ដោយ ប្រាជ្ញ ចេវ
2016-03-05 rfa
គំនរឈើប្រណីតដែលឈ្មួញបម្រុងដឹកចេញទៅលក់នៅប្រទេសវៀតណាម ហើយត្រូវរថយន្តក្រឡាប់នៅចំណុចភូមិជ្រៃឡើង ឃុំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៣ មករា ឆ្នាំ២០១៦។
Photo provided
មន្ត្រីជាន់ខ្ពស់នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសឲ្យដឹងថា តុលាការបានចេញដីកាមួយចំនួនកោះហៅឈ្មួញរកស៊ីព្រៃឈើ ៩នាក់ នៅខេត្តត្បូងឃ្មុំ ឲ្យមកបំភ្លឺ បន្ទាប់ពីរកឃើញថា ជនទាំងនោះមានជាប់ពាក់ព័ន្ធករណីបំផ្លាញព្រៃឈើ និងជួញដូរព្រៃឈើខុសច្បាប់។ ប៉ុន្តែសង្គមស៊ីវិលសង្កេតឃើញថា ឈ្មួញបំផ្លាញព្រៃឈើនៅខេត្តត្បូងឃ្មុំ មានច្រើនណាស់ មិនមែនត្រឹម ៩នាក់នេះទេ និងស្នើឲ្យមានវិធានការផ្លូវច្បាប់លើឈ្មួញព្រៃឈើផ្សេងទៀត។
តុលាការខេត្តត្បូងឃ្មុំ ចេញដីកាជាបន្តបន្ទាប់ដើម្បីកោះហៅឈ្មួញរកស៊ីឈើ ៩នាក់មកបំភ្លឺនៅតុលាការ។ គណៈកម្មការជាតិបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើ កំពុងតែតាមដានគ្រប់ដំណើរការនៃនីតិវិធីរបស់តុលាការ។
ថ្លែងឲ្យវិទ្យុអាស៊ីសេរី នៅថ្ងៃទី០៥ ខែមីនា អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី ឲ្យដឹងថា មនុស្សទាំង ៩នាក់នោះ ជាមេការក្រុមហ៊ុន និងមុខសញ្ញាដែលទាក់ទងឃ្លាំងស្តុកឈើព័ត៌មានលំអិតជាងនេះ ប៉ុន្តែលោកមិនទាន់បញ្ជាក់ឲ្យដឹងនៅឡើយទេ៖ «»។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី អះអាងថា គណៈកម្មការជាតិបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើ កំពុងអនុវត្តការងាររបស់ខ្លួនបានជោគជ័យស្ទើរគ្រប់ខេត្តនៃមុខសញ្ញា ប៉ុន្តែក៏ជួបឧបសគ្គខ្លះដែរ ព្រោះខ្វះខាតមធ្យោបាយ និងជួបករណីភ្លើងឆេះព្រៃ។ លោកបន្តថា នៅពេលនេះ ក្រុមការងាររកឃើញឈើរាប់ម៉ឺនម៉ែត្រគូប ដែលមានទាំងឈើស្របច្បាប់ និងឈើខុសច្បាប់ដែលទាក់ទងនឹងក្រុមហ៊ុនដីសម្បទាន។
មន្ត្រីដដែលបញ្ជាក់ថា គណៈកម្មការជាតិបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើ ដែលដឹកនាំដោយអគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សៅ សុខា រកឃើញមុខសញ្ញាច្រើននៅតាមខេត្តផ្សេងៗទៀត ហើយក្នុងករណីស៊ើបអង្កេតឃើញថា នៅខេត្តណា ក្រុមការងារនឹងប្ដឹងតុលាការនៅខេត្តនោះ ដើម្បីផ្ដន្ទាទោស។
ទាក់ទងករណីបំផ្លាញព្រៃឈើនេះ មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) នៅខេត្តត្បូងឃ្មុំ លោក នាង សុវ៉ាត សង្កេតឃើញថា នៅខេត្តនេះ ឈ្មួញរកស៊ីឈើមួយចំនួនធំជាអភិបាលស្រុក មេព្រៃ មេប៉ូលិស មន្ត្រីកងរាជអាវុធហត្ថ និងសមត្ថកិច្ចនៅតាមច្រកដឹកជញ្ជូនឈើ ដែលអ្នកទាំងនោះមានជាង ៣០នាក់។ លោកស្នើឲ្យគណៈកម្មការជាតិបង្ក្រាប និងបង្ក្រាបបទល្មើសព្រៃឈើ ចុះប្រមូលព័ត៌មានបន្ថែមពីពលរដ្ឋនៅមូលដ្ឋាន និងសង្គមស៊ីវិលដែលធ្វើការងារពាក់ព័ន្ធ៖ «»។
ខណៈគណៈកម្មការជាតិបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើ ចុះបង្ក្រាបបទល្មើសព្រៃឈើ ប៉ុន្តែបទល្មើសព្រៃឈើនៅតែកើតមាននោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ទៅលោក សៅ សុខា ឲ្យប្រើគ្រាប់រ៉ុកកែត បាញ់កម្ទេចក្រុមឈ្មួញរកស៊ីព្រៃឈើដែលព្រហើន។
កន្លងមកនៅពេលគណៈកម្មការជាតិបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើ ចុះទៅបង្ក្រាបបទល្មើសព្រៃឈើ តែងឃើញមានការដុតកម្ទេចឈើនៅតាមក្រុមហ៊ុនមួយចំនួន។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី ថា មកទល់ពេលនេះមិនទាន់រកឃើញមូលនេះនៅឡើយទេ៕
No comments:
Post a Comment