Saturday, 14 November 2015

Wind of change ...




១៤ វិច្ឆិកា ២០១៥ / 14 November 2015 - From Myanmar to Cambodia.

ព្រឹត្តការណ៍ចុងក្រោយបំផុត នៅប្រទេសកម្ពុជា -- ក្នុងនោះ មានទាំង ដីកាបង្គាប់ឲ្យចាប់ខ្លួន ចំពោះរូបខ្ញំុ ផងដែរ ក្នុងឋានៈខ្ញំុ ជាប្រធានគណបក្សប្រឆាំងតែមួយគត់ ក្នុងរដ្ឋសភា -- បង្ហាញឲ្យឃើញថា ជោគជ័យ ដ៏ត្រចះត្រចង់ និងជាប្រវត្តិសាស្ត្រ របស់ ចលនាប្រជាធិបតេយ្យប្រឆាំងអំណាចផ្តាច់ការ ក្នុងការបោះឆ្នោតថ្មីៗនេះ នៅប្រទេសភូមា បណ្តាលឲ្យមានភាពតក់ស្លុត និងស្លន់ស្លោ ដល់អ្នកដឹកនាំផ្តាច់ការទាំងប៉ុន្មាន ដែលនៅសេសសល់ ក្នុងតំបន់ទ្វីបអាសីុយើង។ តែចរន្តនយោបាយនាំមកនូវសេរីភាព ដែលគ្មាននរណាអាចទប់ស្កាត់បាន ហើយដែលកំពុងតែរីករាលដាលទូទាំងពិភពលោក ធ្វើឲ្យរបបផ្តាច់ការដួលរលំម្តងមួយៗ ចរន្តនេះក៏នឹងឈានមកដល់ប្រទេសកម្ពុជាដែរ ក្នុងពេលឆាប់ៗ ខាងមុខនេះៗ ។

The most recent developments in Cambodia, including the arrest warrant against me as opposition leader, show that the historic resounding election victory of the democratic opposition in Myanmar has created panic among the last surviving dictators in our part of the world. But the wind of freedom that is blowing throughout the world will also reach Cambodia in the very near future.

Sam Rainsy

No comments: