Friday, 15 April 2016

មេធាវី៖ លោក ហ៊ុន ម៉ាណែត មាន​រយៈពេល ៣០​ថ្ងៃ​ទៅ​ឆ្លើយ​នៅ​តុលាការ​អាមេរិក


Manekseka Sangkum: Committing crimes and violence on your own turf isn't enough?


Note: the US government is reported to have financed Hun Manet's studies at West Point with public fund, and his father - Hun Sen - publicly revealed that his US education was very much a US initiative. Washington is known to have granted such privileges and quotas to sons and daughters of some of the world's corrupt and violent political elite with dismal human rights record as part of its diplomatic investment and succession strategy in the Third World, and many of these candidates would have been selected on this criterion alone and without thought as to their academic merit or talent. This fact and the indifference the world has shown over the CPP regime's abuse and violence against the Cambodian people and dissidents throughout its decades long single-party rule has been one of the major signals and incentives fuelling the regime's continued indulgence in political repression through the use of terror and intimidation to cling on to power. 


....

មេធាវី៖ លោក ហ៊ុន ម៉ាណែត មាន​រយៈពេល ៣០​ថ្ងៃ​ទៅ​ឆ្លើយ​នៅ​តុលាការ​អាមេរិក
ដោយ យន់ សាមៀន
2016-04-15

ហ៊ុន ម៉ាណែត ២០១៦ ៨៥៥
លោក ហ៊ុន ម៉ាណែត មេបញ្ជាការ​រង​កងទ័ព​ជើង​គោក និង​ជា​នាយរង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ ក្នុង​ពិធី​រៀបចំ​ការ​ចូល​ប្រឡង​ជ្រើសរើស​នាយទាហាន កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៥។
 RFA/Brach Chev


តុលាការ​នៅ​សហរដ្ឋអាមេរិក​កំពុង​ស៊ើបអង្កេត បណ្តឹង​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា និង​កូនប្រុស​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពី​ករណី​ឃុំឃាំង​មនុស្ស​ខុសច្បាប់ ការ​ធ្វើទុក្ខបុកម្នេញ​គណបក្ស​ប្រឆាំង និង​អំពើ​ភេរវកម្ម​អន្តរជាតិ។ អាជ្ញាធរ​អាមេរិក​ក៏​កំពុង​ស៊ើបអង្កេត​ករណី​អង្គរក្ស​លោក ហ៊ុន ម៉ាណែត ពី​ការប្រើប្រាស់​អំពើហិង្សា វាយប្រហារ​ស្មៀន​មេធាវី​ម្នាក់​ឲ្យ​រងរបួស​ធ្ងន់ នៅពេល​លោក​ព្យាយាម​ប្រគល់​ដីការ​កោះហៅ លោក ហ៊ុន ម៉ាណែត​ឲ្យ​ទៅ​ឆ្លើយបំភ្លឺ​ចំពោះ​ការចោទប្រកាន់។

មន្ត្រីជាន់ខ្ពស់​ក្រសួងការពារជាតិ លោក ហ៊ុន ម៉ាណែត នៅមាន​រយៈពេល​ប្រមាណ​៣០​ថ្ងៃ​ដើម្បី​ទៅ​ឆ្លើយបំភ្លឺ​នៅ​តុលាការ​អាមេរិក ពាក់ព័ន្ធ​នឹង​បណ្តឹង​ប្រឆាំង​រូបលោក និង​រដ្ឋាភិបាល​ឪពុក​លោក ពី​បទ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។ នេះ​បើតាម​ការអះអាង​របស់​មេធាវី​អាមេរិក លោក មូ័រតុន ក្លារ (Morton Sklar)។

លោក មូ័រតុន ក្លារ ជា​មេធាវី របស់​ភរិយា​លោក មាជ សុវណ្ណារ៉ា មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ប្ដឹង​លោក ហ៊ុន ម៉ាណែត ទៅ​តុលាការ​សហព័ន្ធ​អាមេរិក នៅ​ក្រុង​ឡូសអែនជឺឡេស (Los Angeles) ពីបទ​ធ្វើ​ទារុណកម្ម និង​អំពើ​ភេរវកម្ម។ លោក​ថា​បណ្តឹង​នេះ ធ្វើ​ឡើង​ចំពេល​ដែល​លោក ហ៊ុន ម៉ាណែត កំពុងមាន​វត្តមាននៅ​អាមេរិក។ តាម​ច្បាប់​អាមេរិក តុលាការ​ត្រូវ​ផ្ដល់​ឯកសារ​កោះ​ទៅ​ជន​ចុងចោទ ក្នុង​រយៈពេល​៥​ថ្ងៃក្រោយ​មាន​បណ្ដឹង​នៅ​តុលាការ៖ «បណ្តឹង​របស់​យើង​មិនមែន​ប្តឹង​តែ​លោក ហ៊ុន ម៉ាណែតម្នាក់​ទេ គឺ​យើង​ប្តឹង​រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ បណ្តឹង​នេះ ជា​ករណី​កម្រ​ណាស់ ជាពិសេស​ករណី​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិមនុស្ស។ ករណីនេះ​ជា​ករណី​ដំបូង​មិន​ធ្លាប់មាន​កាលពីមុន​ទេ»។



លោក​បន្ថែមទៀតថា តុលាការ​សហរដ្ឋអាមេរិក​នឹង​អាច​ពិនិត្យ​បណ្តឹង​របស់លោក ដោយសារ​តែ​តុលាការ​កម្ពុជា​ឋិត​នៅក្រោម​គំនាប​នយោបាយ របស់​គណ​បក្ស​ប្រជាជន​កម្ពុជា និង​រដ្ឋាភិបាល​កម្ពុជា៖ «មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​ដែល​អះអាង​ថា ការ​ប្ដឹង​រដ្ឋាភិបាល​កម្ពុជា​នៅ​សហរដ្ឋអាមេរិក ជា​កំហុសឆ្គង​នោះ វា​ជាការ​ខុសស្រឡះ​ទាំងស្រុង។ តាមពិត​វា​គ្មាន​ន័យ​អ្វី​ទាំងអស់ សម្រាប់​យើង​ប្រសិនបើ​យើង​ប្តឹង​រដ្ឋាភិបាល​កម្ពុជា​នៅ​កម្ពុជា​នោះ។ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ហើយ ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រើប្រាស់​តុលាការ​ដើម្បី​គាបសង្កត់​គណបក្សប្រឆាំង»។

លោក ម័រតុន ក្លារ ព្រមាន​ថា លោក ហ៊ុន ម៉ាណែត អាច​ប្រឈមមុខ​នឹង​បញ្ហា​ច្បាប់​ប្រសិនបើ​លោក​មិន​បង្ហាញខ្លួន ឬ​ជួល​មេធាវី​ការពារ​ក្តី។ កាលពី​ឆ្នាំ ២០០៥ មេធាវី​រូបនេះ ធ្លាប់​ប្តឹង​ឪពុក​លោក ហ៊ុន ម៉ាណែត លោក ហ៊ុន សែន ពីបទ​ពាក់ព័ន្ធ​នឹង​ការបោកគ្រាប់បែក​ឆ្នាំ១៩៩៧ បាន​ជោគជ័យ​ម្តង​រួចហើយ​នៅ​តុលាការ​ទីក្រុង (New York) ដោយសារតែ​លោក ហ៊ុន សែន អវត្តមាន​នៅពេល​តុលាការ​បើកសវនាការ។ កាលនោះ លោក ម័រតុន ក្លារ ជា​មេធាវី​ការពារ​ក្តី​ឲ្យ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​ដោយសារតែ​ការសម្របសម្រួល​នយោបាយ​ករណីនេះ​ត្រូវបាន​មេដឹកនាំ​គណបក្ស​ទាំងពីរ​បញ្ចប់។

លោក ហ៊ុន ម៉ាណែត អាច​ជាប់​ពាក់ព័ន្ធ​នឹង​បណ្តឹង​ឧក្រិដ្ឋ​មួយ​ផ្សេងទៀត ពី​បទ​បង្ក​របួស​ស្នាម ទៅលើ​លោក ផល ហេយស៍ (Paul Hayes) ជា​ស្មៀន​បញ្ជូន​ដីការ​តុលាការ។ លោក ផល ហេយស៍ កំពុងស្នាក់នៅ​ព្យាបាល​របួស​ឆ្អឹងខ្នង។ លោក ផល ហេយស៍ ត្រូវបាន​គេ​ចោទថា អង្គរក្ស​លោក ហ៊ុន ម៉ាណែត ប្រើ​អំ​ប្រើ​ហិង្សា​លើក​ឡើង​លើ ហើយ​បោក​ទៅលើ​ថ្ម​បរិវេណ​ភោជនីយដ្ឋាន កាលពី​ថ្ងៃទី​សៅរ៍​ទី ៩ មេសា នៅពេល​លោក​ហៅ​ឈ្មោះ លោក ហ៊ុន ម៉ាណែត ហើយ​ឈោង​ហុច​លិខិត​ជូន​លោក ម៉ាណែត ចម្ងាយ​ប្រមាណ ១​ម៉ែត្រ។ លោក ម័រតុន ក្លារ បាន​ឲ្យ​ដឹង​ទៀត សមត្ថកិច្ច​នៅ​ក្រុង​ឡូសអែនជឺឡេស បាន​ទៅ​ស៊ើបអង្កេត​ករណី​វាយប្រហារ​ជនជាតិ​អាមេរិក​នេះ។ ពេល​បញ្ចប់​ការសាកសួរ​នោះ លោក ផល ហេយស៍ បាន​យល់ព្រម​ឲ្យ​សមត្ថកិច្ច​បើក​ការស៊ើបអង្កេត​បទឧក្រិដ្ឋ​នេះ៖ «ប៉ូលិស​ជា​មន្ត្រី​ស៊ើបអង្កេត បាន​សម្ភាសន៍​លោក ហើយ​សាកសួរ​តើ​លោក​ចង់​ប្តឹង​និង​ចោទប្រកាន់​ករណី​ឧក្រិដ្ឋ​នេះ​ទេ លោក​ឆ្លើយថា ចង់​ប្តឹង»។

លោក​បន្តទៀត ការចោទប្រកាន់​លើ​អង្គរក្ស និង​លោក ហ៊ុន ម៉ាណែត ទាក់ទង​នឹង​ការប្រើប្រាស់​អំពើហិង្សា​អាច​ប្រើប្រាស់​រយៈពេល​យូរ​បន្តិច និង​អ្នក​ទាំងពីរ​អាច​នឹងមាន ឱកាស​ចាកចេញ​ពី​សហរដ្ឋអាមេរិក។ លោក ម័រតុន ក្លារ សង្ឃឹមថា តុលាការ​សហព័ន្ធ​អាមេរិក​នឹង​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ៖ «ខ្ញុំ​ជឿ​ជាក់​ថា តុលាការ​សហព័ន្ធ​អាមេរិក​ដូច​អ្វីដែល​ចៅក្រម​បានសម្រេច កាលពី​ឆ្នាំ ២០០៥ នៅ​ទីក្រុង​ញូវយ៉ក (New York) នឹង​ទទួលយក​ករណី​ទៅ​ជំ​នុះ​ជម្រះ។ នេះ ជា​វិធី​មួយ​ដល់​មាន​ប្រសិទ្ធិភាព ដើម្បី​ចាប់​យក​រដ្ឋាភិបាល​លោក ហ៊ុន សែន ទទួលខុសត្រូវ​ចំពោះ​អ្វីដែល​លោក​បាន​ប្រព្រឹត្ត»។

ឆ្លើយតប​ទៅនឹង​បណ្តឹង​នេះ មន្ត្រី​រដ្ឋាភិបាល​ចាត់ទុក​បណ្តឹង​ថា ជាការ​ជ្រៀត​ជ្រែត​នយោបាយ​កម្ពុជា។ វិទ្យុ​អាស៊ីសេរី​មិនទាន់​អាចទាក់ទង​លោក ហ៊ុន ម៉ាណែត បាន​នៅឡើយ​ទេ នៅ​ថ្ងៃ​ពុធ​ទី ១៤ មេសា​នេះ។

បណ្តឹង​ចុងក្រោយ​នេះ មិនមែនជា​បណ្តឹង​លើកទីមួយ​របស់ លោក ម័រតុន ក្លារ ប្រឆាំង​នឹង​លោក ហ៊ុន សែន នោះ​ទេ។ កាលពី​ឆ្នាំ ២០១៤ លោក ក្នុង​នាម​ជា​តំណាង​ឲ្យ​ក្រុម​អង្គការ​សិទ្ធិមនុស្ស និង​ជនរងគ្រោះ បាន​ប្តឹង​លោក ហ៊ុន សែន ទៅ​តុលាការអន្តរជាតិ​ចោទ​លោក​ពី​បទ​លាក់បាំង​ព័ត៌មាន​ឧក្រិដ្ឋកម្ម​ប្រព្រឹត្ត​ឡើង​ក្នុង​របប​ខ្មែរក្រហម និង​ការរំលោភ​សិទ្ធិមនុស្ស​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ទូលំទូលាយ ការសម្លាប់​មនុស្ស ការបង្ខំ​បណ្ដេញ​ពលរដ្ឋ​ចេញពីផ្ទះ​សម្បែង និង​ការរំលោភបំពាន​ផ្លូវភេទ​លើ​អ្នកទោស​ស្ត្រី។ បច្ចុប្បន្ននេះ តុលាការ​កំពុង​ពិនិត្យ​ករណីនេះ​នៅឡើយ។ លោក ម័រតុន ក្លារ បញ្ជាក់ ថា ដរាប​ណា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ នៅ​រក្សា​បណ្តឹង​ប្រឆាំងនឹង​លោក ហ៊ុន សែន នោះ លោក​និង​ក្រុម​ជនរងគ្រោះ​ទទួល​បាន​ជោគជ័យ​ជា​ជំហាន​ដំបូង។

ពាក់ព័ន្ធ​នឹង​ករណី លោក ហ៊ុន ម៉ាណែត វិញ សមត្ថកិច្ច​អាមេរិក​នៅ​មិន​ទាន់​មាន​ចំណាត់ការ​ប្រឆាំង​នឹង​លោក​នៅឡើយ។ បច្ចុប្បន្ន លោក​កំពុង​ស្នាក់​នៅ​រដ្ឋ​តិចសាស (Texas) ហើយ​លោក​គ្រោង​នឹង​ចាក​ចេញពី​សហរដ្ឋអាមេរិក​នៅ​ថ្ងៃទី​១៨ មេសា៕

No comments: