ក្រុមស្ត្រីពលរដ្ឋនិងសង្គមស៊ីវិលប្រមាណ២០០នាក់ជិះកង់ថ្ងៃសិទ្ធិនារីត្រូវរារាំង
ដោយ ប្រាជ្ញ ចេវ
2016-03-08 rfa
សកម្មភាពកងសន្តិសុខរារាំង ក្រុមស្ត្រីពលរដ្ឋ និងសង្គមស៊ីវិល ជិះកង់អបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ នៅស្ទឹងមានជ័យ រាជធានីភ្នំពេញ នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦។
RFA/Brach Chev
ក្រុមស្ត្រីពលរដ្ឋ និងសង្គមស៊ីវិលជិះកង់អបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ប្រមាណ២០០នាក់ត្រូវបានរារាំងដោយកងសន្តិសុខ នៅថ្ងៃទី៨ មីនា នេះ ក្រោយសាលារាជធានីភ្នំពេញ បដិសេធមិនឲ្យជិះកង់អបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ក្រោមហេតុផលកកស្ទះចរាចរណ៍។
ក្នុងដំណើរដោយជិះកង់នេះពួកគេមិនដាក់ញត្តិទេ គ្រាន់តែជួបគ្នា និងថ្លែងសារ ពេលពួកគេ ជួបជុំគ្នានៅមុខក្រសួងកិច្ចការនារី។ ក្រោយពីជួបជុំហើយ ពួកគេគ្រោងជិះកង់ទៅរដ្ឋសភាទៀត ដើម្បីផ្សព្វផ្សាយឲ្យសាធារណជនចូលរួមបញ្ឈប់អំពើហិង្សាលើស្ត្រីគ្រប់ទម្រង់ ប៉ុន្តែពួកគេត្រូវបានរារាំងដោយកងសន្តិសុខ នៅចំណុចស្ទឹងមានជ័យ។
ក្រុមស្ត្រីពលរដ្ឋ និងសង្គមស៊ីវិល ជួបជុំគ្នានៅមុខក្រសួងកិច្ចការនារី មុនជិះកង់អបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦។ RFA/Brach Chev
No comments:
Post a Comment