Monday 29 January 2018

អ្នក​ឃ្លាំមើល​បារម្ភ​ពី​ការ​បំផ្លាញ​វត្ថុ​តាង​បទល្មើស​ព្រៃឈើ​នៅ​ខេត្ត​មណ្ឌលគិរី


School of Vice:


Not much has changed in the manner in which Vietnam continually and or intermittently thrusts its blood-stained dagger deeper and deeper into the heart and soul of its immediate, hapless neighbour to the south-west over the last 300 years or so. In the 1960s, North Communist Vietnam's clandestine use [with Sihanouk's secret blessing] of large swathes of Cambodian territory in its war effort  vis a vis South Vietnam and its US ally had been the most critical contributing factor behind the nationalist outrage and disaffection with his rule that had in turn culminated in the 18th March 1970 coup, and had also formed the rationalisation for the US's clandestine carpet B-52 bombing campaign lasting a number of years prior to the coup itself. 

Then, just as today, this catastrophe and betrayal against the people and nation of Cambodia rests heavily upon Hanoi's ability to exact compliance and collaboration out of the selfishness, cowardice, treachery and greed of the unconscionable Cambodian ruling elite. No matter what tragic fate shall eventually befall the long-suffering people of this small nation, this odious elite will always comfort itself with the certainty that their swollen foreign bank accounts will provide them with security and luxury for generations to come...

<<<>>>

ដោយ រដ្ឋា វិសាល
2016-01-28 rfa
គំនរ​ឈើ​ត្រូវ​បាន​គេ​ដុត​ក្នុង​បរិវេណ​ដី​សម្បទាន​សេដ្ឋកិច្ច​វៀតណាម ឈ្មោះ ប៊ិញ ភឿក រ៉ាប់ប៊ើ ១ (Binh Phuoc Rubber 1) ស្ថិត​ក្នុង​ខេត្ត​មណ្ឌលគិរី កាល​ពី​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៦។
Photo provided                  


គំនរ​ឈើ​ជា​ច្រើន​ដែល​ជាប់​ទាក់ទិន​ទៅ​នឹង​បទល្មើស​ព្រៃឈើ​នៅ​ខេត្ត​មណ្ឌលគិរី ត្រូវ​គេ​ដុត​បំផ្លាញ​បន្តបន្ទាប់​គ្នា អំឡុង​ពេល​ក្រុម​សមត្ថកិច្ច​បង្ក្រាប​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ប្រមាណ ១​សប្ដាហ៍​កន្លង​ទៅ​នេះ។

មន្ត្រី​ឃ្លាំមើល​បញ្ហា​ព្រៃឈើ​សមាគម​អាដហុក (ADHOC) បារម្ភ​ថា ការ​បំផ្លាញ​វត្ថុ​តាង​បទល្មើស​ព្រៃឈើ​នេះ​នឹង​នៅ​តែ​បន្ត ប្រសិន​ក្រុម​អាជ្ញាធរ​មិន​ចាត់​វិធានការ​តឹងរ៉ឹង​ដើម្បី​ការពារ​វត្ថុ​តាង​ទាំង​នោះ។



​មន្ត្រី​ឃ្លាំមើល​បញ្ហា​ព្រៃឈើ​សមាគម​អាដហុក នៅ​ថ្ងៃ​ទី​២៨ ខែ​មករា អំពាវនាវ​ឲ្យ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ខេត្ត​មណ្ឌលគិរី និង​គណៈកម្មការ​ថ្នាក់​ជាតិ ចាត់​​វិធានការ​ម៉ឺងម៉ាត់​ការពារ​វត្ថុ​តាង​បទល្មើស​ព្រៃឈើ​ដើម្បី​ស្វែង​រក​អ្នក​ប្រព្រឹត្ត​មក​ផ្ដន្ទាទោស​ពាក់ព័ន្ធ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ដ៏​គំហុក​នៅ​ក្នុង​ខេត្ត​នេះ។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ឈើ​ជ្រុង​រាប់​រយ​កំណាត់​ជា​វត្ថុ​តាង​បទល្មើស​ព្រៃ​ឈើ ត្រូវ​បាន​គេ​ដុត​ចោល​នៅ​ការដ្ឋាន​ក្រុមហ៊ុន​វិនិយោគ​ដី​សម្បទាន​ក្រុមហ៊ុន ប៊ិញ ភឿក រ៉ាប់ប៊ើ ១ (Binh Phuoc Rubber 1) ក្រុមហ៊ុន​ខ្មែរ​អង្គរ (Khmer Angkor) និង​ក្រុមហ៊ុន​ដាយណាម (Dai Nam) មាន​ទីតាំង​នៅ​ស្រុក​កែវសីមា ចាប់​ពី​ថ្ងៃ​ទី​២១ រហូត​មក​ទល់​នឹង​ថ្ងៃ​ទី​២៥ និង​ថ្ងៃ​ទី​២៦ ខែ​មករា។ ដោយ​ឡែក​ទៀត នៅ​ក្រុមហ៊ុន​ដាយណាម ក៏​មាន​រថយន្ត​ផ្ទុក​ឈើ​ជិត ១០​គ្រឿង គ្រោង​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ការដ្ឋាន​ក្រុមហ៊ុន។

​មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា ហៅ​ការ​បំផ្លាញ​វត្ថុ​តាង​នេះ​ថា ជា​ចេតនា​របស់​ក្រុម​ឈ្មួញ និង​អ្នក​ជាប់​ពាក់ព័ន្ធ​កាប់​បំផ្លាញ​ព្រៃឈើ​នេះ។ ករណី​នេះ​ក៏​ជា​ការ​បំផ្លាញ​ផល​ព្រៃឈើ​ដែល​នឹង​ផ្ដល់​ប្រាក់​ចំណូល​ថវិកា​ជាតិ​រាប់​សិប​ម៉ឺន​ដុល្លារ ប្រសិន​អាជ្ញាធរ​រឹប​អូស​ឈើ​ទុក​ជា​សម្បត្តិ​រដ្ឋ និង​ពិន័យ​អ្នក​ប្រព្រឹត្ត​ខុស​ច្បាប់​ទាំង​នោះ៖ «យើង​មើល​ទៅ​លើ​កំណាត់​ឈើ​ដែល​ឆេះ​ហ្នឹង​សុទ្ធ​តែ​ជា​ឈើ​ថ្មី​ទៀត មិន​អាច​កើត​ចេញ​ពី​ភ្លើង​ឆេះ​​ព្រៃ​បង្ក​ឲ្យ​ឆេះ​គំនរ​ឈើ​នោះ​បាន​ទេ។ ជា​ចេតនា​របស់​បុគ្គល​ណា​ម្នាក់​ដែល​គេ​ដើម្បី​គេចវេះ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់»។

​របាយការណ៍​របស់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី មក​ទល់​នឹង​ថ្ងៃ​ទី​២៨ ខែ​មករា នេះ​មាន​​ឈើ​ជាង ២៤០​កំណាត់​ត្រូវ​បាន​គេ​ដុត​ចោល​នៅ​ក្នុង​ការដ្ឋាន​ក្រុមហ៊ុន ប៊ិញ ភឿក ១។ ចំណែក​​នៅ​ការដ្ឋាន​ក្រុមហ៊ុន​ខ្មែរ​អង្គរ និង​ក្រុមហ៊ុន​ដាយណាម ក៏​មាន​ការ​លួច​ដុត​ឈើ​ជា​វត្ថុតាង​បទល្មើស​​ព្រៃឈើ​រហូត​មក​ទល់​នឹង​ថ្ងៃ​ទី​២៦ ខែ​មករា ផង​ដែរ ក៏​ប៉ុន្តែ​មិន​មាន​របាយការណ៍​បញ្ចេញ​ឲ្យ​ដឹង​ពី​​មន្ត្រី​បង្ក្រាប​នូវ​ចំនួន​ឈើ​ដែល​គេ​លួច​ដុត​នោះ​ឡើយ។

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី លោក ឈិត សុផល បាន​ផ្ដាច់​ទូរស័ព្ទ ខណៈ​អ្នក​យក​ព័ត៌មាន​​វិទ្យុ​អាស៊ីសេរី ហៅ​ចូល​សុំ​បញ្ជាក់​ពី​តួលេខ​នៃ​ការ​ដុត​បំផ្លាញ​ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​​ព្រេច។

ចំណែក​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី លោក វង សុកសិរី សំដែង​សុទិដ្ឋិនិយម​​ថា ក្រុម​សមត្ថកិច្ច​បង្ក្រាប​ទទួល​បាន​លទ្ធផល​មួយ​ចំនួន​ហើយ ក៏​ប៉ុន្តែ​លោក​បដិសេធ​មិន​បង្ហាញ​ពី​​លទ្ធផល​នោះ​ទេ៖ «យើង​អត់​ដឹង​អ្នក​ណា​ដុត​កំពុង​ស្រាវជ្រាវ។ ឥឡូវ​នេះ​ក្រុមហ៊ុន ប៊ិញ ភឿក ដុត​អស់ ២៤១​ដុំ។ ក្រៅ​ពី​នេះ ក្នុង​ដែន​បរិស្ថាន បង​សួរ​ទៅ​ខាង​បរិស្ថាន»។

​អ្នក​នាំ​ពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក ហេង អ៊ី មាន​ប្រសាសន៍​បញ្ជាក់​ថា ជា​ទូទៅ​ការ​ស៊ើប​អង្កេត​កំពុង​ធ្វើ​ទៅ​លើ​ក្រុមហ៊ុន​ទាំង​អស់​ដែល​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​រក​ឃើញ​បទល្មើស​​ព្រៃឈើ​ដែល​រាជរដ្ឋាភិបាល​ដាក់​បទបញ្ជា​ឲ្យ​គណៈកម្មការ​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​ថ្នាក់​ជាតិ​ធ្វើ​ការ​បង្ក្រាប។ លោក​ថា ការ​ស៊ើប​អង្កេត​មិន​ទាន់​បញ្ចប់​ទេ៖ «គេ​ត្រួត​ពិនិត្យ​តាម​លក្ខណៈ​ស៊ើប​អង្កេត​កំពុងតែ​ធ្វើ។ យើង​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត»។

​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មករា មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក​ឧត្ដមសេនីយ៍ វង្ស ពិសេន បាន​ដឹកនាំ​កម្លាំង​ចុះ​ពិនិត្យ​មើល​ឈើ​នៅ​ក្នុង​ក្រុមហ៊ុន ប៊ិញ ភឿក ១ ក្នុង​ស្រុក​កែវសីមា ក៏ប៉ុន្តែ​មិន​មាន​សេចក្ដី​រាយការណ៍​ពី​លទ្ធផល​នៃ​បេសកកម្ម​នេះ​ទេ៕

3 comments:

. said...

The Viet/YUON must apologize to the Khmer people and Thank the Khmer people for what happened!!!

អក

Anonymous said...

Please listen to new Hun Sen:

https://www.youtube.com/watch?v=j3c1h45gbgs

Anonymous said...

Khmer people need to stop the Yuon's tool Hun Sen to save Cambodia.