះប្រជាពលរដ្ឋក្នុងសហគមន៍ ព្រមទាំងផ្តល់នូវគោ និងប្រាក់ ៥០០ដុល្លារជូនដល់សហគមន៍ ដើម្បីរៀបចំកម្មវិធីសែនព្រេន»។
កាល ពីខែកុម្ភៈ ឆ្នាំ២០១៤ ពាក្យបណ្ដឹងត្រូវបានធ្វើឡើងដោយប្រជាពលរដ្ឋរងផលប៉ះពាល់នៅ មូលដ្ឋាន និងបានលើកឡើងពីការព្រួយបារម្ភពីការបាត់បង់ដីធ្លី និងផលប៉ះពាល់ជីវភាពរស់នៅរបស់សហគមន៍ ១៧ភូមិ មានភូមិសាស្ត្រក្បែរការដ្ឋានក្រុមហ៊ុន ហ័ង អាញ់ យ៉ាឡាយ ធ្វើប្រតិបត្តិការ។ បន្ទាប់មកនៅខែមេសា តំណាងសហគមន៍ និងក្រុមហ៊ុន បានជ្រើសរើសការដោះស្រាយវិវាទដែលសម្របសម្រួលដោយការិយាល័យភាព អនុលោមទីប្រឹក្សាដោះស្រាយវិវាទ ហៅកាត់ថា ស៊ី.អេ.អូ (CAO = Compliance Advisor Ombudsman) មានទីតាំងនៅទីក្រុងវ៉ាស៊ីនតោន ឌី.ស៊ី (Washington DC) សហរដ្ឋអាមេរិក។ បន្ទាប់មក ស៊ី.អេ.អូ ស្រាវជ្រាវរកឃើញមានតែភូមិ ១៤ ទេដែលរងផលប៉ះពាល់ក្នុងប្រតិបត្តិការរបស់ក្រុមហ៊ុន ហ័ង អាញ់។
ប្រធាន ការិយាល័យ ស៊ី.អេ.អូ និងជាអនុប្រធានធនាគារពិភពលោក លោក អូស្ត្រាលដូ ក្រេតាកូស (Osraldo Gratacos) កត់សម្គាល់ថា ការិយាល័យ ស៊ី.អេ.អូ កំពុងសម្របសម្រួលកិច្ចប្រជុំនានារវាងតំណាងសហគមន៍ អង្គការក្រៅរដ្ឋាភិបាលដែលគាំទ្រសហគមន៍ និងបុគ្គលិកក្រុមហ៊ុន និងបានអនុម័តលើកម្រងវិធាននៅមូលដ្ឋានមួយចំនួន។ លោកថា ក្នុងចំណោមកិច្ចព្រមព្រៀងដែលសម្រេចបាន គឺការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន មិនអភិវឌ្ឍលើផ្ទៃដីបន្ថែម និងការចរចាទៅលើសំណង ឬប្រគល់ដីជូនសហគមន៍វិញក្នុងករណីរកឃើញថា ក្រុមហ៊ុនបានអភិវឌ្ឍទៅលើដីសហគមន៍។
ក្រុមហ៊ុន ហ័ង អាញ់ យ៉ាឡាយ រួមទាំងក្រុមហ៊ុនបុត្រសម្ព័ន្ធ ហេង ប្រាឌ័រ ស៊ី.អ.ឌី និង ហ័ង អាញ់ អូរយ៉ាដាវ បានព្រមព្រៀងកាលពីខែកញ្ញា ឆ្នាំ២០១៥ ជាមួយអ្នកភូមិចំនួនបីភូមិ គឺភូមិកេត ភូមិណាយ និងភូមិកាជូត ថាមិនឈូសឆាយអភិវឌ្ឍជ្រៀតជ្រែកទន្ទ្រានយក ឬប៉ះពាល់ដីរបស់អ្នកភូមិ រួមទាំងដីសហគមន៍ប្រើប្រាស់ និងចេញចូលតាមទំនៀមទម្លាប់ប្រពៃណី ទោះដោយវិធីណាក៏ដោយ។
ទោះ ជាយ៉ាងនេះក្តី តំណាងសហគមន៍នៅតំបន់ក្រុមហ៊ុនទទួលបានដីសម្បទាន សុទ្ធតែបានអះអាងថា ក្រុមហ៊ុនបានរំលោភបំពានទៅលើដីចម្ការវិលជុំសហគមន៍ តំបន់កប់សព ព្រៃសក្ការៈ និងព្រៃអភិរក្សរបស់អ្នកភូមិ៖ «គេសូមខមាទោស គេឲ្យលុយយកទៅសែនព្រេនព្រៃអារក្សដែលគេឈូសឆាយព្រៃឈើធំៗ។ តទៅមុខទៀត យើងប្ដឹងធ្វើម៉េចឲ្យយកដីយើងមកវិញ»។
វិទ្យុ អាស៊ីសេរី មិនអាចស្វែងរកតួលេខជាក់លាក់ពីក្រុមហ៊ុន ហ័ង អាញ់ ស្ដីពីទំហំដីដែលក្រុមហ៊ុនបានឈូសឆាយដាំដុះទាក់ទិនដីសម្បទានដែល រដ្ឋាភិបាលផ្តល់មកឲ្យក្រុមហ៊ុនវិនិយោគនោះទេ ក៏ប៉ុន្តែតួលេខប៉ាន់ប្រមាណរបស់អង្គការក្រៅរដ្ឋាភិបាល រកឃើញថា ក្រុមហ៊ុន ហ័ង អាញ់ ទទួលបានដីសម្បទានជាង ៥ម៉ឺនហិកតារ ដែលគ្រប់គ្រងដោយក្រុមហ៊ុនបុត្រសម្ព័ន្ធនៅខេត្តរតនគិរី មុនពេលរដ្ឋាភិបាលអនុវត្តគោលនយោបាយចាស់សកម្មភាពថ្មី។
ទាក់ទិន ករណីនេះដែរ តំណាងមន្ត្រីអង្គការសង្គមស៊ីវិលដែលគាំពារសហគមន៍ជនជាតិដើមភាគតិច លោក អៀង វុទ្ធី ចាត់ទុកការស្វែងរកដំណោះស្រាយបញ្ចប់វិវាទរវាងសហគមន៍ និងក្រុមហ៊ុន ក្រោមការសម្របសម្រួលរបស់ការិយាល័យ ស៊ី.អេ.អូ ថាជាជំហានល្អដែលធ្វើឲ្យភាគីនៃជម្លោះអាចជួបពិភាក្សារកគន្លឹះ សំខាន់នៃបញ្ហា ដើម្បីដោះស្រាយរួមគ្នា។ លោកកត់សម្គាល់ដែរថា ក្រុមហ៊ុនវិនិយោគមានចេតនាស្វែងរកផលប្រយោជន៍សម្រាប់ក្រុមហ៊ុន និងប្រជាពលរដ្ឋ ក៏ប៉ុន្តែដោយសារតែក្រុមហ៊ុនមិនបានសិក្សាស្វែងយល់ពីវប្បធម៌ ប្រពៃណី និងការរស់នៅរបស់សហគមន៍ ទើបកើតមានផលប៉ះពាល់ដល់សហគមន៍៖ «យើងមានការសប្បាយចិត្តនៅពេលបានឮការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការដោះស្រាយបញ្ហា និងបន្តដោះស្រាយបញ្ហាជាមួយអាជ្ញាធរមូលដ្ឋានខេត្ត ថ្នាក់ជាតិ ក៏ដូចក្រុមហ៊ុនពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងណាដោះស្រាយបញ្ហានេះឲ្យបានជោគជ័យ ហើយប្រជាពលរដ្ឋអាចរស់នៅសុខដុមរមនា»។
រីឯអភិបាលរង ខេត្តរតនគិរី លោក យឹម ផែន ចាត់ទុកការប្រារព្ធពិធីផ្តល់វិភាគទាន និងសុំទោសសហគមន៍របស់ក្រុមហ៊ុន ហ័ង អាញ់ យ៉ាឡាយ ថាជាគំរូសម្រាប់ក្រុមហ៊ុនដទៃទៀតយកមកអនុវត្ត ដើម្បីកាត់បន្ថយជម្លោះ និងបន្តការអភិវឌ្ឍផ្នែកវិនិយោគវិស័យកសិឧស្សាហកម្មឲ្យបានរីក ចម្រើន។ លោកថា ក្រុមហ៊ុនត្រូវបញ្ឈប់កាប់រានព្រៃស្រោង និងព្រៃសហគមន៍ ដើម្បីរួមចំណែកថែរក្សាព្រៃឈើឲ្យបាននៅគង់វង្សទៅថ្ងៃអនាគត៖ «យើងដឹងហើយថាការរកស៊ីបណ្ដាក់ទុននេះ បើយើងមិនភាពចុះសម្រុងនឹងគ្នាទេ ការអភិវឌ្ឍកន្លែងនោះក៏គាត់មិនអាចប្រមូលផលពីការវិនិយោគរបស់ គាត់បានដែរ។ បើសិនជាមានទំនាស់មិនមានការស្រុះស្រួលគ្នា ធ្វើម៉េចយើងរក្សាប្រពៃណី ទំនៀមទម្លាប់ ប៉ុន្តែសំខាន់បំផុត យើងត្រូវជៀសវាងទៅកាប់រានដីព្រៃ»។
យ៉ាងណាក៏ដោយ តំណាងសហគមន៍សម្ដែងមោទនភាព និងគាំទ្រការស្វែងរកដំណោះស្រាយដោយសន្តិវិធី។ អ្នកភូមិ សុំឲ្យក្រុមហ៊ុនប្រគល់ដីសហគមន៍ដែលក្រុមហ៊ុនឈូសឆាយមកឲ្យអ្នក ភូមិវិញ៕
No comments:
Post a Comment